LE PHUONG -  
(VOVWORLD) /  
Vovworld-វៀតណាមឆ្លងកាត់ឆ្នាំ២០១៤ជាមួយព្រឹត្តិការណ៍លេចធ្លោនានាទទួល
បានលើវិស័យនយោបាយវប្បធម៌សង្គមវិទ្យាសាស្រ្តបច្ចេកវិទ្យា។ជាពិសេសគឺ
វៀតណាមមានការបោះជំហានជាច្រើនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច។
វៀតណាមបញ្ចប់ការចរចារស្តីពីកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរី(FTA)ទ្វេភាគីជាមួយ
កូរ៉េខាងត្បូង FTAជាមួយសម្ព័ន្ឋពន្ឋនិងរដ្ឋាការរុស្ស៊ីបេឡារុស្សការហ្សកស្ថាន។
វៀតណាមនិងសហភាពអឺរ៉ុប(EU)ក៍បានព្រមព្រៀងទិសដៅបញ្ចប់ការចរចារអំពី
FTAផងដែរ។រួមជាមួយនោះវៀតណាមកំពុងឈានទៅដល់ការចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មាសេរីដៃគូអន្តរប៉ាស៊ីហ្វិក(TPP)។ល។ឆ្នាំ២០១៥ត្រូវបាន
ព្យាករណថាជាឆ្នាំពោរពេញទៅដោយយថាទស្សន៍និងឱកាសល្អសំរាប់វៀតណាម
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។លោកNguyen Huu Lam នាយកក្រុមហ៊ុនសេវាកម្មAriang
ប្រចាំនៅហាណូយពិនិត្យថា៖” ក្នុងឆ្នាំ២០១៥សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញ
បើប្រសិនជាវៀតណាមសម្រេចបានTPP។នោះគឺជាការបោះជំហានធំ១នៃខឿនសេដ្ឋ
កិច្ចវៀតណាម។នេះក៍ជាក្តីសង្ឃឹមធំបំផុតរបស់យើងខ្ញុំផងដែរ។ពេលដែលចូលរួម
ទីផ្សារនោះខឿនសេដ្ឋកិច្ចវៀតណាមមានឱកាសអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាពិតប្រាកដ
ក្នុងនោះមានផ្នែកទេសចរណ៍ផង។ “
|
រូបថត អិនធឺណែត |
ក្នុងឆ្នាំ២០១៤កន្លងទៅវៀតណាមទទួលបានព័ត៌មានគួរឲ្យសប្បាយខណះ
ដែលរមណីដ្ឋានTrang An( ខេត្តNinh Binh) ចម្រៀងVi-Giam នៃតំបន់ដីNghe Tinhត្រូវបាន
អង្គការអប់រំវិទ្យាសាស្រ្តអង្គការសហប្រជាជាតិ(UNESCO)ទទួលស្គាលជាបេតិកភ័ណ្ឌ
ពិភពលោក។ការជោគជ័យទាំងនេះជាមូលដ្ឋានសំរាប់ឈានចូលឆ្នាំ២០១៥ជមួយជំនឿ
ជាក់ថ្មីនានា។នាពេលថ្មីនេះវៀតណាមបានដាក់សំណុំឯកសារស្តីពីជំនឿសក្ការះបូជា
ព្រះម៉ែTam Phu ជូន UNESCOពិនិត្យមើលបញ្ជូលក្នុងបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍របស់
មនុស្សជាតិ។លោកDo Van Giangជនបញ្ជាន់អារក្ស១នាក់ចែករំលែកថា៖” បណ្តាជន
បញ្ជាន់អារក្សយើងខ្ញុំដោយឡែកនិងប្រជាជនវៀតណាមនិយាយរួមសប្បាយរីករាយយ៉ាង
ក្រៃលែងបើប្រសិនជាដល់ខែវិច្ឆិកាខាងមុខជំនឿសក្ការះបូជាព្រះម៉ែTam Phuត្រូវបាន
UNESCOទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍។ប្រការនេះបញ្ជាកើពីនិរន្តភាពភាព
ស្អាតនៃវប្បធម៌វៀតណាមដែលគ្មានប្រទេសណាមានឡើយ។ “
|
រូបថត អិនធឺណែត |
ពេលឆ្នាំថ្មីមកដល់ជនវៀតណាមគ្រប់រូបប្រសិទ្ឋិពរគ្នាឲ្យទទួលបាននូវឆ្នាំថ្មី១ដ៍ល្អប្រសើរ
មានសន្តិសួរស្តីជ័យមង្គល់វិបុលសុខ។និទាឃរដូវប្រកបដោយក្តីសប្បាយប្រទេសជាតិ
សុខសានត្រាណជនគ្រប់រូបៗមានអារម្មណ៍របស់ក្នុងបរិយាកាសសន្តិសុខនៃប្រទេស
ជាតិ។ជនម្នាក់ៗក៍មានបំណងដោយឡែកសំរាប់គ្រួសារនិងខ្លួនឯង។លោកស្រីNguyen
Thi Sinh ដែលរស់នៅនៅខ័ណ្ឌHoang Mai ទីក្រុងហាណូយគ្រានើតែបន់ស្រន់ឲ្យខ្លួនមាន
សុខភាពល្អបរិបូរកូនចៅឲ្យមានការរស់នៅសុខសាន្តជាប្រការស្រេច។លោកស្រីចែក
រំលែកថា៖”ក្នុងបុណ្យចូលឆ្នាំថ្មីខ្ញុំមានតែបំណងប្រាថ្នាថា៖ “មានសុខភាពល្អបរិបូរ។តាម
មតិខ្ញុំថា៖សុខភាពជាប្រការសំខាន់ចំពោះមនុស្សម្នាៗបានជាផ្នែកសុខាភិបាលគប្បីផ្លាសើ
ប្តូរថ្មីដើម្បីប្រជាជនទទួលបានសេវាកម្មថែទាំដ៍ល្អប្រសើជាងទៀត។ “
ឆ្នាំថ្មី១បំណងប្រាថ្នាដ៍ល្អប្រសើរ។សង្ឃឹមថា៖បំណងប្រាថ្នារបស់យើងម្នាក់ៗនឹងក្លាយ
ទៅជាការពិតសំរាប់សុភមង្គល់គ្របដណ្តប់នៅគ្រប់ទិសទី៕
LE PHUONG
-VOVWORLD