(VOV5)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា បានមានការបោះជំហាន
ដ៏ល្អប្រសើរលើគ្រប់វិស័យ ទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៏ អប់រំ…។ល។
ក្នុងនោះ ទំនាក់ទំនងសេដ្ឋកិច្ច បានមានការបោះជំហានដ៏ខ្លាំងក្លា និងនេះក៏ជាកក្តា
ដ៏សែន សំខាន់ រួមចំណែកកសាងទំនាក់ទំនង ប្រទេសភូមិផងរបងជាមួយគ្នា មិត្ត
ភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង ប្រកបដោយ
ជោគជ័យ។
|
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច |
វៀតណាម និងកម្ពុជា ជាប្រទេស ២ មានបណ្ដាលក្ខណះធម្មជាតិអំណោយផល
បំពេញបន្ថែមអោយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ ហើយបច្ចុប្បនជា ដំណាក់
កាល “មាស” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះគឺ
ជាការ អះអាងរបស់ លោក Vu Thinh Cuong អតីតទីប្រឹក្សារពាណិជ្ជកម្ម នៃនាយក
ដ្ឋាន ពាណិជ្ជកម្មវៀតណាម ប្រចាំនៅកម្ពុជា ក្នុងពេលនិយាយអំពី សក្ដានុភាព
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ៖
“វៀតណាមនិងកម្ពុជាមានទីតាំងភូមិសាស្ត្រងាយស្រួល ជាមួយខ្សែព្រំដែន
គោករួម ប្រវែង ជាង ១ ១០០ គីឡូមែត្រ ឆ្លងកាត់ខេត្តចំនួន ១០ របស់វៀតណាម
និង ខេត្ត ចំនួន ៩ របស់កម្ពុជា។ ទន្ទឹមនឹងនោះ ទំនៀបទំលាបរបស់ប្រទេស ទាំង
ពីរប្រហាក់ប្រហែលគ្នា តម្រូវការអំពីការប្រើប្រាស់ទំនិញរបស់កម្ពុជាធំធេង ហើយ
តម្រូវការអំពីគុណភាព និងបច្ចេកវិទ្យាមិនសូវខ្ពស់ សមស្របជាមួយសមត្ថ ភាព
ផលិតកម្ម របស់វៀតណាម។ ”
ទន្ទឹមនឹងបណ្ដាផលប្រយោជន៍ងាយស្រួល អំពីលក្ខណះធម្មជាតិ ទំនាក់ ទំនង
សហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ នៅទទួលបានការយកចិត្តទុកដាក់
ជាពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម និងកម្ពុជា។ នៅ បណ្ដាជំនួប
រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ភាគីទាំងពីរ សុទ្ធតែអះអាងនូវសារ សំខាន់ នៃកិច្ចសហ
ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្យាបន្តបើកទូលាយ និងលើកកំពស់កិច្ច
សហប្រតិបត្តិការ អោយសមស្រប ជាមួយគោលបំណង និងសក្ដានុភាពដ៏ធំធេង
របស់ប្រទេសទាំងពីរ។
ក្នុងដំណាក់កាល ២០០១ -២០១១ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី បានកើនជិត ១៧ ដង ពី ១៦៩ លាន ដុល្លារអាមេរិក ឡើងដល់ ២ពាន់ ៨៣០ លានដុល្លារអាមេរិក
ល្បឿនកំណើនជាមធ្យមគឺ ៣២,៥%/ឆ្នាំ…។ នាឆ្នាំ ២០១៤ តំលៃប្រាក់ ពាណិជ្ជកម្ម
ទ្វេភាគីទទួលបាន៣,៣ពាន់លានដុល្លារអាមេរិក។ បរិមាណភ្ញៀវ ទេសចរវៀតណាម
ទៅកាន់ទស្សនាកម្ពុជាបានកើនឡើងជាប្រចាំឆ្នាំ ហើយវៀតណាមឈរលំដាប់ថ្នាក់
ទី១ក្នុងចំណោមបណ្ដាប្រទេសមានភ្ញៀវទេសចរទៅកម្ពុជា។ នាបច្ចុប្បន្ន មានក្រុម
ហ៊ុន សាខា ស្ថាប័នដំណាង ចំនួន ៦០០ របស់វៀតណាម បាន ចុះ បញ្ជីពាណិជ្ជកម្ម
នៅកម្ពុជា ធ្វើសកម្មភាព លើវិស័យជាច្រើន ដូចជា៖ ពាណិជ្ជកម្ម អគ្គីសនី បច្ចេក
វិទ្យាសារព័តមាន និងទេសចរណ៍ ។ វាយតំលៃអំពីតួនាទីរបស់អង្គភាពអាជីវកម្មវៀត
ណាមនៅកម្ពុជា លោកស្រី ម៉ែនសំអន់ ឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បាន
អះអាងថា៖ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ដើរតួនាទីដ៏សែនសំខាន់ ក្នុងការ
កសាងនិងអភិវឌ្ឍន៍របស់កម្ពុជា៖
“ ដោយមានសកម្មភាពអាជីវកម្មប្រកបដោយប្រសិទ្ធិភាពនេះ បានជាអង្គភាពអាជីវ
កម្មវៀតណាមមានលក្ខណះជាច្រើនដើម្បីជួយឧបត្ថម្ភប្រជាជនកម្ពុជា ដូចជា៖ ជំនះ
ពុះពារលើផលវិបាកពីគ្រោះធម្មជាតិ ផ្តល់អាហាររូបករណ៍សំរាប់សិស្សានុសិស្ស
និស្សិតក្រីក្រ។ ទឹកចិត្តសម្បុរសធម៌នេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាគាំទ្រយ៉ាង
ខ្លាំងក្លាដើម្បីកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងវៀតណាមដំណើរការឲ្យកាន់តែ
ល្អប្រសើថែមទៀត”
ដើម្បីបង្កលក្ខណះងាយស្រួលបំផុតអោយអង្គភាពអាជីវកម្មវៀតណាម ធ្វើ
សកម្មភាព នៅកម្ពុជា ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van
Binh បានអះអាងថា៖ ទន្ទឹមនឹងការដោះស្រាយបណ្ដាបញ្ហាអំពីបែបបទ គោល
នយោបាយនេះ ធនាគារជាតិវៀតណាម នឹងបន្តអនុញ្ញាត្តិអោយធនាគារពាណិជ្ជ
កម្មវៀតណាមផ្សេងៗ បើកសាខា ធ្វើសកម្មភាពនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភ ទូ
ទាត់ និងផ្គត់ផ្គងទុនអោយបណ្ដាអង្គភាពអាជិវកម្មវិនិយោគនៅទីនេះ។ លោក
Nguyen Van Binh បានអោយដឹងថា៖
“យុទ្ធសាស្ត្រនៃធនាគារជាតិវៀតណាមនៅកម្ពុជាគឺ ជំរុញយ៉ាងខ្លាំង បណ្ដាអង្គការ
ឥណទាន បើកសាខានៅទីនេះ។ តាមទិសរបស់យើងគឺ នៅទីផ្សារកម្ពុជា យើងត្រូវ
ធ្វើយ៉ាងម៉េចដើម្បី មានក្រុមមួយ ដែលមានធនាគារជួរមុខចំនួន ១០ របស់វៀត
ណាម មានសាខានៅទីនេះ។ ”
បណ្ដាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងរយះពេលកន្លងទៅ បានរួម
ចំណែក ជំរុញថែមទៀត ចំណងទំនាក់ទំនងវៀតណាម-កម្ពុជា បន្តអភិវឌ្ឍន៍ ប្រកប
ដោយ ល្អប្រសើរ តាមទិស៖ អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ
ការលើគ្រប់វិស័យ ចីរភាពយូរអង្វែង រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ និងភាពសម្បូ
ររុងរឿងរបស់ប្រទេសនិមួយៗ ៕