សរសេរបន្តក្តីសុបិនចង់ទៅសាលារៀនរបស់ប្អូនៗកុមារនៅតំបន់ព្រៃភ្នំ

(VOVWORLD) - នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី ៥ ខែកញ្ញា សិស្សានុសិស្សវៀតណាមរាប់លាននាក់នឹងទៅសាលាដើម្បីចូលរួមពិធីបើកបវេសន កាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្នុងនោះមានទាំងកុមារនៅតាមស្រុកព្រំដែនមួយចំនួននៃខេត្ត Son La ផងដែរ។ ដើម្បីអាចមានលក្ខណៈទៅរៀនបាន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្អូនៗកុមារនៅតំបន់ព្រំដែនខេត្ត Son La បានទទួលជំនួយពីគម្រោង “ចិញ្ចឹមប្អូនកុមារ Moc Chau”។ គម្រោងនេះគឺជាការរួមបញ្ចូលគ្នារវាងសម្ព័ន្ធយុវជននគរបាលខេត្ត Son La ជាមួយមន្ទីរអប់រំនៅតាមស្រុកជាប់ព្រំដែន។ មកទល់នឹងពេលនេះ គម្រោងបានផ្តល់អាហារថ្ងៃត្រង់ដល់កុមារជិត ២០០០នាក់ ដោយបន្តសរសេរក្តីស្រមៃចង់ទៅសាលារៀនរបស់សិស្សានុសិស្សជាច្រើននៅតំបន់ព្រំដែននៃខេត្ត Son La។

សរសេរបន្តក្តីសុបិនចង់ទៅសាលារៀនរបស់ប្អូនៗកុមារនៅតំបន់ព្រៃភ្នំ - ảnh 1គម្រោង “ចិញ្ចឹមប្អូនៗកុមារ Moc Chau” រួមចំណែកជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅតំបន់ដាច់ស្រយាល តំបន់ព្រៃភ្នំ (រូបថត៖ sonla.gov.vn)

នៅម៉ោង ១១ ព្រឹក នៅសាលាមត្តេយ្យ Phien Cai ឃុំ Long Sap ស្រុក Moc Chau បន្ទាប់ពីម៉ោងសិក្សា... ប្អូនៗកុមារបានហៅគ្នា  រៀបចំតុ និងកៅអី ដើម្បីស្រស់ស្រូបអាហារពេលព្រឹក។ នៅលើតុ ក្រៅពីបាយ សម្លបន្លែ គឺមានសាច់ និងត្រី...។ អាហារថ្ងៃត្រង់ដែលមានជីវជាតិទាំងនេះ គឺបានមកពីគម្រោង "ចិញ្ចឹមកុមារ Moc Chau”។ គម្រោងនេះបានបង្កើតឡើងនៅពេលដែលលោកអនុសេនីយ៍ឯក Duong Hai Anh (លេខាសម្ព័ន្ធយុវជននគរបាលខេត្ត Son La) និងមិត្តរួមក្រុមបានទៅធ្វើអាជីវកម្មនៅឃុំព្រំដែន Long Sap ស្រុក Moc Chau ខេត្ត Son La។

“ខ្ញុំបានឃើញរូបភាពជាច្រើនរបស់កុមារមត្តេយ្យសិក្សា ដែលដើរទៅរៀនដោយខ្លួន ឯង យកតាមខ្លួនសាលារៀនមានចានបាយស និងទឹកមួយដប។ ខ្ញុំគិតថា ខ្ញុំត្រូវធ្វើអ្វីមួយដើម្បីជួយអ្នកភូមិ”។ នេះបើយោងតាមលោក Duong Hai Anh។

នៅដំណាក់កាលដំបូងនៃការអនុវត្ត គម្រោងនេះជួបប្រទះនឹងការលំបាកជាច្រើន ក្នុងនោះ មានគ្រួសារខ្លះមិនបានគាំទ្រទេ ព្រោះខ្លាចត្រូវចំណាយប្រាក់បន្ថែម។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការអនុវត្តរយៈពេល ៣ ខែ មក សិស្សចំនួន ៥៤ នាក់នៃសាលាមត្តេយ្យ Phien Cai បានផ្លាស់ប្តូរទាំងរាងកាយ និងកម្ពស់។ លោក Trang Lao Di មាតាបិតាសិស្សបានឲ្យដឹងថា៖ “ក្មេងៗចង់ទៅសាលារៀន។ ទៅថ្នាក់រៀន ទៅសាលារៀន មានពេលខ្លះបានផឹកទឹកដោះគោ និងញ៉ាំស្ករគ្រាប់។ ជាពិសេសសម្រាប់អាហារថ្ងៃត្រង់ កម្មវិធី "ចិញ្ចឹមប្អូនៗ Moc Chau” គឺឪពុកម្តាយមិនបាច់ខ្វល់ពីអាហារថ្ងៃត្រង់នៅសាលារៀនរបស់កូនៗទៀតឡើយ”។

ពីប្រសិទ្ធភាពនៃគម្រោង រហូតមកដល់ពេលនេះ សាលាមត្តេយ្យសិក្សាចំនួន ៩ កន្លែងក្នុងចំណោមសាលាមត្តេយ្យសិក្សាដែលជួបការលំបាកបំផុតក្នុងឃុំ Long Sap បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ។ អ្នកគ្រូ Nguyen Thi Quyen នាយិការរងសាលាមត្តេយ្យ Long Sap បានចែករំលែកថា៖ “ចាប់តាំងពីគម្រោង "ចិញ្ចឹមកុមារ Moc Chau" ត្រូវបានចាប់ផ្តើមនៅសាលាមត្តេយ្យ Long Sap មក វាបានជួយដល់សាលាយ៉ាងខ្លាំងក្នុងការងារអប់រំ។ នោះគឺដើម្បីរក្សាចំនួនកុមារចូលរៀនឱ្យបានស្មើគ្នា កុមារហូបបានស្អាត មានជីវជាតិ។ ធ្វើបានដូច្នេះ ក្មេងៗកាន់តែចង់រៀន និងឆ្លាតជាងមុនដែរ”។

គោលដៅដំបូងរបស់គម្រោងគឺជួយឧបត្ថម្ភដល់សាលាមត្តេយ្យ Phieng Cai ដែលជាផ្នែកនៃផែនការធ្វើឱ្យភូមិ Phieng Cai ក្លាយជាភូមិគ្មានគ្រឿងញៀន ជាមួយនឹងកុមារចំនួន ៥៤ នាក់ដំបូង។ បន្ទាប់មក គម្រោងនេះត្រូវបានអ្នកសប្បុរសជនទូទាំងប្រទេសចូលរួមគាំទ្រ។ មកទល់នឹងពេលនេះ មានសាលារៀនចំនួន ៤១ កន្លែងនៅក្នុងស្រុកចំនួនពីរគឺ Moc Chau និង Van Ho ដែលមានកុមារចំនួន ១ ពាន់ ៨៧៨ នាក់ត្រូវបានយកទៅចិញ្ចឹមបាយថ្ងៃ។ លទ្ធផលនៃការសិក្សារយៈពេល ២ ឆ្នាំរបស់សាលាបានបង្ហាញថា អត្រាចូលរៀនរបស់សិស្សបានកើនឡើងពី ៦៥ ទៅ ១០០% អត្រានៃការកង្វះអាហារូបត្ថម្ភបានថយចុះពី ៤៣% ទៅ ១០០% ក្នុងឆ្នាំសិក្សាទាំងមូល។ លោកអនុសេនីយ៍ឯក Duong Hai Anh បានឲ្យដឹងថែមទៀតថា៖ “កុមារម្នាក់ៗនៅក្នុងគម្រោងត្រូវបានកំណត់អត្តសញ្ញាណដោយលេខកូដចិញ្ចឹមហើយលេខកូដនេះនឹងមិនត្រូវបានចម្លងទេ ពោលគឺអ្នកចិញ្ចឹមនីមួយៗនឹងត្រូវបានផ្តល់លេខកូដមួយ។ អាហារនឹងមានតម្លៃ ៦.៨០០ ដុង ហើយក្នុងមួយខែ កុមារដែលទៅសាលារៀនប្រហែល ២២-២៣ ថ្ងៃនឹងមានអាហារថ្ងៃត្រង់ជាមួយនឹងមុខម្ហូបដែលត្រូវបានផ្លាស់ប្តូររៀងរាល់សប្តាហ៍ ជាមួយនឹងអាហាររូបត្ថម្ភពេញលេញដូចជាសាច់ ត្រី និងសណ្តែកអញ្ជឹង”។

សរសេរបន្តក្តីសុបិនចង់ទៅសាលារៀនរបស់ប្អូនៗកុមារនៅតំបន់ព្រៃភ្នំ - ảnh 2ពិធីបើកសម្ពោធ និងប្រគល់ “ផ្ទះសុភមង្គល” ដល់សិស្សានុសិស្សមានស្ថានភាពលំបាកនៅឃុំ Long Sap ស្រុក Moc Chau ខេត្ត Son La (រូបថត៖ VOV)

ជាមួយនឹងសេចក្តីប្រាថ្នា “កសាងសុភមង្គលសម្រាប់កុមារ កសាងជូនកុមារនូវអនាគតភ្លឺស្វាង” អនុសេនីយឯក Duong Hai Anh ក៏ជាម្ចាស់គម្រោង “សុភមង្គលសម្រាប់ប្អូន” ជាមួយនឹងបេសកកម្មសាងសង់ផ្ទះ និងលុបបំបាត់សាលាបណ្ដោះអាសន្នសម្រាប់ស្រុកព្រៃភ្នំ។ ចាប់តាំងពីខែធ្នូឆ្នាំមុន គម្រោងនេះបានគៀរគរជំនួយបានចំនួន ៣ ខ្នងដែលនៅស្រុក Moc Chau, Van Ho និង Quynh Nhai។  “ផ្ទះសុភមង្គល” ត្រូវបានសាងសង់ លោកអនុសេនីយ៍ឯក Duong Hai Anh មានបំណងចង់បន្តគុណលេខ “សុភមង្គល” សាងសង់ផ្ទះ និងសាលារៀនបន្ថែមទៀតនៅឃុំព្រំដែនជួបការលំបាកផ្សេងទៀតក្នុងខេត្ត Son La។ លោក Duong Hai Anh ឲ្យដឹងថែមទៀតថា៖ “នាពេលខាងមុខ គម្រោងនេះមានគោលបំណងគាំទ្រការលុបបំបាត់សាលាបណ្ដោះអាសន្នទាំងអស់ក្នុងខេត្ត Son La និងជួយឧបត្ថម្ភផ្ទះសុភមង្គលចំនួន ១០០ ខ្នង ដើម្បីជួយដល់ស្ថានភាពលំបាកផ្លាស់ប្តូរជីវិតរបស់ពួកគេ”។ ជាមួយនឹងអ្វីដែលលោកអនុសេនីយ៍ឯក Duong Hai Anh និងមិត្តរួមក្រុមបាននឹងកំពុងធ្វើពីគម្រោង "ចិញ្ចឹមកុមារ Moc Chau" និង "សុភមង្គលសម្រាប់ប្អូន" យើងសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀតពីសហគមន៍ បន្តផ្សព្វផ្សាយគុណតម្លៃល្អ និងសារដ៏មានអត្ថន័យ រួមគ្នាផ្តល់ក្តីសុបិន និងពង្រីកផ្លូវទៅកាន់អនាគតរបស់សិស្សានុសិស្សនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ