វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ

(VOV)_ក្នុងប៉ុន្មានថ្ងៃចុងខែកញ្ញាកន្លងទៅ សមាគមអតីតយុទ្ធជន ទីក្រុង​វៀង
ច័ន្ទ និងសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ រួមសហការជាសមួយមន្ទីរ​ពេទ្យភ្នែកទីក្រុងហូជីមិញ និងធនាគារ Vietinbank រៀបចំការពិនិត្យ ព្យាបាល​ និងវះកាត់ភ្នែក
ដោយឥតគិតថ្លៃ សំរាប់បណ្ដាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងជនក្រីក្រនៅ
ទីក្រុងវៀងច័ន្ទ (ឡាវ) ។ នេះគឺជាលើកទី៤ ក្នុងរយពេល៨ឆ្នាំកន្លងទៅ មន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ រៀបចំគណប្រតិភូវេជ្ជបណ្ឌិតទៅពិនិត្យ ​ព្យាបាលជំងឺនិងវះកាត់ជំ
ងឺកែវភ្នែក ដោយឥតគិតថ្លៃ សំរាប់ជនក្រីក្រនៅតំបន់ជាច្រើននៅឡាវ។

វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ - ảnh 1
វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ

          លោក Nouseuam Sengsilith សមាជិកសមាគមអតីតយុទ្ធជនស្រុក​Sisattanak
 រដ្ឋធានីវៀងច័ន្ទ មានជំងឺកែចភ្នែកពីយូរណាស់មកហើយ បានជាជួប​ការ​លំបាកជា
ច្រើនក្នុងជីវភាពរស់នៅ។ លោកជាមនុស្សមួយនាក់ ក្នុងចំណោម​មនុស្សដើមដំបូងចំនួន៧០នាក់ ត្រូវបានវះកាត់ដោយឥតគិតថ្លៃ។ លោក Nouseuam Sengsilith បាន
អោយដឹងថា៖

          “ ខ្ញុំត្រូវបានវេជ្ជបណ្ឌិតពិនិត្យមើល ថតអេកូ និងវះកាត់កែវភ្នែក។ ​ខ្ញុំមានជំងឺ
​នេះបាន៧ឆ្នាំហើយ និងថ្ងៃនេះត្រូវបានពិនិត្យព្យាបាលជំងឺ ខ្ញុំសប្បាយរីករាយ
ណាស់។”

          ក្រុមការងារនៃមន្ទីរពេទ្យភ្នែក ទីក្រុងហូជីមិញ ដឹកនាំដោយ​សាស្ត្រចារ្យរង ​
បណ្ឌិត វេជ្ជបណ្ឌិត Tran Anh Tuan នាយកមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ​ រួមជា
មួយវេជ្ជបណ្ឌិតជំនាញខាងភ្នែកចំនួន២០នាក់ទៀត បានអនុវត្តការពិនិត្យព្យា​បាល
ជំងឺ និងវះកាត់ភ្នែកសំរាប់អ្នកជំងឺជាអតីតយុទ្ធជន  គ្រួសារអតីតយុទ្ធជន ​និងជន
ក្រីក្រ។ អ្នកជំងឺចំនួន២០០នាក់ នឹងបានវះកាត់ក្នុងឱកាសនេះ ហើយភាគច្រើនគឺ
បណ្ដាអ្នកពិការភ្នែក។វេជ្ជបណ្ឌិត Tran Anh Tuan បានអោយដឹងថា៖

          “ យើងខ្ញុំមកទីនេះក៏នាំយកទៅជាមួយម៉ាស៊ីននិងឧបករណ៍ទំនើបៗ បច្ចេក
​ទេសខ្ពស់ កញ្ចក់ភ្នែក ដើម្បីបំរើប្រជាជន។ ក្នុងថ្ងៃម្សិលមិញ យើងខ្ញុំបានវះកាត់
អោយមនុស្សចំនួន៧០នាក់ ប្រកបដោយជោគជ័យ។ ក្រៅពីគោលដៅវះកាត់​
អោយអ្នកក្រីក្រនៅទីនេះ យើងខ្ញុំក៏មានគោលបំណងជួបប្រាស្រ័យជាមួយអ្នក
​រួមអាជិពនៅឡាវ នៅមន្ទីរពេទ្យមជ្ឈឹម ដើម្បីពិភាក្សាអំពិបច្ចេកទេស ក៏ដូចជា​
សហប្រតិបត្តិការក្នុងរយៈបេលយូរអង្វែងទៀតផង។”

វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ - ảnh 2
វេជ្ជបណ្ឌិតវៀតណាមវះកាត់ភ្នែកដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រឡាវ

លោក Anusone Phannavong កម្មករមួយនាក់នៅស្រុក Sikhoktabong ដ៏សប្បាយ
រីករាយអោយដឹងថា៖

          “ ខ្ញុំសប្បាយរីករាយណាស់ ដោយទទួលបានការជួយឧបត្ថម្ភពីសមាគម​អតីត
យុទ្ធជន។ គ្រួសារយើងខ្ញុំជួបការលំបាកជាច្រើន ហើយគ្មានប្រាក់ទៅមន្ទីរពេទ្យទេ។
 ខ្ញុំបានវេជ្ជបណ្ឌិតពិនិត្យមើល និងវះកាត់ភ្នែក។ នាបច្ចុប្បន្ន ខ្ញុំបាន​ឃើញច្បាស់
ហើយ។ ខ្ញុំនិងគ្រួសារខ្ញុំសូមថ្លែងអំណរគុណជាច្រើន ចំពោះវេជ្ជ​បណ្ឌិតវៀតណាម។”

          លោក Khamphou Soutthisombat នាយកមជ្ឈមណ្ឌលពិនិត្យព្យាបាលនិង​ការ
ពារភ្នែក ក្រសួងសុខាភិបាលឡាវ បានអោយដឹងថា៖បណ្ដាវេជ្ជបណ្ឌិត មន្ទីរពេទ្យ
ភ្នែកទីក្រុងហូជីមិញចូលរួមការវះកាត់ភ្នែក​លើកនេះសុទ្ធតែជាវេជ្ជ​បណ្ឌិត​ពូកែបំផុត
នៅមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ។ ការវះកាត់ទាំងឡាយទទួលបានជោគជ័យទាំង
ស្រុង ជាធម្មតា ក្រោយ១ថ្ងៃធ្វើការវះកាត់ អ្នកជំងឺអាចឃើញព្រះអាទិត្យហើយ។  
លោក Khamphou Soutthisombat បានអោយដឹងថា៖ 

          “ កម្មវិធីវះកាត់ ព្យាលបាលជំងឺ​ភ្នែកឡើងបាយនេះត្រូវបានយើងខ្ញុំ​ធ្វើច្រើន​
ហើយ។ កម្មវិធីនេះមានផលប្រយោជន៍ជាច្រើន ចំពោះជនក្រីក្រ ជួយគេបាន​ឃើញ
ពន្លឺព្រះអាទិត្យ។ កម្មវិធីនេះមានអត្ថន័យជាច្រើន ជួយអ្នកក្រីក្រទាក់ទង​នឹងសេវា
កម្មល្អ ត្រឡប់មកជីវភាពរស់នៅធម្មតា។”

          ក្រៅពីបណ្ដាសកម្មភាពជួយឧបត្ថម្ភបណ្ដាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធ​ជន
 និងជនក្រីក្រព្យាបាលជំងឺភ្នែកនេះ ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យភ្នែកទក្រុងហូ​ជីមិញក៏
បានជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការពិនិត្យព្យាបាលជំងឺ​ ពិភាក្សាផែន
ការសហប្រតិបត្តិការក្នុងអនាគត។ សកម្មភាពនេះក៏រួមចំណែក​បង្កើនទំនាក់ទំន
ងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង
ជ្រោយរវាងឡាវនិងវៀតណាមនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ទូលំ
ទូលាយនិងស៊ីជំរៅ និងប្រសិទ្ធិភាពរវាងទីក្រុងទាំងពីរ ហូជីមិញនិង​វៀងច័ន្ទនិ
យាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ