រឿងវិជ្ជាជីវៈរបស់អ្នកកាសែត២នាក់មានឈ្មោះភ្នំ-ទន្លេ

រឿងវិជ្ជាជីវៈរបស់អ្នកកាសែត២នាក់មានឈ្មោះភ្នំ-ទន្លេ - ảnh 1
អ្នកកាសែត Le Hai Son កំពុងធ្វើការ (VOV)

        Vovworld-រង្វាន់សារព័ត៌មានជាតិលើកទី៨ឆ្នាំ២០១៣ ជួរអ្នកកាសែត​ចំណុះ​ស្ថាប័នដំណាងវិទ្យុសម្លេងវៀតណាមនៅភាគកណ្ដាល (VOV ភាគ​កណ្ដាល) មានក្តីសប្បាយរីករាយដោយសារ២ឆ្នាំបន្តបន្ទាប់ដណ្ដើមបានរង្វាន់​ថ្នាក់ A ប្រភេទកាសែតផ្សាយសម្លេងជាមួយបណ្ដាអត្ថបទ ចន្លោះប្រហោងក្នុងការគ្រប់​គ្រងធនធានទឹកពីការតស៊ូដណ្ដើមទឹកនៅភាគកណ្ដាល របស់ក្រុមអ្នកនិព័ន្ធ Le
Phuc, Le Hai Son និង Phan Thanh Ha។ ក្នុងឱកាសរំលឹកខួបលើកទី៨៩នៃ​ទិវា
សារព័ត៌មានបដិវត្តវៀតណាម (ទី២១មិថុនា) យើងខ្ញុំសូមឧទ្ទេសនាមអំពី​រឿង​វិជ្ជាជីវៈរបស់អ្នកកាសែត២នាក់ដែលមានឈ្មោះផ្សំក្លាយទៅជាអក្សរ Son Ha-ភ្នំ
ទន្លេ (ក៏មានន័យថាទឹកដីមាតុប្រទេស)របស់ VOV ភាគកណ្ដាល។

         សម្លេងផុលផុសគួរឲ្យទាក់ទាញនេះបានក្លាយទៅជាជិតស្និទ្ធចំពោះមិត្តអ្នក
ស្ដាប់នៃវិទ្យុសម្លេងវៀតណាមតាមរយៈប៉ុន្មាននាទីព័រនាការប្រកួត World Cup របស់អ្នកយកព័ត៌មាន​ Hai Son VOV ភាគកណ្ដាល ឥឡូវនេះកំពុងថតរូបភាព​នាវា
​ដ៏​ធំរបស់ចិនកំពុងបុកទៅលើទូកនេសាទត្រីរបស់វៀតណាម។ Video clip នេះត្រូវ
បាន Hai Son អនុវត្តនៅសប្ដាហ៍ដំបូងនៃខែឧសភាកន្លងមក ក្នុងពេល​បានធ្វើ
ដំណើរតាមទូកនេសាទត្រីដើម្បីបំពេញភារកិច្ចនៅដំបន់សមុទ្រ Hoang Sa ជា
កន្លែងដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ដោយខុស​ច្បាប់ក្នុង
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំប់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ​អ្នកកាសែត
Le Hai Son បានចែករំលែកថា៖

        “គ្រានោះខ្ញុំកំពុងនៅលើទូកនេសាទត្រីនៅដំបន់សមុទ្រ Hoang Sa និងមើល​ទៅបណ្ដាទូកនេសាទត្រីរបស់អ្នកនេសាទភាគកណ្ដាលត្រូវនាវាចិនបុក បណ្ដាល
គ្រោះថ្នាក់។ ក្នុងពេលដែលទូកតូចមួយត្រូវប្រឈមមុខជាមួយនាវា​ដ៏​ធំ​និងមិន
មែនជានាវារបស់អ្នកនេសាទចិនទេ គឺជានាវាក្លែងក្លាយជានាវានេសាទ​ត្រី​ដើម្បី
បង្ករឿងហេតុជាមួយទូកនេសាទវៀតណាម យើងខ្ញុំភ្ញាក់ខ្លួននិងស្រែក​ឡើង នោះជាការព្រួយបារម្ភអំពីអាយុជីវិតរបស់អ្នកនេសាទខណៈដែលនាវា​ចិន​បុក។”

រឿងវិជ្ជាជីវៈរបស់អ្នកកាសែត២នាក់មានឈ្មោះភ្នំ-ទន្លេ - ảnh 2
អ្នកកាសែត Phan Thanh Ha កំពុងធ្វើការនៅដំបន់ទឹកជំនន់ (VOV)


        នៅ VOV ភាគកណ្ដាល ប្រសិនបើដូច Hai Son មានលទ្ធភាពធ្វើការយ៉ាង​លឿនជាមួយឧត្តមភាពខាងបច្ចេកវិទ្យាបច្ចេកទេសនោះ Thanh Ha មានរបៀប​និព័ន្ធកាសែតដោយយល់យ៉ាងជ្រាលជ្រៅអំពីអត្តចរិត។ ក្នុងរដូវព្យុះទឹកជំនន់​ជា​រៀងរាល់ឆ្នាំរក្នុងពេលមានព្រឹត្តិការណ៍ក្ដៅគគុកដូចជាការដែលចិនដាក់ស្ថានីយ៍
ខួងដោយខុសច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ជួរអ្នកយក​
ព័ត៌មាន VOV ភាគកណ្ដាលត្រៀមខ្លួនជាស្រេចចេញដំណើរ២៤ម៉ោងលើ២៤​
ម៉ោង។ ថ្ងៃទី២១មិថុនាឆ្នាំនេះ គេបានឈរឈ្មោះក្នុងក្រុមអ្នកនិព័ន្ធទទួលបាន
​រង្វាន់ថ្នាក់ A សារព័ត៌មានជាតិឆ្នាំ២០១៣ ជាមួយវណ្ណកម្ម ចន្លោះប្រហោងក្នុងការ
គ្រប់​គ្រងធនធានទឹកពីការតស៊ូដណ្ដើមទឹកនៅភាគកណ្ដាល។ ស្ដីអំពីឥទ្ធិពល​
សង្គម​របស់បណ្ដាបទយកការណ៍ស៊ើបអង្កេតនេះ អ្នកកាសែត Phan Thanh Ha
បាន​ឲ្យដឹងថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងមកនៅបណ្ដាខេត្តភាគកណ្ដាល ការដណ្ដើមប្រភព​ទឹក​រវាងវារីអគ្គិសនីនិងតម្រូវការរបស់ជីវភាពរស់នៅផ្សេងៗដូចជាទឹកប្រើប្រាស់​ផលិតកម្មរវាងបណ្ដាដំបន់បានប្រព្រឹត្តទៅយ៉ាងក្តៅគគុក ពិសេសគឺរដូវប្រាំង។ ក្នុងដំណើរការស្វែងយល់ការពិតអំពីបញ្ហានេះ យើងខ្ញុំបានរកឃើញថា​ កត្តា​ធម្មជាតិគឺជាខឿននៃបាតុភូតនិងមនុស្សបានបណ្ដាលឡើងស្ថានភាពខ្វះទឹក។”

        ស្ដីអំពីសហការី២នាក់របស់ខ្លួន អ្នកកាសែត Minh Hoa ជាអ្នកដែលធ្វើការ​ក្នុងរយៈពេល១៥ឆ្នាំជាមួយគេបានឲ្យដឹងថា៖

        “ខ្ញុំឃើញថា សហការីពីរនាក់ Hai Son និង Thanh Ha មានការទទួល​ខុស​ត្រូវចំពោះការងារខ្ពស់។ ចំពោះ Hai Son គាត់ជាអ្នកយកព័ត៌មានមួយរូបក្នុង​ចំណោមអ្នកយកព័ត៌មានដំបូងចេញទៅដំបន់សមុទ្រ Hoang Sa ដោយទូក​នេសាទត្រីដើម្បីឆ្លុះបញ្ចាំងការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ដោយខុសច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់​
វៀតណាម។ ពេលត្រឡប់មកវិញ លោកបាននិពន្ធបទសសេររូបថតនិងខ្សែ​ភាពយន្តដ៏ថ្លៃថ្លាដើម្បីផ្ដល់ឲ្យទស្សនិកជនទូទាំងប្រទេសបានឃើញ។ ចំពោះ
Thanh Ha ប្តីប្រពន្ធទាំងពីរនាក់ធ្វើការនៅស្ថាប័នរួម ពេលមានព្យុះទឹកជំនន់ត្រូវ
ទៅធ្វើ ត្រូវ​ផ្ញើរកូនឲ្យលោកតាលោកយាយមើល។”

        បណ្ដាអ្នកយកព័ត៌មាន VOV ភាគកណ្ដាលមិនត្រឹមតែ Hai Son និង Thanh Ha
ប៉ុណ្ណោះទេ ជានិច្ចកាលត្រៀមជាស្រេចមានវត្តមានដើម្បីឆ្លើយតប​នឹងតម្រូវការ
ព័ត៌មានពហុមធ្យោបាយរបស់វិទ្យុសម្លេងវៀតណាមដែលមិត្តអ្នកស្ដាប់ទាមទារ
គ្រប់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ