មាន់ Dong Tao នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ដល់ប្រជាជនខេត្ត Hung Yen

(VOVWORLD) - មាន់ Dong Tao ជាពូជមាន់ពិសេស និងកម្រនៅប្រទេសវៀតណាម។ នេះជាពូជមាន់ប្រចាំតំបន់របស់ឃុំ Dong Tao ស្រុក Khoai Chau ខេត្ត Hung Yen។ នាពេលកន្លងមក មាន់ Dong Tao ត្រូវបានចិញ្ចឹមតាមវិធីជាច្រើន ពូជមាន់សុទ្ធបានកើនចំនួនច្រើន ផ្គត់ផ្គង់ដល់ទីផ្សារជាតិ បង្កើតតម្លៃសេដ្ឋកិច្ចខ្ពស់ដល់កសិករ។

 
 
មាន់ Dong Tao នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ដល់ប្រជាជនខេត្ត Hung Yen - ảnh 1មាន់ Dong Tao ស្តង់ដារត្រូវតែមានរាងកាយធំ ស្បែកក្រហម ជើងខ្លាំង (រូបថត៖ កាសែត Dan Viet)

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផលិតកម្មចិញ្ចឹមបសុសត្វនៅក្នុងខេត្ត Hung Yen នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត នៅពេលដែលវានាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងការចិញ្ចឹមសត្វប្រភេទផ្សេងទៀត ហើយឆាប់បានប្រមូលផល។ កសិករជាច្រើនបានវិនិយោគលើការពង្រីកទំហំផលិតកម្មបសុសត្វ។ វិធីសាស្ត្រចិញ្ចឹមសត្វ និងការផលិតខ្សែសង្វាក់ក៏ត្រូវបានបង្កើតឡើងជាបណ្តើរៗ ហើយសហករណ៍ចិញ្ចឹមបសុសត្វដែលមានប្រសិទ្ធភាពមួយចំនួនបានលេចចេញមក។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ហ្វូងមាន់របស់ខេត្តមានចំនួនជិត ៦,៧០០ ក្បាលក្នុងចំណោមបសុសត្វចំនួន ៩.៦០០ ក្បាល។ ផលិតកម្មបសុសត្វតាមបែបគ្រួសារដែលមានមាត្រដ្ឋានតិចជាង ៣០០ ក្បាលបានថយចុះ ហើយការចិញ្ចឹមតាមបែបកសិដ្ឋាន ដែលមានទំហំជាមធ្យមពី ៧០០-១០០០ ក្បាល កើនឡើងយ៉ាងឆាប់រហ័ស។

ជាពិសេស ផលិតកម្មមាន់ Dong Tao មានការអភិវឌ្ឍយ៉ាងល្អប្រសើរ ទាំងបរិមាណ គុណភាព ទម្រង់ និងប្រសិទ្ធភាពនៃការចិញ្ចឹម។ គំរូចិញ្ចឹមមាន់ Dong Tao បានក្លាយជាប្រភពសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កសិករជាច្រើន នៅក្នុងឃុំ Dong Tao ស្រុក Khoai Chau (Hung Yen)។ ដោយមានគ្រួសារជាង ២,៥០០ ដែលចិញ្ចឹមមាន់ជាង ៧០០.០០០ ក្បាលទាំងមាន់បង្កាត់ពូជ និងមាន់សាច់ ក្នុងមួយឆ្នាំៗនាំមកនូវប្រាក់ចំណូលពី ១០០-២០០ លានដុង/គ្រួសារ (ប្រហែល ៤.២០០-៨.៤០០ ដុល្លារ) មាន់ Dong Tao កំពុងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។

“សម្រាប់កសិករ ការចិញ្ចឹមមាន់ Dong Tao មានប្រសិទ្ធភាពជាងការចិញ្ចឹមបសុសត្វផ្សេងៗ។ ប្រាក់ចំណូលសរុបគឺច្រើនជាង ១ ពាន់លានក្នុងមួយឆ្នាំ ប្រាក់ចំណេញប្រហែល ៣០០ លាន”។

“គ្រួសារខ្ញុំលក់បានមាន់ជាង ១០០ ក្បាលក្នុងមួយសប្តាហ៍ ដោយឃើញថា ការធ្វើកសិកម្មមានតម្លៃសេដ្ឋកិច្ចខ្ពស់ ខ្ញុំបានរៀនសូត្រដើម្បីប្រកបមុខរបរនេះ”។

ដើម្បីអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមបសុសត្វប្រកបដោយនិរន្តរភាពស្របតាមខ្សែសង្វាក់ទំនិញដែលភ្ជាប់ជាមួយកម្មវិធីមួយឃុំមួយផលិតផល (OCOP) ការកសាងជនបទថ្មីនៅឆ្នាំ ២០២២ មជ្ឈមណ្ឌលលើកទឹកចិត្តសិកម្ម Hung Yen បានសាងសង់គំរូ "ការចិញ្ចឹមមាន់ Dong Tao កូនកាត់សរីរាង្គ”។ គោលបំណង៖ ផ្ទេរដំណើរការបច្ចេកទេសចិញ្ចឹមមាន់កូនកាត់ Dong Tao ជាមួយនឹងការប្រើប្រាស់ថ្នាំ probiotics សំដៅដោះស្រាយបញ្ហាកាកសំណល់បសុសត្វ  ដើម្បីបង្កើនតម្លៃ ប្រសិទ្ធភាព សុវត្ថិភាពជីវសាស្រ្ត និងអនាម័យបរិស្ថាន។ គំរូនេះបានអនុវត្តតាំងពីខែមេសា ឆ្នាំ ២០២២ មកក្នុងឃុំ Lac Dao (Van Lam), Hong Quang (An Thi), Nghia Dan (Kim Dong) និងសង្កាត់ Nhan Hoa (ទីប្រជុំជន My Hao) ជាគំរូមាន់កូនកាត់ Dong Tao ចំនួន ៨.០០០ ក្បាល។

មាន់ Dong Tao នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ដល់ប្រជាជនខេត្ត Hung Yen - ảnh 2មាន់ Dong Tao នៅក្នុងសួនផ្ទះកសិករនៅឃុំ Dong Tao ស្រុក Khoai Chau ខេត្ត Hung Yen (រូបថត៖ កាសែត Dan Viet)

គ្រួសារដែលចូលរួមបាននិយាយថា ការចិញ្ចឹមមាន់កូនកាត់ Dong Tao ក្នុងទិសដៅសរីរាង្គនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងគុណសម្បត្តិលេចធ្លោជាច្រើន។ មាន់លូតលាស់បានល្អ; អត្រារស់បានឈានដល់ជាង ៩៣% ដោយមិនរងផលប៉ះពាល់ពីអាកាសធាតុ និងការឆ្លងមេរោគ។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃដើម គេប៉ាន់ប្រមាណថា មាន់មួយក្បាលអាចទទួលបានប្រាក់ចំណេញប្រហែលពី ៣០.០០០ ទៅ ៥០.០០០ ដុង ដែលខ្ពស់ជាងការចិញ្ចឹមមាន់ដទៃទៀត។ លោក Khac Chung គ្រួសារចិញ្ចឹមមាន់ Dong Tao នៅ Hung Yen បានចែករំលែក៖ ខ្ញុំឃើញវិធីចិញ្ចឹមនេះមានប្រសិទ្ធភាពល្អ ពូជមាន់ក៏ស្អាត។ ដំណើរការចិញ្ចឹមទាំងអស់ត្រូវបានប្រគល់ ផ្សព្វផ្សាយដល់គ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា។

ដោយមានគោលដៅកសាងតំបន់ផលិតកម្មកសិកម្មសរីរាង្គដែលផ្សាភ្ជាប់ជាមួយការប្រើប្រាស់ដោយឈរលើមូលដ្ឋានជ្រើសរើសផលិតផលកសិកម្មសំខាន់ៗ ដែលមានគុណសម្បត្តិប្រកួតប្រជែងនោះ ក្នុងខែមីនា ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានអនុម័តគម្រោងអភិវឌ្ឍន៍របស់ខេត្ត Hung Yen ផលិតកម្មជីវសុវត្ថិភាពចិញ្ចឹមសត្វតាមស្តង់ដា Vietgap ។ ផលិតកម្មចិញ្ចឹមបសុសត្វធានាបាននូវសុវត្ថិភាពជំងឺ សុវត្ថិភាពចំណីអាហារ និងការពារបរិស្ថានក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ ដោយតម្រង់ទិសដល់ឆ្នាំ ២០៣០។ ទន្ទឹមនឹងគម្រោងអភិវឌ្ឍន៍ជីវសុវត្ថិភាពបសុសត្វ កត្តាទីផ្សារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកសិកម្ម ជាពិសេសការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំខេត្ត Hung Yen បានស្នើឱ្យឧស្សាហកម្មពាក់ព័ន្ធយកចិត្តទុកដាក់ ស្វែងយល់ទីផ្សារប្រើប្រាស់ បើកបណ្តាញប្រើប្រាស់ថ្មីសម្រាប់កសិផល រួមទាំងមាន់ Dong Tao ផងដែរ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen លោក Nguyen Hung Nam បានឲ្យដឹងថា៖ ជំរុញសកម្មភាពផ្សព្វផ្សាយនៅលើវេទិកាបច្ចេកវិទ្យាឌីជីថល សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីភ្ជាប់ និងគាំទ្រដល់សហករណ៍   និងកសិដ្ឋានរបស់ខេត្ត ដើម្បីដាក់កសិផលគុណភាពខ្ពស់របស់ខេត្តនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក បន្តធ្វើពិពិធកម្មទម្រង់ណែនាំផលិតផលកសិកម្មរបស់ខេត្តដល់អ្នកប្រើប្រាស់ទូទាំងប្រទេស។ យើងក៏រៀបចំបណ្តាញពាណិជ្ជកម្មតាមអ៊ីនធឺណិតសម្រាប់អាជីវកម្មក្នុងស្រុកដើម្បីភ្ជាប់ដោយផ្ទាល់ជាមួយសហគ្រាសខេត្ត សហករណ៍ និងកសិដ្ឋាន ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម និងចរចាកិច្ចសន្យា”។

កាលពីមុន មាន់ Dong Tao ច្រើនតែប្រើជាគ្រឿងថ្វាយព្រះមហាក្សត្រ។ សព្វថ្ងៃនេះ ដោយមានការតំរង់ទិសសមស្របរបស់ថ្នាក់ដឹកនាំខេត្ត Hung Yen ជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាពសម្បូរបែបក្នុងការទទួលបានទីផ្សារ មាន់ Dong Tao ត្រូវបានគេស្គាល់កាន់តែទូលំទូលាយទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ដល់កសិករ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ