យថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧

          (VOV)_ឆ្នាំ ២០១៧ វៀតណាមនឹងបន្តប្រឈមមុខនឹងឧបសគ្គជាច្រើន មកពី
ក្នុងនិងក្រៅប្រទេស។ ប៉ុន្តែតាមអ្នកជំនាញការសេដ្ឋកិច្ចជាច្រើនរូបថា៖វៀត ណាមនៅ
មានលក្ខណះងាយស្រួល ជាច្រើនដែលអាចបង្កលក្ខណះដើម្បីកំណើនសេដ្ឋកិច្ចកើន
ឡើងខ្លាំង។

យថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧ - ảnh 1
យថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧

បណ្ដាលក្ខណះងាយស្រួលចំពោះខឿនសេដ្ឋកិច្ចវៀតណាម ក្នុងឆ្នាំ២០១៧ បានពី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការសន្យាផ្លាស់ប្តូរថ្មីអំពីបែបផែន គោល នយោបាយ
បង្កលក្ខណះងាយស្រួលសំរាប់បរិយាកាសអាជីវកម្ម។ ក្នុងពេល ជាមួយគ្នានោះ ការនាំ
ចេញ អចលនាទ្រព្យ និងទីផ្សារហ៊ុន ក៏បានព្យាករណ៍ថា នឹងមានកំណើនស្ថិរភាព។

          លក្ខណះងាយស្រួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា

        អ្នកជំនាញការសេដ្ឋកិច្ច Pham Chi Lan បានចាត់ទុកថា៖ វៀតណាម កំពុង ស្ថិត
ក្នុងដំណាក់កាលធ្វើសមាហរណកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរអាស៊ីប៉ាស៊ីហ្វីក 
(TPP) អាចរងឥទ្ធិពលដោយរដ្ឋាភិបាលអាមេរិកមានគោលការណ៍ផ្សេងៗ ក៏ដោយក្តី
  ប៉ុន្តែ បណ្ដាប្រទេសផ្សេងៗក៏កំពុងពិភាក្សា ហើយវៀតណាមអាចបន្តចូល រួម TPP ជា
មួយប្រទេសផ្សេងៗនោះ។ ក្រៅពីនោះ វៀតណាមនៅមានកិច្ច ព្រមព្រៀងពាណិជ្ជកម្ម
 ( FTA) ជាមួយអឺរ៉ុប។  អ្នកជំនាញការសេដ្ឋកិច្ច  លោកស្រី Pham Chi Lan បានអោយ
ដឹងថា៖

          “ EU កំពុងប្រឈមមុខនឹងឧបសគ្គធំៗជាច្រើន ប៉ុន្តែ ចំពោះប្រទេសជា សមា
ជិក និមួយៗ វៀតណាម​កសាងបានទំនាក់ទំនងគ្រិះមួយចំនួនគឺ៖ជាដៃ គូ យុទ្ធសាស្ត្រ
 ឬដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ និងបណ្ដាកិច្ចព្រមព្រៀង  FTA ដែលវៀត
ណាមចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ឬប្រទេសផ្សេងៗទៀត បានក្លាយទៅជាមូល
ដ្ឋានមួយដើម្បីវៀតណាមឈានទៅមុខ។”

          ក៏តាមលោកស្រី Pham Chi Lan ថា៖ ភាពងាយស្រួលបន្តនោះគឺឱកាស ពីការ
ផ្លាស់ប្តូរថ្មី​នាំមក៖

          “ ខ្ញុំគិតថាឱកាសផ្លាស់ប្តូរថ្មីគឺមានស្រាប់ហើយ។ ដំបូង នោះគឺកម្លាំង សម្ពាធ
 ពីខឿនសេដ្ឋកិច្ច។ នោះគឺតម្រូវការអំពីផ្ទៃក្នុង បង្ខំអោយវៀតណាមត្រូវ អភិវឌ្ឍន៍
ឡើងកំរិតថ្មី។ ទន្ទឹមនឹងនោះ វាក៏មានភាពងាយស្រួលពីការផ្លាស់ប្តូរថ្មី ដែរ។”

          ក្រៅពីបណ្ដាភាពងាយស្រួលដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព​​និងដំណើ
ការផ្លាស់ប្តូរថ្មីនាំមកនោះ កំណើននាំចេញ និងប្រើប្រាស់ឯកជនក៏បានកែលំអរជា
ច្រើន ដោយខឿនកសិកម្មស្ដា​ឡើងវិញ។ ទីផ្សារអចលនទ្រព្យ វៀតណាមក៏កំពុងមាន
និន្នការឈានទៅមុខដោយមានល្បឿនស្ថិរភាព។ ទីផ្សារភាគហ៊ុនរបស់វៀតណាមមាន
តំលៃខ្ពស់ជាងទីផ្សាររបស់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។

          ភាពងាយស្រួលមកពីការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីយន្តការ គោលនយោបាយ

        កំណើនសេដ្ឋកិច្ច ឆ្នាំ២០១៧ របស់វៀតណាមនឹងបានកែលំអរជាច្រើន  ដោយកំ
ណែទម្រង់បរិយាកាសវិនិយោគ បង្កើតឡើងកម្លាំងពលំថ្មីសំរាប់មណ្ឌលសេដ្ឋកិច្ចឯក
ជន។ ប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញខ្លាំងកំណែទម្រង់ វិនិយោគសាធារណះ 
ថវិការដ្ឋ និងបំណូលសាធារណះ ជំរុញខ្លាំងវិធីសាស្ត្រ បង្ការប្រឆាំងអំពើពុករលួយ ខ្ជះ
ខ្ជាយនិងបង្កលក្ខណះងាយស្រួលសំរាប់បរិយាកាសអាជីវកម្ម។ អ្នកជំនាញការសេដ្ឋ
កិច្ច Le Dang Doanh បានចាត់ទុកថា៖

          “ ក្នុងបញ្ជីរាយនាមចំណាត់ថ្នាក់វិនិយោគរបស់ធនាគារពិភពលោកបានលើក
ចំណាត់ថ្នាក់របស់វៀតណាមឡើង៩ថ្នាក់។ វេទិកាសេដ្ឋកិច្ចក៏បន្តលើកចំណាត់ថ្នាក់
វៀតណាម  អំពីបរិយាកាសពាណិជ្ជកម្មអន្តរជាតិ។ វៀតណាមក៏បានវាយតំលៃថា
មាន កំណែទម្រង់ជាច្រើន ក្នុងការងារដោះស្រាយជំពាក់ជំពិន បែបបទ ក្នុងការនាំ
ចេញនាំចូល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសន្យាជា ច្រើន លើក
ច្រើនសារថា៖លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាម។ 
នាយករដ្ឋមន្ត្រីបានសន្យាថានឹងកសាងក្បាលម៉ាស៊ីនរដ្ឋមួយប្រកប ដោយលក្ខណះ
ស្ថាបនា ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម សហប្រតិបត្តិការជាមួយអង្គភាព អាជីវ
កម្ម និងកសាងរដ្ឋាភិបាលមួយប្រកបដោយស្មោះត្រង់ កាត់បន្ថយអំពើពុករលួយ
 ក៏ដូចជាបែបបទរដ្ឋបាល។”

          ទោះបីជា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧ជួបប្រទះឧបសគ្គជាច្រើនក្តី 
ប៉ុន្តែនៅមានភាពងាយស្រួលជាច្រើន ជួយអោយខឿនសេដ្ឋកិច្ចបន្តអភិវឌ្ឍន៍ 
រួមចំណែកស្ថិរភាពសង្គម និងសម្រេចគោលដៅកំណើនផ្សេងៗដែលបានដាក់ ចេញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ