វិទ្យុសម្លេងវៀតណាមផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។

វិទ្យុសម្លេងវៀតណាមផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ - ảnh 1
វិទ្យុសម្លេងវៀតណាមផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ (VOV)



        VOV-នៅអាស័យដ្ឋានលេខ៥៨វិថី Quan Su មានអាគ៌ាទំនើបមួយនៅ​
កណ្ដាល​​ទីក្រុងហាណូយ។ នេះគឺជាអាគ៌ាផ្សាយសម្លេងជាតិ ទីស្ដីការរបស់វិទ្យុ​
សម្លេង​វៀតណាម។ មុននេះ៦៨ឆ្នាំ នៅទីនេះ កម្មវិធីផ្សាយសម្លេងដើមដំបូងរបស់​វិទ្យុសម្លេងវៀតណាមបានផ្សាយទៅដល់ប្រជាជនវៀតណាមទាំងមូលនិងមិត្ត
ភ័ក្ក​អន្តរជាតិ។

        ក្នុងដំណើរការអភិវឌ្ឍន៍ក្នុងរយៈពេល៦៨ឆ្នាំកន្លងមក វិទ្យុសម្លេងវៀតណាម​
ជា​និច្ចកាលអះអាងបានតួនាទីរបស់ស្ថាប័នឃោសនាសំខាន់របស់រដ្ឋាភិបាល​វៀត
ណាម បញ្ជូនរាល់គោលការណ៍គោលមាគ៌ាគោលនយោបាយរបស់បក្សនិង​រដ្ឋ
ចំពោះប្រជាជន។ ជាមួយប្រភេទសារព័ត៌មានចំនួន៤៖ ផ្សាយសម្លេង ទូរទស្សន៍
កាសែត​ កាសែតអេលិចត្រូនិក វិទ្យុសម្លេងវៀតណាមបានជួយឲ្យប្រជាជនមាន​ការ​​ជ្រើសរើសជាច្រើនដើម្បីទាក់ទងនឹងព័ត៌មាន។ ​នាពេលថ្មីៗ វិទ្យុសម្លេងវៀត​ណាម
ជាផ្លូវការជាអង្គភាពផ្ដាច់មុខផ្សាយរលកធាតុអាកាសបណ្ដាការប្រគួតជាផ្លូវការនៃ
ការប្រគួត Premier League និង FA Cup ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ដោយភាសា
វៀតណាមនិងអង់គ្លេស។ ប្រការនេះបានសឲ្យឃើញថា​វិទ្យុសម្លេង​វៀតណាមកំពុង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីឆ្ពោះទៅគោលដៅផ្លាស់ប្តូរថ្មីដោយឥតឈប់
ឈរ ឆ្ពោះទៅមហាជន។​ បង Nguyen Anh Duy អ្នកបើកបរ​តាក់ស៊ីបានឲ្យដឹងថា៖

        “ខ្ញុំចូលចិត្តកម្មវិធីនេះណាស់។ ងាយស្រួលណាស់ពីព្រោះធ្វើដំណើរតាមផ្លូវ​តែនៅបានក្ដាប់ជាប់លទ្ធផលនៃការប្រគួត។ ជូនកាលបានផ្លាស់ប្តូរជាមួយភ្ញៀវ
សប្បាយណាស់។​ដោយសារនោះក៏បន្ធូស្រាលការនឿយហត់។”

        នៅថ្ងៃនេះមុននេះ៦៨ឆ្នាំ​ បណ្ដាកម្មវិធីផ្សាយសម្លេងជាភាសាបរទេសដំបូងក៏​
បាន​​ផ្សាយលើរលកធាតុអាកាសជាផ្លូវការដោយភាសាអង់គ្លេស បារាំង ភាសា
Canton ភាសាអន្តរជាតិ បានក្លាយទៅជាស្ពានតភ្ជាប់វៀតណាមជាមួយ​មិត្តភ័ក្ក​
អន្តរជាតិ។ រួមជាមួយការរីកធំធាត់របស់វិទ្យុសម្លេងវៀតណាម កាណាល់ផ្សាយ​សម្លេងជាភាសាបរទេសបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ដល់ឥឡូវនេះ កាណាល់ផ្សាយសម្លេងជាភាសាបរទេសបានផ្សាយសម្លេងពីវៀតណាមដោយ​
ភាសាចំនួន១២គឺ អង់គ្លេស ​បារាំង អេស្បាញ រុស្ស៊ី អាល្លឺម៉ង់ ជប៉ុន ចិន ឥណ្ឌូនេស៊ី
ថៃ កម្ពុជា​ឡាវនិងភាសាវៀតណាមសំរាប់ជនវៀតណាមនៅឯបរទេស។ អនុរដ្ឋមន្ត្រី​​ការបរទេសវៀតណាមលោក Bui Thanh Son បានចាត់ទុកថា៖

        “ឥឡូវនេះយើងអាចអង្គុយនៅប្រទេសអាមេរិក រឺអង្គុយនៅកន្លែងណាលើ​
ពិភពលោកក៏ដោយ ក៏អាចតភ្ជាប់បានរលកថាតុអាកាសរបស់វិទ្យុសម្លេងវៀត​
ណាម​ជាមួយគុណភាពខ្ពស់ច្បាស់ណាស់។ ខ្ញុំបានវាយតំលៃខ្ពស់ការ​ខំប្រឹងប្រែង​របស់អ្នកយកព័ត៌មានអ្នកនិពន្ធ ក្នុងនោះពិសេសគឺអ្នកនិពន្ធនៃកាណាល់ផ្សាយជា​ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម។”

         ខ្លឹមសារនៃបណ្ដាកម្មវិធីផ្សាយសម្លេងជាភាសាបរទេសនៅបានចុះផ្សាយលើ
កេហទំព័រ www.vovworld.vn ជួយឲ្យមិត្តអ្នកស្ដាប់បរទេសមានបន្ថែមរបៀប​ទាក់ទង​
ព័ត៌មាន​អំពីវៀតណាម។

        រយៈពេលជិត៧០ឆ្នាំរួមដំណើរជាមួយប្រទេសជាតិតាំងពីពេលបានបង្កើត​
ប្រទេសជាតិមក វិទ្យុសម្លេងវៀតណាមបានអភិវឌ្ឍន៍និងរីកធំធាត់ដោយ​ឥត​ឈប់​
ឈរ។ បណ្ដាកម្មវិធីមានពាណិជ្ជសញ្ញា VOV ជានិច្ចកាលជាមុខម្ហូបខាងស្មារតី​ត្រូវ​បានមិត្តអ្នកស្ដាប់ក្នុងនិងក្រៅប្រទេសនិយមចូលចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ