លោក គ្រូTran Manh Cuong - គំរូដ៏ភ្លឺស្វាងរបស់សាលារៀននៅតំបន់ជនបទក្រីក្រ
(VOVWORLD) -សាលាអនុវិទ្យាល័យ Kim Xa មានទីតាំងស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលដែលមានស្ថានភាពលំបាកជាច្រើននៅស្រុក Vinh Tuong ខេត្ត Vinh Phuc ប៉ុន្តែនាប៉ុន្មានឆ្នាំថ្មីៗនេះ សាលា Kim Xa មានការបោះជំហានទៅមុខគួរឲ្យកត់សម្គាល់។ លោកគ្រូ Tran Manh Cuong - គឺជាលោកគ្រូឆ្នើមមួយរូប ដែលបានរួមចំណែកក្នុងការនាំសាលា Kim Xa ឈានទៅមុខ។
លោកគ្រូ Tran Manh Cuong - គឺជាលោកគ្រូឆ្នើមមួយរូប
ដែលបានរួមចំណែកក្នុងការនាំសាលា Kim Xa ឈានទៅមុខ |
នារសៀលថ្ងៃសៅរ៍មួយ ពេលដែលព្រះអាទិត្យបញ្ចាំងរស្មីក្ដៅ លាយឡំជាមួយសម្លេងសត្វរៃយំ ដូចជាដាស់អារម្មណ៍សិស្សានុសិស្សថា វិស្សមកាល ដ៏សប្បាយរីករាយបានមកដល់ហើយនោះ គឺនៅបន្ទប់សិក្សាមុខវិជ្ជារូបវិទ្យា លោកគ្រូ Cuong នៅតែសស្រាក់សស្រាំបំប៉នឲ្យក្រុមសិស្សពូកែរូបវិទ្យាថ្នាក់ទី ៨ របស់ខ្លួន ក្រោមប្រធានបទ “ចលនាយន្តសាស្ត្រ សម្ពាធ និងផ្ទៃកញ្ចក់រាបស្មើ”។ ក្រុមសិស្សទាំង ៥ នាក់ កំពុងតែផ្ដោតអារម្មណ៍ស្ដាប់ដូចក្រេបយកពាក្យពន្យលមេរៀននីមួយៗរបស់លោកគ្រូ។
ចំពោះលោកគ្រូ Cuong ជជែកពិភាក្សា ឬជួយសហការី គឺក៏ដើម្បីនាំមកនូវម៉ោងសិក្សាមានផលប្រយោជន៍ សម្រាប់សិស្សម្នាក់ៗ។ ហេតុដូច្នេះហើយសិស្សានុសិស្សចូលចិត្តយ៉ាងក្រៃលែងចំពោះការធ្វើពិសោធន៍របស់លោកគ្រូណាស់ ។ អាស្រ័យហេតុនេះ មុខវិជ្ជារូបរិទ្យាកាន់តែទទួលបានគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ពេលពន្យល់មេរៀន លោកគ្រូ តែងតែក្ដាប់ជាប់នូវសមត្ថភាពរបស់សិស្ស រកឃើញប្អូនៗមាន ទេពកោសល្យ ដើម្បីបំប៉ន។ ហេតុដូច្នេះហើយ កូនសិស្សរបស់លោក Cuong សុទ្ធតែទទួលបានលទ្ធផលសឹក្សាខ្ពស់ ។ និយាយអំពីលោកគ្រូ Cuong ប្អូន Trieu Thi Giang សិស្សមួយរូបក្នុងក្រុមសិស្សពូកែមុខវិជ្ជារូបវិទ្យាថ្នាក់ទី ៨ បានឲ្យដឹងថា៖
“ប្អូនពិតជាមានសំណាងណាស់ ពេលដែលបានលោកគ្រូជ្រើសរើសចូលក្នុងក្រុមសិស្សពូកែ ហើយត្រូវបានលោកគ្រូបង្រៀនដោយអស់ពីចិត្តពីថ្លើមផងដែរ។ មានពេលខ្លះ លោកគ្រូ មិនត្រឹមតែចំណាយពេលវេលាជាច្រើនម៉ោង ដើម្បីពន្យល់លំហាត់មេរៀនពិបាកឲ្យកូនសិស្សប៉ុណ្ណោះទេ លោកគ្រូថែមទាំងណែនាំប្អូនៗវិធីរៀននៅផ្ទះតាមរយៈអ៊ីនធឺណែតទៀតផង។ ទោះបីជាក្នុងម៉ោងរៀននិមួយៗ បរិមាណចំណេះដឹងច្រើនក៏ដោយ ប៉ន្តែប្អូនមិនមានសម្ពាធអ្វីនោះទេ ព្រោះថាលោកគ្រូពន្យល់មេរៀងយ៉ាងហ្មត់ចត់ និងងាយស្រួលយល់ណាស់”
លោក Cuong និងកូនសិស្សថ្នាក់ទី 9A1 ទទួលរបានង្វាន់លើកទឹកចិត្តក្នុងការប្រឡងមួយ |
លោកគ្រូ Tran Manh Cuong កើត ឆ្នាំ ១៩៨២ នៅឃុំ Nghia Hung ស្រុក Vinh Tuong ខេត្ត Vinh Phuc ។ លោកគ្រូបានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សារជាន់ខ្ពស់គរុកោសល្យ ដេប៉ាតឺម៉ង់រូបវិទ្យា។ លោកបានបំពេញការងារជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យ Kim Xa តាំងពីឆ្នាំ ២០០៨ មក។ នាបច្ចុប្បន្ន លោកគ្រូជាអនុប្រធានក្រុមមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិ។ ដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួននោះ លោកគ្រូបានក្លាយទៅជាគំរូរដ៏ភ្លឺថ្លាសម្រាប់សិស្សានុសិស្សជាច្រើនជំនាន់ និងសហការីក្នុងសាលាធ្វើតាមដែរ។ ជាគ្រូបង្រៀងស្រឡាញ់មុខរបរយ៉ាងក្រៃលែង ១ រូប លោកគ្រូ Cuong យកចិត្តទុកដាក់ដល់ការងារលើកកម្ពស់សមត្ថភាពរបស់ខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូតែងតែរិះរករាល់វិធីសាស្រ្តបង្រៀនទំនើបដោយរួមបញ្ចូលម៉ាស៊ីននិងបរិក្ខាសិក្សាបណ្ណោះ សំដៅបង្កឲ្យមានការចូលចិតរៀនសូត្រដល់សិស្សានុសិស្ស។ នៅក្នុងការប្រឡងនិមួយៗ លោកជានិច្ចកាលជាអ្នកនាំមុខគេ ។ នាឆ្នាំ សិក្សា ២០១៦ - ២០១៧ និង ២០១៧ - ២០១៨ លោកគ្រូទទួលបានរង្វាន់លេខ ២ ជាបន្តបន្ទាប់ ក្នុងការប្រឡង “ការរចនាវិធីសាស្ត្របង្រៀន E-learnig” ថ្នាក់ខេត្ត។ លោកគ្រូ Cuong បានចែករំលែកថា៖
"ចំណេះដឹងរបស់មនុស្សលោកគឺគ្មានព្រំដែនឡើយ ប្រសិនបើយើងមិនចេះដុះខាត់ខ្លួន ហាត់ពត់លត់ដំនោះទេ យើងនឹងដើរថយក្រោយជាមិនខានឡើយ។ លើសពីនេះទៀត សព្វថ្ងៃនេះ សិស្សានុសិស្សអាចសិក្សារៀនសូត្រដោយខ្លួនឯងតាមរយៈវិធីជាច្រើន។ ហេតុដូច្នេះហើយ ការដែលលោកគ្រូ បង្កើនចំណេះដឹង និងផ្លាស់ប្ដូរថ្មីវិធីសាស្ត្របង្រៀនគឺមានសារៈសំខាន់ណាស់។ គោលបំណងរបស់ខ្ញុំនៅពេលចូលរួមការប្រឡងនិមួយៗ គឺចង់ជួបប្រាស្រ័យ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយសហការី។
មិនត្រឹមតែជាគ្រូបង្រៀនគំរូប៉ុណ្ណោះទេ ថែមទាំងលោកគ្រូជាសហការីដ៏ស្និតស្នាលជាមួយលោកគ្រូ អ្នកគ្រូនានាក្នុងសាលាទៀតផង។នៅពេលសហការីជួបការលំបាកក្នុងការរៀបរៀងមេរៀន E – learing គម្រោងកម្មវិធីបង្រៀងអេឡិចត្រូនិច ឬជំនាញវិជ្ជាជីវៈនោះ លោគ្រួ Cuong តែងតែជួយពន្យល់ដោយអស់ពីចិត្តពីថ្លើមបំផុត។លើសពីនេះទៀតលោកគ្រូក៏បានចែករំលែកបទពិសោធន៍បង្រៀនរបស់ខ្លួនឲ្យគ្រូបង្រៀនទៀត ជាពិសេសគឺគ្រូបង្រៀន
កិច្ចសន្យា។ អ្នកគ្រូ Nguyen Thi Mui អតីតកូនសិស្ស និងជាមិត្តរួមអាជីពរបស់លោកគ្រូ Cuong នាសព្វថ្ងៃនេះបានឲ្យដឹងថា៖
“តាំងពីពេលជាកូនសិស្សរបស់លោកគ្រូ នាងខ្ញុំពិតជាគោរពចំពោះសណ្ដានចិត្តពំណត់ព្យាយមរបស់លោកគ្រូក្នុងមេរៀននីមួយៗ ណាស់។ ឥឡូវនេះ ត្រូវបានលោកខាងជំនាញវិជ្ជាជីវៈយ៉ាងច្រើននាងខ្ញុំឃើញថាខ្លួនឯងធំដឹងក្រីជាច្រើនណាស់។ លោកគ្រូ Cuong បានផ្ទេទៅឲ្យនាងខ្ញុំនូវការជក់ចិត្ត យ៉ាងក្រៃពេក និងជំនឿលើខ្លួនពេលឈរថ្នាក់។”។
ជាមួយនឹងការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ខ្លួន លោកគ្រូ Cuong ទទួលបានកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋានជាបន្តបន្ទាប។ ក្នុងរយៈពេល 2 ឆ្នាំជាប់គ្នា (ឆ្នាំ 2017 និងឆ្នាំ 2018) លោកត្រូវ Cuong ត្រូវបាន គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc ជូនប័ណ្ណសរសើរដោយសារមានសមិទ្ធិផលជាច្រើនក្នុងកិច្ចការបង្រៀង ៕