លើកតម្កើងលោកប្រធានហូជីមិញជាមួយពិភពលោក៖ បេសកកម្មដ៏ថ្លៃថ្លា និងពិសិដ្ឋិរបស់វិទ្យុសម្លេងវៀតណាម
(VOVWORLD) - ឆ្ពោះទៅពិធីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសក៏ដ៏មហិមា ។ លោកបានលះបង់អស់មួយជីវិតទាំងមូលរបស់ខ្លួនជូនប្រជាជាតិ ប្រទេសជាតិវៀតណាម។
លោកប្រធានហូជីមិញ |
ក្នុងអំឡុងពេលខែឧសភានេះ បណ្ដាព័ត៌មាន រូបថត និងសូរសម្លេងអំពីលោកប្រធានហូជីមិញគឺមានវត្តមានជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅវៀតណាមក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនផងដែរ។ សម្រាប់វិទ្យុសម្លេងវៀតណាមវិញ ការលើកតម្កើងលោកប្រធានហូជីមិញ តាមរយៈវិទ្យុ និងការសែតរបស់ខ្លួនមិនត្រឹមតែបានផ្តោតសំខាន់ក្នុងឱកាសដ៏ពិសេសយ៉ាងដូច្នេះឡើយ។
ក្នុងដំណើរការអភិវឌ្ឍន៍អស់រយៈពេលជាង ៧ ទសវត្សរ៍កន្លងទៅ ការឃោសនា លើកតម្កើងលោកប្រធានហូជីមិញជានិច្ចកាលត្រូវបានវិទ្យុសម្លេងវៀតណាម
ផ្តោតការយកចិត្តទុកដាក់ពិសេស ហើយកំណត់ជាបេសកកម្មដ៏ថ្លៃថ្លា និងពិសិដ្ឋ ព្រោះថាលោកប្រធានហូជីមិញគឺជាអ្នកបង្កើតវិទ្យុសម្លេងវៀតណាម។ យោងតាមសារចររបស់លោក ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ ពោលគឺក្រោយពេលលោកប្រធានហូជីមិញបានប្រកាសជាមួយពិភពលោកអំពីការបង្កើតវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ។ នាវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ វិទ្យុសម្លេងវៀតណាមមានមោទនភាពផ្សាយសម្លេងវៀតណាម ដែលជាសម្លេងដំបូងបង្អស់របស់ប្រទេសឯករាជ្យ។ សេចក្តីប្រកាសបង្កើតប្រទេសវៀតណាមឯករាជ្យ ដែលត្រូវបានលោកប្រធានហូជីមិញអាននៅទីលាន Ba Dinh នារសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ត្រូវបានវិទ្យុសម្លេងវៀតណាមផ្សាយជាភាសារអង់គ្លេស បារាំង ចិន ទៅកាន់គ្រប់ទ្វីបទាំងអស់ ក្នុងកម្មវិធីផ្សាយសម្លេងជាលើកដំបូង។ នេះគឺជាវិធីដែលវិទ្យុសម្លេងវៀតណាមបាននាំរូបភាពរបស់លោកប្រធានហូជីមិញឆ្លងទឹកដីវៀតណាម ហើយជាសញ្ញាសម្គាល់ដំបូងអំពីការដែលវិទ្យុសម្លេងវៀតណាមជានិច្ចកាលជាមធ្យោបាយ ប្រកបដោយប្រសិទ្ធិភាព ផ្សព្វផ្សាយ និងលើកតម្កើងអំពីរូបភាពវៀតណាម និងសកម្មភាពរបស់លោកប្រធានហូជីមិញនៅបរទេស។ ការចុះផ្សាយ ព័ត៌មានអំពីលោកប្រធានហូជីមិញ និងការងារដើម្បីប្រទេសជាតិ និងប្រជាជន ការដឹកនាំរបស់លោកចំពោះបដិវត្តវៀតណាម និងរាល់សមិទ្ធិផលរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងប្រវត្តិសាស្ត្រកសាង និងការការពារមាតុភូមិ គឺជាវិធីផ្សព្វផ្សាយ និងលើកតម្កើងលោកប្រធានហូជីមិញដោយឥតឈប់ឈរក្នុងប្រវត្តិសាស្ត្រនិងប្រពៃណីរយៈពេល ៧៥ ឆ្នាំកន្លងទៅរបស់វិទ្យុសម្លេងវៀតណាម។ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានអះអាងថា៖
“ ពិតណាស់ថា វិទ្យុសម្លេងវៀតណាមគឺជា ទីភ្នាក់ងារសារព័ត៌មានដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកប្រកបដោយការច្នៃប្រឌិតក្នុងការឃោសនាសតិអារម្មណ៍ សីលធម៌ វប្បធម៌ និងរចនាបទហូជីមិញទៅកាន់មិត្តភក្តិអន្តរជាតិ។ វិទ្យុសម្លេងវៀតណាមបានកំណត់ថា លោកប្រធានហូជីមិញគឺជាមនុស្សវៀតណាមផង ជាមនុស្សរបស់មនុស្សជាតិផង ជាមនុស្សរបស់អតីតកាលផង និងជាមនុស្សរបស់អនាគតកាលផងដែរ។ តាមរយៈការចុះផ្សាយព័ត៌មានទាំងនេះ ទៅកាន់ពិភពលោក វិទ្យុសម្លេងវៀតណាមតែងតែផ្ដោតសំខាន់លើការរីកសុះសាយអំពីសតិអារម្មណ៍ រចនាបទ មនោសញ្ចេតនា និងតម្លៃអំពីសីលធម៌ផងដែរ”។
ចំពោះការងារផ្សាយព័ត៌មានកិច្ចការបរទេសរបស់វិទ្យុសម្លេងវៀតណាមនិយាយ
រួម និងសកម្មភាឃោសនា លើកតម្កើងលោកប្រធានហូជីមិញទៅកាន់ពិភពលោកនិយាយរួម គឺមិនអាចកាត់ផ្ដាច់ចេញពីគណកម្មការផ្សាយសម្លេងជាភាសារបរទេស (VOV5) ឡើយ ដែលជាអង្គភាពតែមួយគត់នៅវៀតណាមបានធ្វើការផ្សាយ និងបង្ហោះនៅលើគេហទំព័រ ជា ១៣ ភាសាផ្សេងៗគ្នានៅលើពិភពលោក។ ក្នុងនាមជាអង្គភាពសារព័ត៌មាន ដែលមានភាសាបទេសច្រើនបំផុតនៅវៀតណាមនោះ VOV5 គឺជាអ្នកត្រួសត្រាយផ្លូវនិងជាកម្លាំងសំខាន់ របស់វិទ្យុសម្លេងវៀតណាម ក្នុងការផ្សព្វផ្សាយ លើកតម្កើងរូបភាពលោកប្រធានហូជីមិញ ទៅកាន់ពិភពលោក។ លោក Nguyen Tien Long ប្រធានគណកម្មការផ្សាយសម្លេងជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមបានអះអាងថា៖
“ការលើកតម្កើង ផ្សព្វផ្សាយរូបភាពលោកប្រធានហូជីមិញនៅគណកម្មការផ្សាយសម្លេងជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមបានប្រព្រឹត្តទៅជាប្រចាំ ហើយទទួលបានចំណាប់អារម្មណ៍ជាច្រើនដែរ។ ការលើកតម្លើងនេះត្រូវបានបង្ហាញតាមរយៈការផ្សាយសម្លេង ព័ត៌មាន រូបថត និងបទយកការណ៍ជាប្រចាំថ្ងៃអំពីអគ្គមគ្គុទេសក៏មួយរូប ដ៏ជិតស្និទ្ធិ ប៉ន្តែលោកបានរួមចំណែកដ៏ធំធេង មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជាតិនានា ដែលបានតស៊ូដើម្បីឯករាជ្យ ប្រជាធិបតេយ្យនៅលើពិភពលោកទៀតផង។ រូបភាពរបស់លោកជានិច្ចកាលត្រូវបានផ្លាស់ប្ដូរថ្មី រស់រវើកតាមរយៈកម្មវិធី សកម្មភាពឃោសនារបស់ គណកម្មការផ្សាយសម្លេងជាភាសាបរទេសក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ”។
ដោយមានមោទនភាព និងការគោរពចំពោះលោកប្រធានហូជីមិញ វិទ្យុសម្លេងវៀតណាមបាន កំពុង នឹងបន្តបំពេញល្អនូវការងារផ្សព្វផ្សាយ និងលើកតម្កើងលោកប្រធានហូជីមិញ និងរាល់ការលះបង់ដ៏មហិមា ដែលមានតម្លៃប្រវត្តិសាស្ត្រ និងយុគសម័យរបសើលោកទៅកាន់ពិភពលោក៕