យុវជនម្នាក់ក្លាយជាអ្នកមានពីគំរូចាប់ផ្តើមអាជីវកម្ម ប្រកបរបរចិញ្ចឹមសត្វក្តាន់

(VOVWORLD) - នៅខេត្ត Tien Giang គំរូចាប់ផ្តើមនៃការចិញ្ចឹមសត្វក្តាន់ សម្រាប់លក់របស់លោក Nguyen Hoang Viet (នៅភូមិ Phu Thanh A ឃុំ Phu Kiet ស្រុក Cho Gao) ត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយនាពេលថ្មីៗនេះ ដោយ សារនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ រហូតមកដល់បច្ចុប្បន្ន គំរូនេះត្រូវបានយុវជនក្នុងតំបន់រៀនសូត្រនិងធ្វើតាម បង្កើតឥទ្ធិពលវិជ្ជមានក្នុងចលនាចាប់ផ្តើមអាជីវកម្មក្លាយជាអ្នកមានក្នុងចំណោមយុវជននៅជនបទ Tien Giang។

យុវជនម្នាក់ក្លាយជាអ្នកមានពីគំរូចាប់ផ្តើមអាជីវកម្ម ប្រកបរបរចិញ្ចឹមសត្វក្តាន់ - ảnh 1សត្វក្តាន់ផ្កាយមួយកំពុងត្រៀមឲ្យប្រមូលស្នែង  (រូបថត៖ VOV)

លោក Nguyen Hoang Viet (អាយុ ៣១ ឆ្នាំ) បានស្គាល់ដល់គំរូចិញ្ចឹមសត្វក្តាន់សម្រាប់លក់កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែល លោកមានដំណើរកម្សាន្តអាជីវកម្មទៅកាន់ខេត្ត Ha Tinh ។ ដោយមានការចាប់អារម្មណ៍ចំពោះគំរូនៃការចាប់ផ្តើមអាជីវកម្មថ្មីនេះ លោក Viet បានស្វែងរកព័ត៌មានពាក់ព័ន្ធយ៉ាងសកម្ម ហើយនៅឆ្នាំ ២០១៩ លោកបានសម្រេចចិត្តឈប់ធ្វើការនៅទីក្រុងហូជីមិញ ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ អនុវត្តន៍ផែនការចាប់ផ្តើមអាជីវកម្មចិញ្ចឹមសត្វក្តាន់សម្រាប់លក់។ ដើម្បីអាចក្តាប់ជាប់ដំណើរការនិងបច្ចេកទេសនៃការចិញ្ចឹមសត្វក្តាន់ផ្កាយ លោក Viet  បានទៅទីក្រុង Ha Tinh ហើយបានសុំស្នាក់នៅកសិដ្ឋានចិញ្ចឹមសត្វក្តាន់ក្នុងរយៈពេល ១ ខែ។ នៅពេលដែលលោកបានស្ទាត់ជំនាញក៏ដូចជា បច្ចេកទេសចិញ្ចឹមសត្វក្តាន់និងយកស្នែងក្តាន់រួចហើយ លោកបានសម្រេចចិត្តទិញសត្វក្តាន់ពេញវ័យចំនួន ១៥ ក្បាល ហើយចិញ្ចឹមវានៅក្នុងក្រោលក្នុងសួនគ្រួសារ។

ដោយសារការប្រើប្រាស់ចំណេះដឹង និងបច្ចេកទេសបង្កាត់ពូជបានល្អ តាមរយៈការអនុវត្តនិងស្រាវជ្រាវពីឯកសារ សៀវភៅ និងកាសែត ហ្វូងសត្វក្តាន់របស់លោក Vietបានរីកធំធាត់យ៉ាងល្អ ហើយបន្ទាប់ពីរយៈពេល ៨ ខែ ត្រូវបានប្រមូលផលស្នែងក្តាន់ដែរ។ សត្វក្តាន់ញីក្រោយពីចិញ្ចឹមបាន ៧ ខែ ក៏ចាប់ផ្តើមបន្តពូជគួរជាទីពេញចិត្ត។ រហូតមកដល់ពេលនេះ កសិដ្ឋានចិញ្ចឹមសត្វក្តាន់ផ្កាយរបស់លោក Nguyen Hoang Viet មានសត្វក្តាន់សរុបចំនួន ៤០ ក្បាល ដែលជាហ្វូងសត្វក្តាន់ធំជាងគេនៅតំបន់ដីសណ្ដទន្លេ Cuu Long។ លោក Nguyen Hoang Viet បានចែករំលែកថា៖ “ដើម្បីឱ្យគំរូចិញ្ចឹមសត្វក្តាន់ផ្កាយនេះមានប្រសិទ្ធភាព ដំបូងឡើយយើងត្រូវធានា ប្រភពអាហារគ្រប់គ្រាន់ពេញមួយឆ្នាំ ដែលជាអាហារស្រស់ស្អាត។ ទី២ ជង្រុកត្រូវសាងសង់តាមបច្ចេកទេសត្រឹមត្រូវ ក្ដាន់នីមួយៗ សង់ជង្រុកត្រូវមានទំហំយ៉ាងតិច ២ x ២ ម៉ែត្រ។ ទី៣ គឺបញ្ហាអនាម័យ និងការបង្ការជំងឺ ត្រូវប្រើក្រាលជីវសាស្ត្រ ដើម្បីរក្សាជង្រុកឱ្យស្ងួតនិងស្អាត បានដូច្នេះក្តាន់មិនសូវមានជំងឺ។ ជាពិសេស ដំណាក់កាលស្នែងលូតលាស់ ត្រូវបន្ថែមចំណីល្អដើម្បីទទួលបានគុណភាព និងទម្ងន់ខ្ពស់ ហើយលក់ស្នែងក្តាន់បានតម្លៃសមរម្យ”។

បើតាមលោក Viet ចញ្ចឹមសត្វក្តាន់មានភាពងាយស្រួលជាងសត្វក្នុងស្រុកមួយចំនួន ដោយសារសត្វក្តាន់ជាសត្វមិនសូវមានជំងឺ មិនត្រូវការកន្លែងចិញ្ចឹមធំ និងត្រូវការការថែទាំតិចតួច។ ពីស្នែងសត្វក្តាន់ លោក Viet បានកែច្នៃផលិតផលច្រើនប្រភេទសម្រាប់បម្រើផ្នែកឱសថបុរាណដែលជាឱសថ និងអាហារបំប៉ន សុខភាពមនុស្ស រួមមានៈ ខ្នែងក្តាន់ត្រាំទឹកឃ្មុំ   ស្រាខ្នែងក្តាន់និងម្សៅស្នែងក្តាន់។ ផលិតផលទាំងនេះសុទ្ធតែរកបានទីផ្សារលក់ចេញដោយអំណោយផល និងការប្រើប្រាស់ល្អ។ ខ្នែងសត្វក្តាន់ពេញវ័យមានតម្លៃ ៥០ លានដុងក្នុងមួយគូ សត្វក្តាន់វ័យក្មេងមានតម្លៃ ៣០លានដុងក្នុងមួយគូ។ ផលិតផលស្នែងសត្វក្តាន់ឆៅត្រូវបានលក់ក្នុងតម្លៃ ១៥ លានដុងក្នុងមួយគីឡូក្រាម។ នៅឆ្នាំ២០២១ គ្រួសាររបស់លោក Viet រកចំណូលបានជាង ៤០០ លានដុងពីការចិញ្ចឹមសត្វក្តាន់។

“គោលដៅនាពេលខាងមុខគឺយើងនឹងបង្កើតសហករណ៍ ផ្តល់ពូជត្វក្តាន់ដល់ប្រជាជនក្នុងតំបន់ក៏ដូចជាខេត្តភាគនិរតីផងដែរ។ ទន្ទឹមនឹងនោះ ជំរុញការផលិតនិងការកសាងស្លាកយីហោផលិតផលស្នែងសត្វក្តាន់ដល់អ្នកប្រើប្រាស់។ ពីទីនោះអាចលក់ផលិតផល ទិញសត្វពូជក្តាន់ និងទីផ្សានាំចេញសម្រាប់កសិករនៅពេលមានការផ្សាភ្ជាប់ជាមួយសហករណ៍”។

ទន្ទឹមនឹងការអភិវឌ្ឍហ្វូងសត្វក្តាន់ជាលក្ខណៈគ្រួសារ លោក Viet ក៏បានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសយ៉ាងសកម្ម និងផ្តល់ការបង្កាត់ពូជដល់យុវជនមួយចំនួននៅក្នុងមូលដ្ឋាន និងតំបន់ជុំវិញផងដែរ។ ដំបូងឡើយ គំរូនៃការចិញ្ចឹមសត្វក្តាន់ផ្កាយសម្រាប់លក់ និងបច្ចេកទេសពីកសិដ្ឋានរបស់លោក Nguyen Hoang Viet ដែលផ្តល់លទ្ធផលសេដ្ឋកិច្ចល្អ។ លោក Huynh Phu Thai យុវជនម្នាក់នៅឃុំ Hoa Tinh ស្រុក Cho Gao បានរៀនបច្ចេកទេសនៃការចិញ្ចឹមនិងទិញពូជសត្វក្តាន់ពីលោក Nguyen Hoang Viet បានចែករំលែកថា៖  “បច្ចុប្បន្ន ហ្វូងសត្វក្តាន់របស់ខ្ញុំមានចំនួនដប់ក្បាល។ ការចិញ្ចឹមហ្វូងសត្វរហូតមកដល់ពេលនេះបានរយៈពេលមួយឆ្នាំកន្លះក៏មានប្រសិទ្ធភាពដែរ។ ជាទូទៅ បើប្រៀបធៀបនឹងការចិញ្ចឹមគោវិញ ទំនងជាការចិញ្ចឹមសត្វក្តាន់រកឃើញថាមានប្រសិទ្ធភាពជាង ហើយចំណីឲ្យវាស៊ីគឺតិចជាងគោ។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សាលក់ ក៏សម្បូរដែរ ខ្ញុំនឹងប្រកបមុខរបរនេះយូរដែរ”។

យុវជនម្នាក់ក្លាយជាអ្នកមានពីគំរូចាប់ផ្តើមអាជីវកម្ម ប្រកបរបរចិញ្ចឹមសត្វក្តាន់ - ảnh 2លោក Nguyen Hoang Viet ផលិតផលិតផលពីស្នែងសត្វក្តាន់ (រូបថត៖ VOV)

វាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ចនិងលទ្ធភាពក្នុងការពង្រីក និងអភិវឌ្ឍន៍គំរូចិញ្ចឹមសត្វក្តាន់ផ្កាយសម្រាប់លក់ ដែលលោក Nguyen Hoang Viet និងយុវជនក្នុងតំបន់មួយចំនួនកំពុងអនុវត្តន៍នោះ លេខាសម្ព័ន្ធយុវជនឃុំ Phu Kiet ស្រុក Cho Gao លោក Vo Tan Hoang បានបញ្ជាក់ថា៖ “គំរូនៃការចិញ្ចឹមសត្វក្តាន់យកស្នែងនេះគឺសមរម្យណាស់សម្រាប់លក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សមាជិកសហជីព យុវជន និងប្រជាជនតាមមូលដ្ឋាន។ សម្ព័ន្ធយុវជនឃុំ Phu Kiet  បានបង្កើតលក្ខណៈសម្រាប់សមាជិកសហជីព និងយុវជនមកទស្សនា ដើម្បីពង្រីកគំរូ បង្កើតលក្ខណៈសម្រាប់សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងការទាក់ទងផ្ទាល់នឹងបច្ចេកទេសនិងរៀនចម្លងគំរូនេះ។

គំរូចាប់ផ្តើមអាជីវកម្មបង្កាត់ពូជសត្វក្តាន់របស់លោក Nguyen Hoang Viet នៅឃុំ Phu Kiet ស្រុក Cho Gao ខេត្ត Tien Giang គឺជាទិសដៅថ្មីនិងពោរពេញទៅដោយសក្តានុពល។ ចំណង់ចំណូលចិត្តរបស់លោក Nguyen Hoang Viet ចំពោះកម្លាំងពលកម្ម និងបំណងប្រាថ្នាចង់ចាប់ផ្តើមអាជីវកម្ម និងក្លាយជាអ្នកមាន មិនត្រឹមតែរួមចំណែកធ្វើពិពិធកម្មគំរូចិញ្ចឹមសត្វពាហនៈក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសហគ្រិនភាពក្នុងចំណោមយុវជននៅខេត្ត Tien Giang និងតំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល ជាក់ស្តែងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ