ស្មារតីសហគ្រិនភាពរបស់ស្ត្រីជាជនពិការជនជាតិ Ede

(VOVWORLD) - ថ្វីត្បិតតែត្រូវពិការជើងតាំងពីកុមារភាពក៏ដោយ ក៏អ្នកស្រី H'Yar Kbuôr នៅស្រុក Krong Ana ខេត្ត Dak Lak តែងតែមានសុទិដ្ឋិនិយមហើយព្យាយាមជំនះពុះពារ។ ជាពិសេសអ្នកស្រី H'Yar Kbuôr បានខិតខំប្រឹងប្រែងចាប់ផ្តើមអាជីវកម្មដោយជោគជ័យជាមួយមុខ របរត្បាញចារបាប់និងដេរសម្លៀកបំពាក់ប្រពៃណី ហើយអ្នកស្រីបានក្លាយជាគំរូដ៏ត្រចះត្រចង់នៃការជំនះពុះពារលើការលំបាក ក្នុងមូលដ្ឋាន។

ស្មារតីសហគ្រិនភាពរបស់ស្ត្រីជាជនពិការជនជាតិ Ede - ảnh 1អ្នកនាង H'Yar ត្បាញនិងដេរសំលៀកបំពាក់ចារបាប់ដោយខ្លួនឯង (រូបថត៖ VOV)

អ្នកស្រី H’Men Apuôr   អនុប្រធានសមាគមនារីឃុំ Drai Sap ស្រុក Krong Ana បានឲ្យដឹងថា អ្នកស្រី H’Yar (អ្នកភូមិធ្លាប់ហៅថា amí Ru Mi) តែងតែរក្សាស្មារតីសុទិដ្ឋិនិយមនិងមានឆន្ទៈរឹងមាំក្នុងការជំនះពុះពារ។ ដូច្នោះហើយ ទោះបីជាត្រូវពិការជើងដោយសារជំងឺគ្រុនស្វិតដៃជើងតាំងពីកុមារភាពក៏ដោយក៏អ្នកស្រី H’Yar តែងតែព្យាយាមធ្វើការងារ និងថែទាំងជីវភាពប្រចាំថ្ងៃដោយខ្លួនឯង។ ជាមួយនឹងមុខរបរត្បាញចារបាប់ រាល់ការប្រកួតប្រជែងដែលរៀបចំបើកដោយសមាគមនារីឃុំឬស្រុក អ្នកស្រី H’Yar តែងតែបានចុះឈ្មោះចូលរួមនិងឈ្នះរង្វាន់ខ្ពស់ច្រើនលើកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏បានចូលរួមថ្នាក់រៀនត្បាញដោយសមាគមនារីបើក ក្នុងនាមជាគ្រូបង្រៀន ហើយអ្នកស្រីត្រូវបានអញ្ជើញឱ្យបង្រៀននៅស្រុក Buon Don ទៀតផង។ លោកស្រី H’Yar ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរបីនាក់ដែលស្គាល់ពីក្បូរក្បាច់បុរាណរបស់ជនជាតិ Ede ហើយអ្នកស្រីបានត្បាញក្បូរក្បាច់រចនាយ៉ាងក្រឡែកច្បាស់ដោយដៃរបស់អ្នកស្រីផ្ទាល់។ អ្នកស្រី H'Men Apuôr បានឲ្យដឹងថា៖ “យើងបានយល់ឃើញថា ថ្វីត្បិតតែនាងមានពិការភាពជើងក៏ដោយ តែអ្នកស្រី H’Yar មានការព្យាយាមនិងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគ្រប់ការងារទាំងអស់។ ជីវភាពរស់នៅរបស់អ្នកស្រីក៏ពិបាកខ្លាំងដែរ ដែលអ្នកស្រីស្ថិតក្នុងនាមជាស្ត្រីមេមាយ។ ទោះបីជាអវយវៈរបស់នាងមិនដូចមនុស្សធម្មតាក៏ដោយ ការខិតខំប្រឹងប្រែងរបស់នាងពិតជាអស្ចារ្យ នាងមិនខ្វល់អ្វី មិនពឹងផ្អែកលើអ្នកដទៃ ពោលគឺ នាងតែងតែធ្វើការដោយខ្លួនឯង”។

នៅក្នុងការប្រឡងសហគ្រិនភាពស្ត្រីច្នៃប្រឌិតឆ្នាំ ២០២១ ដែលរៀបចំឡើងដោយសហព័ន្ធនារីខេត្ត Dak Lak នាពេលថ្មីៗនេះ គម្រោងចាប់ផ្តើមអាជីវកម្មមុខរបរត្បាញចារបាប់និងដេរសម្លៀកបំពាក់ប្រពៃណីរបស់អ្នកស្រី H’Yar Kbuôr បានឈ្នះរង្វាន់លើកទឹកចិត្ត។ លោកស្រី Nguyen Thu Thu Nguyet ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak ប្រធានគណៈកម្មាធិការរៀបចំការប្រឡងបានឲ្យដឹងថា គណៈចាត់តាំងបានវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់អ្នកស្រី H’Yar មិនត្រឹមតែដោយសារគុណភាពនិងលទ្ធភាពនៃផលិតផលប៉ុណ្ណោះទេ ថែមទាំងដោយសារការខិតខំប្រឹងប្រែងនិងចំណង់ចំណូលចិត្តរបស់នាងពេលមកចូលរួមប្រកួតនេះ។ ក្នុងពេលជាមួយគ្នានោះ លោក Pham Thanh Tuan ស្ថាបនិកក្រុមហ៊ុនសង្គម Dandelion និងជាសមាជិកគណៈមេប្រយោគការប្រកួតបានបញ្ជាក់ថា៖ គម្រោងរបស់អ្នកស្រី H’Yar នឹងត្រូវបានគាំទ្រក្នុងរយៈពេលវែងទៅជាសង្វាក់បិទ ពីការផលិតរហូតដល់ការប្រើប្រាស់ផលិតផលផងដែរ។ គោល ដៅគឺថា ផលិតផលដែលផលិតបានមានភាពងាយស្រួលចូលទៅក្នុងទីផ្សារ ដែលជួយឲ្យអ្នកស្រី H’Yar អាចរស់រានជាមួយមុខរបរផ្ទាល់ខ្លួន ហើយអាចភ្ជាប់ទំនាក់ទំនងជាមួយនារីដទៃទៀតនៅក្នុងមូលដ្ឋានដើម្បីបង្កើតក្រុមផលិត បង្កើតឱកាសការងារសម្រាប់មនុស្សជាច្រើន។

ស្មារតីសហគ្រិនភាពរបស់ស្ត្រីជាជនពិការជនជាតិ Ede - ảnh 2អ្នកនាង H'Yar Kbuôr (ទី ២ ពីស្តាំ) ទទួលបានពានរង្វាន់ បណ្តុះពន្លក់ ក្នុងការប្រកួតប្រជែងសហគ្រិនភាពជានារីច្នៃប្រឌិត ឆ្នាំ ២០២១ (រូបថត៖ VOV)

“គណៈរៀបចាំការតភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនដើម្បីជួយឧបត្ថម្ភដល់អ្នកស្រី  H’Yar នូវវត្ថុធាតុដើមសម្រាប់ផលិតកម្មនិងប្រភពទិញផលិតផលដែលផលិតបាន។ យើងក៏ប្តេជ្ញាថានឹងរួមដំណើរនិងគាំទ្រមិនត្រឹមតែជាមួយអ្នកស្រី H’Yar ប៉ុណ្ណោះទេ ថែមទាំងជួយដល់អ្នកត្បាញចារបាប់ផ្សេងទៀត មានន័យថា អ្នកទាំងនេះត្រូវតែធ្វើឲ្យរស់រានជាមួយសិប្បកម្មរបស់ពួកគេជាមុនសិន។ តាមរយៈការដែលពួកគេផលិតចេញផលិតផល យើងវិនិយោគលើវត្ថុធាតុដើមសម្រាប់ផលិតកម្ម ទិញផលិតផលនិងជួយពួកគេលក់ផលិតផល ក៏ដូចជារចនាម៉ូដផលិតផលទំនើបដែលសមស្របនឹងនិន្នាការបច្ចុប្បន្ន”។

លោកស្រី H’Yar បានសំណេះសំណាលថា ការត្បាញចារបាប់គឺជាចំណង់ចំណូលចិត្តដែលបន្តប្រពៃណីពីម្តាយនិងជីដូនរបស់អ្នកស្រី។ ចាប់តាំងពីអ្នកស្រីមានអាយុ ១០ ឆ្នាំអ្នកស្រីមានក្តីស្រឡាញ់និងចង់ត្បាញសម្លៀកបំពាក់និងភួយសម្រាប់ស្ពាយពីខាងក្រោយខ្នងដោយ។ ដោយមិនខ្ជិលច្រអូលខ្លួន អ្នកស្រីបានទិញសៀវភៅដើម្បីរៀនដេរដោយគោលដៅមានការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួនឯង។ ដោយសារ ការខិតខំនិងការប្តេជ្ញាចិត្តរបស់ខ្លួន កាលពី ២៥ ឆ្នាំមុន អ្នកស្រីបានបើកហាងកាត់ដេរមួយនៅផ្ទះ ហើយមានការគាំទ្រពីអ្នកភូមិនិងបានអ្នកភូមិមកកាត់សម្លៀកបំពាក់ច្រើនដែរ។ ជាពិសេសបន្ទាប់ពីឈ្នះពានរង្វាន់លើកទឹកចិត្តក្នុងការប្រកួតប្រជែង សហគ្រិនភាពនារីច្នៃប្រឌិតឆ្នាំ ២០២១ ផលិតផលរបស់អ្នកស្រីត្រូវបានមនុស្សស្គាល់ច្រើន ហើយទទួលបានការបញ្ជាទិញកើនឡើងដល់យ៉ាងខ្លាំង។ រួមជាមួយគ្នានោះ ការប្តេជ្ញាចិត្តពីវិនិយោគិន ជួយឱ្យអ្នកស្រីបង្កើតផលិតផលថ្មីជាច្រើនប្រកបដោយទំនុកចិត្ត។ ជាលទ្ធផល ទាំងប្រាក់ចំណូលនិងជំនាញរបស់អ្នកស្រីត្រូវបានប្រសើរឡើង។ អ្នកស្រី H’Yar Kbuôr បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការវិនិយោគលើឧបករណ៍ ទំនើបជាង មានផលិតភាពជាង ដោយហេតុនេះជួយឱ្យនាងខ្ញុំផលិតចេញនូវផលិតផលកាន់តែច្រើន ដោយបើកទូលាយការងាររបស់ខ្ញុំនិងអាចជួយដល់បងប្អូននារីដទៃទៀត។ ខ្ញុំក៏ចង់មានសហការីបន្ថែមទៀតសម្រាប់ដំណើរការផលិតកម្ម បង្កើតផលិតផល ហើយការផលិតនឹងលឿនជាងមុន ឆ្លើយតបតាមតម្រូវការរបស់អតិថិជន”។

ថ្វីត្បិតតែរាងកាយរបស់នាងមិនដូចឯងក្តី ប៉ុន្តែដោយឆន្ទៈ កម្លាំងពលំនិងសុទិដ្ឋិនិយម អ្នកស្រី H’Yar Kbuôr បានព្យាយាមជំនះពុះពាររាល់ការលំបាកដើម្បីឈានឡើងក្នុងជីវភាពរស់នៅ ចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ ជាមួយនឹងមុខរបរប្រពៃណីក្នុងមូលដ្ឋាន។ គំរូជំនះរាល់ការលំបាក ឈានឡើងក្នុងជីវភាពរស់នៅរបស់អ្នកស្រី H'Yar Kbuôr មិនត្រឹមតែជួយផ្សព្វផ្សាយស្មារតីសហគ្រិនភាពនៅក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាក់ស្តែងក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede នៅខេត្ត Dak Lak ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ