សារមន្ទីបាល់ទាត់វិសេសវិសាលរបស់អតីតកីឡាករបាល់ទាត់ឆ្នើម Ha Bon
PHUONG THUY -  
|
សារមន្ទីបាល់ទាត់វិសេសវិសាលរបស់អតីតកីឡាករបាល់ទាត់ឆ្នើម Ha Bon (Image: vietnamnet.vn) |
(VOVworld) – ទោះបីជាមានអាយុ ៨០ ឆ្នាំទៅហើយក្តី ប៉ុន្តែ អតីតកីឡាករបាល់ទាត់
ល្បីឈ្មោះ Ha Bon នៅសង្វាតស្វែងរកវត្ថុអនុស្សាវរីយ៍របស់កីឡាទាត់បាល់វៀតណាម
និង ពិភពលោក។ ក្នុងផ្ទះតូចលើវិថី Nui Truc នៅទីក្រុងហាណូយ ដែលមនុស្សម្នា
តែងតែហៅ ថា «សារមន្ទីបាល់ទាត់» វត្ថុអនុស្សាវរីយ៍កម្រវិសេសវិសាលរាប់រយគ្រឿង
អំពីប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់របស់វៀតណាមនិងពិភពលោកត្រូវបានលោក
Ha Bon រក្សាដ៏ផ្ចិតផ្ចង់។ ប្រសិនបើ មានឱកាសទៅទស្សនានៅ «សារមន្ទីបាល់ទាត់»
លោកអ្នកនាងនឹងឃើញនូវ សេចក្តីស្រឡាញ់កីឡាបាល់ទាត់របស់លោក Ha Bon។
ផ្ទះតូចរបស់អតីតកីឡាករឆ្នើម Ha Bon ដែលមានផ្ទីដី ៤០ ម៉ែត្រក្រឡាតែ
ប៉ុណ្ណោះ ជានិច្ចកាលមានភ្ញៀវទៅទស្សនាជាច្រើនកុះករ។ ភាគច្រើនគឺអតីត
កីឡាករបាល់ទាត់ កីឡាករបាល់ទាត់ ឬ អ្នកស្រឡាញ់ប្រភេទកីឡានេះ។ ស្គាល់ដល់
លោក Ha Bon គឺជាអ្នកចូលចិត្តប្រមូលវត្ថុអនុស្សវរីយ៍បាល់ទាត់ មនុស្សជាច្រើន
នាក់បាន ប្រគល់ជូនលោកវត្ថុអនុស្សាវរីយ៍របស់ខ្លួន។ លោក Dang Van Phuong
ប្រធានក្លឹបបាល់ទាត់ Honda វៀតណាម បានឲ្យដឹងថា៖
«មកដល់ផ្ទះរបស់លោក Bon ខ្ញុំមានឱកាសគយគន់សារៈមន្ទីរបស់គាត់
បន្ទាប់នោះគឺឃើញជាក់នឹងភ្នែកវត្ថុអនុស្សាវរីយ៍ដែលមិនងាយប្រមូលទេ។ ខ្ញុំ
មានអាវប្រកួតមួយសំរាប់ ដែលត្រូវបានរក្សានៅទីនេះដើម្បីជំនាន់ក្រោយៗ
ដឹងថា៖ នៅសារមន្ទីរបស់លោក Ha Bon មានវត្ថុអនុស្សាវរីយ៍មួយនៃការ
ប្រកួតរង្វាន់កីឡាបាល់ទាត់រវាងវៀតណាមនិងជប៉ុន ឆ្នាំ ១៩៩៩»។
មិនត្រឹមតែមានបណ្ដាវត្ថុអនុស្សវរីយ៍នៃខឿនកីឡាបាល់ទាត់វៀតណាម
ប៉ុណ្ណោះទេ ថែមទាំង មានការចុះហត្ថលេខានិងអាវក្រកួតរបស់កីឡាករបាល់
ទាត់ល្បីឈ្មោះលើពិភព លោកដូចជា៖ Ronaldo Ronaldinho Petr Cech និង
Oliver Kahn ទៀតផង។ លោកនៅ ប្រមូលបានស្បែកជើងមួយគូរបស់តារា
បាល់ទាត់ David Bechkham រូបថតរួមមានការ ចុះហត្ថលេខារបស់អ្នកចាំទី
អាល្លឺម៉ង់ល្បីល្បាញ Schumacher និងរូបថតនៃក្រុមកីឡាករ បាល់ទាត់អាល្លឺម៉ង់
ដែលដណ្តើមបានថ្នាក់ជើងឯកក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩០
រួមជាមួយការចុះហត្ថលេខារបស់សមាជិកក្រុមទាំងអស់។ គឺជាអ្នកចាំទីមូយរូប
លោក Ha Bon ត្រូវបានប្រគល់ជូនស្រោមដៃនិងបាល់ជាច្រើន។ វត្ថុអនុស្សាវរីយ៍
ទាំងឡាយសុទ្ធតែត្រូវបានលោករៀបចំមានសណ្តាប់ធ្នាប់និងរស់រវើក។ បញ្ចប់
ការប្រកួតបាល់ទាត់និមួយៗ មនុស្សម្នាតែងតែយកចិត្តទុកដាក់ដល់លទ្ធផល ឬ
កីឡាករ រីឯចំពោះ លោក Ha Bon បាល់និមួយៗនឹករលឹកអំពីអនុស្សាវរីយ៍មិន
អាចបំភ្លេចបានឡើយ។
«បាល់ចំនួន ៣ គ្រាប់របស់ក្រុមកីឡាបាល់ទាត់ Binh Duong ក្នុងការប្រកួត
ពាន់រង្វាន់ជើងឯកត្រូវបានគ្រូបង្វឹក Le Thuy Hai ប្រគល់ជូនខ្ញុំ។ នៅខាងនោះ
គឺបណ្ដា បាល់នៃក្រុមកីឡាការិនីបាល់ទាត់វៀតណាមក្នុងបណ្ដាការប្រកួតគីឡា
Seagames។ ក្រុម កីឡាបាល់ទាត់ប្រុសដែលដណ្តើមបានមេដៃសម្រិតឬមេដៃប្រាក់
សុទ្ធតែមានការចុះហត្ថលេខាក្នុងសារមន្ទីរបស់ខ្ញុំដែរ។ នេះគឺជាបាល់របស់កីឡាករ
Cong Vinh ដែលគាត់វាយក្បាលចូលទីក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ថៃ
ហើយនាំមកនូវជ័យជំនះជើងឯងជាលើកដំបូងសំរាប់ក្រុមកីឡាវៀតណាម។ ខ្ញុំមាន
បាល់ចំនួន ១០០ គ្រាប់ទាំងអស់។ តាំងពីពេលយុវវ័យ ខ្ញុំបានមានគំនិតបង្កើត
ឡើងបន្ទប់អនុស្សាវរីយ៍មួយដើម្បីមិត្តភ័ក្តមកទស្សនានិងរំលឹក ឡើងវិញអនុស្សារ
វរីយ៍នាអតីតកាល។»
ក្នុងអំឡុង ២០ ឆ្នាំកន្លងទៅ លោក Ha Bon បានលៃទុកវេលាជារៀលរាល់
ថ្ងៃដើម្បី ថែទាំសារមន្ទី។ លោកចាត់ទុកខ្លួនជាអ្នកមានសំណាងដែលត្រូវបាន
មនុស្សជាច្រើន ប្រគល់វត្ថុអនុស្សាវរីយ៍។ ទន្ទឹមនឹងនោះ លោក Ha Bon ទទួល
បានការគាំទ្រនិងការលើកទឹក ចិត្តដ៏ធំធេងរបស់ប្រពន្ធក្នុងការប្រមូលវត្ថុ
អនុស្សាវរីយ៍បាល់ទាត់ផងដែរ។ លោកស្រី Nguyen Thi Huyen ប្រពន្ធរបស់លោក
Ha Bon បានចែករំលែកថា៖
«នាគ្រាដំបូង ខ្ញុំបានគិតថា៖ ប្តីខ្ញុំបង្កើតឡើងសារមន្ទីនៅជាន់ទី ៣ តែ
ប៉ុណ្ណោះ ហើយ មានវត្ថុអនុស្សាវរីយ៍ច្រើនណាស់ ដោយហេតុនេះ យើងខ្ញុំបាន
ដាក់តាំងនៅបន្ទប់ភ្ញៀវ។ ក្នុងពេលបន្ទប់ភ្ញៀវពេញណែនយើងខ្ញុំដាក់នៅផ្ទះ
បាយ។ ខ្ញុំមិនប្រឆាំងចំណូលចិត្តរបស់ប្តីទេ។ ដោយសារ ខ្ញុំបណ្តែតបណ្តោយឲ្យ
គាត់ធ្វើពីតាមចិត្តដែរ។ ប្រសិនបើមានប្រាក់គ្រប់ គ្រាន ខ្ញុំនឹងកសាងជាន់
មួយទៀតដើម្បីបង្ហាញវត្ថុអនុស្សាវរីយ៍ទាំងអស់របស់សាមី។»
សុបិនរបស់អតីតអ្នកចាំទីឆ្នើម Ha Bon គឺវៀតណាមនឹងកសាងសារមន្ទីបាល់
ទាត់មួយ ហើយលោកនឹងប្រគល់ជូនបណ្ដាវត្ថុអនុស្សាវរីយ៍របស់ខ្លួនសំរាប់
សារមន្ទីនេះ។ អស់មួយ ជីវិតតភ្ជាប់ជាមួយកីឡាបាល់ទាត់ លោក Ha Bon
ជានិច្ចកាលមោទនភាពអំពីបណ្ដាវត្ថុ អនុស្សវរីយ៍ដែលកត់សំគាល់ប្រវត្តិសាស្ត្រ
របស់ខ្លួន។ ចំពោះលោក វត្ថុអនុស្សាវរីយ៍នេះ គឺថ្លៃថ្លាណាស់៕
PHUONG THUY