មហោស្រពវប្បធម៌សំរាប់កុមារបណ្ដាជនជាតិភាគខាងត្បូងវៀតណាម

(VOVWORLD) - មហោស្រពវប្បធម៌កុមារបណ្ដាជនជាតិនៅតំបន់ភាគខាង ត្បូងវៀតណាមលើកទី ៦ ឆ្នាំ ២០១៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ មិថុនា ឆ្នាំ ២០១៧ នៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាម។ ត្រូវបានរៀប ចំជារៀលរាល់ ២ ឆ្នាំ មួយដងមហោស្រពរួមចំណែកអភិរក្សនិងពង្រីកប្រពៃណី វប្បធម៌ អប់រំចំណងសាមគ្គីភាពរវាងបណ្ដជនជាតិក្នុងតំបន់ជាពិសេសគឺជំនាន់ វ័យក្មេង។ 
មហោស្រពវប្បធម៌សំរាប់កុមារបណ្ដាជនជាតិភាគខាងត្បូងវៀតណាម - ảnh 1 មហោស្រពវប្បធម៌សំរាប់កុមារបណ្ដាជនជាតិភាគខាងត្បូងវៀតណាម

(VOVworld) – មហោស្រពវប្បធម៌កុមារបណ្ដាជនជាតិនៅតំបន់ភាគខាង ត្បូងវៀតណាមលើកទី ៦ ឆ្នាំ ២០១៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ មិថុនា ឆ្នាំ ២០១៧ នៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាម។ ត្រូវបានរៀប ចំជារៀលរាល់ ២ ឆ្នាំ មួយដងមហោស្រពរួមចំណែកអភិរក្សនិងពង្រីកប្រពៃណី វប្បធម៌ អប់រំចំណងសាមគ្គីភាពរវាងបណ្ដជនជាតិក្នុងតំបន់ជាពិសេសគឺជំនាន់ វ័យក្មេង។

        មហោស្រពវប្បធម៌កុមារបណ្ដាជនរួមជាតិតំបន់ប៉ែកខាងត្បូងវៀតណាម លើកទី ៦ ឆ្នាំ ២០១៧ ដែលខេត្ត Kien Giang ទទួលរៀបចំដោយប្រធានបទ «កុមារវៀតណាម-អនាគតរបស់ប្រទេសជាតិ»។ ព្រឹត្តិការណ៍វប្បធម៌នេះទាក់ ទាញការចូលរួមរបស់កុមារនិងបុគ្គលិកទទួលបន្ទុកអាគារកុមារមជ្ឈមណ្ឌលសកម្មភាពយុវជនកុមារជំទង់ចំនួន ១៥០០ នាក់ដោយមានក្រុមចូលរួមចំនួន ៣៤ ចំណុះខេត្តក្រុងចំនួន ២៣ ភាគខាងត្បូងវៀតណាម។ ក្នុងរយៈពេល ៣ ថ្ងៃប្រព្រឹត្តទៅមហោស្រាព (ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ មិថុនា) បណ្ដាក្រុមចូលរួមបានសម្តែងកម្មវិធីសិល្បៈវិសេសវិសាលដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្លួន។ ក្រៅពីនោះ សកម្មភាពជាក់ស្តែងផ្សេងៗទៀតក៏ត្រូវ បានរៀបចំឡើងផងដែរដូចជា៖ ល្បែងកំសាន្តប្រជាប្រិយ របាំប្រជាប្រិយជា សមហភាពនិងការប្រគល់ជូនអាហារូបករណ៍ «ផ្ទះកន្សែងក្រហម» សំរាប់កុមាក្រី ក្រពូកែដែលជំនះពុះពារលើផលវិបាកក្នុងការសិក្បារៀនសូត្រ។ លេខាសម្ព័ន្ធយុវជនកម្មុយសនិស្តហូជីមិញខេត្ត  Kien Giang ជាប្រធានគណៈចាត់តាំងមហោស្រពលើកនេះ លោក Le Trung Ho បានឲ្យដឹងថា៖

        «ក្រៅពីមហោស្រពសិល្បៈ យើងខ្ញុំក៏ប្រមូលផ្តុំទៅលើការជួយឧបត្ថម្ភសំរាប់ សិស្សានុស្សិសពូកែដែលមានស្ថានភាពលំបាក។ ក្នុងមហោស្រពលើកនេះ យើង ខ្ញុំបានប្រគល់ជូនផ្ទះកន្សែងក្រហោមដែលមានតំលៃ ៥០ លានដុងសំរាប់កុមារ ក្រីក្រពូកែមួយរូបដែលជំនះពុះពារលើការលំបាកលំបិនដើម្បីទទួលបានស្នាដៃល្អ ក្នុងការសិក្បាររៀនសូត្រ។ អាហារូបករណ៍ចំនួន ៥០ ចំណែកផ្សេងទៀតក៏

ត្រូវបានប្រគល់ជូនកុមារដែលមានស្ថានភាពលំបាកផងដែរ។»

        កុមារាកុមារីក៏មានឱកាសចូលរួមកម្មវិធី «បរិយាកាសពណ៌របស់កុមារ» ដែលតាំងពិពណ៌រូបភាពទឧ្ទេសនាមអំពីកែរតំណែលប្រវត្តិសាស្ត្រវប្បធម៌និង សកម្មភាពរបស់កុមារនៅតំបន់ប៉ែកខាងត្បូងវៀតណាម។ កុមារាកុមារីក៏បានចូល រួមការប្រឡងគូគំនូរដោយប្រធានបទ «សុបិន្តរបស់ខ្ញុំ» ផងដែរ។ ប្អូន  Nguyen Thanh Tuyen នៃគណៈប្រតិភូខេត្ត Dong Thap បានចែករំលែកថា៖

        «គណៈប្រតិភូខេត្ត Dong Thap បានផ្ញើជូនមហោស្រពឆ្នាំនេះបណ្ដាបទ ចម្រៀងប្រជាប្រិយ ve និងបទចម្រៀង ly របស់ខ្លួន។ ខ្ញុំរំភើបចិត្តណាស់ដោយ របាំ sap ល្បែងកំសាន្តប្រជាប្រិយគូគំនូរ។»

        ប្អូន Vo Van Anh និងប្អូន Tran Huynh Thanh Truc ជាសមាជិការនៃក្រុម សិល្បៈសង្កាត់ Ninh Kieu ទីក្រុង Can Tho បានឲ្យដឹងថា៖

        «កម្មវិធីលើកនេះរបស់យើងខ្ញុំក្នុងមហោស្រពមានប្រធានបទ «ពិធីសែនព្រះ ច័ន្ទ» ដែលត្រូវបានហៅថា ពិធីបុណ្យអកអំបុក។ ក្នុងនោះ យើងខ្ញុំរៀបចំបុណ្យជា ច្រើនដូចជា៖ ការបណ្តែតប្រទីប ដើម្បីសម្តែងគុណូបរការៈចំពោះជីដូន ជីតា។ ជាពិសេសគឺឈុតសម្តែងរបាំប្រណាំងទូកងរ ក្នុងនោះ មានក្រុមសិល្បៈករ ជាច្រើននាក់ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគ្នា។»

        ក្នុងអំឡុងប្រព្រឹត្តទៅមហោស្រព បណ្ដាគណៈប្រតិភូមិកុមារបានទៅ ទស្សនានៅស្រុក Tan Hiep ស្រុក Go Quao ស្រុក An Bien ស្រុក Hon Dat និងស្រុក Kien Luong ទីរួមខេត្ត Ha Tien ដើម្បីសម្តែងសិល្បៈបំរើឲ្យប្រជាពល រដ្ឋ ហើយជួបប្រាស្រ័យជាមួយកុមារាកុមារីក្នុងតំបន់ ផងដែរ។

        មហោស្រពវប្បធម៌កុមារបណ្ដាជនជាតិភាគខាងត្បូងវៀតណាមលើកទី៦ ឆ្នាំ ២០១៧ គឺជាបុណ្យធំសំរាប់កុមារកុមារីបណ្ដាជនជាតិនៅវៀតណាម។ តាម រយៈនោះ ស្ងើកសរសើរទេពកោសល្យសិល្បៈនិងស្នាដៃក្នុងការសិក្បារៀនសូត្ររបស់កុមារជារួមជាតិ អប់រំស្នេហាជាតិទឹកដីនិងមនុស្ស ហើយលើកទឹកចិត្តប្អូនៗរៀនសូត្រពូកែ។ មហោស្រពក៏ជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយរូមណីយដ្ឋាន កែតំណែល ប្រវត្តិសាស្ត្រនិងមនុស្សខេត្ត Kien Giang ដល់តំបន់នានាប៉ែកខាងត្បូងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ