|
វចនានុក្រមឆែក-វៀតណាម៖សំណង់មិត្តភាព (VOV) |
Vovworld-ការនិពន្ធសៀវភៅវចនានុក្រមឆែក-វៀតណាមជាការផ្ដើមគំនិត
របស់លោក Nguyen Quyet Tien វិស្វករផ្នែកបញ្ជាវិទ្យា ដែលជក់ចិត្តជាមួយភាសា
តាំងពីពេលបានបញ្ជូនទៅសឹក្សារៀនសូត្រនៅឆែក។ នាគ្រានោះគាត់បានឆ្លៀត
យកពេលវេលាទំនេរបង្រៀនភាសាវៀតណាមនិងភាសាឆែកសំរាប់កូនចៅជន
វៀតណាមដែលរស់នៅទីនេះ។ គាត់បានគិតអំពីសំណង់វិទ្យាសាស្ត្រមួយ នោះ
គឺវចនានុក្រមឆែក-វៀតណាមដើម្បីជួយឲ្យជនវៀតណាមជាង៦៥ពាន់នាកដែល
កំពុងរស់នៅរៀនសូត្រនៅទីនេះកាត់បន្ថយការលំបាកខណៈដែលរៀនភាសា។
ពេលចាប់ផ្ដើមសសេរវចនានុក្រមនោះ លោក Nguyen Quyet Tien បានគិតដល់
បណ្ឌិត Ivo Vasikijev អ្នកជំនាញការមួយនាក់ដែលមានច្រើនឆ្នាំស្រាវជ្រាវអំពីទឹក
ដីវប្បធម៍និងភាសាវៀតណាម។ លោក Nguyen Quyet Tien និងបណ្ឌិត Ivo Vasilijev
បានចាប់ផ្ដើមសសេរវចនានុក្រមតាំងពីឆ្នាំ២០១២។ បណ្ឌិត Ivo Vasilijev បានឲ្យ
ដឹងថា៖
“នេះគឺជាការលំបាកមួយប៉ុន្តែគួរឲ្យទាក់ទាញ។ ខ្ញុំត្រូវស្រាវជ្រាវសំណង់ជាច្រើន
លើបណ្ដាញ Internet ដើម្បីរកបានបណ្ដាពាក្យវៀតណាមដែលស្របនឹងពាក្យឆែក។”
គ្រួសារបណ្ឌិត Ivo Vasilijev រស់ឆ្ងាយជិត២០០គីលូម៉ែត្រពីរដ្ឋធានី Praha ជាកន្លែង
ស្នាក់នៅរបស់លោក Nguyen Quyet Tien។ ហេតុនេះហើយដើម្បីសសេរវចនានុក្រម
ឆែក-វៀតណាម internet បានក្លាយទៅជាស្ពានតភ្ជាប់រវាងមិត្តទាំងពីររូបដែលផ្លាស់ប្តូរ
ក្រុមពាក្យចំនួន៤០ជារៀងរាល់ថ្ងៃ។ លោក Nguyen Quyet Tien បានចែករំលែកថា៖
“យើងខ្ញុំមានពេលវេលាតិច ហេតុនេះហើយយើងខ្ញុំបានឆ្លៀតពេលវេលាប្រមាណ៥ដល់៧ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការ ឬ១០ម៉ោងក្នុងម្នាក់ក្នុងមួយថ្ងៃ។ ខំប្រឹងប្រែង១
ឆ្នាំធ្វើបាន១ឈុត។”
|
លោក Nguyen Quyet Tien និងបណ្ឌិត Ivo Vasikijev (VOV) |
ក្រោយច្រើនឆ្នាំឧស្សាហ៍ព្យាយាមធ្វើការ នាឆ្នាំទៅមិញ លោក Nguyen Quyet Tien
និងបណ្ឌិត Ivo Vasilijev បានសំរេចឈុតដំបូងចំនួន២ដោយមាន១៣០០ទំព័រនៃ
វចនានុក្រមឆែក-វៀតណាម។ លោក Truong Manh Hung ដែលបានរស់នៅនៅឆែកបាន
ច្រើនឆ្នាំរំភើបចិត្តខណៈកាន់វចនានុក្រមសំណង់មួយដែលលោកនិងសហគមន៍ជន
វៀតណាមនៅទីនេះបានរង់ចាំពីយូរណាស់មកហើយ។
“យើងខ្ញុំជួបការលំបាកជាច្រើនក្នុងការរៀនភាសាឆែកនិងសម្របខ្លួនជាមួយវប្បធម៍
នៃប្រទេសមិត្ត។ ពិសេសគឺឥឡូវនេះជនវៀតណាមនៅឆែកបានមានជំនាន់ទី៣ហើយ
ការដែលធ្វើយ៉ាងម៉េចដើម្បីផ្សាភ្ជាប់រវាងភាសាចំនួន២វៀតណាម-ឆែកក្នុងប្អូនៗជា
ប្រការដែលយើងខ្ញុំសង្ឃឹមនិងសៀវភៅវចនានុក្រមនេះជាអំណោយសំរាប់យើងខ្ញុំ។”
ដោយការសំរេចរួចរាល់ឈុតដំបូងជមនួន២នៃវចនានុក្រម ភាសាវិទូទាំងពីររូប
Nguyen Quyet Tien និង Ivo Vasilijev បានដំណើរការសសេរឈុតជាបន្ត។ទោះបីជានៅ
ចំពោះមុខជាកំណាត់ផ្លូវដ៏ឆ្ងាយក្តី ប៉ុន្តែគេជឿជាក់ថាសំណង់នឹងត្រូវបានសំរេចនា
ពេលខាងមុខដើម្បីបំរើឲ្យសហគមន៍ប្រជាជននៃប្រទេសទាំងពីរ។ បណ្ឌិត Ivo Vasilijev
បានឲ្យដឹងថា៖
“យើងខ្ញុំចង់បំរើសហគមន៍ធំដូច្នេះមិនត្រឹមតែនៅលើទឹកដីឆែកប៉ុណ្ណោះទេ ថែម
ទាំងលើទឹកដីវៀតណាមទៀតផង។ ខ្ញុំមានបំណងថា សំណង់នេះក្លាយទៅជានិមិត្តរូប
នៃកិច្ចសហប្រតិបត្តិការនិងការរួមរស់នៃប្រជាជាតិទាំងពីរ។”
ខណៈដែលយើងខ្ញុំសម្ដែងបំណងចង់ស្វែងយល់អំពីវចនានុក្រមនេះដើម្បីអនុវត្ត
អត្ថបទសសេរ បណ្ឌិត Ivo Vasilijev បានធ្វើដំណើរលើរថភ្លើងចុងក្រោយក្នុងថ្ងៃឆ្លងផុត
ពីកំណាត់ផ្លូវជាង២០០គីឡូម៉ែត្រទៅទីក្រុង Praha ដើម្បីជួបក្រុមអ្នកយកព័ត៌មានវៀត
ណាម។ ការសំណេះសំណាលជាមួយអ្នកភាសាវិទ្យាទាំងពីររូប និទានអំពីសៀវភៅ
វចនានុក្រមអំពីជីវភាពរស់នៅវប្បធម៍នៃប្រជាជាតិទាំងពីរ យើងខ្ញុំបានយល់ថា ហេតុ
អ្វីគេអាចធ្វើឡើងសំណង់វប្បធម៍មានចរិតលក្ខណៈអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាល
ជ្រៅនោះ៕