រូបសណ្ឋានដ៏វិសេសវិសាល "ត្រីស៊ីសម្រាមប្លាស្ទិក"នៅកោះ Cai Chien ខេត្ត Quang Ninh
(VOVWORLD) -ជារៀងរាល់ឆ្នាំ ខេត្ត Quang Ninh បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១០ លាននាក់ មកទស្សនា និងស្នាក់នៅ។ នេះគឺជាមូលហេតុមួយ ដែលធ្វើឲ្យបរិមាណសំរាម ដែលក្នុងនោះមានសំរាមប្លាស្ទិចបានកើនឡើងខ្ពស់។
រូបសណ្ឋានដ៏វិសេសវិសាល "ត្រីស៊ីសម្រាមប្លាស្ទិក"នៅកោះ Cai Chien ខេត្ត Quang Ninh |
ចំពោះមុខនឹងស្ថានភាពនេះ ខេត្ត Quang Ninh មានវិធីធ្វើល្អ ៗ ជាច្រើន សំដៅកាត់បន្ថយសម្រាមប្លាស្ទិក ចូលក្នុងបរិស្ថាន។ ប្រសិនបើឈូងសមុទ្រ Ha Long បានជំនួសផលិតផលប្លាស្ទិកទាំងអស់ក្នុងសកម្មភាពនៃសេវាកម្ម និងទេសចរណ៍នៅលើសមុទ្រ; កោះ Co To បានប្រើប្រាស់ឧបករណ៍ ដែលធ្វើពីវត្ថុធាតុដើមស្និទ្ធិស្នាលជាមួយបរិស្ថាននោះ កោះ Cai Chien បានចាត់ចែងសំរាមដោយដាក់ក្នុងធុងរាងត្រីយក្សនៅលើឆ្នេរសមុទ្រ។
ធុងសំរាមដែលមានរាងដូចត្រីបានបង្កប់នូវសារថា“ សូមឱ្យខ្ញុំសុំសំរាម” ត្រូវបានស្ថាប័នពាក់ព័ន្ធនានានៅខេត្ត Quang Ninh រួមសហការជាមួយសម្ព័ន្ធយុវជនឃុំ Cai Chien ដាក់នៅលើសាឡាងនិង និងឆ្នេរសមុទ្រនៅឃុំ Cai Chien ស្រុក Hai Ha កាលពី ២ ៣ ខែមុន
ដោយបានធ្វើពីស៊ុមដែកនិងមានរាងដូចសំណាញ់ដែលមានប្រវែងប្រមាណ ៥ ម៉ែត្រ កំពស់ប្រមាណ ២ ម៉ែត្រនោះវធុងសំរាមរាងត្រីនីមួយៗអាចផ្ទុកសំបកកំប៉ុងប្លាស្ទិច ៤-៥ តោណគ្រប់ប្រភេទ។ មិនត្រឹមតែបង្កើតចំណាប់អារម្មណ៍ប៉ុណ្ណោះទេ “ធុងសំរាមរាងត្រីទាំងនេះ” ក៏បានបង្កប់នូវសារបរិស្ថាន លើកទឹកចិត្តដល់ភ្ញៀវទេសចរ និងប្រជាជនប្រមូលសំរាមប្លាស្ទិចយ៉ាងសកម្មនៅកន្លែងត្រឹមត្រូវ។ លោកស្រី Luu Ha An ជាអ្នកទេសចរមកពី ខេត្ត Hoa Binh បានឲ្យដឹងថា៖
“ទើបតែចុះពីលើសាឡាង យើងខ្ញុំមានចំណាប់អារម្មណ៍ ទៅលើរូបសត្វ ត្រីសមុទ្រពណ៌ខៀវ បើកមាត់សុំសំរាមប្លាស្ទិក។ ជាទូទៅ ភ្ញៀវទេសចរត្រូវរកធុងសម្រាម ដើម្បីដាក់សំរាមប៉ុន្តែនៅទីនេះ ត្រីយក្សដ៏ស្រស់ស្អាតទាំងនេះបានដាក់នៅតាមទីតាំងជាច្រើន ដែលងាយស្រួលរក។ ខ្ញុំគិតថា រូបសណ្ឋាននេះត្រូវពង្រីកនៅតាមគោលដៅទេសរណ៍នានានៅលើកោះផងដែរ”។
នាបច្ចុប្បន្នេះ នៅលើកោះ Cai Chien មានរូបសណ្ឋាន “ត្រីស៊ីសម្រាមប្លាស្ទិក”។ ចាប់តាំងពីពេលមានត្រីយក្យទាំងនេះ ប្រជាជននៅលើកោះបានផ្សព្វផ្សាយយ៉ាងសកម្មដល់ភ្ញៀវទេសចរ ព្រមទាំងចលនាដល់មនុស្សគ្រប់រូបរួមដៃគ្នាបែងចែកសម្រាម រក្សាអនាម័យ និងបរិស្ថាន។ លោក Luong Xuan Thu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Cai Chien ស្រុក Hai Ha បាន ចែករំលែក៖
“រូបសណ្ឋាននេះមិនត្រឹមតែទទួលបានចំណាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងប្រជាជនទៀងផង ដោយសារវាជួយការពារបរិស្ថានរួម។ ដំបូងឡើយ ប្រជាជនបានបោះសំរាមយ៉ាងចោលផ្ដេសផ្ដាស ប៉ុន្តែ ក្រោយពេលផ្សព្វផ្សាយមក ការយល់ដឹងរបស់ពួកគេត្រូវបានកែលម្ព ពោលគឺ សំរាមដបប្លាស្ទិចនឹងត្រូវបានដាក់ក្នុងរូបត្រី។ បន្ទាប់មកឡានរបស់ឃុំនឹងមកប្រមូលសំរាមរាល់ថ្ងៃ”។
ទន្ទឹមនឹងការដាក់ឲ្យដំណើរការរូបសណ្ឋាន “ ត្រីស៊ីសម្រាមប្លាស្ទិក”នោះ សម្ព័ន្ធយុវជន Cai Chien ក៏បានបញ្ជូនក្រុមនានាទៅសម្អាតបរិស្ថាន សម្អាតឆ្នេរសមុទ្រ និង លើកទឹកចិត្តភោជនីយដ្ឋាននិងសណ្ឋាគារនានា ឲ្យរៀបចំធុងសម្រាមតាមគំរូ “ ត្រីស៊ីសម្រាមប្លាស្ទិក”ឲ្យស្របតាមល័ក្ខខ័ណ្ឌជាក់ស្តែង។ ក្រៅពីនេះ អាជ្ញធរមូលដ្ឋានក៏បានម្ចាស់ការកាត់បន្ថយសំរាម ប្លាស្ទិចតាមរយៈសកម្មភាពដូចជា៖ប្រើប្រាស់ដបធ្វើពីកែវជំនួសឲ្យដបធ្វើពីប្លាស្ទិកនៅតាមសិក្ខាសាលា ប្រើប្រាសទូយោក្រដាស ជំនួសឲ្យទូយោប្លាស្ទិច និងប្រើប្រាស់ថង់ក្រដាស ដើម្បីការពារបរិស្ថាន។ លោកស្រី Nguyen Thi Thanh Van អនុប្រធានមជ្ឈមណ្ឌលជួយឧបត្ថម្ភការអភិវឌ្ឍបៃតង (GreenHub) បាន ឲ្យដឹង ថា៖
“ខ្ញុំមានបំណងប្រាថ្នាតែមួយគត់ថា មនុស្សគ្រប់រូប រួមដៃគ្នា ធ្វើ សកម្មភាពជាក់ ស្ដែង ដើម្បីផ្លាស់ប្តូរទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជានិច្ចកាល មានការយល់ដឹង អំពីការកាត់បន្ថយ និងកែច្នៃ និងប្រើប្រាស់របស់របរដែលធ្វើពីប្លាស្ទិចឡើងវិញផងដែរ”។
សំរាមប្លាស្ទិកកំពុងគឺជាបញ្ហាក្ដៅគគុកដែលមានលក្ខណៈសកលលោក។ ហេតុដូច្នេះហើយ រួមជាមួយវិធានការម្ចាស់ការរបស់អាជ្ញធរមូលដ្ឋាននោះ គ្រួសារនីមួយ និងមនុស្សគ្រប់រូប នៅឃុំ Cai Chien កំពុងបាន អនុវត្តពាក្យស្លោក “និយាយាទេ ចំពោះសំរាមប្លាស្ទិច” ចាប់ផ្តើមពីសកម្មភាពតូចតាចបំផុត។ អាស្រ័ហហេតុនេះ លើកកម្ពស់ការយល់ដឹងក្នុងការការពារបរិស្ថានរស់នៅសម្រាប់ប្រជាជន និងជំនាន់ក្រោយៗផងដែរ៕