សាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាមផ្លាស់ប្តូរថ្មីដើម្បីធ្វើសមាហរណកម្ម

(VOVworld)-ប្រវត្តិសាស្ត្រនៃវិស័យវិចិត្រសិល្បៈវៀតណាមទំនើបបានផ្សាភ្ជាប់
ជាមួយ នឹងដំណើរការចាប់បដិសន្ធិនិងដំណាក់កាលបណ្តុះបណ្តាលរបស់សា
កល វិទ្យាល័យវិចិត្រសិល្បៈវៀតណាម។ នារយៈពេល៩០ឆ្នាំកន្លងទៅ វិចិត្រករ គំនូរនិងចម្លាក់ជាច្រើនរូបនៃវិស័យវិចិត្រសិល្បៈវៀតណាមទំនើប សុទ្ធ តែបាន ទទួលការបណ្តុះបណ្តាលពីសាលានេះ។ ទទួលបន្តនូវប្រពៃណីដ៏រុងរឿងនោះ
នាបច្ចុប្បន្ន ទាំងគ្រូនិងសិស្សានុសិស្សនៅសាកលវិទ្យាល័យវិចិត្រសិល្បៈវៀត ណាមនៅតែបន្តខំប្រឹងប្រែងផ្លាស់ប្តូថ្មីក្នុងការស្រាវជ្រាវបណ្តុះបណ្តាល វិចិត្រករ គំនូនិងចម្លាក់និងអ្នកវាយតម្លៃវិចិត្រសិកល្បៈមានសមត្ថភាពជាច្រើនសម្រាប់
សង្គមផង​ដែរ។

សាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាមផ្លាស់ប្តូរថ្មីដើម្បីធ្វើសមាហរណកម្ម - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រគល់ គ្រឿងឥស្សរិយយសហូជីមិញជូនសាកលវិទ្យាល័យវិចិត្រ
សិល្បៈវៀតណាម(រូបថតៈ dangcongsan.vn)

        យោងតាមសេចក្តីសម្រេចចិត្តរបស់អគ្គទេសាភិបាលឥណ្ឌូចិន សាកល វិទ្យាល័យវិចិត្រសិល្បៈឥណ្ឌូចិនជាដើមកំណើតរបស់សាកលវិទ្យាល័យវិចិត្រ សិល្បៈវៀតណាមបានចាប់បដិសន្ធិ។ នេះជាសាលាបណ្តុះបណ្តាលផ្នែកវិចិត្រ សិល្បៈក្របខ័ណ្ឌរដ្ឋមុនបង្អស់នៅវៀតណាមនិងក្នុងតំបន់។ វិចិត្រករ Victo
Tardieu ជានាយកសាលាដំបូង ដែលមានគោលគំនិត “បណ្តុះបណ្តាលសិល្បៈ ករសុទ្ធសាធនៅវៀតណាម” ។ វិចិត្រករ Nam Son គ្រូឆ្នើមមួយនាក់នៃវិស័យ វិចិត្រសិល្បៈវៀតណាមទំនើបក៏បានរួមចំណែកសកម្មចូលក្នុងការបង្កើតសាលា
នាគ្រាដំបូងនោះ។ គំនូ “ផ្សារ Gao នៅក្បែទន្លេក្រហម” របស់លោកដែលជា
វណ្ណៈ​កម្មរបស់វិចិត្រករវៀតណាមដំបូង ត្រូវបានជ្រើសរើសចូលរួមការតាំង ពិរព័ណ៌វិចិត្រសិល្បៈប៉ារីសនាឆ្នាំ១៩៣០ ហើយរហូតមកដល់ពេលនេះត្រូវ
បាន រដ្ឋបារាំងទិញនិងតាំងបង្ហាញនៅសារៈមន្ទីរវិចិត្រសិល្បៈជាតិបារាំង។

           តាំងពីពេលនោះមក និស្សិតរាប់ពាន់នាក់ដែលធ្លាប់សិក្សានៅសាលានេះ
បានរួមចំណែកយ៉ាងសកម្មចូលក្នុងវិស័យវិចិត្រសិល្បៈវៀតណាមដែលក្នុងនោះ
មានឈ្មោះល្បីៗដូចជាវិចិត្រករ Le Pho វិចិត្រករ​ To Ngoc Van និងវិចិត្រករជាច្រើន
រូបទៀត ។ នាបច្ចុប្បន្ន សាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាមជាសាលា សំ
ខាន់សម្រាប់ការបណ្តុះបណ្តាលប្រភពធនធានមនុស្សផ្នែកវិចិត្រសិល្បៈរួមចំណែក
ក្នុងការរក្សានិងអភិវឌ្ឍន៍ផ្នែកវិចិត្រសិល្បៈវៀតណាម។ សាកលវិទ្យា ល័យវិចិត្រ
សិល្បៈវៀតណាមមានមោទនៈភាពដែលបានទទួលគ្រឿងឥស្សរិយយសហូជី
មិញ។ សាស្ត្រាចារ្យរង បណ្ឌិត គ្រូបង្រៀនឆ្នើម Le Van Suu សាកលវិទ្យាធិការវិចិត្រ
សិល្បៈវៀតណាមបានឲ្យដឹងថា៖

        “នេះជារង្វាន់ដ៏សក្តិសមសម្រាប់និស្សិតជាច្រើនជំនាន់ក្នុង រយៈពេល៩០
ឆ្នាំកន្លងទៅ។ ប្រការនេះ មិនមែនមានន័យថា សមូហភាពណា ក៏អាចទទួលបាន
ដែរ ជាពិសេសគឺសម្រាប់សាលាដែលមានអាយុ៩០ឆ្នាំដូចសា កលវិទ្យាល័យ
វិចិត្រសិល្បៈនេះ។ ហើយប្រការសំខាន់បំផុតគឺការរួមចំណែក របស់សាលាចំពោះ
សង្គមទើបជាប្រការដែលគួរឲ្យទទួលស្គាល់”។       

        ក្នុងសម័យកាលប្រវត្តិសាស្ត្រនីមួយៗ សាកលវិទ្យាល័យវិចិត្រសិល្បៈវៀត ណាមបានម្ចាស់ការក្នុងការផ្លាស់ប្តូរនូវខ្លឹមសារបណ្តុះបណ្តាលឲ្យសមស្របទៅ នឹងតម្រូវការរបស់សង្គម។ ជាងនេះទៅទៀត សាលាក៏បានលើកកំពស់គុណភាព បណ្តុះបណ្តាលសំដៅសម្របខ្លួនចូលទៅនឹងបរិយាកាសសង្គមជាក់ស្តែង។
សាស្ត្រាចារ្យឆ្នើម Le Van Suu បានឲ្យដឹងថា៖

      “ការរក្សាបាននូវអត្តសញ្ញាណជាប្រការបង្កើតឡើងពាណិជ្ជសញ្ញារបស់សា
លា ។ ប៉ុន្តែសាលានៅតែមានការធ្វើបច្ចុប្បន្នកម្មនិងសហប្រតិបត្តិការជាមួយសា
លា អន្តរជាតិដទៃ សំដៅទទួលយកនិងកែប្រែនូវលក្ខណៈថ្មី ប៉ុន្តែធ្វើយ៉ាងម៉េច
ដើម្បី នៅរក្សាបានអត្តសញ្ញាណរបស់ខ្លួន។​ដោយហេតុនេះ បញ្ហាធ្វើបច្ចុប្បន្ន
កម្ម ជាបញ្ហាសំខាន់បំផុតសម្រាប់សាលាដែលចង់មានការគង់វង្សជានិច្ច”។

        កញ្ញា Nguyen Thi Kim Nga ដែលធ្លាប់សិក្សានៅសាលាកាលពីឆ្នាំ២០១០ ហើយបច្ចុប្បន្នកំពុងស្រាវជ្រាវផ្នែកគូរគំនូ បានចែករំលែកថា តាមរយៈមេរៀន
សិក្សា ការតាំងពិរព័ណ៌និងរាល់ការជួបប្រាស្រ័យជាមួយសិល្បៈករ សិល្បៈកា
រិនី ជាតិនិងអន្តរជាតិទើបធ្វើឲ្យកាន់តែយល់ច្បាស់នូវតម្លៃនិងពាណិជ្ជសញ្ញា របស់សាកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ៖

        “នៅពេលដែលខ្ញុំនិយាយថា ខ្ញុំធ្លាប់សិក្សានៅសាកលវិទ្យាល័យវិចិត្រ សិល្បៈវៀតណាមគឺមនុស្សគ្រប់រូបសុទ្ធតែស្ងើចសរសើរខ្ញុំ។ មោទនភាពសម្រាប់ យើងខ្ញុំគឺសាលានេះជាប្រភពបង្កើតនូវវិចិត្រករដែលមិនត្រឹមតែល្បីឈ្មោះនៅក្នុង ប្រទេសប៉ុណ្ណោះទេ ថែមទាំងល្បីឈ្មោះលើទូទាំងពិភពលោកទៀតផង”។

        រយៈពេល៩០ឆ្នាំកន្លងទៅ ហើយនិស្សិតជាច្រើនជំនាន់ធ្លាប់សិក្សានៅសា កលវិទ្យាល័យវិចិត្រសិល្បៈវៀតណាមនេះបានយកចំណេះវិជ្ជានិងការជក់ចិត្ត ទៅនឹងវិស័យវិចិត្រសិល្បៈសម្រាប់បំរើសង្គម។ កេរ្តិ៍ឈ្មោះវិចិត្រករគំនូនិងចម្លាក់
ជាច្រើនរូប រួមជាមួយវណ្ណៈកម្មរបស់ខ្លួនត្រូវបានរក្សានៅសារៈមន្ទីរជាតិនិងអន្តរ
ជាតិ។ នោះគឺ គ្រឹះស្ថានស្មារតីដ៏រឹងមាំសម្រាប់សាកលវិទ្យាល័យវិចិត្រសិល្បៈ
វៀតណាមបច្ចុប្បន្នធ្វើសមាហរណកម្មជាមួយនឹងវិស័យវិចិត្រសិល្បៈក្នុងតំបន់និង
លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ