វណ្ណកម្មផ្សាយសម្លេងទទួលបានរង្វាន់ បណ្ដារឿងស្មោះត្រង់និងរស់រវើកពីជីវភាពរស់នៅ។

វណ្ណកម្មផ្សាយសម្លេងទទួលបានរង្វាន់ បណ្ដារឿងស្មោះត្រង់និងរស់រវើកពីជីវភាពរស់នៅ។ - ảnh 1
វណ្ណកម្មផ្សាយសម្លេងទទួលបានរង្វាន់ បណ្ដារឿងស្មោះត្រង់និងរស់រវើកពីជីវភាពរស់នៅ។ (vov.vn)


        VOV-ឆ្នាំនេះវិទ្យុសម្លេងវៀតណាមមានវណ្ណកម្មចំនួន២៥បានចូលរួម​រង្វាន់
​សារព័ត៌មានជាតិ។ តាមលោក Ha Minh Hue អនុប្រធានអចិន្ត្រៃយ៍សមាគម​អ្នកកាសែតវៀតណាមថា បណ្ដាវណ្ណកម្មដែលទទួលបានរង្វាន់របស់វិទ្យុសម្លេង​វៀតណាមជាគំនូរឆ្លុះបញ្ចាំងដ៏ពេញលេញនិងបរានុម័តអំពីស្ថានភាពនៃប្រទេស​ជាតិលើវិស័យជាច្រើន ក្នុងនោះមានវណ្ណកម្មមានចរិតលក្ខណៈរកឃើញនិង​បង្ហាញដ៏រស់រវើសរាល់បញ្ហាមានចរិតលក្ខណៈជាតិ អន្តរជាតិ។

        “នេះជាវគ្គប្រគួតដ៏ជោគជ័យ។ បណ្ដាវណ្ណកម្មសារព័ត៌មានដែលទទួលបាន​
រង្វាន់ ពិសេសគឺរង្វាន់ចំណាត់ខ្ពស់មិនប្រដេញតាមប្រធានបទកន្ត្រាក់ការទាក់
ទាញអ្នកអាន​គឺជាបណ្ដាវណ្ណកម្មដោះស្រាយអត្តចរិតបញ្ហា ត្រូវបានបង្ហាញយ៉ាង​គួរឲ្យទាក់ទាញឆ្លើយតបនឹងក្តីសង្ឃឹមរបស់សាធារណៈមតិ ឧទាហរណ៍ដូចជា​
វណ្ណកម្ម​ការរញ្ចួយដីនៅវារីអគ្គិសនី Song Tranh 2 រឺវណ្ណកម្មស្ដីពីជ័យជំនះ Dien Bien
Phu លើលំហរអាកាសរបស់វិទ្យុសម្លេងវៀតណាម។”

        វណ្ណកម្ម “របត់ដ៏ពិសិទ្ធិ” ក្នុងកម្មវិធីផ្សាយសម្លេងពិសេស “វីរចម្រៀង​ហាណូយ
​-​Dien Bien Phu លើលំហរអាកាសខែធ្នូឆ្នាំ១៩៧២” ដោយក្រុមអ្នកនិពន្ធ Le Tuyet,
My Ha, Viet Nga, Dam Hoa អនុវត្តទទួលបានរង្វាន់ថ្នាក់ A។ ត្រឹមតែ​ក្នុង​រយៈពេល១
ម៉ោង “របត់ដ៏ពិសិទ្ធិ” បានណែនាំមិត្តអ្នកស្ដាប់ស្រមើស្រមៃបាន​ផ្នែក​សំខាន់ក្នុង
ប្រវត្តិសាស្ត្រលើតុចរចារ នាំទៅការចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​ Paris ឆ្នាំ
១៩៧៣​ចាប់បង្ខំចក្រពត្តិអាមេរិកដកទាហានទាំងស្រុងចេញ​ពី​ភាគខាងត្បូងវៀត
ណាម បង្កបុព្វបទឲ្យមហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥​ឯកភាព​ប្រទេសជាតិ។ រីឯបទយកការណ៍ “ការរញ្ជួយដីនៅវារិអគ្គិសនិ Song tranh 2៖ ការរញ្ជួយសេសសល់ ក្នុងទឹកចិត្តប្រជាជន” ដោយក្រុមអ្នកនិពន្ធ Pham Tan Tu, Phan Thanh Ha, Dang Van
Nam ទទួលបានរង្វាន់ថ្នាក់ A គឺដោយសារ​ភាព​សាមញ្ញ​ប៉ុន្តែពោពេញទៅដោយ
ការប្តេជ្ញាចិត្តដើរទៅដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ បញ្ហា​ក្នុងជីវភាពរស់នៅទំនើប។ ប៉ុន្តែសំខាន់ជាងតាមអ្នកកាសែត​Phan Thanh Ha បានសំណេះសំណាលថា វណ្ណកម្មនេះជាការតបស្នងសងគុណរបស់អ្នក​កាសែត​ចំពោះជនរួមជាតិបណ្ដា
ជនជាតិភាគតិចនោទីនោះ។

        “ជាមួយតួនាទីជាអ្នកកាសែត យើងមិនអាចជួយប្រជាជនអំពីសម្ភារៈ​ឡើយ​ប៉ុន្តែយើងមានការទទួលខុសត្រូវលើកឡើងស្ថានភាពជាក់ស្ដែងដើម្បីតាមរយៈ
នោះរដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងរដ្ឋរដ្ឋាភិបាលមានការវិនិយោគល្អជាងចំពោះ
ជនរួមជាតិ ចាត់ទុកនោះជាការតបស្នងសងគុណរបស់អ្នកកាសែតចំពោះជនរួម
ជាតិ​ជា​ជនជាតិភាគតិចនៅដំបន់បដិវត្តមុននេះនៅស្រុក​ Bac Tra My។”

        ក្នុងឆ្នាំ២០១២​បញ្ហាអធិបតេយ្យភាពដែនដិរបស់បណ្ដាប្រទេសទាក់ទិននៅ​
សមុទ្រខាងកើត ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកជានិច្ចកាលក្តៅគគុកចំពោះ​សាធារណៈ​
មតិអន្តរជាតិ។​លើរលកធាតុអាកាសផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាម​រឿង​អំពីរបស់ដែលហៅថាខ្សែអណ្ដាតគោនិងសំណូមពរមិនសមហេតុសមផលអំពីខ្សែ
៩ក្រណាត់របស់ចិនត្រូវបានព័ត៌មានជាក់ស្ដែងវិភាគអធិប្បាយយ៉ាងជ្រាលជ្រៅក្នុង
បណ្ដាអត្ថបទ សមុទ្រខាងកើត៖ ការទាមទាមិនសមហេតុសមផលខ្សែអណ្ដាត​គោរបស់ក្រុមអ្នកនិពន្ធ Tran Cong truc, Minh Hien, Le Phuc, Thu Lan, Le Binh។ វណ្ណកម្មទទួលបានរង្វាន់ថ្នាក់ B។ អ្នកយកព័ត៌មានវ័យក្មេង Le Binh បាន​ឲ្យដឹងថា៖

      “ការលំបាកបំផុតរបស់ក្រុមអ្នកយកព័ត៌មានយើងខ្ញុំអនុវត្តបណ្ដាអត្ថបទលើក
នេះគឺត្រូវទាក់ទងជាមួយប្រភពឯកសាររបស់អ្នកប្រាជ្ញាជាជនជាតិចិន ផ្អែកលើ​មូលដ្ឋានកត្តិយុតជាអនុសញ្ញាច្បាប់សមុទ្រនិងផ្អែកលើការអធិប្បាយរបស់​សាស្ត្រាចារ្សអ្នកប្រាជ្ញាអន្តរជាតិក៏ដូចជាជនចិនទៀតផង ដើម្បីអះអាងថាខ្សែ​អណ្ដាតគោគឺគ្មានមូលដ្ឋានកត្តិយុតនិងជាការទាមទាមិនសមហេតុសមផល។ សារដែលក្រុមអ្នកនិពន្ធចង់ផ្ញើរទៅគឺការអះអាងនូវអធិបតេយ្យភាពសិទ្ធិយុតាធិការ
របស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។”

        វណ្ណកម្មសារព័ត៌មានផ្សាយសម្លេងនីមួយៗជារឿងដ៏រស់រវើក ការពិត ពោពេញទៅដោយអត្ថន័យអំពីវិស័យមួយនៃជីវភាពរស់នៅ។ នោះជារបៀប​ដែល​អ្នកកាសែតផ្សាយសម្លេងរបស់វិទ្យុសម្លេងវៀតណាមបាននិងកំពុងអនុវត្ត។​ការ​ប្រគួតសារព័ត៌មានជាតិនីមួយៗ​ បណ្ដារឿងរស់រវើស ជាក់ស្ដែងពោពេញទៅ​ដោយ​អត្ថន័យអំពីជីវភាពរស់នៅត្រូវបានបង្ហាញលើរលកធាតុអាកាសផ្សាយ​សម្លេង​ទទួលបានជោគជ័យដ៏ធំធេង គឺជាកំលាំងចលករដើម្បីអ្នកយកព័ត៌មាន​អ្នកកាសែត
ម្នាក់ៗ ខំប្រឹងប្រែងថែមទៀតក្នុងការងាររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ