យុវវ័យរដ្ឋធានីរួមគ្នាធ្វើសកម្មភាពដើម្បីសន្សំសំចៃថាមពល

          (VOV)_ត្រូវប្រព្រឹត្តទៅនាចុងខែមិនាជាប្រចាំឆ្នាំ ម៉ោងផែនដីជាព្រឹត្តិការណ៍១
ក្នុងចំណោមព្រឹត្តិការណ៍ទាក់ទាញការយកចិត្តទុកដាក់ពីប្រជាជនគ្រប់រូបលើពិភព
លោក។ ទៅតាមឆ្នាំនិមួយៗតែងតែមានសារខុសៗគ្នា ប៉ុន្តែ សុទ្ធតែឆ្ពោះទៅគោល
ដៅ១គឺដើម្បីផែនដីបៃតង១ ស្អាត និងលើកកំពស់មនសិការរបស់ប្រជាជនអំពីការ
សន្សំសំចៃថាមពល។ ម៉ោងផែនដី ឆ្នាំ ២០១៥ ដោយមានប្រធានបទ៖​ សន្សំសំចៃ
ថាមពល-ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ត្រូវបានយុវជនរដ្ឋធានី​ហាណូយ​ជា
ច្រើននាក់ជួយជ្រោមជ្រែងដោយសកម្មភាពជាក់ស្ដែងនានា។ 

យុវវ័យរដ្ឋធានីរួមគ្នាធ្វើសកម្មភាពដើម្បីសន្សំសំចៃថាមពល - ảnh 1
យុវវ័យរដ្ឋធានីរួមគ្នាធ្វើសកម្មភាពដើម្បីសន្សំសំចៃថាមពល

ចាប់ពីដើមខែមិនាឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយ សកម្មភាពជាច្រើន​ដើម្បី
បរិស្ថានបានលាតត្រដាងអនុវត្តព្រមៗគ្នា ក្នុងបំណងជួយជ្រោមជ្រែង​យុទ្ធនាការ
ម៉ោងផែនដី ឆ្នាំ ២០១៥ ដោយមានសារ១គឺ៖ សន្សំសំចៃថាមពល ទប់ទល់នឹងបំរ៉ែ
បំរួល​អាកាសធាតុ។ នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ មិនា ១សប្ដាហ៍ មុន
​យុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០១៥ នៅទីលាន​បដិវត្តន៍ខែសីហា រដ្ឋធានីហាណូយ  សិស្សានុសិស្ស និស្សិត យុវជនស្ម័គ្រិចិត្ត​រាប់ពាន់នាក់ និងប្រជាជនរដ្ឋធានីជា
ច្រើនកុះករ បានចូលរួមកម្មវិធីបិទភ្លើង និង​ឧបករណ៍ប្រើអគ្គីសនីមិនចាំបាច់ ក្នុង
រយពេល១ម៉ោង។ ចូលរួមពិធីនេះ មិត្ត Nguyen Bich Phuong និស្សិត​នៃ​សាលា
​សភាបណ្ឌិតសារព័ត៍មាននិងឃោសនា បានចែករំឡែកថា៖

          “ ខ្ញុំចង់និយាយជាមួយបណ្ដាមិត្តនិស្សិតថា៖ ចូរសន្សំសំចៃថាមពល ដើម្បី
កាត់​បន្ថយការរងឥទ្ធិពលពីបំរ៉ែបំរួលអាកាសធាតុ។ ពីព្រោះថា យើងជាមនុស្ស
កសាងផែនដីនេះ ធ្វើអោយផែនដីនេះស្អាតជាង និងចីរភាពជាង។”

យុវវ័យរដ្ឋធានីរួមគ្នាធ្វើសកម្មភាពដើម្បីសន្សំសំចៃថាមពល - ảnh 2
យុវវ័យរដ្ឋធានីរួមគ្នាធ្វើសកម្មភាពដើម្បីសន្សំសំចៃថាមពល

ក្រោយរយៈពេល១ខែបំផុសឡើង យុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០១៥ នៅ​រដ្ឋធា
នីហាណូយ បានប្រព្រឹត្តទៅសកម្មភាពជាក់ស្ដែងជាច្រើន ដូចជាការប្រឡងគូប្លង់ 
Poster ស្ដីពីបរិស្ថាន និងសន្សំសំចៃថាមពល ហើយ​វណ្ណកម្ម​ចំនួន​៥០០បានចូលរួម។ 
ខ្លឹមសារនៃ Poster និមួយៗនេះសុទ្ធតែបង្ហាញនូវ​ការច្នៃប្រឌិតថ្មី ក្នុងការឃោសនា 
លើកកំពស់មនសិការរបស់ប្រជាជនអំពីការ​សន្សំសំចៃថាមពល។ ប៉ុន្តែ ប្រការសំ
ខាន់នោះគឺបង្ហាញនូវស្មារតីរបស់បណ្ដា​យុវជនដែលត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយ
សារ ដើម្បីបរិស្ថានក្នុងសហគមន៍។ មិត្ត ​Nguyen Viet Hung និស្សិតនៃមហាវិទ្យា
ល័យអគ្គីសនីហាណូយ​ បានចែក​រំឡែកថា៖

          “ ចូលរួមការប្រឡងនេះ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង​។​ ពីព្រោះ កម្មវិធី
នេះមាន​អត្ថន័យជាច្រើន ក្នុងជីវភាពរស់នៅ នោះគឺជា​បញ្ហាការពារបរិស្ថាន និង
សន្សំសំចៃថាមពល។”

          យុទ្ធនាការម៉ោងផែនដី គឺប្រមូលផ្តុំកម្លាំងសហគមន៍ រួមដៃធ្វើសកម្មភាព​ដើម្បី
សន្សំសំចៃថាមពល។ បណ្ដាបទចម្រៀង ​ល្ខោន ដែលបានសម្ដែងនៅទីនេះ ​សុទ្ធតែមានសារ១គឺ៖ សន្សំសំចៃថាមពល ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។​ បវរកញ្ញា 
Thuy Van ឯកអគ្គរដ្ឋទូតសុឆ័ន្ទះនៃយុទ្ធនាការម៉ោងផែនដី ​វៀតណាម ​បានចែករំលែកថា៖

          “ បំរ៉ែបំរួលអាកាសធាតុ ជាបញ្ហា​ដែល​យើងបានស្ដាប់ជាច្រើនហើយ ប៉ុន្តែ 
​ដើម្បីដឹង​អំពីបណ្ដាការងារ បណ្ដាបាតភូតជាក់ស្ដែង ដែលជះឥទ្ធិពល​ដល់ជីវភាព
រស់នៅរបស់យើង គឺចាំបាច់ជំរុញការងារឃោសនា និងកម្មវិធីឃោសនាអំពីម៉ោង
ផែនដី។”

យុវវ័យរដ្ឋធានីរួមគ្នាធ្វើសកម្មភាពដើម្បីសន្សំសំចៃថាមពល - ảnh 3
កម្មវិធីជិះកង់តាមវិថីនានាដើម្បី ឃោសនាអំពីម៉ោងផែនដី

រួមជាមួយទន្ទឹមនឹងបណ្ដាសកម្មភាពវប្បធម៌ សិល្បះ ស្ដីពីម៉ោងផែនដី ​កម្មវិធីជិះ
កង់តាមវិថីនានាដើម្បី ឃោសនាអំពីម៉ោងផែនដីក៏ត្រូវបានរៀបចំឡើងផងដែរ។ កង់
និមួយៗមានពាក្យស្លោក១ ស្ដីពីការ​សន្សំសំចៃអគ្គីសនីនេះ បានបង្កើតឡើងរូបភាព
ថ្មីដ៏ចំឡែក របស់រដ្ឋធានីហា​ណូយ ក្នុងប៉ុន្មានថ្ងៃចុងសប្ដាហ៍។ តាមបង Nguyen Huy
 Minh ជនហាណូយ​មួយនាក់ថា៖ កម្មវិធីម៉ោងផែនដីនេះ​​ក្រៅពីមានអត្ថន័យការបិទ
ភ្លើង សន្សំ​សំចៃ​អគ្គីសនីនេះ វានៅមានអត្ថន័យធំធេងទៀតគឺ៖១ម៉ោងនេះមិនគ្រាន់
តែជា១ម៉ោងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជា១ម៉ោងដើម្បីយើងរួមគ្នាគិតគូ 
ក្រលែក​មើលអ្វីដែលយើងធ្វើបាន ក្នុងរយៈពេល១ឆ្នាំកន្លងទៅ បណ្ដាប្រការល្អប្រ
សើរនិង​ឆ្ពោះទៅអ្វីល្អស្អាតជាងសំរាប់ផែនដីនាពេលខាងមុខនេះ។

          យុទ្ធនាការម៉ោងផែនដី ២០១៥ ដែលបានរៀបចំឡើងនៅវៀតណាម បាន
​បង្កើតឡើងការផ្លាស់ប្តូរសកម្មជាច្រើន ក្នុងការយល់ដឹង និងសកម្មភាពរបស់​ប្រជា
ជនដើម្បីការពារបរិស្ថានទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងសន្សំសំ​ចៃថាម
ពល។ នៅវេលាម៉ោង២០និង៣០នាទី ដល់ម៉ោង២១និង៣០នាទី ថ្ងៃទី២៨មិនា
នៅទីលានបដិវត្តិន៍ខែសីហា ហាណូយ បណ្ដាសមាជិកសម្ព័ន្ធសមាគមយុវជន
​និងប្រជាជនហាណូយ បន្តចូលរួមកម្មវិធីបិទភ្លើង ជួយជ្រោមជ្រែងយុទ្ធនាការ
​ម៉ោងផែនដី ឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ