វៀតណាមតាមរយៈក្រសែភ្នែករបស់អ្នកយកព័ត៌មានបារាំង

(VOVworld)-ការតាំងពិព័រណ៍ស្តីពី “វៀតណាមក្នុងបណ្តាឆ្នាំ៨០” របស់ អ្នកកា
សែតបារាំង Michel Blanchard ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល វប្បធម៌បា
រាំង វិថី Trang Tien ទីក្រុងហាណូយ បានទាក់ទាញការយកចិត្តទុកដាក់ របស់
មហាជនជាច្រើនកុះករ។ រូបថតចំនួន៦០ស្លឹកដូចជាផ្ទាំងទស្សនីយ៍ភាពមួយ
ឆ្លុះបញ្ជាំង គ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនារយៈ
ពេល៤០ឆ្នាំមុននេះ ហើយនាំមកជូនមហាជននូវអារម្មណ៍ខុសប្លែកគ្នាអំពីដំណាក់ កាលដ៏លំបាកមួយ ប៉ុន្តែពោរពេញទៅដោយភាពមោទនៈរបស់ទឹកដីនិងមនុស្ស
វៀតណាម។

វៀតណាមតាមរយៈក្រសែភ្នែករបស់អ្នកយកព័ត៌មានបារាំង - ảnh 1
រូបថតស្តីពីរថភ្លើងនៅវិថី Dinh Tien Hoang ក្រុងហាណូយនាឆ្នាំ១៩៨៣
 របស់អ្នកយកព័ត៌មាន Michel Blancherd

        “អនុស្សារវរីយ៍កាលពីកុមារភាពបានផុសឡើងក្នុងអារម្មណ៍របស់ខ្ញុំ។​ រូប
ភាពដូច ជារថភ្លើង ហាងលក់ឥវ៉ាន់នៅផ្សារ Dong Xuan ឬនៅបឹង Thien Quang
ដែលជា ទីកន្លែងខ្ញុំធ្លាប់មកលេងពេលនៅជាកុមារភាព រូបភាពទាំងអស់នេះបាន
ឌិតដាមក្នុង អារម្មណ៍របស់ខ្ញុំជានិច្ចធ្វើឲ្យខ្ញុំរំភើបណាស់”។

        “ខ្ញុំឃើញថា ការតាំងពិព័រណ៌នេះគឺមានភាពស្និទ្ធស្នាលជាមួយប្រជាជន
ក្រុងហាណូយ។​ជនដែលកើតក្រោយឆ្នាំ៨០មកនឹងមានឱកាសក្រលែកមើល
ឡើងវិញ នូវលក្ខណៈវប្បធម៌កាលពី៤០ឆ្នាំមុន ពីសម្លៀកបំពាក់រហូតទៅដល់
ស្ថាបត្យកម្មដែល នៅតែបានរក្សាទុកនៅក្រុងហាណូយ។​ខ្ញុំគិតថា មជ្ឈដ្ឋានវ័យ
ក្មេងវៀតណាម មានការយកចិត្តទុកដាក់ដល់សោភ័ណ្ឌភាពនៃអតីតកាលរបស់
ជនវៀតណាម។ នេះជាមូលហេតុដែលធ្វើឲ្យការតាំងពិព័រណ៍នេះទាក់ទាញការ
ចូលរួមរបស់ទស្សនិក ជនជាច្រើនដូច្នេះ”។

        រំភើបនឹងមោទនៈជាអារម្មណ៍របស់ភ្ញៀវនារីពីរនាក់ និងជាអារម្មណ៍រួម របស់ប្រជាជនរដ្ឋធានីហាណូយ នៅពេលដែលមកទស្សនាការតាំងពិព័រណ៍ “វៀតណាមក្នុងបណ្តាឆ្នាំ៨០” របស់អ្នកយកព័ត៌មាន Michel Blancherd។ រូបថតចំនួន៦០សន្លឹកបានតាំងនៅទីនេះគឺបានកត់ត្រានូវរូបភាពជាក់ស្តែង
អំពី ទស្សនីយភាពធម្មជាតិ អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់វៀតណាម សម្រស់ របស់ទីក្រុងហាណូយនាសម័យបុរាណ ឬ  សោភ័ណ្ឌភាពរហោស្ថាននៅឈូង
សមុទ្រ Ha Long ជាដើម។

វៀតណាមតាមរយៈក្រសែភ្នែករបស់អ្នកយកព័ត៌មានបារាំង - ảnh 2
រថភ្លើងវិថី Hang Dao នៃទីក្រុងហាណូយនាឆ្នាំ១៩៨៤

        លោក Michel Blanchard កើតឆ្នាំ១៩៤៩ ជាអ្នកយកព័ត៌មាននៃទីភ្នាក់ងារ
សារព័ត៌មាន AFP បារាំងពីឆ្នាំ១៩៧៦រហូតដល់ឆ្នាំ២០០៦ ហើយកាន់ដំណែង
នាយកការិយាល័យ AFP ប្រចាំទីក្រុងហាណូយចាប់ពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៣ ។ នៅក្នុងការតាំងពិព័រណ៍នេះ លោកចង់ផ្ញើមកប្រជាជនវៀតណាមនូវរូបភាព
សាមញ្ញបំផុត។ ក្នុងអារម្មណ៍របស់លោក ទោះបីជាវៀតណាមនាបច្ចុប្បន្នមាន
ការ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែលោកនៅតែអាល័យអំពីក្រុងហាណូយ ប្រទេសវៀតណាមដែលសុខសាន្តត្រាននាប៉ុន្មានឆ្នាំ៨០។​ថ្លែងមតិនៅក្នុងការ
តាំងពិព័រណ៍នេះ លោក Michel Blanchard បានចែករំលែកថា៖

“ខ្ញុំចូលចិត្តថតរូបស្តីពីមនុស្សបំផុត ដោយសារនោះជារូបថតស្អាតបំផុតដែល
មិន​ងាយថតឡើងវិញទេ។ បើសិនបើថតរូបទេសភាពយើងអាចទៅដល់កន្លែង
ថត ហើយអាចថតបានរូបដូចគ្នាតាមពេលវេលា។ ជាពិសេស រូបមនុស្សតែងតែ
ភ្ជាប់ ជាមួយរឿងនីមួយៗ ហើយខ្ញុំជាអ្នកថតរូបផងនិងជាអ្នក ប្រមូលផ្ដុំនៃរឿង
រ៉ាវមួយ ផងដែរ”។

        ក្នុងរយៈពេលរស់នៅនិងធ្វើការនៅវៀតណាម នៅពេលទំនេ លោក Michel
Blanchard តែងតែ ជិះកង់ថតរូបវិថីនានានៅទីក្រុងហាណូយ។ លោកក៏បានទៅ លេងខេត្តក្រុងនានាទូទាំងប្រទេសវៀតណាមដូចជាពីខេត្ត Lang Son ទៅដល់ទី
ក្រុងហូជីមិញ ដើម្បីស្វែងរកអំពីទឹកដីនិងមនុស្សវៀតណាម។ ជាអ្នកយកព័ត៌មាន
បរទេសមួយនាក់ ចំពោះលោកវិញ​ការឆ្លុះបញ្ចាំងភាពពិតក្នុងជីវភាពរបស់ប្រ ទេសមួយជាប្រការសំខាន់ណាស់។​ដោយហេតុនេះ​រូបដែលលោកបានថតនា​
រយៈប៉ុន្មានឆ្នាំ៨០នោះ សុទ្ធតែមានសោភ័ណ្ឌភាពធម្មជាតិ តាមព្រឹត្តិការណ៍​
សម័យកាល។

        បន្ទាប់ពីអាណត្តិ៣ឆ្នាំបំពេញភារកិច្ចនៅវៀតណាមមក អ្នកយកព័ត៌មាន
Michel Blanchard នៅតែត្រឡាប់មកវៀតណាមក្នុងតួនាទីជាមគ្គុទេសទេសចរ
ណ៍។  លោកបានបោះពុម្ភផ្សាយសៀវភៅទេសចរណ៍ច្រើនក្បាលដែលឧទ្ទេស
នាម អំពីសម្រាស់ទឹកដីនិងមនុស្សវៀតណាម រៀបចំការតាំងពិព័រណ៍ចំនួនពីរ
លើក នៅក្រុងប៉ារីសសំដៅឧទ្ទេសនាមអំពីវៀតណាមទៅដល់មហាជនបារាំង។
នាពេលខាងមុខ រូបថត វៀតណាមក្នុងបណ្តាឆ្នាំ៨០នឹងបានតាំងបង្ហាញនៅទី
ក្រុងហូជីមិញ។​នេះក៏ជាវិធីសម្រាប់អ្នកកាសែតបារាំងរូបនេះសម្តែងនូវមនោ សញ្ចេតនាជាមួយទឹកដីនិងមនុស្សវៀតណាម ជាកន្លែងដែលបំផុសក្នុងអារម្ម ណ៍លោកនូវអនុស្សាវរីយ៍អស្ចារ្យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ