(VOVworld)-សិក្ខាសាលាស្តីពី “រក្សាភាពស្អាតស្អំរបស់ភាសាវៀតណាមនៅលើ
ប្រព័ន្ធ ផ្សព្វផ្សាយសាធារណៈ” ដោយវិទ្យុសម្លេងវៀតណាមរួមសហការជាមួយ
សមាគមន៍ ភាសាវិទ្យាវៀតណាម សមាគមអ្នកកាសែតវៀតណាមរៀបចំឡើង
ដែលទើបប្រព្រឹត្ត ទៅនៅទីក្រុងហាណូយ។ សិក្ខាសាលានេះ ត្រូវបានចាត់ទុក
ជាសិក្ខាសាលាថ្នាក់ជាតិ ដែលអះអាងជាថ្មីម្តងទៀតថា វិទ្យុសម្លេងវៀតណាម
មានតួនាទីសំខាន់ក្នុងការរក្សា អភិរក្សនិងពង្រីកនូវតម្លៃដ៏ល្អប្រសើរបស់ភាសា
វៀតណាម ធ្វើឲ្យភាសាវៀតណាមកាន់ តែសប្បូរបែបនិងរស់រវើកនៅក្នុងបរិបទ
នៃការធ្វើសមាហរណកម្មអន្ដរជាតិ។
|
ទិដ្ឋភាពនៃសិក្ខាសាលា “រក្សាភាពស្អាតស្អំរបស់ភាសាវៀតណាមនៅលើប្រព័ន្ធ ផ្សព្វផ្សាយសាធារណៈ” |
ចាប់តាំងពីការផ្សាយសម្លេងលើកដំបូងនៅវេលាម៉ោង១១និង៣០នាទីនា
ថ្ងៃទី៧ កញ្ញាឆ្នាំ១៩៤៥ដោយពាក្សពេជ្រ៖ “នេះជាសម្លេងវៀតណាមផ្សាយពីហា
ណូយ រដ្ឋធានី នៃវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ”មក ភាសាវៀតណាម
ត្រូវបានវិទ្យុសម្លេងវៀត ណាមផ្តល់តម្លៃខ្ពស់បំផុតតាមរយៈពាក្សពេជ្រមួយឃ្លា
នេះ។ សម្លេងវៀតណាមជា សម្លេងរបស់ប្រទេសជាតិ ជាសម្លេងរបស់វៀតណាម
ឯករាជដែលលោកប្រធានហូជី មិញបានថ្លែង សេចក្តីប្រកាសឯករាជ្យបង្កើតវៀត
ណាមប្រជាធិបតេយ្យសាធារណរដ្ឋ មុននោះ៥ថ្ងៃ។ តាមនោះ ជាងស្ថាប័នសារ
ព័ត៌មានណាៗទាំងអស់ បគ្គលិកដែល បំពេញការងារនៅវិទ្យុសម្លេងវៀតណាម
តែងតែមានមនសិការរក្សាដើម្បីភាសាវៀត ណាមកាន់តែស្អាតស្អំពីមួយថ្ងៃទៅ
មួយថ្ងៃ។ លោក Nguyen The Ky អគ្គនាយវិទ្យុ សម្លេងវៀតណាមបានឲ្យដឹងថា៖
“ត្រូវមានកម្មវិធីបំប៉ន់មួយអំពីការប្រើប្រាស់ពាក្យពេជ្រលើវិទ្យុសម្លេងវៀត
ណាម។ ក្រៅពីអ្នកនិពន្ធ អ្នកយកព័ត៌មានមក គឺអ្នកផ្សាយសម្លេង អ្នកអត្ថា
ធិប្បាយ ក៏ចាំបាច់ ត្រូវមានជំនាញនៅពេលសម្តែងដែរ។ ដោយសារ ពេល
បញ្ចេញសម្លេង ពេលសម្តែង នូវអត្ថបទ គឺត្រូវបញ្ចេញសម្លេងតាមរយៈព្យាង្គ។
ដូច្នេះ ភាសាកំណែនោះត្រូវបាន ត្រៀមរៀបចំជាស្រាប់និងច្បាស់លាស់”។
ពីសិក្ខាសាលានេះ វិទ្យុសម្លេងវៀតណាមបានកំណត់ភារកិច្ចរៀងៗខ្លួន
ដែលមិនត្រឹមតែប្រើភាសាឲ្យបានល្អតែប៉ុណ្ណោះ ថែមទាំងរីកសាយភាយនូវ
មនសិការរក្សា ភាពស្អាតស្អំរបស់ភាសាវៀតណាមក្នុងប្រជាជនទាំងមូលទៀត
ផង។ ការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា នាំមកនូវដង្ហើមជីវិតសម័យទំនើប។តាម
បណ្ឌិត Pham Van Tinh ថា នា រយៈពេល២០ឆ្នាំកន្លងមក មាន វាក្យសព្ទអង់គ្លេសពី៤០០០ដល់៥០០០បានរួមបញ្ចូល ចូល ក្នុងចំណោម វាក្យសព្ទភា
សាវៀតណាម។ដូច្នេះ ការបំពេញបន្ថែមនិងផ្លាស់ប្តូរ របៀបប្រើភាសាវៀត
ណាមលើរលកវិទ្យុសម្លេងវៀតណាមគឺចាំបាច់ណាស់៖
“ពិនិត្យឲ្យបានម៉ត់ចត់ទៅយើងឃើញថា យើងកំពុងរួមបញ្ចូលនូវរបៀប
ដែលពី មុនមកមិនដែលនិយាយនិងមិនដែលប្រើប្រាស់ទេ។ខ្ញុំធានាថា ឥឡូវ
នេះ ពេលយើង ទៅលេងផ្ទះនីមួយៗគឺតែងតែឃើញស្ថាប័ត្យកម្ម ការលំអរ
របៀបរស់នៅនិងសម្លៀក បំពាក់ គឺភាគច្រើនយកតាមលោកខាងលិច។
តាមនោះអ្វីៗល្អ សមស្រប អរិយ្យធម៌ ធ្វើឲ្យជីវភាពកាន់តែសម្បូរបែបគឺយើង
កុំប្រកាន់ពេក”។
នាបច្ចុប្បន្ន វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ជាច្រើនមាននិន្នាការធ្វើឲ្យ
សម្លេង ពហុបែបលើរលក ជាមួយបំណងបង្កើតភាពរស់រវើក ជាពិសេស វណ្ណ
កម្មសាព័ត៌មាន ដែលបានអនុវត្តតាមកន្លែងជាក់ស្តែង។ បណ្ឌិត Vu Thi Sao
Chi អគ្គនិពន្ធនាយិការរងទទួល បន្ទុកទស្សនាវដ្តីភាសា នៃសភាបណ្ឌិតវិទ្យា
សាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖
“វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍របស់មជ្ឈឹមត្រូវឆ្ពោះទៅភាសារបស់ប្រ
ជាជន ជាតិទាំងមូល ជាពិសេសគឺកម្មវិធីផ្សាយសំខាន់ៗដូចជាព្រឹត្តិការណ៍
គឺពិតណាស់ថា ត្រូវប្រើភាសាជាតិ។ ភាសាជាតិនោះត្រូវរួមបញ្ចូលនូវឧត្តម
ភាពរបស់ភាសាវៀតណាម លើភូមិភាគទាំងបី”។
ភាសាវៀតណាមជាភាសាឯកភាពក្នុងពហុបែប។ សរសេរត្រឹមត្រូវ
និយាយត្រឹម ត្រូវភាសាវៀតណាមលើរលកវិទ្យុសម្លេងវៀតណាមនិយាយដោយ
ឡែកនិងមធ្យោបាយសាធារណនិយាយរួមជាផ្លូវសម្រាប់សារព័ត៌មានខិតមក
ជិតជាមួយមហាជន និង ជារបៀបរួមចំណែករក្សាភាពស្អាតស្អំរបស់ភាសា
វៀតណាម៕