រឿងរ៉ាវអំពីគ្រូបង្រៀននៅឃុំកោះ Sinh Ton ខេត្ត Khanh Hoa
(VOVWORLD) - ឆ្លងកាត់រលកបោកបក់ឯនាយសមុទ្រ លោកគ្រូពីរនាក់ គឺលោក Nguyen Cong Qua និងលោក Nguyen Xuan Dieu បានមកដល់សាលាបឋមសិក្សា Sinh Ton ឃុំ Sinh Ton ស្រុក Truong Sa ខេត្ត Khanh Hoa ដើម្បីនាំយកនូវអក្សរសម្រាប់សិស្សនៅទីនេះ។ ដោយដិតជាប់ក្នុងអារម្មណ៍ នូវបំណងប្រាថ្នាជាច្រើន គ្រូបង្រៀននៅឯ កោះឆ្ងាយដាច់ស្រយាលកំពុងបានបំពាក់ចំណេះដឹងដល់សិស្សនៅឯកោះ ដើម្បីសិស្សទាំងនេះ អាចក្លាយទៅជាពល រដ្ឋល្អ បន្តការកសាងនិងការពារមាតុប្រទេស។
សម្រាប់គ្រូបង្រៀន Nguyen Cong Qua: ស្រឡាញ់សិស្សក៏ជាវិធីបង្រៀនប្រសើរផងដែរ |
សាលាបឋមសិក្សាឃុំ Sinh Ton មានទីតាំងស្ថិតនៅម្លប់ដើមឆ័ត្រ ដែលមានពណ៌ខៀវស្រងាត់។ ថ្នាក់រៀនត្រូវបានសាងសង់យ៉ាងរឹងមាំដើម្បីធានាថា សិស្សអាចឡើងថ្នាក់រៀនពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដោយមិនអើពើពីថ្ងៃធម្មតាឬថ្ងៃមានខ្យល់ព្យុះឡើយ។ យ៉ាងណាមិញ ការរៀនសូត្រនៅលើកោះមិនងាយស្រួលទេ នៅពេលួទើបមកបង្រៀននៅកោះនេះ គ្រូបង្រៀនមិននឹងស្មានថា សិស្សត្រូវរៀនក្នុងថ្នាក់ “៥ក្នុង១” ពោលគឺ ពីថ្នាក់មតេយ្យដល់ថ្នាក់ទ៤ ត្រូវរៀនក្នុងថ្នាក់ជាមួយគ្នា។ ក្នុងម៉ោងរៀន ក្រុមនេះធ្វើលំហាត់ គឺគ្រូងបង្រៀនត្រូវចេញប្រធានបទឬហាត់សរសេរនិងហាត់អានសម្រាប់ក្រុមផ្សេង។ ថ្វីត្បិតដូច្នេះក៏ដោយ គ្រូបង្រៀនពីរនាក់គឺលោក Nguyen Cong Qua និងលោក Pham Xuan Dieu បានស្ម័គ្រចិត្ត សរសេរពាក្យស្នើសូមទៅបំពេញការងារនៅឯកោះ ដោយមានបំណងចង់ “សាបព្រួសអក្សរ” ទៅកាន់កូនចៅរបស់ប្រជាជនដែលរស់នៅលើកោះនេះតែម្តង។
ក្តាខៀនរបស់លោកគ្រូ Pham Xuan Dieu បានបែងចែកជាបីជ្រុងសម្រាប់សិស្សបីថ្នាក់ |
គ្រូបង្រៀនទាំងពីររូបនេះ បានរ៉ាងរងការបង្រៀនពីថ្នាក់មតេយ្យទៅដល់ថ្នាក់បឋមសិក្សា។ ហើយការដែលលោកគ្រូពីរនាក់មិនទាន់រៀបការ បានជាពួកគាត់ក៏ប្រឈមមុខនឹងការលំបាកមិនតិចឡើយ ក្នុងការបង្រៀននិងថែរក្សាក្មេងថ្នាក់មតេយ្យផង ដែរ។ ហេតុដូច្នេះក៏ដោយ ដោយសារតែការស្រឡាញ់ចំពោះកុមារ លោកគ្រូទាំងនេះ បានឆ្លងផុតរាល់ការលំបាក ដោយរួមសហការជាមួយកម្មាភិបាល យុទ្ធជន និងឪពុកម្តាយ ដើម្បីបង្រៀនមិងថែរក្សាកុមារនៅឯតំបន់កោះសមុទ្រនៃមាតុប្រទេស។ លោកគ្រូ Nguyen Cong Qua បានចែករំលែកថា ថ្ងៃដំបូងដែលមកដល់កោះនេះ គឺពិតជាមានភាពអន្ទសារណាស់។ ប៉ុន្តែ ការនឹករលឹកផ្ទះ នឹងដល់ដីគោក និងភាពទុក្ខព្រួយទាំងឡាងក៏ឆាប់ត្រូវបានរំលាយទៅបាត់ ដោយភាពស្និទ្ធស្នាលរបស់កម្មាភិបាលយុទ្ធ ជន និងក្រុមគ្រួសារកម្មាភិបាលនៅលើកោះផងដែរ។ មនោសញ្ចេតនារបស់ប្រជាជននៅលើកោះនេះ បានជំរុញឲ្យលោកគ្រូ Nguyen Cong Qua ឲ្យកាន់តែខិតខំប្រឹងប្រែងថែមទៀត ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។
“កាលពីខ្ញុំអង្គុយនៅសាលារៀន ខ្ញុំតែងតែចង់ទៅបង្រៀននៅតំបន់ឆ្ងាយដាច់ស្រ យាល ឬ កោះនេះ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំបានទៅបង្រៀននៅទីក្រុង Nha Trang ក្នុងរយៈពេល៣ឆ្នាំ។ បន្ទាប់មក នៅពេលដែលខ្ញុំបានលឺថា ក្រសួងអប់រំនិងបណ្តុះបណ្តាល Khanh Hoa បានជ្រើសរើសគ្រូបង្រៀនឲ្យទៅធ្វើការនៅកោះ Truong Sa នៅពេលនោះ ខ្ញុំបានស្ម័គ្រចិត្ត ដាក់ពាក្យទៅធ្វើការនៅទីនេះតែម្តង។ ហើយពេលដែលបានជាប់ជាគ្រូបង្រៀននៅកោះ Truong Sa ខ្ញុំមានមោទនៈចំពោះខ្លួនយ៉ាងក្រៃលេង ហើយខ្ញុំនឹងព្យាយាមប្រើយុវវ័យរបស់ខ្លួន ដើម្បីបម្រើមាតុប្រទេស”។ នេះបើយោងតាមការចែករំលែករបស់លោក Nguyen Cong Qua។
ការឧស្សាព្យាយាមរៀនសូត្ររបស់សិស្សបង្ហាញពីជោគជ័យក្នុងការសាបព្រួសអក្សររបស់លោកគ្រូពីរនាក់ផងដែរ |
ក៏ដូចទៅនឹងមិត្តរួមការងាររបស់ខ្លួន លោក Pham Xuan Dieu បានស្ម័គ្រចិត្ត ដាក់ពាក្យសូមទៅកោះ Sinh Ton ដើម្បី “សាបព្រួសអក្សរ” សម្រាប់កុមារនៅលើកោះ។ សិស្សក្នុងថ្នាក់រៀនរបស់លោកគ្រូ Nguyen Xuan Dieu ដែលមានអាយៈខុសពីគ្នាជាមួយនឹងកម្រិតចំណេះដឹងក៏ខុសគ្នាដែរ ពោលគឺចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ បឋមសិក្សា។ លោកគ្រូ Dieu បានចែករំលែកថា: ជាមួយនឹងថ្នាក់រៀនបែបនេះ គ្រូត្រូវយល់ពីសិស្សម្នាក់ៗ ដើម្បីអាចបង្រៀនតាមកម្រិតខុសៗគ្នាយ៉ាងដូច្នេះ។ លោកគ្រូ Dieu បានបន្ថែមថា៖ “ប្អូនកុមារនៅទីនេះ គឺសុភាពរាបសារនិងឧស្សាព្យាយាមណាស់ ហើយឪពុកម្តាយរបស់ពួកគេ ក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកូនៗរបស់ខ្លួនដែរ ដូច្នេះ ក៏ជាកម្លាំងលើកទឹកចិត្តច្រើនដែរ។ នៅពេលខ្ញុំទទួលបានភារកិច្ចទៅបង្រៀននៅទីនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ប៉ុន្តែរីករាយផង ក៏ព្រួយបារម្ភផងដែរ។ បារម្ភថា ពេលទៅនៅឆ្ងាយដូច្នេះ តើក្រុមគ្រួសាររបស់ខ្ញុំនឹងរ៉ាប់រងយ៉ាងដូចម្តេច។ ពេលបំពេញការងារអស់មួយរយៈ ខ្ញុំក៏បានទាក់ទងជាប្រចាំជាមួយក្រុមគ្រួសារ ហើយការនឹករលឹកក៏បន្ធូបន្ថយខ្លះ។ ខ្ញុំក៏មានមោទនៈផងដែរ ដែលត្រូវបានជ្រើសរើសទៅបំពេញភារកិច្ចនៅឯកោះ។ ខ្ញុំនឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រទេសជាតិ”។
នៅកោះឆ្ងាយដាច់ស្រយាលមិនសូវមានសៀវភៅ និងឧបករណ៍សិក្សាច្រើននោះទេ ក្មេងនៅលើកោះ នៅតែមានភាពខ្វះខាតច្រើនជាងក្មេងនៅដីគោក។ ដូច្នេះ ដោយមនោសញ្ចេតនានិងសេចក្តីស្នេហាចំពោះវិជ្ជាជីវៈ គ្រូបង្រៀននៅស្រុកកោះ Truong Sa និយាយរួម និងនៅកោះ Sinh Ton និយាយដោយឡែក តែងតែត្រៀមខ្លួន ឆ្លងផុតពីខ្យល់ព្យុះបោកបក់ ដើម្បីបំពាក់នូវចំណេះដឹងពេញលេញសម្រាប់កុមារនៅទីនេះនឹងនរចិត្តក្នុងការចាប់ផ្តើមជីវិតរបស់ខ្លួន៕