វេជ្ជបណ្ឌិតដែលបម្រើសុខភាពសហគមន៍ដោយគ្មានពេលសម្រាក

(VOVWORLD) - វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលចូលនិវត្តន៍ជាង ៥០នាក់ នៅសង្កាត់ Hong Ha ទីក្រុង Ha Long (ខេត្ត Quang Ninh) បានសរសេរលិខិតស្ម័គ្រចិត្តចូលរួមជាមួយក្រុមសុខាភិបាលសហគមន៍។ ទោះបីមានមនុស្សជាច្រើនមានវ័យអាយុចំណាស់ក៏ដោយ ប៉ុន្តែ អ្នកទាំងអស់នេះសុទ្ធតែមានបំណង់ចង់បន្តនាំយកចំណេះដឹងផ្នែកវេជ្ជសាស្រ្តដើម្បីបម្រើដល់ការពិនិត្យ បង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។

វេជ្ជបណ្ឌិតដែលបម្រើសុខភាពសហគមន៍ដោយគ្មានពេលសម្រាក - ảnh 1គិលានុបដ្ឋាយិកាត្រូវបូមទឹកដោះគ្រប់ដំណក់ ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់អ្នកជំងឺ (រូបថត៖ VOV)

ដោយបានទទួលសៀវភៅចូលនិវត្តន៍អស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ប៉ុន្តែ វេជ្ជបណ្ឌិតយោធា Nguyen Hong Tu (អាយុ ៦៨ ឆ្នាំ) កំពុងទទួលតួនាទីជាប្រធានក្រុមលំនៅដ្ឋានលេខ ៦ សង្កាត់ Hong Ha (ទីក្រុង Ha Long ខេត្ត Quang Ninh។ នៅពេលដែលសង្កាត់បានដាក់ចេញនូវគោលនយោបាយបង្កើតក្រុមសុខាភិបាលសហគមន៍ ដែលមានវេជ្ជបណ្ឌិតចូលនិវត្តន៍ជាស្នូល ដោយបានចូលរួមជួយដល់ខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងភរិយាគឺជាមនុស្សដំបូងគេដែលស្ម័គ្រចិត្តដាក់ពាក្យចូលរួមផងដែរ។ លោក Nguyen Hong Tu មានបំណងចង់រួមចំណែកទាំងកម្លាំងកាយចិត្តរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩។

“កាលយើងនៅក្មេង យើងស្ម័គ្រចិត្តប្រយុទ្ធជាមួយសត្រូវ ឥឡូវនេះស្ថានភាពជំងឺរាតត្បាតមានភាពស្មុគស្មាញ យើងនៅតែមានសុខភាពល្អ ហើយយើងត្រៀមវិជ្ជាជីវៈពេទ្យរួចជាស្រេចហើយ”។

“កម្លាំងនៅសល់ប៉ុណ្ណាយើងនឹងបម្រើដល់ប៉ុណ្នឹង” គឺជាបំណងប្រាថ្នារបស់សមាជិកទាំងអស់នៃក្រុមសុខា ភិបាលសហគមន៍។ ជាមួយនឹងការងារសំខាន់នៃការចូលរួមក្នុងការថែទាំសុខភាពប្រជាជន ការតាមដានករណីពាក់ព័ន្ធនឹងអ្នកជំងឺ (F0) ឬការផ្តល់យោបល់ផ្នែកវេជ្ជសាស្រ្តសម្រាប់ករណីដែលត្រូវបានតាមដាននៅផ្ទះ ... បុគ្គលិកពេទ្យដែលឈប់សម្រាកពីរបបនេះ បានស្លៀកសម្លៀកបំពាក់របស់ពួកគេម្តងទៀត ទៅតាមច្រកល្ហកនីមួយៗ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ ដើម្បីត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការបង្ការជំងឺរាតត្បាត។ ពួកគេក៏មិនបិទទូរស័ព្ទដែរ ដោយត្រៀមចេញពីផ្ទះមិនថាយប់អាធ្រាត ឬព្រឹកព្រលឹមដើម្បីបំពេញការងារនោះឡើយ។ លោកស្រី Nguyen Thi Nguyet គិលានុបដ្ឋាយិកាដែលធ្លាប់ធ្វើការនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត Quang Ninh បានចែករំលែកថា៖ “ដំបូងឡើយ មានប្រតិបត្តិការជាច្រើន ប៉ុន្តែយើងមានចំណេះដឹងផ្នែកវេជ្ជសាស្រ្ត ដូច្នេះតាមរយៈការបណ្តុះបណ្តាលយើងងាយស្រួលយល់និងងាយស្រួលធ្វើដែរ។  នៅពេលដែលជំងឺរាតត្បាតមានភាពស្មុគស្មាញ យើងត្រៀមខ្លួនជាស្រេច សម្រាប់បម្រើការងារ។ អ្វីដែលសំខាន់គឺការប្ដេជ្ញាចិត្តនិងការឯកភាពគ្នារបស់ក្រុមវេជ្ជសាស្រ្ដរបស់យើងខ្ញុំ”។
វេជ្ជបណ្ឌិតដែលបម្រើសុខភាពសហគមន៍ដោយគ្មានពេលសម្រាក - ảnh 2គិលានុបដ្ឋាយិកាត្រូវបូមទឹកដោះគ្រប់ដំណក់ ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់អ្នកជំងឺ (រូបថត៖ VOV)

ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ នៅពេលដែលលេចឡើងករណីឆ្លងជំងឺនៅខេត្ត Quang Ninh គឺក្រុមនេះ ជាក្រុមស្នូលរួមជាមួយកម្លាំងប៉ូលីសក្នុងតំបន់ ដើម្បីចូលរួមក្នុងការតាមដាន ក្តាប់ជាប់នូវស្ថានការណ៍ក្នុងតំបន់ ចែករំលែកបន្ទុករបស់ក្រុមខ្សែ ប្រយុទ្ធជួរមុខក្នុងអំឡុងពេលដែលជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។ លោកស្រី Vu Thi Tuyet Mai ប្រធានសម្ព័ន្ធនារីនៃសង្កាត់ Hong Ha (ទីក្រុង Ha Long) ក៏ជាអ្នកមានគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមសុខាភិបាលសហគមន៍បានឲ្យដឹងថា៖ “ចាប់តាំងពីផ្ទុះជំងឺរាតត្បាតដំបូង វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលបានចូលនិវត្តន៍បានចូលរួមក្នុងការពិនិត្យសុខភាព និងវាស់សីតុណ្ហភាពសម្រាប់មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ និងផ្សព្វផ្សាយពីស្មារតីនៃការទទួលខុសត្រូវដល់សហគមន៍ក្នុងការបង្ការជំងឺរាតត្បាត។ ដោយមានចិត្តសប្បុរស សមាជិកក្រុម បានរួមជាមួយអាជ្ញាធរសង្កាត់បានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុតមិនទុកឲ្យជំងឺឆ្លងរាលដាលផងដែរ”។

លោក Nguyen Trong Dien ប្រធានមន្ទីរសុខាភិបាលខេត្ត Quang Ninh ក៏បានឲ្យដឹងថា មន្ទីរកំពុងសម្របសម្រួលជាមួយមូលដ្ឋានដើម្បីពិនិត្យបញ្ជីឈ្មោះវេជ្ជបណ្ឌិតចូលនិវត្តន៍; សិស្សសាលា និស្សិតពេទ្យ បុគ្គលិកពេទ្យឯកជន ដើម្បីបង្ហាត់បង្រៀនពួកគេឱ្យចូលរួមក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៖ “យើងបានរៀបចំផែនការបណ្តុះបណ្តាលបន្ថែមទៀត និងបានអញ្ជើញអ្នកឯកទេសមកបណ្តុះបណ្តាលកម្លាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពួកគេអាចថែទាំអ្នកជំងឺកម្រិតស្រាលនិងអ្នកគ្មានរោគសញ្ញា។ ប្រព័ន្ធសុខាភិបាលបច្ចុប្បន្ននឹងយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ដោយធានាថា វិស័យសុខាភិបាលមិនផ្ទុកលើសចំណុះ ប្រសិនបើមានអ្នកជំងឺច្រើន”។

ខេត្ត Quang Ninh បច្ចុប្បន្នជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនដែលរក្សាតំបន់សុវត្ថិភាព។ នេះក៏ជាឱកាស "មាស" សម្រាប់ខេត្ត Quang Ninh ជំរុញការចាក់វ៉ាក់សាំងនិងរៀបចំយ៉ាងសកម្មទាំងធនធានមនុស្ស និងសម្ភារៈបរិក្ខារនានា ដើម្បីត្រៀមខ្លួនឆ្លើយតបនៅពេលជំងឺផ្ទុះឡើងវិញ។ ហើយដើម្បីមានពេលវេលាដ៏មានតម្លៃនេះ ពិតជាមិនអាចខ្វះបានការរួមចំណែករបស់អតីតវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលស្ម័គ្រចិត្តចូលរួមក្នុងការពិនិត្យ បង្ការ និងដោះស្រាយស្ថានភាពជំងឺរាតត្បាតនៅក្នុងសហគមន៍នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ