ស្រឡាញ់ទីក្រុងហាណូយតាមរយៈគំនូរ
(VOVWORLD) - ទីក្រុងហាណូយជាមួយនឹងវប្បធម៌រាប់ពាន់ឆ្នាំ បានបង្កប់នូវប្រវត្តិសាស្រ្តនិងវប្បធម៌ដោយឡែករបស់ខ្លួន។ ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះតំបន់ដីនេះមនុស្សម្នាក់ៗ តែងតែមានវិធីផ្សេងៗគ្នា។ សម្រាប់សមាជិកក្រុម Urban Sketchers Hanoi (ក្រុមវិចិត្រករទីក្រុងហាណូយ) ពួកគេបានរក្សានូវរូបភាពទីក្រុងដ៏ស្រស់ស្អាតនិងគួរអោយចាប់ចិត្តនៃទីក្រុងហាណូយទាំងពីបុរាណកាលក៏ដូចជាបច្ចុប្បន្នកាល តាមរយៈគំនូរពោរពេញទៅដោយអារម្មណ៍។
នៅរាល់ចុងសប្តាហ៍ សមាជិកនៃក្រុមវិចិត្រករទីក្រុងហាណូយ តែងតែបណ្តែតអារម្មណ៍តាមរយៈ ផ្ទាំងគំនូរដាក់តាមដងវិថី ដើម្បីគូរគំនូរអំពីស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញនៃទីក្រុងហាណូយឬច្រកល្ហកនៃដងវិថី ជាទីស្រឡាញ់ក៏មានដែរ។ ស្នាមជើងរបស់ក្រុមនេះ បានបន្សល់ទុកទូទាំងទីក្រុងដើម្បីកត់ត្រានូវជីវភាពរស់នៅទីក្រុងនិងស្ថាបត្យកម្មនៃទីក្រុងហាណូយ។
ស្ថាបត្យករ Tran Thi Thanh Thuy សាស្ត្រាចារ្យសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ បានរួមជាមួយសមាជិក ៣ រូបផ្សេងទៀត បង្កើតក្រុមវិចិត្រករគូគំនូរទីក្រុងហាណូយ កាលពីខែកញ្ញាឆ្នាំ ២០១៦ ។ នេះគឺជាអង្គការមួយ ចំណុះ Urban Sketchers Vietnam និង Urban Sketchers ពិភពលោក សំដៅតភ្ជាប់ទីក្រុងហាណូយ (វៀតណាម) ជាមួយពិភពលោក តាមរយៈគំនូរ។ ក្រោយរយៈពេលជាង ពីរឆ្នាំបានបង្កើតមក ក្រុមនេះបានទាក់ទាញមនុស្សរាប់ពាន់នាក់ គ្រប់វ័យអាយុដែលរស់នៅហាណូយហើយមានការចូលរួមរបស់ជនបរទេសទៀតផង។ គោលបំណងនៃក្រុមនេះគឺដើម្បីតភ្ជាប់គ្នាបង្កើតកន្លែងលេងសម្រាប់អ្នកដែលចូលចិត្តសិល្បៈគំនូរនិងបំណងប្រាថ្នាដើម្បីអភិរក្សតម្លៃបេតិកភណ្ឌរបស់ទីក្រុងហាណូយ។
ក្រុមវិចិត្រករកំពុងគូរូប |
ស្ថាបត្យករ Tran Thi Thanh Thuy បានលើកឡើង ថា៖ “Urban Sketchers Hanoi គឺជាក្រុមមួយដែលស្រឡាញ់គំនូរនិងស្រឡាញ់ទីក្រុងហាណូយ ហើយចង់អភិរក្សតម្លៃវប្បធម៌ទីក្រុងតាមរយៈរូបគំនូរ ដោយចាត់ទុកហាក់ដូចជាមធ្យោបាយថតចម្លងជីវប្រវត្តិរូបភាពទីក្រុងអញ្ជឹង។ ក្រុមនេះចង់លើកតម្កើងនូវតម្លៃបេតិកភ័ណ្ឌនៃទីក្រុង ព្រោះនៅក្នុងដំណើរការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស វាអាចបាត់បង់នូវលក្ខណៈសម្បត្តិបេតិកភណ្ឌមួយចំនួន ដោយសារតែពួកគេមិនសូវបានគេចាប់អារម្មណ៍និងងាយបំផ្លាញ។
Urban Sketchers Hanoi បានទាក់ទាញសមាជិកក្នុងគ្រួសារចូលរួមផងដែរ។ តាម រយៈការដើរតាមផ្លូវគូរគំនូនេះ អំរែកក្នុងជីវភាពរស់នៅ ត្រូវបានដាក់មួយអន្លើសិន ដើម្បីពួកគេនាំគ្នា បំពេញតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ពោលគឺ មនុស្សចាស់មានពេលអាឡោះអាល័យ និងចែករំលែកនូវរូបភាពអំពីហាណូយជាមួយមិត្តភក្តិនិងសាច់ញាតិ។ មជ្ឈដ្ឋានវ័យក្មេងបានជួបជុំគ្នាដើម្បី រៀនសូត្រនិងលើកកម្ពស់ការយល់ដឹង និងលើកតម្កើងនូវតម្លៃពិសេសរបស់រដ្ឋធានី។ ជាពិសេសសម្រាប់កុមារវគ្គសិក្សាក្រៅកម្មវិធីជួយពួកគេរកឃើញភាពស្រស់ស្អាតពិសេសនៅក្នុងជីវិតជុំវិញខ្លួន។ អ្នកស្រី Pham Thi Ngoc Bich សមាជិកក្រុម Urban Sketchers Hanoi បានចែករំលែក ថា: "ដំបូងខ្ញុំបានមកក្រុមការងារ Urban Drawing Group យ៉ាងសាមញ្ញប៉ុន្តែបន្ទាប់ ពីនោះខ្ញុំបានរកឃើញថាសកម្មភាពរបស់ក្រុមនេះមានអត្ថន័យដ៏ធំធេងវាគឺសម្រាប់កូនរបស់ខ្ញុំឃ្លាតចេញពីកុំព្យូទ័រ iPad, ស្មាតហ្វូនដើម្បីឲ្យពួកកូនៗ បានគូរជាមួយខ្ញុំ ហើយមានអារម្មណ៍ថាបរិយាកាសនៃផ្លូវនេះ។ មិនថាវាជាថ្ងៃវស្សាឬថ្ងៃដែលមានពន្លឺព្រះអាទិត្យសមាជិកនៃក្រុមនេះពិតជាងប់ងល់ណាស់។ កូន ៗ របស់ខ្ញុំសប្បាយរីករាយណាស់ព្រោះក្រុមនេះមានសមាជិកវ័យក្មេងជាច្រើនទៀតដែលអ្នកអាចភ្ជាប់និងអមដំណើរ។ "
ស្ថាបត្យករ Thanh Thuy (នៅខាងឆ្វេង) ជាមួយនឹងរូបគំនូរគូរលោក Luu Van Hao អាយុ ៧៨ ឆ្នាំ ដែលលក់ដូតាមផ្លូវចាស់នៃទីក្រុងហាណូយ (រូបថតៈ hanoimoi) |
ចាប់តាំងពីរបានបង្កើតមក ក្រុម Urban Sketchers Hanoi បានបន្សល់ទុកនូវរូបភាពស្រស់ស្អាតជាច្រើន អំពីបេតិកភណ្ឌ អំពីរចនាបទរស់នៅពិសេសរបស់ហាណូយ ដោយគោលបំណងផ្សព្វផ្សាយនូវរូបភាពទីក្រុងហាណូយជាមួយសហគមន៍ក្នុង និងពិភពលោក។ លើបណ្តាញសង្គម សមាជិកនៃក្រុមតែងតែបង្ហោះនូវគំនូរដែលពួកគេគូរ ដោយភ្ជាប់ជាមួយរឿងពីជីវភាពរស់នៅរបស់ទីក្រុង។ លោក Nguyen Van Dat សមាជិកនៃក្រុម Urban Sketchers Hanoi បានឲ្យដឹងថា៖ “នាចុងសប្តាហ៍ ខ្ញុំតែង តែទៅគូររូបជាមួយសមាជិកក្នុងក្រុម។ ក្រុមនេះគឺប្រតិបត្តិសកម្មភាពដោយគ្មានប្រាក់ចំណេញ។ យើងជួបជុំគ្នា ទៅគូរូបជាមួយគ្នា គឺផ្តើមចេញពីចំណង់ចំណូលចិត្តចូលចិត្តគូររូប និងគយគន់នូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងហាណូយ”។
ទីក្រុងហាណូយកំពុងមានការផ្លាស់ប្តូរតាមរយៈដំណើរការនគរភាវូបនីយកម្ម ហើយកំពុងលុបបំបាត់ចោលនូវតម្លៃដែលមានស្រាប់។ ការគូរឡើងវិញនូវបេតិកភណ្ឌស្ថាប័ត្យកម្ម បេតិកភណ្ឌវប្បធម៌ពិសេសនៃទីក្រុងហាណូយ របស់ក្រុម Urban Sketchers Hanoi គឺពោរពេញទៅដោយអត្ថន័យ ក្នុងការអភិរក្សបេតិកភណ្ឌនៃទីក្រុងហាណូយ និងជួយឲ្យអ្នកកំពុងរស់នៅទីក្រុងហាណូយកាន់តែស្រឡញ់ទីក្រុងហាណូយ៕