(VOVworld)-សិល្បៈសូនផ្កាដីមានប្រភពពីប្រទេសជប៉ុនមុននេះរយៈពេល ៥០ឆ្នាំ ហើយត្រូវបានផ្សាយចូលមកវៀតណាមប្រហែល១០ឆ្នាំនេះ ដោយបាត ដៃប៉ិនប្រ
សពរបស់សិល្បៈករ បានប្រែក្លាយពីដុំដីគ្មានវិញ្ញាណក្លាយទៅជាដើមផ្កាចំរុះ ព័ណ៌។ ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំថ្មី សូមអញ្ជើញលោកអ្នកនាងស្វែងយល់អំពីផ្កាដី
តាមរយៈបទយកការមានចំណងជើងថា៖ “របរធ្វើផ្កាដី”
|
ផ្កាដីដែលបានបង្កើតឡើថដោយបងស្រី Thuy |
នៅក្នុងច្រកតូចមួយលើវិថី Tran Quang Dieu ហាណូយShop ផ្កាដី Huong
Thuy ត្រូវលេចធ្លោដោយមានថូផ្ការចំរុះគ្រប់ព័ណ៌ដោយក្រឡែកមើលមួយភ្នែកគ្មាន
អ្នកណានឹកស្មានថា ផ្កទាំងអស់នេះត្រូវបានធ្វើពីដីឡើយ។ ម្ចាស់ហាងគឺបងស្រី
Nguyen Huong Thuy ជាស្រ្តី១រូប ដែលកំពុងប្រើប្រាស់បាតដៃប៉ិនប្រសពរបស់ខ្លួន ដើម្បីបង្កើតឡើងមេកផ្កា បានចែករំលេកជាមួយយើងខ្ញុំអំពីផ្កាដីនេះថា៖
“តាំងពីនៅតូចខ្ញុំចូលចិត្តសិល្បៈធ្វើផ្កា ពីផ្កាក្រដាស ផ្កាធ្វើពីសូត្រ។ ប៉ុន្តែខ្ញុំជក់ចិត្តជាមួយការធ្វើផ្កាពីដី។ ខ្ញុំបានស្គាល់ផលិតផលផ្កាដីក្នុងពេល លក់
ផ្កាដីរបស់ថៃ ខ្ញុំឃើញថា ផ្កានេះស្អាតណាស់។ ខ្ញុំបានរៀនពីមនុស្សជាច្រើននាក់ រួមទាំងស្រាវជ្រាវដោយខ្លួនឯង ដើម្បីបង្កើតឡើងផលិផលពិសេស មួយចំនួន”។
បងស្រី Thuy ឲ្យដឹងថា៖ នាសព្វថ្ងៃនៅវៀតណាមមានដីចំនួន២ប្រភេទ ត្រូវ
បានប្រើប្រាស់ធ្វើផ្កាគឺដូសម្រាប់មកពីជប៉ុននិងដីមកពីថៃ។ ដីទាំងពីប្រភេទនេះ
ពេលយក ទៅធ្វើផ្កាគឺមានលក្ខណៈខុសគ្នាអំពីវិចិត្រសិល្បៈនិងការរក្សាទុក។ ផ្កា
ធ្វើពីដីនាំ ចូលពីថៃគ្មានព័ណ៌ស្អាតនិងរក្សាមិនបានយូ ប៉ុន្តែដីនាំចូលពីជប៉ុនធ្វើ
ផ្កាស្អាត ផងហើយទុកបានយូរទៀត។ បងស្រី Thuy ឲ្យដឹងថែមទៀតថា៖
“ខ្ញុំគិតជានិច្ចថាត្រូវយកដីល្អបំផុតដើម្បីផលិតផ្កានឹងទុកបានយូរ។ ដីសម្រាប់
ធ្វើ ផ្កាមិនត្រឹមតែជះឥទ្ធិពលឲ្យផ្ការក្សាបានយូរប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពល
ទៅលើលក្ខណៈវិចិត្រសិល្បៈរបស់ផ្កាទៀតផង”។
ដើម្បីបង្កើតបានផ្កាដីមួយទងដូចផ្កាពិតៗ បងស្រី Thuy បានទៅ សួនផ្កា
ជាច្រើនកន្លែងដើម្បីគយគន់ដោយផ្ទាល់ភ្នែក ដើម្បីសូនរូបចូលក្នុង ផលិតផលផ្កា
ដីរបស់ខ្លួន។ ដោយហេតុនេះ ផលិតផលផ្ការដីរបស់បងស្រី Thuy បានទាក់ទាញ
ចំណាប់អារម្មរបស់អតិថិជនជាតិនិងអន្តរជាតិ។ បងស្រី Minh Anh ជាអតិថិជន
ជាប្រចាំរបស់ហាងផ្កាដី Huong Thuy បានចែករំលែកថា៖
"ខ្ញុំស្គាល់ដល់ផ្កាដីដោយចៃដន្យខណៈពេលដែលទៅទិញថូផ្កាអ័រគីដេ១
ខ្ញុំ ឃើញថាផ្កាដីស្អាតមិនទែន ស្អាតជាងផ្កាពិតផង។ ប្រកាពិសេសខ្ញុំឃើញថា
បងស្រី Thuy មានការជក់ចិត្តជាមួយការសូនរូបផ្កាដី។ ខ្ញុំធ្លាប់ទិញផ្កានេះធ្វើជា
ការដូរជូនដៃគូ ទាំងដៃគូបរទេស ហើយដៃគូទាំងនោះ ពេញចិត្តណាស់ចំពោះ
ការដូរបស់ខ្ញុំ"។
បន្ទាប់ពីរយៈពេល៥ឆ្នាំស្រាវជ្រាវនិងផ្សាភ្ជាប់ជាមួយសិល្បៈផ្កាដី បងស្រី
Thuy បានបង្កើតឡើងជាជាង២០ប្រភេទ។ គំរូផ្កាធ្វើពីដីរបស់បងស្រី Thuy កាន់តែពហុបែបអំពីព័ណ៌ និងត្រូវបានកែលំអជាច្រើនឲ្យសមស្របជាមួយការពេញ និយមរបស់អតិថិជន។ ជាពិសេស ថូផ្កាអូរគីដេដែលបងស្រីនសូនរូបត្រូវទទួល បានការនិយមចូលចិត្តពីអតិថិជន៖
“ផ្កានៅវៀតណាមមានពហុបែប។ ភាគច្រើនផ្កាដែលខ្ញុំសូនរូបឡើង សុទ្ធតែបានយកគំរូពីប្រភេទផ្ការបស់វៀតណាម ពិសេសគឺផ្កាអូរគីដេ Ho Diep ផ្កា
អូរគីដេ Nu Hoang ឬផ្កាអូរគីដេ Vanda គឺទទួលបានការពេញនិយមពីអតិថិជន”។
ដោយបាតដៃប៉ិនប្រសពបានប្រែក្លាយវត្ថគ្មានវិញ្ញាណក្លាយទៅជាវត្ថុមាន
កម្លាំងរស់រវឹកដ៏ទាក់ទាញធ្វើឲ្យជីវភាពរស់នៅល្អជាង។ មេកផ្កាធ្វើពីដីដែលបាន រួមផ្សំជាមួយថូផ្កាភោជន៍ Bat Trang ដោយរូបរាងចំឡែកភ្នែកកាន់តែលើកដំកើង
តម្លៃរបស់ផលិតផលផ្កាដី។ ដោយតម្លៃពី២ម៉ឺនដុង ដល់រាប់លានដុង ហើយរក្សា
ទុកដល់៥ឆ្នាំ ដោយហេតុនេះផលិតផលផ្កាដី របស់ Shop Huong Thuy ត្រូវបាន
គេស្គាល់ដល់យ៉ាងច្រើន៕