ស្រុក Dong Van ខេត្ត Ha Giang ឈានឡើងក្នុងការងារកាត់បន្ថយភាពក្រីក្រ

(VOVWORLD) - ស្រុក Dong Van - ជាខេត្តព្រៃភ្នំភាគខាងជើងខេត្ត Ha Giang ដែលស្ថិតនៅខ្ពង់រាបថ្ម Dong Van។ ជាស្រុកមួយក្នុងចំណោមស្រុកក្រីក្រទាំង ៦២ នៃប្រទេសជាតិ នោះ នាពេលកន្លងទៅ ការងារកាត់បន្ថយភាពក្រីក្រនៅទីនេះទទួលបានសមិទ្ធិផលជាច្រើន ដោយរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ស្រុក Dong Van ខេត្ត Ha Giang ឈានឡើងក្នុងការងារកាត់បន្ថយភាពក្រីក្រ - ảnh 1 ស្រុក Dong Van ខេត្ត Ha Giang ឈានឡើងក្នុងការងារកាត់បន្ថយភាពក្រីក្រ (រូបថត៖ www.baohagiang.vn)

ស្រុក Dong Van មាន ឃុំ និងទីរួមស្រុក ចំនួន ១៩ ដោយមានក្រុមជនជាតិចំនួន ១៧ ដែលក្នុងនោះជនជាតិ Mong បានស្រូបយកជាង ៨៧%។ អាជ្ញាធរមូលដ្ឋានបានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចតភ្ជាប់នឹងការងារកាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មីជាភារកិច្ចសំខាន់។ នាខែមិនា ឆ្នាំ ២០១៧ គណកម្មាធិការប្រជាជនស្រុក Dong Van បានប្រកាសផែនការស្ដីពីការ កសាងជនបទរួចផុតពីការលំបាកក្នុងឃុំ Dong Van សម្រាប់ដំណាក់កាល ២០១៦ ដល់ឆ្នាំ២០២០។

ជារៀងរាល់ឆ្នាំ ស្រុក Dong Van បានធ្វើការត្រួតពិនិត្យ និងបែងចែកក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារដែលមានជីវភាពរស់នៅមធ្យម។ អាស្រ័យហេតុនេះ ស្រុកបានប្រមូលផ្ដុំកម្លាំងជួយឧបត្ថម្ភដល់ប្រជាជន ដោយជួយប្រជាជនទាក់ទងជាមួយប្រភពទុនកម្ចីអនុគ្រោះ ដើម្បីអភិវឌ្ឍន៍ការចិញ្ចឹមសត្វ ដាំដុះ និងសិប្បកម្ម។ លោក Dinh Chi Thanh អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Dong Van បានឲ្យដឹងថា៖ “ទាក់ទងនឹងការចិញ្ចឹមសត្វ យើងខ្ញុំបានផ្តោតលើការចិញ្ចឹមគោ។ ដាំស្មៅ ទុកជាចំណី ដែលមានជីជាតិសម្រាប់សត្វគោ ដែលរក្សាហ្សែនរបស់សត្វគោដ៏មានតម្លៃនៅតំបន់ព្រៃភ្នំ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏ផ្តោតលើការចិញ្ចឹមឃ្មុំដែរ។ នា បច្ចុប្បន្ន ស្រុក Dong Van មានហ្វូងឃ្មុំប្រមាណ ១៧ ០០០ ហ្វូង។ ជារៀងរាល់ឆ្នាំផលិតផលទឹកឃ្មុំសម្រេចបានប្រមាណ ៨ តោន ស្មើនឹងប្រមាណ ៤០ ពាន់លានដុង (ប្រហែល ១,៩ លានដុល្លារ)។ ប្រាក់ចំណូលនេះមានចំនួនច្រើនណាស់។ ខេត្តបានជួយឧបត្ថម្ភហ្វូងឃ្មុះនីមួយសម្រាប់គ្រួសារមួយគឺ ១ លានដុង ដោយ គ្មានការប្រាក់ក្នុងរយៈពេល ២៤ ខែ។ គោលការណ៍នេះបានជួយគ្រួសារក្រីក្រមានលក្ខខ័ណ្ឌដើម្បីអភិវឌ្ឍផលិតកម្ម”។

ដោយសារមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ប្រជាជននោះ គំរូផលិតកម្ម ធ្វើអាជីវកម្មពូកែ នៅក្នុង ស្រុក Dong Van ដូចជា៖ គំរូសហករណ៍ត្បាញក្រណាត់ចរបាប់នៅសហករណ៍សេវាកម្មទូទៅកសិកម្មរុក្ខភូមិ Sa Phin A ស្រុក Sa Phin។ ស្រុក Dong Van បានជួយឧបត្ថម្ភដល់សហករណ៍ខ្ចីប្រាក់កម្ចី ៣០០ លាន ដើម្បីអភិវឌ្ឍន៍តំបន់វត្ថុធាតុដើមដាំដើម “ផ្លាស់” (flax) និងទិញ សម្ភារៈសំរាប់សហករណ៍។

ផលិតផលរបស់សហករណ៍មានកន្លែងឈរជើងនៅក្នុងទីផ្សារក្នុងស្រុកនិងនាំចេញ ទៅបរទេស។ លោកស្រី Vang Thi Cau ប្រធានក្រុមការងារផលិតកម្មនៃ សហករណ៍សេវាកម្មទូទៅកសិកម្មរុក្ខាភូមិ Sa Phin A បានឲ្យដឹងថា៖ “សហករណ៍បានបង្កើតការងារធ្វើសំរាប់សមាជិការជាង ៩៥ នាក់ គឺសុទ្ធតែជាស្ត្រី ដែលមានស្ថានភាពលំបាកក្នុងស្រុក Dong Van។ កាលពីឆ្នាំមុន សមាគមនារីស្រុគ និងសហករណ៍បានបើកថ្នាក់បង្រៀនជំនាញ វិជ្ជាជីវៈចំនួន ២ ហើយយើងខ្ញុំកំពុងបង្កើតក្រុមការងារចំនួន ៣ ដើម្បីសហការជាមួយសហករណ៍។ ប្រាក់ចំណូលជាមធ្យមរបស់សមាជិកសហករណ៍នីមួយៗគឺ ចាប់ពី ៤ ដល់ ៦ លានដុង / ខែ។ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ការងារទាំងនេះមានស្ថិរភាព។ នាបច្ចុប្បន្ននេះ យើងខ្ញុំត្រូវការពង្រីកទីផ្សារ បង្កើតការងារធ្វើសម្រាប់សមាជិកនានាផងដែរ”។

ទន្ទឹមនឹងនេះ អាជ្ញាធរស្រុក Dong Van ក៏បានផ្តោតសំខាន់លើការងារសង្គម ប្រមូលផ្តុំរាល់ប្រភពកម្លាំងក្នុងសង្គមសម្រាប់ការងារកាត់បន្ថយភាពក្រីក្រ។  លោក Dinh Chi Thanhអនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Dong Van បានឲ្យដឹងថា៖ “យើងខ្ញុំបានអំពាវនាវឱ្យអង្គការនិងបុគ្គលជាច្រើនចូលរួមជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ។ ជារៀងរាល់ឆ្នាំ យើងខ្ញុំ កៀរគរថវិកាបានជាង ១០ ពាន់លានដុង ដើម្បីលើកទឹកចិត្តប្រជាជនធ្វើពលកម្ម និងរួចផុតពីភាពក្រីក្រ”។ ស្រុក បានផ្តោតសំខាន់លើការកសាងគំរូនានាដូចជា៖ ត្បាញចរបាប់ សិប្បកម្ម នារីជួយគ្នាធ្វើជាអ្នកមាន។ ចាប់ពី សហករណ៍សេវាកម្មទូទៅកសិកម្មរុក្ខភូមិ Sa Phin A នោះ យើងខ្ញុំបានពង្រីកគំរូនេះទៅជា ២ កន្លែង ពោលគឺកន្លែងមួយនៅស្រុក Lung Cu នៃភូមិវប្បធម៌ Lo to ហើយកន្លែងទី ២ គឺ ភូមិវប្បធម៌ទេសចរណ៍សហគមន៍នៅ Lung Cam ស្រុក Sung La ផងដែរ”។

នាបច្ចុប្បន្ននេះ ផ្ទាំងគំនូនៃជីរភាពរស់ខាងសង្គមរបស់ស្រុក Dong Van មានការវិវឌ្ឍន៍យ៉ាងច្បាស់លាស់។ អត្រាភាពក្រីក្រប្រចាំឆ្នាំបានថយចុះជាង ៦%ហើយហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមត្រូវបានវិនិយោគជាជំហាន ៗ ។ ស្រុក Dong Van បានដាក់ចេញគោលដៅដល់ឆ្នាំ ២០២០ នឹងមាន ភូមិចំនួន ១០០% រួចផុតពីភូមិលំបាកពិសេស និង ខិតខំប្រឹងប្រែងកាត់បន្ថយអត្រាភាពក្រីក្រប្រចាំឆ្នាំជាមធ្យមរបស់ស្រុកទាំងមូលចុះមក ៦,៣២% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ