ភូមិ Ba So-Tra Vinh៖ សប្បាយពិធីបុណ្យអកអំបុក។
SA OANH -  
(VOV) /  
Vovworld-ភាពពុះអ៊ូអរ គ្របដណ្តប់លើភូមិធ្វើអំបុក Ba So ។បណ្តាគ្រួសារក៍
ធ្វើការដ៍សស្រាកសស្រាំដើម្បីបំពេញតម្រូវការនៃទីផ្សារក្នុងបណ្តាទិវាបុណ្យផងដែរ។
លោកស្រី Truong Thi Di សមាជិការ១នាក់ក្នុងគ្រួសារដែលមានប្រពៃណីធ្វើអំបុករៀប
រាប់ថា៖“ ខ្ញុំចាប់ផ្តើមកិច្ចការនេះតាំងពីពេលខ្ញុំមានអាយុ ១៧-១៨ឆ្នាំ។ជាធម្មតាជារៀង
រាល់ថ្ងៃគ្រួសារខ្ញុំត្រៀមស្រូវដំណើបចំនួន៦០គីឡូក្រាមដើម្បីធ្វើបានអំបុកចំនួន៨០
គីឡូក្រាម។មុននេះគេធ្វើអំបុកក្នុងឱកាសពិធីបុណ្យអកអំបុក សំពះព្រះខែតែ
ប៉ុណ្ណោះ។ប៉ុន្តែសព្វថ្ងៃផលិតផលរបស់យើងខ្ញុំត្រូវបានលក់ពេញ១ឆ្នាំមិនត្រឹមតែក្នុង
តំបន់ប៉ុណ្ណោះទេថែមទាំងនៅខែត្រ Soc Trang-Vinh Long និងទីក្រុងបហូជីមិញទៀតផង។“
|
ទិដ្ឋភាពអកអំបុក(រូបថត អិនធឺណែត)។ |
ការធ្វើអំបុកគឺនឿហត់ណាស់និងត្រូវការកំលាំងជាច្រើន។ជាធម្មតាក្រុមយុវជនយុវតី
ចំនួន៤នាក់ត្រូវធ្វើការពី៨ដល់៩ម៉ោងក្នុង១ថ្ងៃដើម្បីធ្វើបានអំបុកចំនួន៨០គីឡូក្រាម
ជាមួយប្រាក់ចំណូល១៥០ពាន់ដុងគិតតាមមនុស្សម្នាក់។នេះជាផលិតផលដែលលក់
បានយ៉ាងច្រើននិងជារបរប្រពៃណីរបស់ភូមិBa So។លោកThach Mien ជាជនដែល
បានធ្វើអំបុកបានរយះពេល៣០ឆ្នាំចែករំលែកថា៖“ជារៀងរាល់ថ្ងៃខ្ញុំធ្វើអំបុកពីម៉ោង២៤
ដល់ម៉ោង៨ពេលព្រឹក។បន្ទាប់នោះខ្ញុំធ្វើស្រែចម្ការ។រាប់សិបឆ្នាំឆ្នាំកន្លងមកខ្ញុំបានធ្វើ
ការដូច្នេះហើយ។ល្អណាស់ពេលមានកិច្ចការស្ថិរភាព។ “
|
បុណ្យសំពះព្រះខែនៅខែត្រTra Vinh(រូបថតVOV) |
ដើម្បីមានអំបុកដ៍ឈ្ងុយឈ្ងប់គេត្រូវប្រើប្រាស់ស្រូវដើមរដូវទើបនឹងបានប្រមូលផល។
នាបច្ចុប្បន្នតម្រូវការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃនិងដើម្បីមានវត្ថុធាតុដើមពេញ១ឆ្នាំ
ប្រជាកសិករត្រូវស្តុកទុកស្រូវរដូវ។ដើម្បីជួយភូមិរបរមានវត្ថុធាតុដើមដ៍គ្រប់គ្រាន់និង
ចំណាយបានផលិតផលរដ្ឋអំណាចតំបន់បានចលាបណ្តាគ្រួសារចូលរួមសហករហ៍
ព្រមទាំងជួយកសិករកសាងពាណិជ្ជសញ្ញាសំរាប់អំបុកBa So។លោក Thach Ngoc
Nghiអនុប្រធានគណះកម្មាធិការប្រជាជនឃុំ Nhi Truong ស្រុកCau Ngangអោយដឹងថា
៖”ការធ្វើអំបុកនៅភូមិBa Soកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទោះបីជាពុំទាន់មានពាណិជ្ជ
សញ្ញាក្តី។យើងខ្ញុំបានមានការផ្តើមគំនិតកសាងពាណិជ្ជសញ្ញាសំរាប់អំបុកBa Soដើម្បី
ជនជាច្រើននាក់ស្គាល់ដល់ផលិតផលរបស់យើងខ្ញុំ។រួមជាមួយនោះយើងខ្ញុំនឹងនឹង
បញ្ចូលបច្ចេកទេសនិងបច្ចេវិជ្ជាក្នុងផលិតកម្មព្រមទាំងមានបន្ថែមការយកចិត្តទុកដាក់
ដល់ភូមិរបរ។ “
ពីផលិតផលថ្វាយទេពវតាសំពះព្រះខែតាមទំនៀមទំលាប់របស់ជនរួមជាតិខ្មែរឥឡូវ
នេះអំបុកបានក្លាយទៅជាផលិតផលពិសេសរបស់ខែត្រTra Vinh។ដោយការជួយ
ឧបត្ថម្ភជាគោលនយោបាយនិងការកសាងពាណិជ្ជសញ្ញាផលិតផលពិសេសនេះនឹង
បានមនុស្សជាច្រើននាក់ស្គាល់ដល់ហើយរបរប្រពៃណីនេះ នឹងបានថែរក្សាក្នុងអនា
គតជាពិតប្រាកដ៕
SA OANH
-VOV