រួមដៃគ្នាដើម្បីជួយដល់កុមារអូទីស្សឹម (Autism) សម្របខ្លួននៅក្នុងសហគមន៍
(VOVWORLD) - យោងតាមការស្ថិតិនាពេលថ្មីៗនេះ វៀត ណាមមានមនុស្ស ប្រហែល២០ម៉ឺន នាក់ដែលមានជំងឺសរសៃប្រសាទ។ ហើយចំនួនកុមារដែលមានជំងឺអូទីស្សឹមត្រូវបានធ្វើរោគវិនិច្ឆ័យនិងព្យាបាល បានកាន់តែច្រើន។ ពោលគឺក្នុងចំណោមទារក ចាប់កំណើតចំនួន ១០០ នាក់នោះ គឺមានទារកមួយនាក់ត្រូវរងជំងឺអូទីស្សឹម។ ហេតុដូច្នេះ ចាំបាច់ត្រូវមានការចូលរួមរបស់សង្គមទាំងមូល ក្នុងការជួយប្អូនៗ សម្របខ្លួនចូលរួមក្នុងសហគមន៍។
មានសកម្មភាពជាច្រើនដែលបានរួមចំណែកជួយប្អូនកុមាររងជំងឺអូទីស្សឹម សម្របខ្លួនចូលក្នុងសហគមន៍ |
អ្នកស្រី Mai Anh នៅស្រុក Hoang Mai នៃទីក្រុងហាណូយបានចែករំលែកនូវរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ស្តីពីដំណើរថែរក្សាកូនប្រុសរបស់អ្នកស្រីដែលមានជំងឺសរសៃប្រសាទ (ឬហៅថា អូទីស្សឹម)។ Nguyen Trung Hieu (កើតនៅឆ្នាំ ១៩៩៩) កូនប្រុសរបស់អ្នកស្រីត្រូវបានប្រសូត្រឡើង នៅពេលដែលពាក្យថា “អូទីស្សឹម” គឺមិនសូវមានអ្នកស្គាល់ឡើយ។ អ្នកស្រីនាំកូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីជំងឺរបស់កូនអ្នកស្រីឡើយ។ មានថ្ងៃមួយ អ្នកស្រីបានរកឃើញមូលហេតុដោយចៃដន្យ ដែលធ្វើឲ្យកូនរបស់ខ្លួនមានរោគសញ្ញាមិនប្រក្រតី ខណៈដែលអ្នកស្រីបានអានសៀវភៅមួយក្បាល ព៌ណនាអំពីជម្ងឺអូទីស្សឹម។ ហើយនោះជាលើកទី ១ ហើយដែលម្ដាយរូបនេះដឹងពីពាក្យថា “ជំងឺអូទីស្សឹម”។ អ្នកស្រីបានប្រញ៉ាប់ នាំកូន ត្រឡប់ទៅមន្ទីរពេទ្យកុមារជាតិសម្រាប់ធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ថាកូនប្រុសរបស់អ្នកស្រីមានជំងឺអូទីស្សឹម។ កាលនោះ Hieu ទើបតែមានអាយុ២ឆ្នាំ៦ខែប៉ុណ្ណោះ។ កាលនោះ ចំណេះដឹងអំពីជម្ងឺអូទីស្សឹមគឺមានតិចតួចណាស់ ក្រៅពីការរៀនសូត្រពីគ្នាទៅវិញទៅមកពីអ្នកម្តាយដទៃ អ្នកស្រី Mai Anh ក៏ត្រូវស្រាវជ្រាវឯកសារជាភាសាអង់គ្លេស តាមរយៈ ជួលអ្នកបកប្រែ។
លោកស្រី Mai Anh បានចែករំលែកថា: “គ្រួសាររបស់ខ្ញុំមានកូនរងជំងឺអូទីស្សឹមនៅពេលដែលវៀតណាមមិនសូវមានអ្នករងជំងឺនេះឡើយ។ តាមនោះ វិធីសាស្រ្តសម្រាប់ព្យាបាល គឺត្រូវតែ ទៅសិក្សាក្រៅប្រទេសផងនិងអញ្ជើញអ្នកជំនាញបរទេសមកបង្រៀនផ្ទាល់។ ឪពុកម្តាយបើក សាលារៀនសម្រាប់កុមារដែលមានជំងឺអូទីស្សឹមនិងជ្រើសរើស គ្រូបង្រៀន ដោយខ្លួនឯង។ សូម្បីតែការបណ្តុះបណ្តាលក៏ដោយខ្លួនឯងដែរ”។
ពីកុមារដែលមិនព្រមញ៉ាំ ដេកនិងចូលចិត្តស្រែក នៅពេលដែលមានអាយុលើសពី ៥ ឆ្នាំ ប្អូន Hieu បានចាប់ផ្តើមចេះនិយាយ ទោះបីជាសមត្ថភាពរបស់គេក្នុងការទំនាក់ទំនងសង្គមនៅខ្សោយណាស់។ បណ្តាឆ្នាំបន្តបន្ទាប់ Hieu បានបង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួន គឺចូលចិត្តលេងព្យាណូនិងគូគំនូរ។ បច្ចុប្បន្ន Hieu លេងព្យាណូបានល្អ គូរគំនូស្អាត ហើយអាចចម្អិនម្ហូបដោយខ្លួនឯង។ អស់រយៈពេល២០ឆ្នាំដែលរួមដំណើរនិងតស៊ូជាមួយកូន អ្នកស្រី Mai Anh បានជួយឲ្យកូនរបស់ខ្លួន រួមបញ្ចូលជាមួយ សហគមន៍ដោយជោគជ័យ។
រឿងរ៉ាវរបស់អ្នកស្រី Mai Anh មិនមែនជាលក្ខណៈពិសេសនោះទេ ពីព្រោះយោងតាមការប៉ាន់ស្មានថា នៅវៀតណាម មានប្រជាជនប្រមាណ ២០ម៉ឺន នាក់ រួមទាំងកុមារនិងមនុស្សពេញវ័យ ដែលមានជំងឺសរសៃប្រសាទ។ ជាការពិត មានខេត្ត ក្រុង ទីភ្នាក់ ងារនិងអង្គការជាច្រើន ដើម្បីជួយដល់ការថែទាំក៏ដូចជាប្រឹក្សាអំពីជំងឺអូទីស្សឹម ។ “ដើម្បីអនាគតរបស់កុមាររងជំងឺអូទីស្សឹម” ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈ មណ្ឌលដែលចូលរួមថែទាំនិងពិគ្រោះយោបល់អំពីជំងឺអូទីស្សឹមផងដែរ។
ប្រសិនបើ នេះមិនមែនជាថ្នាក់រៀនសម្រាប់អ្នកជំងឺអូទីស្សឹមនោះទេ គឺការគួរសម អំប្បាញ់មិញរវាងប្អូន Bi មានអាយុ១៥ឆ្នាំនិងអ្នកគ្រូនឹងធ្វើឲ្យគេភ្ញាក់ផ្អើលណាស់។ Bi ក៏ដូចកុមារដទៃរាប់សិបនាក់ដែលកំពុងបានព្យាបាលនៅមជ្ឍមណ្ឌល “ដើម្បីអនា គតរបស់កុមាររងជំងឺអូទីស្សឹម” ដែលប្អូនខ្សោយខាងប្រាស្រ័យទាក់ទង។ អ្នកគ្រូ Nguyen Thi Huong នៅមជ្ឈមណ្ឌល “ដើម្បីអនាគតរបស់កុមាររងជំងឺអូទីស្សឹម” បានចែករំលែកថា៖ “សម្រាប់ប្អូនៗកុមារដែលកើតជំងឺអូទីស្សឹម គឺមិនអាចធ្វើអ្វីៗប្រញាប់ប្រញ៉ាល់បានទេ ពោលគឺត្រូវតែមានជំហាននីមួយៗ។ ពេលយើងដឹងពីកម្រិតរបស់ប្អូនៗម្នាក់ យើងនឹងរៀបចំ បង្កើតកម្មវិធីសិក្សាដែលសមស្របសម្រាប់កុមារម្នាក់ៗនោះ។ ជាម្តាយម្នាក់ ខ្ញុំក៏ចាត់ទុកពួកគេជាកូនរបស់ខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍រីករាយណាស់”។
ការបង្រៀនកុមារដែលមានជម្ងឺ អូទីស្សឹម បើមិនចេះអត់ធ្មត់នឹងមិនអាចធ្វើបានទេ ហើយក៏មិនអាចសេចក្តីស្រឡាញ់ចំពោះពួកគេ។ ធ្វើបានដូច្នេះ សុភមង្គលនឹងមកជូនដោយមិននឹកស្មានដល់។ អនុបណ្ឌិតផ្នែកចិត្តសាស្រ្ត លោកស្រី Nguyen Thi Bich នាយិការមជ្ឈមណ្ឌល “ដើម្បីអនាគតកុមារដែលមានជំងឺអូទីស្សឹម” បានឲ្យដឹងថាសមត្ថភាពភាសារបស់កុមាររងជំងឺអូទីស្សឹមគឺខ្សោយណាស់។ ហេតុដូច្នេះ ប្អូននឹងបានរៀននិយាយពាក្យម្តងមួយមាត់ៗ ពីពាក្យសាមញ្ញ ៗ ដូចជា ម្តាយនិងយាយ ... ពេលវេលាសម្រាប់កុមារបញ្ចេញសម្លេងគឺមិនមែនថ្ងៃ មួយ ពីរទេ។ មានប្អួនខ្លះចំណាយ១ដល់២ឆ្នាំ សូម្បីតែច្រើនឆ្នាំក៏មានដែរ។ អ្នកស្រី Bich បានចែករំលែកថា៖ “កុមាររងជំងឺអូទីស្សឹមមិនមែនថា ពេលអាយុពី ២ ដល់៣ឆ្នាំ ទើបបានដឹងពីរោគសញ្ញានោះឡើយ។ គេសង្កេតឃើញថា ជំងឺនេះមានតាំងពីកំណើត ដែលអាចរកឃើញនៅប៉ុន្មានខែដំបូងនៃជីវិត។ ប្រសិនបើ ឪពុកម្តាយរកឃើញរោគសញ្ញាបង្ហាញពីភាពយឺតយ៉ាវរបស់កូនៗ គឺត្រូវយកទៅពិនិត្យសុខភាព ហើយត្រូវ ចំណេះដឹងសម្រាប់ខ្លួន។ ឪពុកម្តាយគួធ្វើជាគ្រូពេទ្យរបស់កូនសិន មុននឹងពឹងផ្អែកទៅលើគ្រូអ្នកជំនាញដទៃ”។
កុមារដែលមានជំងឺអូទីស្សឹមនៅវៀតណាមត្រូវបានចាត់ថ្នាក់ជាប្រភេទពិការភាពមួយ។ នេះគឺជាគុណប្រយោជន៍ងាយស្រួលសម្រាប់ប្អូនៗនៅពេលដែលប្អូនៗមាន គោលនយោបាយនិងរបបរបស់រដ្ឋសម្រាប់ជនពិការ។ តាមនោះ អាចជួយឲ្យប្អូនៗ មានជំនឿនិងសង្ឃឹមកាន់តែច្រើនក្នុងការរួមបញ្ចូលនៅក្នុងសហគមន៍៕