“វៀតណាម-កម្លែងដែលខ្ញុំរស់នៅ”-ការសម្លឹងមើលថ្មីអំពីវៀតណាម

(VOVWORLD) -សេចក្តីស្រឡាញ់ស្រុកកំណើតរបស់ប្រទេសជាតិជានិច្ចកាលជាប្រភពនៃការ បំផុសគំនិតដែលគ្មានទីបញ្ចប់សម្រាប់អ្នកជក់ចិត្តនឹងវិស័យសិល្បៈ
។ តាមរយៈ បណ្តាការប្រឡងអ្នកទេពកោសល្យរចនាវ័យក្មេងក្រោមប្រធានបទ “វៀតណាម-កន្លែងដែលខ្ញុំរស់នៅ” លើកទី២ ដោយកាសែតនិស្សិតវៀត ណាមរួមសហការ ជាមួយវិទ្យាសា្ថនរចនានិងម៉ូដក្រុងឡុងប្រចាំនៅទីក្រុងហាណូយរៀបចំឡើង បាន ស្តែងឲ្យឃើញនូវសម្រាំងនៃវណ្ណៈកម្មគំនូរស្តីពីប្រទេសវៀត ណាមមួយដ៏ស្អាតអស្ចារ្យគួរឲ្យចាប់អារម្មណ៍។ 
“វៀតណាម-កម្លែងដែលខ្ញុំរស់នៅ”-ការសម្លឹងមើលថ្មីអំពីវៀតណាម - ảnh 1 អ្នកនិពន្ធទាំង៤នាក់ដែលទទួលពានរង្វាន់


ការប្រឡងអ្នកទេពកោសល្យរចនាវ័យក្មេង “វៀតណាម-កន្លែងដែលខ្ញុំរស់នៅ” មិនត្រឹមតែជាការប្រឡងគូររូបធម្មតាប៉ុណ្ណោះទេ ហើយតាមរយៈការប្រឡងនេះ គឺ ឆ្ពោះទៅការស្វែងរករូបភាពរចនាមានចរិតលក្ខណៈនិមិត្តរូបនិងកំណត់រូបរាងអំពី ស្រុកកំណើតរបស់ប្រទេសជាតិ។ មិត្តវ័យក្មេងច្រើននាក់បានចូលរួមសម្តែងចំណង់ ចំណូលចិត្តគូររូបនិងក្តីស្រឡាញ់ស្រុកកំណើតមាតុប្រទេសរបស់ខ្លួនតាមរយៈស្នាម រូបភាពគួរឲ្យចាប់អារម្មណ៍។ វណ្ណកម្មរាប់រយពីគ្រប់ទីសទីនៃមាតុប្រទេសបានផ្ញើមក ចូលរួមការប្រឡងនេះ ក្នុងនោះមានវណ្ណកម្មឆ្នើមជាច្រើនដែរ។ គណៈមេប្រយោគ បានជ្រើសរើសវណ្ណកម្មចំនួន៤ រួមមាន “ជ្រុងមួយនៃទីក្រុងហាណូយ” របស់អ្នក និពន្ធ Vu Thi Thanh Thu វណ្ណកម្ម “My Tho ត្រចះត្រចង់” របស់អ្នកនិពន្ធ Pham Thien Phu វណ្ណកម្ម “Long An” របស់អ្នកនិពន្ធ Tran Minh Pha និង វណ្ណកម្ម “Tien Giang កន្លែងទូកនេសាទជួបជុំ” របស់អ្នកនិពន្ធ Dinh Hoang Tam បានក្លាយទៅជា ឯកអគ្គរដ្ឋទូតទេពកោសល្យក្នុងការប្រឡងលើកនេះ។

        រូបភាពសាមាញ្ញនិង រ៉ូមែនទិចដែលបានបង្ហាញក្នុងវណ្ណកម្ម “ជ្រុងមួយនៃទីក្រុង ហាណូយ” របស់អ្នកនិពន្ធ Vu Thi Thanh Thu ជាការចង់ចាំដំបូងលេចឡើងក្នុងដួង ចិត្តមនុស្សម្នាក់ៗ ខណៈដែលអាឡោះអាល័យអំពីហាណូយ។ គំនូរនេះបានប្រើ ប្រាស់ពណ៌គោលចំនួន២គឺពណ៍ខៀវជានិមិត្តរូបឲ្យទីក្រុងមួយសុខសន្តិភាពនិង ពណ៍ក្រហម ជាពណ៍របស់ចំណង់ចំណូលចិត្តនិងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ដែលជនម្នាក់ៗសម្រាប់ទីក្រុងហាណូយ។ ដោយគំនិតដ៏វិសេសវិសាលដូច្នេះ  វណ្ណ កម្ម“ជ្រុងមួយនៃទីក្រុងហាណូយ” របស់អ្នកនិពន្ធ Vu Thi Thanh Thu ទទួលបាន ពានរង្វាន់លេខមួយនៃការប្រឡងនេះ។ Vu Thi Thanh Thu បានចែករំលែកថា៖

        “ចំពោះវណ្ណកម្មនេះ ខ្ញុំត្រូវគូរបរាជ័យពីរលើក។ គំនូរដំបូងក៏មានលក្ខណៈ ស្រ ដៀងនឹងវណ្ណកម្មឈ្នេះដែរ ប៉ុន្តែមិនទាន់សុក្រិដ្ឋទាំងស្រុងឡើយ។ ទីបំផុត ខ្ញុំត្រូវគូរ ចុះគូរ ឡើង២លើកក្នុងរយៈពេល២ថ្ងៃទើបបង្កើតឡើងវណ្ណកម្មដែលទទួលបានជ័យលាភី”។

        យកគំនិតពីអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន Tran Minh Pha បានទាក់ទាញ ចំណាប់អារម្មណ៍របស់គណៈមេប្រយោគតាមរយៈវណ្ណកម្មមានឈ្មោះថា “Long An” ដោយស្តែងចេញរូបភាពនារីមួយនាក់។ Minh Pha ចង់សម្តែងក្តីស្រឡាញ់របស់ខ្លួន សម្រាប់អ្នកម្តាយ-មនុស្សដែលចិញ្ចឹមបីបាច់គាត់ធំដឹងក្តី។ Minh Pha ចែករំលែកថា៖

        “សណ្តែកដីជាម្ហូបពិសេសរបស់ខេត្ត Long An ដូច្នេះបានជាខ្ញុំប្រើសណ្តែកដី តែងលំអរលើសក់របស់នារី។ តាមនោះបង្កើតឡើងភាពរស់រវើសនៃរូបភាពនារី Long An មួយនាក់ដ៏រាក់ទាក់រួសរាយ”។

        រីឯវណ្ណកម្ម My Tho របស់ Pham Thien Phu បានដិតជាប់នូវរូបភាពទីក្រុង My Tho ជាមួយនឹងទន្លេ Tien ស្លូតព័ទ្ធជុំវិញទីប្រជុំជនសម្បូរភោគផល ដូចជារូបភាព អ្នកម្តាយធម្មជាតិឧបកូនស្រីក្នុងដួងចិត្ត។ Thien Phu សំណេះសំណាលថា៖

        “My Tho ក្នុងអារម្មណ៍របស់ខ្ញុំជាទីក្រុងមួយមិនត្រឹមតែមានសម្រស់ប្រពៃណី ប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយសម្រស់ទំនើប តាមរយៈរូបភាពទន្លេ Tien មនោរម្យព័ទ្ធជុំវិញទីក្រុង My Tho យកដីល្បាប់ចាក់លើវាលស្រែប្រដូចអ្នកម្តាយ ឧបកូនស្រីក្នុងដួងចិត្ត”។

        ចែករំលែកនូវព័ត៌មានអំពីការប្រឡងនេះ លោកស្រី Ha Thi Hang នាយក

ប្រតិបត្តិនៅវិទ្យាស្ថានរចនានិងម៉ូដក្រុងឡុងបានឲ្យដឹងថា៖

        “សម្រស់ទឹកដីវៀតណាមគឺស្រស់អស្ចារ្យនិងគួរឲ្យទាក់ទាញក្នុងក្រសែភ្នែក ជនគ្រប់រូបដែលធ្លាប់មកទស្សនានៅវៀតណាម ប៉ុន្តែ វៀតណាមមិនទាន់មាន និមិត្ត រូបពិសេសសម្រាប់តំបន់នីមួយៗលើទូទាំងប្រទេសនៅឡើយ។ តាមរយៈការប្រឡង នេះ យើងខ្ញុំសង្ឃឹមថា វៀតណាមនឹងបង្កើតឡើងរូបភាពជានិមិត្តរូបដូចប្រទេស ដទៃដែរ”។

        វណ្ណកម្មជាង៥០០មកពីទូទាំងប្រទេសដែលចូលរួមការប្រឡងនេះ បានរួម ចំណែកបង្កើតឡើងសម្រាំងគំនូរមួយដ៏រស់រវើស ស្តីពីវៀតណាម។ ដូចជាសម្តីរបស់ លោក Richard Child សមាជិកនៃគណៈមេប្រយោគការប្រឡង “វៀតណាម-កន្លែង ដែលខ្ញុំរស់នៅ” ថា វណ្ណកម្មជាច្រើនពោរពេញដោយភាពច្នៃប្រឌិត ជាពិសេស វណ្ណ កម្មដែលទទួលជ័យលាភីមានចរិតលក្ខណៈផ្សព្វផ្សាយល្អណាស់។ ប្រការនេះ សរ ឲ្យឃើញថា វិស័យរចនាក្រាហ្វិកនៅវៀតណាមកំពុងមានការវិវឌ្ឍន៍យ៉ាងខ្លាំងនិង ពិតប្រាកដថា នាពេលអនាគត ផ្នែកនេះនៅវៀតណាមគឺពោរពេញទៅដោយសក្កានុ ពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ