(VOVWORLD) -គំនូរប្រជាប្រិយ Kim Hoang មានវត្តមាននាចុងសតវត្សរ៍ទី ១៨ នៅភូមិ Kim Hoang ឃុំ Van Canh ស្រុក Hoai Duc ទីក្រុងហាណូយ។ ជាទូទៅ គំនូរនេះត្រូវបានធ្វើគឺ ចាប់ពីខែតុលាដល់ខែធ្នូតាមប្រតិទិន ច័ន្ទ គតិ ជារៀងរាល់ឆ្នាំ ដើម្បី បម្រើតម្រូវការរបស់អតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (បុណ្យតេត) របស់ប្រជាជន។
គំនូរប្រជាប្រិយ Kim Hoang |
នាដើម សតវត្សរ៍ទី ១៩ គំនូរ Kim Hoang មានការរីកចម្រើនយ៉ាងខ្លាំងក្លា ប៉ុន្តែត្រូវបាត់បង់ទៅវិញដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំ ១៩១៥។ ដោយមានគោលបំណងស្ដារឡើងវិញនូវគំនូរប្រជាប្រិយ Kim Hoang នោះ លោកស្រី Nguyen Thi Thu Hoa អ្នកប្រម៉ែប្រមូលមួយរូប និងជានាយិការសារមន្ទីរកេរាមិក ភាជន៍ទីក្រុងហាណូយ រួមជាមួយសហការីបានស្ដារគំនូរឆ្លាក់ និងផ្ទាំងគំនូរ Kim Hoang។
គំនូរប្រជាប្រិយ Kim Hoang ត្រូវបានហៅថា គំនូរក្រហម ព្រោះថា ជាទូទៅ គំនូរនេះត្រូវបានបោះពុម្ពលើក្រដាស Hong dieu (ក្រដាសមានពណ៌ក្រហម) ដែលសមស្របនឹងបរិយាកាសសប្បាយរីករាយនៃបុណ្យតេត និងផ្សារភ្ជាប់នឹងបំណងប្រាថ្នាអំពីជីវភាពរស់នៅប្រកបដោយលាភសំណាង សម្បូរធូធារ និងសុភមង្គល។ ហេតុដូច្នេះហើយ នៅពេលបុណ្យតេតមកដល់ម្ដងៗ ក្រៅបីគំនូរ Dong Ho នោះ គំនូរអំពីសេច្ដីចម្រុងចម្រើន លាភសំណាង ជ្រូក និងមាន់នៅលើផ្ទៃក្រកាសក្រហម Kim Hoang បាននាំមកនូវបរិយាកាសនិទាឃរដូវសប្បាយរីយរាយនៅតាមផ្ទះរបស់គ្រួសារនីមួយៗ ។
ក្រោយពីរដូវប្រមូលផលស្រូវនាខែតុលា គឺជាពេលវលាដែលប្រជាជននៅភូមិ Kim Hoang មមាញឹកធ្វើគំនូរ។ ក្រដាស Hong dieu សម្រាប់គូរគំនូរត្រូវបានទិញនៅវិថី Hang Ma។ ក្រោយពេលប្រើប្រាស់ពុម្ភឈើដែលមានស្រាប់ ហើយលាបទឹក ដាក់ក្រដាសឲ្យរាបស្មើ ប្រើប្រាស់វត្ថមួយប្រភេទស្ទាប់យ៉ាងថ្នមៗ ដើម្បីធ្វើឲ្យរំលេចចេញនូវរូបរាង ទើបយកទៅហាលថ្ងៃ។ រង់ចាំគំនូរស្ងួតហើយ ជាងគំនូរទើបយកទៅផាត់ព័ណ និងគូសបន្ថែមលើគំនូរឲ្យកាន់តែរស់រវើកថែមទៀត។
ក្រៅពីបានប្រើប្រាស់ក្រណាត់ Hong dieu នោះ គំនូរ Kim Hoang ក៏មានលក្ខណៈមួយដ៏វិសេសវិសាល គឺ បានភ្ជាប់ជាមួយកំណាព្យនៅជ្រុងគំនូរ និង មន្ដអាគមបណ្ដេញ ខ្មោចបីសាច។ សប្បករ សប្បការិនី គ្រប់រូបត្រូវមានការយល់ដឹងជាក់ស្ដែង ដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួននៅលើគំនូរ។ លោក Vu Duy Xich ប្រជាជនមួយរូបនៅភូមិ Kim Hoang បានឲ្យដឹងថា៖
“មានរូបគំនូរជាច្រើនប្រភេទដូចជាគំនូរសត្វជ្រូក សត្វមាន់ ឬគំនូរ លោកបណ្ឌិត ដែលមានអត្ថន័យថា ជូនពរប្រជាជនក្នុងភូមិប្រឡងជាប់ រកស៊ីមានបាន នឹង សម្បូធូធារ។ ឧទាហរណ៍ថា គំនូរសត្វមាន់ ដោយភ្ជាប់ជាមួយកំណាព្យ គឺមានន័យថា បន្សល់ទុកនូវលាភសំណាងជូនកូនចៅជំនាន់ក្រោយ”។
ថ្វីត្បិតតែមានតម្លៃប្រជាប្រិយដ៏វិសេសវិសាលក៏ដោយ ប៉ុន្តែគំនូរ Kim Hoang មានវត្តមានក្នុងរយៈពេលដ៏ខ្លី។ គ្រោះទឹកជំនន់កាលពីឆ្នាំ១៩១៥ ដោយបាក់ទំនប់ Lien Mac លិចលង់ពុម្ភឈើជាច្រើនរបស់ភូមិ។ ក្រោយមក ដំណាំដាំដុះក្នុងភូមិគ្មានផល គ្រោះអត់ឃ្លាន ហើយថែមទាំងមានសង្គ្រាម បានជាសិប្បករក្នុងភូមិកាន់តែតិចទៅៗ។ លើសពីនេះទៅទៀតជីវភាពរស់នៅលំបាកក៏ធ្វើឲ្យចំណង់ចំណូលចិត្តរបស់ប្រជាជនចំពោះគំនូរចយចុះផងដែរ។
ការស្តារឡើងវិញនូវរបរនេះ គឺជាបំណងប្រាថ្នារបស់មនុស្សជាច្រើនដែលស្រឡាញ់ចូលចិត្តគំនូរប្រជាប្រិយ Kim Hoang។ ហើយលោកស្រី Nguyen Thi Thu Hoa អ្នកប្រមូលមួយរូប ក៏មានគោលបំណងដូច្នេះដែរ។ នាខែខែតុលាឆ្នាំ ២០១៦ លោកស្រីបានអនុវត្តគម្រោង“ ស្តារឡើងវិញនូវភូមរបរគំនូរប្រជាប្រិយ Kim Hoang។ លោកស្រី និងសហការីបានស្វិតស្វាញធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្ដារឡើងវិញនូវពុម្ភឆ្លាក់នៃគំនូរ Kim Hoang។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារទទួលបន្ទុកគម្រោងនេះថា គំនូរប្រជាប្រិយ Kim Hoang មានគំរូជាង១០០ មុខ។ រហូតមកដល់ពេលនេះ ក្រោយពីរយៈពេលខិតខំប្រឹងប្រែងមក ក្រុមការងារបានស្ដារឡើងវិញនូវគំរូគំនូរចំនយន ៣៣ មុខ។ ចែករំលែកការលំបាកនៅពេលអនុវត្តគំរោងនេះ លោកស្រី Nguyen Thi Thu Hoa បានរៀបរាប់ថា៖
“ក្នុងការអនុវត្តន៍គម្រោងនេះ មានពេលខ្លះយើងខ្ញុំបានបាត់បង់ក្រដាសរាប់ពាន់សន្លឹក ស្ទើតែ ១០០ ភាគរយ។ អាស្រ័យហេតុនេះ យើងខ្ញុំទទួលបានបទពិសោធន៍ជាច្រើន។ នាបច្ចុប្បន្ននេះ គំនូរ Kim Hoang លក់ដាច់ណាស់។ យើងខ្ញុំបានខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការលំបាកទាំងអស់ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គំនូរនេះថែមទៀតផងដែរ”។
នាបច្ចុប្បន្ននេះ នៅឯផ្ទះប្រពៃណី Kim Hoang ឃុំ Van Canh ជារៀងរាល់ថ្ងៃ សមាគមជិកនៃគម្រោង “ ស្តារឡើវិញនូវភូមិគំនូរប្រជាប្រិយ Kim Hoang”នៅតែខិតខំប្រឹងប្រែងធ្វើការ។ លោក Nguyen Vu Hai សមាជិកមួយរូបនៃគម្រោងនេះបានសំណេះសំណាលថា៖
“ខ្ញុំមានការជក់ចិត្តនឹងវប្បធម៌ណាស់ ជាពិសេសនៅពេលធ្វើ ការសិក្សាស្រាវជ្រាវ យ៉ាងស៊ីជម្រៅ ដែលក្នុងនោះមានគំនូរ Kim Hoang ផងដែរ។ ហេតុដូច្នេះហើយ ខ្ញុំបានដឹងព័ត៌មានច្រើនហើយយល់ពីមូលហេតុដែលគំនូរនេះត្រូវបាត់បង់ទៅ។ កាលពីមុនគំនូរបានបង្កើតបរិយាកាសខាង វិញ្ញាណនៅក្នុងផ្ទះ”។
គំនូរប្រជាប្រិយ Kim Hoang មានលក្ខណៈវិសេសវិសាល ដែលបម្រើវណ្ណៈប្រជាជនសាមញ្ញ។ ហេតុដូច្នេះហើយ វាបំពេញបានតម្រូវការខាងស្មារតីរបស់ពួកគេ ជាពិសេសគឺនៅពេលបុណ្យតេតមកដល់ម្ដងៗ។ ការស្ដារឡើងវិញនូវគំនូរនេះ ទោះបីជាលំបាកក៏ដោយ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់មនុស្សដែលជក់ចិត្តនឹងសិល្បៈប្រជាប្រិយនោះ វណ្ណកម្មដែលមានដួងប្រលឹងប្រជាប្រិយទាំងនេះ អាចមានវត្តមានឡើងវិញចំពោះសាធារណជន ជាក់ជាមិនខាន៕