សេចក្តីស្រឡាញ់ Hue របស់ជនជប៉ុន១រូប

សេចក្តីស្រឡាញ់ Hue របស់ជនជប៉ុន១រូប - ảnh 1
រាជធានី​ Hue(រូបភាព៖ Internet)
Vovworld-  ភាពស្អាត​ មនុស្ស នៃទីក្រុង Hue​ ជាទីមនោរម្យ​បានទាក់ទាញ
ទឹកចិត្តលោក   Ono Katsumi- អ្នកស្មគ្រចិត្តជាន់ខ្ពស់១រូបរបស់ទីភ្នាក់ងារសហ
ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។សេចក្តីស្រឡាញ់ចំពោះតំបន់ដីនៅភាគ
កណ្តាលនេះបានប្រថំលោកទៅរកឃើញ Hue ដោយខ្លួនឯង។នឹងប្រការសំខាន់
គឺលោកមិនរក្សាទុកនូវអ្វីៗដែលបានរកឃើញ​ សំរាប់ ខ្លួនលោកទេ​​ តែស្ម័គ្រចិត្ត
ធ្វើជាស្ពានចម្លងឧទ្ទេសនាមThua Thien Hue ទៅកាន់ប្រជាជន ជប៉ុន​។លោក 
   Ono Katsumi ​ប្រាប់ឲ្យដឹងថា៖   “ខ្ញុំមកដល់ Hue ជាលើកដំបូងមុននេះរយះ​
២១ឆ្នាំ។ពេលនោះ​Hue នៅរហោស្ថាន ណាស់។​​ នាខែមិនាឆ្នាំទៅមិញ​ខ្ញុំវិល
ត្រឡប់​មកHue ជាលើកទី២​​។ខ្ញុំសង្កេតឃើញថា៖​​Hue​ផ្លាស់ប្តូរយ៉ាងច្រើន។​នឹងខ្ញុំបានសំរេចជ្រើស Hue ដើម្បីរួមកំលាំងកាយចិត្ត ឧទ្ទេសនាមHue ជាមួយ
ប្រជាជនជប៉ុន”។     
    ក្នុងថានះជាអ្នកជំនាញការណ៏ជាន់ខ្ពស់របស់JICA​ ជប៉ុន​​ដែលកំពុងធ្វើការនៅ
មន្ទី វប្បធម៏កីឡានឹងទេសចរThua Thien Hue ​លោកOno Katsumi ​យល់ដឹងយ៉ាង
ច្រើនអំពី សក្តានុភាពទេសចររបស់ទឹកដី​Hue   “​មុននេះភ្ញៀវទេសចរជប៉ុនចូល
ចិត្តបណ្តាទួរទេសចរប្រវត្តិសាស្រ្ត។តែ​ពេលមកដល់ ទីនេះ​ខ្ញុំ​សង្កេតឃើញថា៖​
នៅ​ Hue មិនគ្រាន់តែមានកេរិ៍្តតំណែលប្រវត្តិសាស្រ្តប៉ុណ្ណោះទេ​ថែមទាំងមាន
វប្បធម៏ មនុស្ស​ ធម្មជាតិ​ ប្រជាជាតិនឹងម្ហូបអាហារទៀតផង។នេះជាបណ្តាចរិត
លក្ខណះល្អ។ខ្ញុំសំរេចថា៖នឹងផ្សព្វផ្សាយ ”។   
      ក្នុងអំឡុង១ឆ្នាំ​លោកOno Katsumi បានទៅដល់គ្រប់ទីកន្លែងនៅអតិតរាជធានី
 ​Hue ដោយប្រាក់របស់ខ្លួន។​លោកទៅទស្សនាបណ្តាភូមិបុរាណ​នឹងបណ្តាភូមិរបរ
ប្រពៃណី​។ពេលមានឯកសារគ្រប់គ្រាន់លោកបង្កើតគេហទំព័រ១ជាភាសារជប៉ុន
មានអាស័យដ្ឋាន៖  http:/www.vietnamhuetourism.com  ដើម្បីអាចផ្សព្វផ្សាយព័ត៍
មាន​ស្តីអំពីThua Thien Hue ប្រកបដោយងាយយល់បំផុត។    
     ពេលភ្ចាប់ទំព័រ Web  http://www.vietnamhuetourism.com ​អ្នកមើលនឹងមាន
ព័ត៍មាន យ៉ាងគ្រប់គ្រាន់​ អំពី​ Thua Thien Hue ។សេចក្តីឧទ្ទេសនាមខ្លីសមសួន​
 ​រូបភាពរស់រវើក​ នឹង បណ្តាខ្សែអាត់វីឌេអូរឧទ្ទេសនាមអំពី​Thua Thien Hue គឺគួរ
ឲ្យចាប់អារម្មណ៏​ជាទីបំផុត។     
   
សេចក្តីស្រឡាញ់ Hue របស់ជនជប៉ុន១រូប - ảnh 2
Phu Van Lau -Hue (​រូបភាព៖ Internet)
រស់នៅ Hue ​បានជាង​១ឆ្នាំហើយ​ ក៏ប៉ុន្តែ​​​ ពេលរកឃើញនូវប្រការថ្មី១​​ចំណាប់
អារម្មណ៏ បែជាឡើងពេញបរិបូណ៏ក្នុងដួងចិត្តលោកនឹងលោកបែជាចែករំលែក
ជាមួយមិត្តអ្នកអាន នៅលើទំព័រ Web របស់ខ្លួន។ “ ខ្ញុំនិយាយអំពីម្ហូបអាហារ​
មនុស្ស ​អំពីជីវភាពរស់នៅនឹងប្រវត្តិសាស្រ្ត​ Hue​។ខ្ញុំចុះបញ្ចូល ព័ត៍មាន​នឹងទទួល
បានប្រតិកម្មជាច្រើន។​ដូច្នេះប្រជាជនជប៉ុនបានចាប់ផ្តើមស្រឡាញ់ Hue ។មិនមែនជាប្រជាជនជប៉ុនមិនចេះដឹង Hue​ ទេ​។ តែលើវិស័យផ្សព្វផ្សាយ​ Hue​ យឺត
ជាងSai Gon នឹងហាណូយ។   ”   
      នៅ Hue គ្មានភាពអូអរដូចជានៅ​ទីក្រុងSai Gon ​ឫភាពផុលផុស​ក្មេងស្អាត
របស់ Da Nangទេ​។ Hue​​ មានភាពជ្រាលជ្រៅពោពេញទៅដោយការស្រមើស្រមៃ​ ផងនឹងមានភាព បុរាណ​អធឹកអធមនឹងរម្យទមផង។តាមលោក Ono Katsumi
ថា​៖​បានមកដល់​ Hue​ នឹងរស់ នៅ Hue ទើបឃើញថា៖​Hue​​ ក៏ជាទឹកដីដែលមាន
ទំនៀមទំលាប់​ដ៏ល្អប្រពៃជាច្រើនផង។ នឹងក៏មានប្រការដែលមានតែនៅ Hue​​
ប៉ុណ្ណោះនោះគឺ​ ពេលវេលាហាក់ដូចជា​មិនកន្លងផុត ទៅ នឹង​រាល់ប្រការហាក់
ដូចជាក៏មិនផ្លាស់ប្តូរឡើយ។ “ឧទាហរណ៏៖តាមរយះទំព័រ Web​ របស់ខ្ញុំ ជនជប៉ុន
១រូបពឹងពាក់ខ្ញុំរកផ្នូរឪពុកគាត់ ដែលស្លាប់នៅវត្ត១នៅHue ​​រយះពេល៤០​ឆ្នាំ
មុននេះ។ខ្ញុំបានប្រើពេលវេលា​ ៨៣​ម៉ោង​ដើម្បីស្វែងរក​ ហើយជូនដំណឹងឲ្យ
គ្រួសារគាត់មកទទួលផ្នូរ។ក្នុងរយះពេល​៤០​ឆ្នាំនោះ វត្តបានឆ្លងកាត់ព្រះចៅ
អធិការ​ជាច្រើនជំនាន់​ ក៏ប៉ុន្តែ​វត្តមិនផ្លាស់ប្តូរសោះ។ខ្ញុំរំពឹងគិតថា៖ Hue​​ ជា
ទីកន្លែង គួរឲ្យទាក់ទាញទឹកចិត្ត ចាប់អារម្មណ៏​នឹងទាំងចំឡែកទៀត ”។ ចែករំលែកចំណាប់អារម្មណ៏របស់ខ្លួន​ លោកOno Katsumi ឲ្យដឹងថា៖
លោកមាន បំណងចង់ឲ្យប្រជាជនជប៉ុនយល់ដឹងអំពីHue​យ៉ាងច្រើនថែម
ទៀតនឹងជ្រើសរើស​ Hue ធ្វើជាទីមកដល់ក្នុងបណ្តាទួរទេសចររបស់ខ្លួន​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ