យុវជនវៀតណាមរួមដំណើរជាមួយយុទ្ធនាការម៉ោងផែនដី២០១៦
HANH HA CHI -  
(VOV) /  
(VOV)_សិស្សានុសិស្សនិងនិស្សិតជាកងកម្លាំងស្នូល រួមជាមួយប្រជាជនក្នុង
ទូទាំងប្រទេសបានចូលរួម យុទ្ធនាការម៉ោងផែនដី២០១៦ដែលជាព្រឹត្តិការណ៍ធំ
មួយ មិនគ្រាន់តែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងលើទូទាំងពិភពលោកទៀត
ផង។ ដោយប្រធានបទ៖ សកម្មភាពតូច អត្ថន័យធំធេង យុទ្ធនាការម៉ោងផែនដី
២០១៦ឆ្នាំនេះទទួលបានការជួយជ្រោមជ្រែងពីសិស្សានុសិស្សនិងនិស្សិត ចាប់ពី
ពេលបង្កើតដល់ពេលបញ្ចប់។
|
យុវជនវៀតណាមរួមដំណើរជាមួយយុទ្ធនាការម៉ោងផែនដី២០១៦ |
អ្នកស្ម័គចិត្តចំនួនបីពាន់នាក់ នៅទីក្រុងហាណូយ បានរួមគ្នារៀបជាសញ្ញា 60+
ក្នុងពិធីបើកសម្ពោធន៍យុទ្ធនាការនាថ្ងៃទី៥មិនា នៅមហាវិទ្យាល័យហាណូយ។ បន្ទាប់
នោះ បណ្ដាអ្នកស្ម័គចិត្តបន្តចូលរួមការរត់ប្រណាំង និងជិះកង់ នៅសួនឧទ្យាន Cau
Giay នាថ្ងៃទី១២មិនាកន្លងទៅ។ រួមជាមួយគ្នានោះ បណ្ដាសិស្សានុសិស្សនិងនិស្សិត
ក៏បានចូលរួមការប្រឡងរចនាថង់កាបូប ក្រណាត់ ស្និទ្ធិស្នាលជាមួយបរិស្ថាន បណ្ដាស្ថាប័ន អង្គការចូលរួមការបិទភ្លើងក្នុងថ្ងៃនេះ។ ចែករំលែកអំពីយុទ្ធនាការនេះ លោក
Nguyen Khanh Thanh ប្រធានក្លិប Green 4 Life ប្រធានគណៈកម្មាធិការសម្រប
សម្រួលអ្នកស្ម័គចិត្តយុទ្ធនាការម៉ោងផែនដី២០១៦ នៅទីក្រុងហាណូយ បានចែករំលែកថា៖
“ សារលិខិតរបស់យុទ្ធនាការឆ្នាំនេះគឺ៖សកម្មភាពតូច អត្ថន័យធំធេង។ តាម
នោះ យើងខ្ញុំចង់ផ្ញើសារទៅកាន់សហគមន៍គឺយើងមិនគ្រាន់តែសន្សំសំចៃប្រភពថា
មពលអគ្គីសនីប៉ុណ្ណោះទេ ថែមទាំងប្រភពធនធានផ្សេងៗទៀត ដូចជា៖ ទឹក ម្ហូបអា
ហារ ។ ប្រសិនបើមនុស្សគ្រប់រូបរួមដៃអនុវត្តបណ្ដាសកម្មភាពដូច្នេះ ខ្ញុំជឿជាក់ថា៖
ទឹកដី និងបរិស្ថានរបស់យើងនឹងស្រស់ថ្លា បរិសិទ្ធិជាងមុន។”
មិនគ្រាន់តែនៅទីក្រុងហាណូយប៉ុណ្ណោះទេ នៅតំបន់ផ្សេងៗ បណ្ដាសិស្សា
នុសិស្សនិងនិស្សិត និងអ្នកស្ម័គចិត្តនានាក៏បានចូលរួមយ៉ាងសកម្មយុទ្ធនាការ
ម៉ោងផែនដី២០១៦។ នារសៀល នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ឌ Nguyen Van Cu
ទីក្រុង Bac Ninh សិស្សានុសិស្សនិងនិស្សិតជាង៣០០នាក់នៅទីក្រុង បានរាំ
Flashmoh ដើម្បីផ្សព្វផ្សាយសារលិខិតអំពីកិច្ចការពារបរិស្ថាន។
|
យុវជនវៀតណាមរួមដំណើរជាមួយយុទ្ធនាការម៉ោងផែនដី២០១៦ |
ចំពោះសិស្សានុសិស្សនិងនិស្សិត ការចូលរួមយុទ្ធនាការម៉ោងផែនដីជាបទពិ
សោធន៍មួយថ្មីថ្មោងនិងគួរអោយចាប់ចិត្ត។ នេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យនិង
ចែករំលែកចំណេះដឹងអំពីកិច្ចការពារបរិស្ថាន។ ចែករំលែកអំពីមនោសញ្ជេតនារបស់
ខ្លួន ក្នុងពេលចូលរួមយុទ្ធនាការម៉ោងផែនដី មិត្ត Nguyen Thi Lan ប្រធានក្លិប Hai Au
ទីក្រុង Bac Ninh ( ភាគខាងជើងវៀតណាម) បានអោយដឹងថា៖
“ តាមរយៈសកម្មភាពទាំងនេះ ខ្ញុំបានយល់បន្ថែមអំពីការប្រើប្រាស់ថាមពល
ប្រចាំថ្ងៃដូចម្តេច? ហើយយុទ្ធនាការម៉ោងផែនដីនេះមានអត្ថន័យសំខាន់ សំរាប់បរិ
ស្ថានផងដែរ។ ជាប្រចាំថ្ងៃ យើងបានប្រើប្រាស់ថាមពលអគ្គីសនីជាច្រើនដោយប្រ
ភពថាមពលគឺពីរ៉ែធ្យូង កំលាំងទឹកនិងប្រភពថាមពលជាច្រើនប្រភេទទៀត។ ដូច្នេះ
ខ្ញុំបានចូលរួមដើម្បីអំពាវនាវអោយមនុស្សគ្រប់រូបរួមដៃសន្សំសំចៃអគ្គីសនី ការពា
រប្រភពរ៉ែ ក៏ដូចជាការពារប្រទេសវៀតណាម។”
នេះគឺជាឆ្នាំទី៨ វៀតណាមបានចូលរួមយុទ្ធនាការម៉ោងផែនដី។ ការចូលរួម
យុទ្ធនាការនេះរបស់សិស្សានុសិស្សនិងនិស្សិតកាន់តែច្រើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ បានរួមចំណែកសំខាន់ក្នុងកិច្ចការពារបរិស្ថាន និងលើកកំពស់ការទទួល
ខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ ចំពោះការសន្សំសំចៃថាមពលដែរ៕
HANH HA CHI
-VOV