(VOVWORLD) - សិក្ខាកាមថ្នាក់បណ្ឌិតវៀតណាមចំនួន ៣ នាក់កំពុងរៀន សូត្រផងនិងគ្រប់គ្រងភោជនីយដ្ឋានវៀតណាមជិតនឹងសាកលវិទ្យាល័យ Guangxi នៅខេត្ត Nanning ប្រទេសចិន។ ចំណូលអាជីវកម្មនៃភោជនីយដ្ឋានរបស់គេ កើនឡើង ២០% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដែលបានសរឲ្យឃើញនូវការខំប្រឹងប្រែងឧទ្ទេសនាមម្ហូបអាហារប្រពៃណីរបស់វៀតណាមនៅខេត្ត Guangxi របស់គេ ត្រូវបានឆ្លើយតប។
ភោជនីយដ្ឋានវៀតណាមនៅខេត្ត Nanning |
កញ្ញា Bui Thuy Van ជាសិក្ខាកាមបណ្ឌិតផ្នែកសេដ្ឋកិច្ចជាតិនៃសាកលវិទ្យាល័យ Guangxi។ កញ្ញា Pham Thu Ngoc - សិក្ខាកាមបណ្ឌិតផ្នែកសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យក័យវេជ្ជាសាស្ត្រ Guangxi។ Nguyen Tien Manh ជា សិក្ខាកាមបណ្ឌិតផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យល័យ Guangxi។ មិត្តវ័យក្មេងទាំង ៣ នាក់នេះសុទ្ធតែមានការជាក់ចិត្តចំពោះម្ហូបអាហារវៀតណាម។
ថ្ងៃត្រង់មិនជាពេលវេលាដែលភោជនីយដ្ឋានវៀតណាមនេះទទួលភ្ញៀវ ច្រើនកុះករទេ។ ប៉ុន្តែ ថ្ងៃត្រង់ថ្ងៃនេះ ភ្ញៀវមកញុំជាច្រើនណាស់។ គ្រួពេទ្យចិន មួយរូប លោក Wo Rong Ke ដែលកំពុងទទួលទាន pho សាច់មាន់មួយចាននិង ទឹកក្រូចឆ្មារមួយកែវ សប្បាយរីករាយចែករំលែកថា៖
«គិតតាំងពីពេលភោជនីយដ្ឋានបើករហូតមកដល់ពេលនេះ ខ្ញុំទៅពិសារ នៅទីនេះ ២ ដល់ ៣ ដងក្នុងមួយសប្តាហ៍។ មុខម្ហូបអាហារវៀតណាមពិសេស ខ្ញុំចូលចិត្តណាស់។ ខ្ញុំបានទៅទស្សនានៅវៀតណាមជាច្រើនលើកហើយ ដូច្នេះ ខ្ញុំចូលចិត្ត pho និងណែមឆាណាស់។ សំណាងថា ពេលវិតលត្រឡប់មកចិនវិញ ខ្ញុំមានឱកាសពិសារម្ហូបអាហារប្រពៃណីរបស់វៀតណាមនៅភោជនីយដ្ឋាននេះ ជាឧទាហរណ៍ មុខម្ហូប pho សាច់មាន់នៅរក្សបានរស់ជាតិឈ្ងុយឆ្ងាញ់ដូចនៅ វៀតណាម។ រីឯណែមឆា ខ្ញុំមិនអាចមិនទទួលបានមុខម្ហូបនេះទេដោយសារគ្រឿងផ្សំដាក់ក្នុងណែមសម្បូរបែបនិងឆ្ងាញ់ណាស់។»
កញ្ញា Bui Thuy Van អ្នកម្ចាស់ម្នាក់ក្នុងចំណោមអ្នកម្ចាស់ទាំង ៣ រូបនៃភោ ជនីយដ្ឋាននេះ បានទៅរៀនសូត្រនៅខេត្ត Nanning ពីអាយុ ១៨ ឆ្នាំ។ ដូចជនវៀតណាម នៅឯបរទេសផ្សេងៗទៀត កញ្ញានឹកម្ហូបវៀតណាមណាស់។ លឺថា ខេត្ត Nanning មានភោជនីយដ្ឋានលក់មុខម្ហូបវៀតណាម គាត់ទៅពិសារទាំងអស់។ ប៉ុន្តែ គាត់សុទ្ធតែអស់សង្ឃឹម ព្រោះថា រស់ជាតិនៅបណ្ដាភោជនីយដ្ឋានទាំងនោះមិនបានដូចបំណងរបស់គាត់ទេ។ គាត់រួមជាមួយមិត្តរបស់ខ្លួនចាប់ផ្តើមលក់ pho សាច់មាន់ក្នុងពេលបើកភោជនីយដ្ឋានលក់ម្ហូបវៀតណាម។ នាគ្រាដំបូង ចំនួនមនុស្សដែលមកទទួលទានតិចៗណាស់។ បន្ទាប់នោះ ការធ្វើអាជីវកម្មកាន់តែអភិវឌ្ឍន៍ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ កញ្ញា Bui Thuy Van បានរៀបរាប់ថា៖
«រយៈពេល ៥ ឬ ៦ ខែគិតតាំងពីពេលបើកហាង ចំនួនភ្ញៀវមកពិសារជា ច្រើនកុះករ ត្រូវតែរងចាំនិងឈរជាជួរ។ យើងធ្វើមុខម្ហូបដទៃទៀតដូចជា ណែម pho កួន នំបញ្ចុកសាច់អាំង។ នេះជាបណ្ដាមុខម្ហូបវៀតណាមដែលនាងខ្ញុំ ចូលចិត្ត។ នាងខ្ញុំក៏អញ្ជើញមេចុងភៅពីវៀតណាមទៅធ្វើការនៅភោជនីយដ្ឋាន ដែរ។ ប្រជាជនចិននិយមចូលចិត្តមុខម្ហូបវៀតណាមណាស់។»
Nguyen Tien Manh អាយុ ២៨ ឆ្នាំ សមាជិកបុរសតែមួយគាត់ក្នុងក្រុម |
រីឯ Nguyen Tien Manh អាយុ ២៨ ឆ្នាំ សមាជិកបុរសតែមួយគាត់ក្នុងក្រុម អ្នកម្ចាស់ បានចែករំលែកមូលហេតុដែលគាត់និងមិត្តភ័ក្តជ្រើសរើសមុខម្ហូបប្រពៃណីវៀតណាមដើម្បីចាប់ផ្តើមអាជីពថ្មីនៅខេត្ត Guangxi ចិន៖
« pho និងណែមជាមុខម្ហូបប្រពៃណីពិសេសរបស់ជនជាតិវៀតណាមដែល ត្រូវបានផ្សព្វផ្សាយលើពិភពលោក។ ដោយហេតុនេះ យើងខ្ញុំមានគោលបំណង ផ្សព្វផ្សាយដល់ប្រជាជនចិនអំពីមុខម្ហូបដែលគេបានលឺលាន់និងស្គាល់ដល់ ហើយចង់ពិសារ ទោះបីជា គេមិនមានឱកាសទៅទស្សនានៅវៀតណាមដើម្បី ទទួលទានមុខម្ហូបទាំងនេះ។ ខ្ញុំមានគោលបំណងថា៖ អតិថិជនចិនទាំងឡាយ អាចមកពិសារបណ្ដាមុខម្ហូបវៀតណាមនៅភោជនីយដ្ឋានយើងខ្ញុំ។»
ចំពោះកញ្ញា Pham Thu Ngoc គាត់ក៏មានចំណងប្រាថ្នាផ្សព្វ ផ្ដាយបណ្ដាម្ហូបវៀតណាមក្នុងសហគមន៍ជនវៀតណាមនិងចិននៅខេត្ត Guangxi ដូចបណ្ដាមិត្តរបស់ខ្លួន។
«យើងខ្ញុំទាំង ៣ រូបសុទ្ធតែទៅរៀន សុទ្ធតែមានការងារធ្វើខុសពីគ្នា ប៉ុន្តែ ដោយសារការនឹករលឹកស្រុកកំណើតហើយមានបំណងផ្សព្វផ្សាយវប្បធម៌ម្ហូប អាហាររបស់វៀតណាម ព្រមទាំង ចង់បង្កើតទីកន្លែងជួបប្រាស្រ័យសំរាប់ជន វៀតណាមនៅចិននិយាយរួមនិងនិស្សិតវៀតណាមនៅចិននិយាយដោយឡែក ផងដែរ។ »
អស់រយៈពេល ៣ ឆ្នាំ កន្លងទៅ ពីមុខម្ហូប pho សាច់មាន់ប្រពៃណីរបស់ វៀតណាម Ngoc Van និង Manh បានអភិវឌ្ឍន៍ផលិតផលជាច្រើន ផ្សេងទៀតក្នុងទៅតាមភោជនីយដ្ឋានលក់មុខម្ហូបវៀតណាមនៅខេត្ត Guangxi។ ការខំប្រឹងប្រែងរបស់គេសំដៅឧទ្ទេសនាមមុខម្ហូបអាហាររបស់វៀតណាមទៅដល់ប្រជាជនចិននៅខេត្ត Guangxi ប្រហែលទទួលបានផោគជ័យដំបូង៕