(VOVworld)-៣ឆ្នាំមកនេះ រៀងរាល់ខែលោក Yasushi Ogura តែងតែធ្វើដំណើរពី
ទីក្រុងតូក្យូប្រទេសជប៉ុនមក Lung Cu ស្រុក Dong Van ខេត្ត Ha Giang ភាគខាង
ជើងវៀតណាម។ នៅទីនេះមានភូមិ Lo Lo Chai ជាទីស្នាក់នៅរបស់ជនជាតិ Lo
Lo ជាពិសេសនៅទីនេះមានហាងកាហ្វេ Cuc Bac ដែលលោក Yasushi Ogura ជា
ម្ចាស់ ដើម្បីជួយប្រជាជន Lo Lo Chai មានប្រាក់ចំណូលបន្ថែមកែលំអរជីវភាព
រស់នៅ។ចំពោះភ្ញៀវទេសចរវិញ ហាងកាហ្វេ Cuc Bac បានក្លាយទៅជាទីមកដល់
ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងដំណើរទស្សនាដងទង់ជាតិ Lung Cu។
|
លោក Ogura Yasushi (រូបថតៈhttp://traveltimes.vn/ ) |
“ពេលមកដល់ហាងកាហ្វេ Cuc Bac ខ្ញុំហាក់ដូចជាជក់ចិត្តណាស់ដោយសារ
ហាងបានតុបតែងយ៉ាងស្អាតល្អ។ ខ្ញុំបានសួរម្ចាស់ផ្ទះថា តាំងពីពេលបើកហាង
មក តើ ជីវភាពរបស់គាត់មានការផ្លាស់ប្តូរយ៉ាងដូចម្ត៉េច។គាត់ពោលថា ចំណូល
គួរសម្យ ហើយភ្ញៀវទេសចរណ៍ក៏មកច្រើនណាស់ដែរ។ ពេលមកទីនេះ គេនាំ
យកមកនូវ ព័ត៌មានដ៏សម្បូរបែបមកពីគ្រប់ទិសទី ជួយឲ្យប្រជាជននៅទីនេះ
ទទួលបានចំណេះ ដឹងច្រើន។ នោះមិនត្រឹមតែជាតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ
វាក៏ពោរពេញទៅ ដោយតម្លៃវប្បធម៌ផងដែរ ដែលលោក Ogura នាំមកឲ្យតំបន់”។
នោះជាការចែករំលែករបស់ភ្ញៀវទេសចរ អ្នកស្រី Hoang Thi Pao ខណៈដែល
បានស្គាល់អំពីប្រវត្តិហាងកាហ្វេ Cuc Bac ជាកន្លែងអ្នកស្រីកំពុងអង្គុយពិសារ
ភេស្ជជៈដែលខ្លួននិយមចូលចិត្ត។ បរិយាកាសនិងស្ថាបត្យកម្មរបស់ហាងត្រូវបាន
ធ្វើឡើងតាមរចនាបទប្រពៃណីរបស់ជនជាតិ Lo Lo ដោយផ្ទះធ្វើពីដី។
ហាងកាហ្វេនេះត្រូវបានកសាងឡើងដោយលោក Ogura Yasushi ជនជាតិ
ជប៉ុនដែលរស់នៅវៀតណាមច្រើនឆ្នាំ ជាពិសេសលោកស្រឡាញ់ទឹកដី ខេត្ត Ha
Giang ខ្លាំងណាស់។ លោកធ្វើការវិនិយោគកសាងហាងកាហ្វេនេះ ហើយប្រគល់
ឲ្យគ្រួសារជនជាតិ Lo Lo មួយរកស៊ីលក់ដូ។ លោក Ogura Yasushi បានរៀបរាប់
ថា៖
“ខ្ញុំបានមកវៀតណាមជាលើកដំបូងក្នុងឆ្នាំ១៩៩៥ ខណៈដែលខ្ញុំទៅទស្សនា
ទីក្រុងហូជីមិញ។ហើយខ្ញុំទស្សនាភាគខាងជើងវៀតណាមនាឆ្នាំ១៩៩៩។ មុននេះ
២០ឆ្នាំ ជនជាតិជប៉ុនភាគច្រើនមិនសូវស្គាល់អំពីវៀតណាមទេ ដូច្នេះខ្ញុំចង់ទៅស្វែង
យល់។ ដល់ឆ្នាំ១៩៩៥ មកដល់វៀតណាម ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងអំពីប្រទេស
វៀត ណាមមួយរួសរាយ រាក់ទាក់និងសម្បូរទៅដោយធនធានធម្មជាតិ។ខ្ញុំជក់ចិត្ត
នឹង ប្រទេសវៀតណាមតាំងពីនោះមក”។
|
ហាងកាហ្វេ Cuc Bac (រូបថតៈ http://traveltimes.vn/) |
តាំងពីនោះមក ជារៀងរាល់ឆ្នាំលោក Ogura Yasushi មានតែវេលាឈប់
សម្រាក១សប្តាហ៍ក្នុងឆ្នាំនោះ លោកតែងតែចំណាយពេលវេលានេះដើម្បីទៅវៀត
ណាម។ លោកធ្វើដំណើរទស្សនាទូទាំងប្រទេសវៀតណាម។ ជាពិសេស ចាប់ពីឆ្នាំ
២០០២ ខេត្ត Ha Giang បានទាក់ទាញដំណើររបស់លោកជាប្រចាំផងដែរ។ លោក
ស្រឡាញ់ទឹកដី ខេត្ត Ha Giang ដោយទេសភាពធម្មជាតិស្អាតអស្ចារ្យ និងជាទីស្នាក់
នៅរបស់ជន ជាតិទាំង២២។ ទោះបីជាស្រឡាញ់ប្រទេសវៀតណាមពហុវប្បធម៌ជន
ជាតិក៏ដោយ ប៉ុន្តែរហូតដល់ឆ្នាំ២០១៣ ទើបលោកមានលក្ខណៈអាចផ្សាភ្ជាប់ជាមួយ
តំបន់ដីក្រោម ដងទង់ជាតិ Lung Cu នេះ៖
“ខ្ញុំបានដឹងថា ខេត្ត Ha Giang មានច្រើនជនជាតិរស់នៅ។មូលហេតុដែលខ្ញុំ
ជ្រើសរើសជនជាតិ Lo Lo គឺដោយសារពួកគេស្លូតបូតនិងរាក់ទាក់រួសរាយ។ ជន
ជាតិ Lo Lo មានចំនួនតិចជាងបើប្រៀបនឹងជនជាតិ Dao ជនជាតិ Mong។ ហើយ
ជនជាតិ Lo Lo គ្មានកន្លែងសម្រាប់ឧទ្ទេសនាមអំពីជនជាតិខ្លួន ដូច្នេះបានជាខ្ញុំ
សម្រេចជួយជនជាតិនេះ។ គោលគំនិតរបស់ខ្ញុំគឺកសាងភូមិ Lo Lo Chai ឲ្យក្លាយ
ទៅជាទីមកដល់គួរឲ្យទាក់ទាញ។ខ្ញុំមានគោលបំណងថា នឹងអាចការពារប្រពៃណី
វប្បធម៌របស់ ជនជាតិ Lo Lo”។
ភូមិ Lo Lo Chai ជាកន្លែងមានហាងកាហ្វេ Cuc Bac ដែលកំពុងក្លាយទៅជា
ទីចំណត់គួរឲ្យទាក់ទាញនៅពេលមានឱកាសមកទស្សនាដងទង់ជាតិ Lung Cu។
មកកំសាន្តនៅទីនេះ អង្គុយបន្ធូអារម្មណ៍ក្នុងបរិយាកាសនៃហាងកាហ្វេ Cuc Bac
គយគន់ព្រៃភ្នំខៀវស្រងាត់ ពិសារកាហ្វេនិងមើលជនជាតិ Lo Lo ត្បាញចរបាប់ ។
ទាំងអស់នេះនឹងធ្វើឲ្យភ្ញៀវម្នាក់ៗពេលមកទស្សននៅតំបន់នេះមិនអាចបំភ្លេច
បាន៕