មជ្ឈមណ្ឌលបាល់ទាត់S&A Academy និមិត្តរូបនៃចំណងមិត្ដភាពវៀតណាម-ថៃក្នុង ភូមិបាល់ទាត់យុវជន

(VOVWORLD) -មជ្ឈមណ្ឌលបាល់ទាត់ S&A Academy (មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ បាល់ទាត់យុវ ជនវ័យក្មេងទីក្រុងហូជីមិញ)ទើបនឹងបានបង្កើតឡើង ដែលជាសមិទ្ធិផល ពី ចំណងមិត្តភាពដ៏អស្ចារ្យមួយរវាងលោក Doan Hoang Son និង លោក Apisit Kaikaew ជាកីឡាករបាល់ទាត់ជើងចាស់នៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងថៃ។ S&A Academy មានទីលានហ្វឹកហាត់ចំនួន២នៅខ័ណ្ឌទី១០និងខ័ណ្ឌទី៨ (នៃទីក្រុងហូជីមិញ) និងមានមជ្ឈមណ្ឌលមួយទៀតនៅទីក្រុងបាងកក (ប្រទេសថៃ) ទើបនឹងបានបើកវគ្គបណ្តុះបណ្តាលដំបូងនាខែមេសាឆ្នាំ២០១៦។

ក្រុមកីឡា Doan Hoang Son ធ្លាប់ លេងឱ្យក្លិបក្នុងស្រុកដូចជា Dong Tam Long An, Ha Noi T&T។ លោកក៏ជាប្រធានរបស់ក្រុមកីឡាករជម្រើសជាតិ Olympic វៀត ណាម។ ខ្សែប្រយុទ្ធ Apisit Kaikaew ធ្លាប់ជាកីឡាករក្នុងក្លឹប Binh Dinh បន្ទាប់មកគឺ ក្លឹបកីឡាករ An Giang ។លោកក៏ជាកីឡាករនៃក្រុមកីឡាករជម្រើសជាតិថៃ ដែល ធ្លាប់បានប្រកួតជាមួយជំនាន់កីឡាករល្បីឈ្មោះ Kiatisuk Senamuang ។ដោយមាន ចំណងចំណូលចិត្តជាមួយវិស័យបាល់ទាត់ បានជា Hoang Son និង លោក Apisit Kaikaew បានសេពគប់ក្លាយទៅជាមិត្តជិតស្និទ្ធជាមួយគ្នា។ លោក Doan Hoang Son បានចែករំលែកថា៖

        “ជាចៃដន្យដែល Apisit និយាយភាសាវៀតណាមច្បាស់ណាស់ ដូច្នេះយើងខ្ញុំបាន សារសងគ្នាយ៉ាងងាយស្រួលនិងកាន់តែស្និតស្នាលជាមួយជាមួយគ្នា។ Apisit មានទឹក ចិត្តស្មោះសរ បានជាយើងទាំងពីរនាក់កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា”។

មជ្ឈមណ្ឌលបាល់ទាត់S&A Academy និមិត្តរូបនៃចំណងមិត្ដភាពវៀតណាម-ថៃក្នុង ភូមិបាល់ទាត់យុវជន - ảnh 1កីឡាករវ័យកុមារនៃមជ្ឈមណ្ឌល S&A Academy (រូបថតៈ tuoitre)

        ពេលលាលែងពីបញ្ចប់អាជីពកីឡាករ លោក Hoang Son មានបំណងចង់ធ្វើអ្វីមួយតាម សមត្ថភាពរបស់ខ្លួន ដើម្បីជួយប្អូនកុមារវៀតណាមមានឱកាសលេងបាល់ទាត់។ លោក Hoang Son បានឆ្លៀតពេលទៅប្រទេសថៃសាកសួរសុខទុក្ខមិត្ត ហើយពេលនោះ Apisit កំពុងជា ជំនួយការគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃនិងបានមិត្ត ខ្លួនអញ្ជើញទៅទស្សនាកន្លែងបណ្តុះបណ្តាលមួយចំនួន។ដោយមានចំណង់ចំណូល ចិត្តដូចគ្នា បានជាពួកគាត់មានគំនិតបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ ទាត់សម្រាប់កុមារនៃប្រទេសទាំងពីរ ដោយលោកទាំងពីរនាក់បង្ហាត់ផ្ទាល់។ លោកHoang Son ឲ្យដឹងថែមទៀតថា៖

        “គោលដៅរបស់ខ្ញុំគឺបង្កើតឱកាសសម្រាប់កីឡាករពេលដែលលាលែងពីអាជីពនៅ មានកន្លែងប្រកបការងារបង្ហាត់បង្រៀន។ ម្យ៉ាងវិញទៀត បង្កើតទីលានសម្រាប់ប្អួន កុមារមានកន្លែងបំប៉ន់ទាំងកម្លាំងកាយចិត្ត”។

        ក្រោយរយៈពេលត្រៀមរៀបចំ មជ្ឈមណ្ឌល S&A Academy ត្រូវបានបង្កើត នៅទីក្រុងហូជីមិញនិងទីក្រុងបាំងកក។ អក្សរ “S” ជាអក្សរកាត់ឈ្មោះលោក Son ហើយ អក្សរ “A” ជាអក្សរកាត់ឈ្មោះលោក Apisit ដែលជានិមិត្តរូបឲ្យភាពស្និទ្ធ ស្នាលរបស់កីឡាករទាំងពីររូប។ នាបច្ចុប្បន្ន មជ្ឈមណ្ឌលបាល់ទាត់ S&A Academy កំពុងជ្រើសរើសអ្នកមកចុះឈ្មោះចូលរៀននៅទីក្រុងហូជីមិញនិងទីក្រុងបាំងកក។ លោក Luu Tien Nam ឪពុករបស់សិក្ខាកាមមួយនាក់នៅមជ្ឈមណ្ឌល S&A Academy បានឲ្យដឹងថា៖

        “តាំងពីបានចុះឈ្មោះរៀននៅទីនេះ កូនរបស់ខ្ញុំដូចជាសកម្មនិងស្វាហាប់ ក្នុងសកម្មភាពប្រចាំថ្ងៃនិងម្ចាស់ការក្នុងការរៀនសូត្រវប្បធម៌”។

        មជ្ឈមណ្ឌល S&A Academy ជាទីកន្លែងដើម្បីប្អូនៗកុមារស្រាឡាញ់វិញ្ញាសា កីឡាបាល់ទាត់មានលក្ខណៈអភិវឌ្ឍន៍ចំណូលចំណុលចិត្តរបស់ខ្លួនជាមួយបាល់ ទាត់។ ប្អូនចែករំលែកថា៖

        “ពួកក្មួយបានរៀនសូត្រច្រើនពីលោកគ្រូ”

        “ប្អូនបានរៀននូវ ការងារជាក្រុមនិងផ្តោតអារម្មណ៍ប្រកួត”

        “ក្មួយសង្ឃឹមថានឹងមានមិត្តជាច្រើនមានឱកាសទៅប្រកួតនៅថៃ”។ ក្រៅពីគ្រូ បង្វឹក Doan Hoang Son បង្រៀនផ្ទាល់មក មជ្ឈមណ្ឌលនៅទទួលបានការបង្រៀន ពីមិត្តមានចំណងចំណូលចិត្តជាច្រើនទៀតផង។ ក្រៅពីនោះ លោក Apisit និង លោក Doan Hoang Son បានប្តូរវែណគ្នាទៅទស្សនកន្លែងបណ្តុះបណ្តាលរបស់ គ្នាទៀតផង។ សិស្សរបស់ S&A Academy តាមនោះក៏ទទួលបានការបណ្តុះ បណ្តាលដោយកីឡាករល្បីឈ្មោះរបស់ថៃ លោក Apisit ផងដែរ។ លោកApisit បានឲ្យដឹងថា៖

        “យើងខ្ញុំមានគំរោងបើកបន្ថែមមជ្ឈមណ្ឌលបាល់ទាត់វ័យក្មេងទាំងនៅវៀត ណាមនិងនៅថៃ ហើយផែនការនេះបានបើកទូលាយ ហើយគ្រោងនឹងមាន “ពាន រង្វាន់បាល់ទាត់វ័យក្មេងវៀតណាម-ថៃ”ក្នុងសហគមន៍បាល់ទាត់វ័យក្មេងរវាងប្រ ទេសទាំងពីរផងដែរ”។

        លោក Doan Hoang Son គ្រោងនឹងថា ក្រោយរយៈពេលហឹ្វកហាត់នៅ S&A Acedemy មជ្ឈមណ្ឌលនឹងជ្រើសរើសកីឡាករមានជំនាញល្អសម្រាប់ចូលរួមបណ្តា ពានរង្វាន់បាល់ទាត់ក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ