វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយសាធារណជនក្នុងពេលមានព្យុះនិងទឹកជំនន់

(VOVWORLD) - ព្យុះទីហ្វុង Yagi ដែលជាខកឲ្យល់ព្យុះមានកម្លាំងបោកបក់ដ៏ខ្លាំងបំផុតក្នុង រយៈពេល ៣០ឆ្នាំកន្លងមកនៅលើសមុទ្រខាងកើត ហើយការចរាចរក្រោយព្យុះនេះបានបង្កការខូចខាតយ៉ាងដំណំ ដល់មនុស្សនិងទ្រព្យសម្បត្តិនៅក្នុងខេត្ត ក្រុងចំនួន ២៦ នៅភាគខាងជើងប្រទេសវៀតណាម។ ចាប់ពីពេលដែលព្យុះបានបោកបក់ អ្នកយកព័ត៌មានជាច្រើនរបស់វិទ្យុសម្លេងវៀតណាម មិនខ្លាចគ្រោះថ្នាក់នោះទេ ដោយចូលទៅក្នុងមណ្ឌុលនៃព្យុះ និងតំបន់រងទឹកជំនន់យ៉ាងធ្ងន់ដើម្បីបញ្ចូន ព័ត៌ មាន។ អាស្រ័យហេតុនេះ ព័ត៌មានត្រូវបានអាប់ ដេតជាបន្តបន្ទាប់តាមរលកវិទ្យុសម្លេងវៀត ណាម ដែលនាំមកនូវព័ត៌មានពិតៗ បំផុតជូនទស្សនិកជន មិត្តអ្នកស្តាប់និងមិត្តអ្នកអានទូទាំងប្រទេស។

វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយសាធារណជនក្នុងពេលមានព្យុះនិងទឹកជំនន់ - ảnh 1ទីក្រុង Da Nang បានបញ្ជូនក្រុមការងារចំនួនពីរ ជួយរទីក្រុងហាណូយ និងទីក្រុង Hai Phong ក្នុងការកាប់ កាត់ចេញ និងសម្អាតដើមឈើដែលដួលរលំដោយសារព្យុះទីហ្វុង Yagi  (រូបថត៖ VOV)

បន្ទាប់ពីទទួលបានព័ត៌មានអំពីព្យុះទីហ្វុង Yagi ថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាមបានបើកកិច្ចប្រជុំបន្ទាន់ ហើយបានសម្រេចចិត្តប្រមូលផ្តុំមធ្យោបាយ និងបច្ចេកទេសល្អបំផុត និងអ្នកយកព័ត៌មានជំនាញ ដើម្បីទៅកាន់ស្ថាប័នរបស់វិទ្យុប្រចាំភាគឦសាននិងភាគពាយព្យ ដោយបំពេញការងារផ្សាយព័ត៌មានក្នុងស្ថានភាពគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ។ 

ក្រុមអ្នកយកព័ត៌មាននិងអ្នកសារព័ត៌មានមកពីវិទ្យុសម្លេងវៀតណាម (VOV) មានវត្តមានភ្លាមៗនៅតំបន់រងព្យុះ និងទឹកជំនន់ដ៏លំបាកបំផុតនិងស្មុគស្មាញបំផុត។ ក្រុមអ្នកយកព័ត៌មានមកពីទីស្ថាប័នវិទ្យុតំណាងភូមិភាគឦសាន មានវត្តមាននៅក្នុងខេត្ត Cao Bang, Bac Can, Lang Son... បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពការរអិលបាក់ដីការ ជួយ សង្គ្រោះប្រជាជនក្នុងពេលមានព្យុះបោកបក់។

ក្នុងអំឡុងពេលមានព្យុះ អ្នករាយការណ៍ធ្វើការក្នុងលក្ខខណ្ឌ ៣ គ្មាន គឺ: គ្មានអគ្គិសនី, គ្មានទំនាក់ទំនង, គ្មានទឹកស្អាត; ហើយត្រូវតែជំនះ ឧបស័គ្គដ៏គ្រោះថ្នាក់ ដូចជាដើមឈើជាច្រើននៅជុំវិញដួលរលំ ស្លាកសញ្ញា ផ្ទាំងប៉ាណូ កញ្ចក់ពីលើធ្លាក់ចុះ ត្រូវរងការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ... ដើម្បីធានាសុវត្ថិភាពប្រតិបត្តិការ។ បន្ទាប់ពីបានថតយកព័ត៌មានរួច អ្នកយកព័ត៌មានភ្លាមៗបានផ្លាស់ទៅទីតាំងដែលមានម៉ាស៊ីនភ្លើង ដើម្បី សុំការភ្ជាប់ទូរស័ព្ទ ឬ wifi តភ្ជាប់ទៅស្ថានីយ៍វិទ្យុ ដើម្បីបញ្ជូនព័ត៌មានថ្មីៗ និងទាន់ហេតុការបំផុត។ អ្នកយកព័ត៌មាន Vu Mien នៅស្ថាប័នវិទ្យុប្រចាំភូមិភាគឦសានបានរំលឹកឡើងវិញថា៖ “ប្រការដែលយើងបារម្ភបំផុតគឺការគ្មានមធ្យោបាយទាក់ទងទៅកាន់ស្ថានីយវិទ្យុ។ រយៈពេល ៥ ម៉ោងដែលព្យុះបានវាយប្រហារលើខេត្ត Quang Ninh គឺជាពេលវេលាដែលខ្ញុំមានអារម្មណ៍ថាវាវែងបំផុត និងប្រហែលជាអស់សង្ឃឹមបំផុត ដោយសារយើងមិនអាចទាក់ទងបានជាមួយក្រុមគ្រួសារ  មិនអាចទាក់ទងទៅស្ថាប័ន និងមិនអាចបញ្ជូនព័ត៌មាន ទៅកាន់ស្ថានីយ៍ផ្សាយ។ ខ្ញុំព្យាយាមចំណាយពេលព្រឹកទៅសម្ភាសន៍ ថតឃ្លីប ថតរូប ហើយនៅម៉ោងប្រហែល ១០ ព្រឹក ខ្ញុំទៅការិយាល័យដែលនៅជិតបំផុតដើម្បីបញ្ជូនព័ត៌មានទៅកាន់ស្ថានីយ៍ផ្សាយ ដោយសង្ឃឹមថា នឹងបញ្ជូនព័ត៌មានថ្មីបំផុតអំពីព្យុះទី ហ្វុង Yagi ទៅកាន់ប្រជាជនតាមរយៈរលកវិទ្យុ”។

វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយសាធារណជនក្នុងពេលមានព្យុះនិងទឹកជំនន់ - ảnh 2ក្រុមរបស់លោក Tuan Anh បានដឹកទូកម៉ូតូ និងអាវសុវត្តិភាពទៅជួយប្រជាជននៅបណ្តាខេត្តភាគខាងជើង (រូបថត៖ VTC)

ពីទីក្រុងហាណូយ គណៈកម្មការព័ត៌មាន (VOV1) នៃវិទ្យុសម្លេងវៀតណាមបានផ្សាយជាបន្តបន្ទាប់ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានរៀងរាល់នាទី។ ក្រុមអ្នកយកព័ត៌មានរបស់ VOV1 ក៏បានផ្សព្វផ្សាយទៅកាន់មូលដ្ឋាននៃខេត្ត Nam Dinh, Thai Binh, Thai Nguyen, Phu Tho និងបណ្តាស្រុកជាយក្រុងហាណូយ។ ការផ្សាយបន្តផ្ទាល់តាមវិទ្យុ VOV1 បានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការងារការពារ និងគ្រប់គ្រងព្យុះ និងទឹកជំនន់នៅតាមខេត្ត ក្រុង។ ក្នុងនាមជាក្រុមអ្នកសារព័ត៌មានមួយក្រុមដែលត្រូវបានចាត់តាំងឱ្យទៅធ្វើការនៅខេត្ត Thai Nguyen នៅពេលតំបន់នេះត្រូវរង់ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ អ្នកកាសែត Hoang Quang Huy យល់យ៉ាងច្បាស់អំពីរឿងនេះ៖ “នៅក្នុងពេលអនុវត្តន៍ការងារ ខ្ញុំបានឃើញថា ការផ្សាយតាមវិទ្យុអាចមានប្រសិទ្ធភាពនៅពេលមានទឹកជំនន់និងភ្លៀង នៅពេលដែលអាកាសធាតុមានសភាពបែបនោះ ហើយនៅខេត្ត Thai Nguyen អគ្គិសនីនិងទឹកត្រូវបានកាត់ផ្តាច់ទាំងអស់ មានតែទូរស័ព្ទមួយក្នុងដៃប៉ុណ្ណោះដែលអាចអាប់ដេតព័ត៌មានបានយ៉ាងឆាប់រហ័សនូវព័ត៌មានអំពីស្ថានភាពបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ជាពិសេសនៅតំបន់ដែលរងការកាត់ដាច់ដោយព្យុះនិងទឹកជំនន់។ ធ្វើយ៉ាងម៉េចដើម្បីអាចបញ្ចូនព័ត៌មានតាមរលកវិទ្យុនិងបង្ហោះរូបភាពលឿនបំផុតនៅលើវេទិកាឌីជីថលរបស់ VOV1”។

ដោយមានវត្តមានផ្ទាល់នៅកន្លែងកើតហេតុ អ្នកសារព័ត៌មានក៏ជាអ្នកដែលយល់ច្បាស់ពីទុក្ខវេទនានិងការបាត់បង់ដែលប្រជាជននៅតំបន់រងគ្រោះដោយគ្រោះធម្មជាតិបានជួបប្រទះក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ។ អ្នកយកព័ត៌មាន Nguyen Dinh Hoan ទូរទស្សន៍ឌីជីថល VTC រៀបរាប់ឡើងវិញថា៖ “ប៉ុស្តិ៍ VTC14 បានបែងចែកក្រុមប្រតិបត្តិការក្នុងអំឡុងពេលព្យុះ Yagi និងទឹកជំនន់តាមទីតាំងចំនួន ១០ កន្លែង។ ខ្ញុំធ្វើការនៅ Lao Cai និង Yen Bai។ ដំបូងឡើយ យើងធ្វើការនៅ Yen Bai នៅពេលទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរណាស់ ប៉ុន្តែនៅពេលដែលយើងដឹងពីទឹកជំនន់ភ្លាមៗនៅក្នុងភូមិ Nu ក្នុង Lao Cai ភូមិទាំងមូលនិងមនុស្សរាប់រយនាក់បានស្លាប់ ឬបាត់ខ្លួន យើងភ្លាមៗ បានផ្លាស់ពី Yen Bai ទៅ Lao Cai ។ ពេលទៅដល់កន្លែងកើតហេតុ ពួកយើងមានការស្រឡាំងកាំង និងសោកស្ដាយយ៉ាងខ្លាំង នៅពេលដែលឃើញតំបន់ទាំងមូលរងការបំផ្លិចបំផ្លាញ ដោយគ្មានសល់អ្វីទាំងអស់។ ទាំងនោះគឺជារូបភាពគួរឱ្យក្រៀមក្រាំខ្លាំងណាស់។ យើងក៏បានឃើញផងដែរថា អ្នកជួយ សង្គ្រោះខិតខំព្យាយាមយ៉ាងណាដែរ”។

នៅក្នុងបរិបទរងការកាត់ផ្តាច់ទាំងស្រុងក្នុងអំឡុងពេលមានព្យុះនិងទឹកជំនន់ ជាពិសេសនៅពេលដែលទឹកឡើង ហើយអគ្គិសនីត្រូវបានកាត់ផ្តាច់ ដើម្បីធានាសុវត្ថិភាព ប្រជាជននៅតំបន់ដែលមានព្យុះ និងទឹកជំនន់ស្ទើរតែគ្មានទូរទស្សន៍ គ្មានភ្លើងអគ្គិសនី ហើយទូរស័ព្ទក៏ដាច់ថ្មផងដែរ។ នៅពេលនេះ វិទ្យុគឺជាប្រភពព័ត៌មានសំខាន់ និងជាផ្លូវការបំផុតដែលជួយអ្នករាល់គ្នាក្តាប់យកព័ត៌មាន។

នៅលើរលកវិទ្យុ ការព្យាករណ៍ ការព្រមានអំពីបាតុភូតអាកាសធាតុមិនធម្មតា និងការណែនាំជាបន្ទាន់ស្តីពីភ្លៀងនិងទឹកជំនន់ពីរដ្ឋាភិបាល ត្រូវបានផ្សាយជាបន្តបន្ទាប់ជាមួយនឹងប្រេកង់ខ្ពស់លើរលកវិទ្យុសម្លេង។ ក្រៅពីនោះក៏មានព័ត៌មានណែនាំជូនប្រជាជនអំពីរបៀបឆ្លើយតប និងធានាសុវត្ថិភាពក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងផងដែរ។ សម្រាប់ជន ជាតិភាគតិចនៅតំបន់ព្រៃភ្នំ Long He ស្រុក Thuan Chau ខេត្ត Son La ក្នុងនោះមានលោក Vu A Thong នេះគឺជាបណ្តាញព័ត៌មានដ៏សំខាន់មួយដែរ៖ “យើងខ្ញុំជាអ្នករស់នៅតំបន់ព្រៃភ្នំ តែងតែស្តាប់កម្មវិធីវិទ្យុ ព្រោះពេលខ្លះអត់មានអ៊ីនធឺណិតទេ ហើយយើងក៏មិនអាចមើលទូរទស្សន៍បាន...។ ជាពិសេសក្នុងថ្ងៃភ្លៀងព្យុះធ្លាក់ខ្លាំងនេះ សារព័ត៌មានរបស់ស្ថានីយតែងតែមានព័ត៌មានអំពីការបង្ការ ទប់ទល់នឹងព្យុះ និងទឹកជំនន់ជានិច្ច វិធីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួនឯង និងគ្រួសាររបស់យើង”។

នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយដើម្បីដឹកនាំការងារជំនះផលវិបាកនៃព្យុះទីហ្វុង Yagi នៅថ្ងៃទី ៩ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា៖

“កងកម្លាំង ជាពិសេសខាងកងទ័ព ប៉ូលិស ភ្នាក់ងារព្យាករណ៍អាកាសធាតុ វិស័យកសិកម្ម និងអគ្គិសនីជនបទ ទីភ្នាក់ងារសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុសម្លេងវៀតណាម បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់ដោយប្រមូលផ្តុំកម្លាំងអតិបរមា ដើម្បីឆ្លើយតបយ៉ាងសកម្មក្នុងការព្យាករណ៍ ឆ្លើយតបយ៉ាងសកម្មនៅដំណាក់កាលដំបូងនិងពីចម្ងាយ ដើម្បីជំនះឱ្យបានទាន់ពេលវេលានូវផលវិបាកដែលបណ្តាលមកពីព្យុះ។ វិទ្យុសម្លេងវៀតណាមធ្វើការងារបានល្អ ណែនាំ និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់រៀងរាល់ម៉ោងជារៀងរាល់ថ្ងៃ និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ”។

ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ក្រុមអ្នកសារព័ត៌មានវិទ្យុសម្លេងវៀតណាមបានរួមចំណែកធានាការផ្សព្វផ្សាយអំពីគ្រោះមហន្តរាយធម្មជាតិ ព្យុះនិងទឹកជំនន់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ ដោយហេតុនេះជួយប្រជាជនកាត់បន្ថយហានិភ័យ និងការខូចខាតក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតឡើងពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ