|
សប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាមរួមចំណែកពង្រីករាល់តំលៃវប្បធម៍ (VOV) |
Vovworld-ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់២៤វិច្ឆិកា សប្ដាហ៍មហាសាមគ្គី
បណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាមរួមមានសកម្មភាពវប្បធម៍ដ៏មានអត្ថន័យជាច្រើនដូចជាពិព័ណបេតិកភ័ណ្ឌវប្បធម៍ខ្លែងប្រពៃណីវៀតណាម កម្មវិធីតូតន្ត្រីរបាំប្រជាប្រិយជាដើម។
ចាប់ផ្ដើមឲ្យសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម
គឺជំរុំស្នាដៃចម្លាក់ Tay Nguyen ជាមួយការចូលរួមរបស់សិប្បករចំនួន៤៩នាក់មកពី
បណ្ដាជនជាតិដំបន់ Tay Nguyen។ បណ្ដាបាតដៃប៉ិនប្រសបរបស់សប្បករជនជាតិ
Xo Dang, Ba Na, Jrai, Gie Trieng, Brau, Ro Mam ជាដើមបានបង្ហាញស្នាដៃរូបចម្លាក់
Tay Nguyen ចំនួន១៨០វណ្ណកម្មក្នុងវិស័យវប្បធម៍សិល្បៈជីវភាពរស់នៅជំនឿដូចជា
រូបចម្លាក់ព្រឹទ្ធាចារ្ស រូបចម្លាក់នារីបុកអង្ករត្បាញក្រណាត់ជាដើម។ លោក Phan Van
Hoang ប្រធានការិយាល័យឯកទេសវប្បធម៍មន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Kon
Tum បានឲ្យដឹងថា ជំរុំស្នាដៃចម្លាក់ Tay Nguyen ជាការកត់សម្គាល់សិល្បៈចម្លាក់ឈើ
ប្រជាប្រិយរបស់ជនជាតិភាគតិចខេត្ត Kon Tum និយាយដោយឡែក Tay Nguyen
និយាយរួម ទន្ទឹមនឹងនោះក៏ជាការកត់សម្គាល់អំពីការអភិរក្សនិងពង្រីកភាពស្អាត
របស់វប្បធម៍ប្រពៃណីនៃបណ្ដាជនជាតិនៅទីនេះ។
“ឥឡូវនេះគឺរក្សាការពារព្រៃដូច្នេះជនរួមជាតិបណ្ដាជនជាតិ Tay Nguyen ជំនួស
ពីនោះដោយដើមឈើឧស្សាហកម្មនិងរក្សាទំនៀមទំលាប់នោះមិនឲ្យសាបសូន្យបាត់
ទៅ។ រូបចម្លាក់ឈើរបស់បណ្ដាជនជាតិ Kon Tum និយាយដោយឡែកនិង Tay Nguyen និយាយរួមផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិជាជនជាតិភាគតិច។”
|
ការប្រណាំងគោ Bay Nui An Giang នៅសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម។ (VOV) |
ជនរួមជាតិបណ្ដាជនជាតិនៅដំបន់ខុសពីគ្នាបាននាំមកឲ្យទិវាបុណ្យមហាសាមគ្គី រាល់តំលៃវប្បធម៍ពិសេសដោយឡែករបស់ខ្លួន។ ពិធីបុណ្យ Nang Hai បួងសួងសុំភ្លៀង សុំសេចក្តីសុខសុភមង្គលបានឆ្លុះបញ្ជាងនូវជំនឿប្រជាប្រិយរបស់ជនជាតិ Tay នៅខេត្ត
Cao Bang។ ពិធីបុណ្យ Cam Muong ជាមួយល្បែងប្រជាប្រិយដ៏វិសេសវិសាលរបស់ជន
ជាតិ Lu នៅខេត្ត Lai Chau។ បុណ្យតេត Xip Xi បានបង្ហាញនូវសេចក្តីស្នេហាស្រុក
កំណើតរក្សាអត្តសញ្ញាណជនជាតិខ្លួននិងដឹងគុណអ្នកត្រួតត្រាយបង្កើតភូមិកររបស់
ជនជាតិ Thai ដំបន់ពាយ័ព្យ។ បងស្រី Vang Thi Mai ជនជាតិ H’Mong នៅស្រុក Quang Ba
ខេត្ត Ha Giang បានចេករំលែកថា៖
“ចូលរួមបណ្ដាពិធីបុណ្យធំៗដូច្នេះខ្ញុំមានអារម្មណ៍ថានៅតំបន់គ្រប់ទិសទីលើទូទាំង
ប្រទេសនិងជនជាតិភាតរៈទាំង៥៤សុទ្ធតែបានរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមក
ក្នុងដំបូលផ្ទះរួម។ យើងខ្ញុំបាននាំយកមកជាមួយរាល់អត្តសញ្ញាណវប្បធម៍វិសេសវិសាល
ជូនដល់បណ្ដាដំបន់។ បណ្ដាមហាពិធីនេះគប្បីបានរៀបចំជាប្រចាំដើម្បីបណ្ដាជនជាតិ
នៅទូទាំងប្រទេសបានចូលរួមជាច្រើនថែមទៀត។”
ក្នុងចំណោមបណ្ដាពិធីបុណ្យបានរៀបចំនៅទីនេះ ពិធីបុណ្យជាច្រើនបានប្រព្រឹត្ត ទៅជាប្រចាំនៅសហគមន៍បណ្ដាជនជាតិភាគតិច ប៉ុន្តែក៏មានពិធីបុណ្យជាច្រើនត្រូវបាត់ សាបសូន្យបាត់ទៅហើយនិងត្រូវបានស្ដាឡើងវិញនាពេលជិតៗនេះ។ នេះអាចចាត់ទុក ជាឱកាសដើម្បីជនជាច្រើននាក់ស្គាល់ដល់រាល់ទំនៀមទំលាប់ប្រពៃណីពោពេញទៅ
ដោយអត្តសញ្ញាណនិងក៏ជាឱកាសដើម្បីកំលាំងរស់របស់ពិធីបុណ្យទំនៀមទំលាប់ ពង្រីកយ៉ាងខ្លាំងក្លាជាងទៀត។ លោក Lam Van Khang អនុប្រធានគណៈកម្មាធិការ គ្រប់គ្រងភូមិវប្បធម៍-ទេសចរណ៍បណ្ដាជនជាតិវៀតណាម ប្រធានគណៈចាត់តាំង ព្រឹត្តិការណ៍បានឲ្យដឹងថា៖
“យើងខ្ញុំវាយតំលៃគឺបណ្ដាសកម្មភាពបានប្រព្រឹត្តទៅត្រូវតាមផែនការនិងជោគ
ជ័យ។ ព្រឹត្តិការណ៍មួយចំនួនអាចនិយាយបានថាទទួលបានជោគជ័យដូចជាការ
រៀបចំឡើងវិញផ្សារបណ្ដែតទឹក Nam Bo ការប្រណាំងគោ Bay Nui An Giang។ ផ្សារ
បណ្តែតទឹក Nam Bo ក្នុងថ្ងៃដំបូងទំនិញទាំងអស់នៅផ្សារបានលក់អស់។ ការប្រណាំង
គោ Bay Nui មានទស្សនិកជនជាង១ម៉ឺននាក់ចូលរួម។”
សប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម ជាព្រឹត្តិការណ៍ ត្រូវបានរៀបចំប្រចាំឆ្នាំ សំដៅរួមចំណែកលើកដម្កើងស្មារតីមហាសាមគ្គីភាពផ្សព្វផ្សាយ ទឹកដីនិងមនុស្សវៀតណាម ជាមួយភាពពហុបែបអត្តសញ្ញាណវប្បធម៍របស់ជនជាតិ ភាតរៈទាំង៥៤ចំពោះមិត្តភក្តិអន្តរជាតិ។ អាចបានឃើញថា តាមរយៈការរៀបចំឡើងវិញ សកម្មភាពពិធីបុណ្យដ៏វិសេសវិសាលរបស់ដំបន់នានា ការចូលរួមយ៉ាងច្រើនកុះកររបស់ ជនរួមជាតិនិងភ្ញៀវទេសចរណ៍ក្នុងប្រទេសបាននិងកំពុងរួមចំណែកសកម្មទៅក្នុងការ អភិរក្សនិងពង្រីករាល់តំលៃបេតិកភ័ណ្ឌវប្បធម៍វៀតណាម៕