សិល្បករសិល្បការិនីវៀតណាមឆ្ពោះទៅសមុទ្រកោះ
NGOC NGA -  
|
តន្ត្រីករ Cat Van (Image: dantri.vn) |
Vovworld-នៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមទើបនឹងបានរៀបចំឧទ្ទេសនាមបទចម្រៀងថ្មីស្ដីពីសមុទ្រកោះស្រុកកំណើត។ នេះជាផលិតផលនៃ
ចលនានិពន្ធអំពីសមុទ្រកោះរបស់សមាគមតន្ត្រីករវៀតណាម។ តាមតន្ត្រីករ Do
Hong Quan ប្រធានសមាគមតន្ត្រីករវៀតណាមថា បានមានបទចម្រៀងជាង១០០
របស់ន្ត្រីករជាង៨០នាក់ផ្ញើរមកសមាគមតន្ត្រីករវៀតណាម ក្នុងនោះអ្នកច្រើន
បំផុតមានបទចម្រៀងចំនួន៩បទ។ សមាគមតន្ត្រីករវៀតណាមបានជ្រើសរើស
វណ្ណកម្មជាង៧០ដើម្បីឧទ្ទេសនាមក្នុងក្រមបទចម្រៀង សមុទ្រខាងកើតមានរលក រួមមានបទចម្រៀងថ្មីៗស្ដីពីសមុទ្រកោះស្រុកកំណើតនិងរៀបចំបង្ហាញមុខនាខែ
មិថុនាឆ្នាំ២០១៤។ តន្ត្រីករ Cat Van អនុប្រធានសមាគមតន្ត្រីករវៀតណាមបានឲ្យ
ដឹងថា៖
“នេះជាបណ្ដាបទចម្រៀងដោយមានប្រធានបទទាន់ពេលវេលាកក់ក្តៅនិង
ពហុបែបដែលខ្លឹមសារឆ្ពោះទៅសមុទ្រខាងកើត ប្រឆាំងជំទាស់រាល់អំពើរខុសឆ្គង
របស់ចិន។ បទចម្រៀងជាច្រើននិពន្ធអំពីកំលាំងកងទ័ពជើងអាកាស កងទ័ពជើង
ទឹក ស្ដីពីកោះ Gac Ma ក្នុងនោះជាលើកដំបូងមានបទចម្រៀងស្ដីពីកំលាំងត្រួត
ពិនិត្យនេសាទប៉ូលីសសមុទ្រវៀតណាម។”
|
សិល្បករ ឆ្នើម Tan Minh (Image: tintuc.vn) |
ក្នុងអំឡុងជាង១ខែកន្លងមករួមជាមួយការចលនានិពន្ធបទចម្រៀងនោះ កម្មវិធីសិល្បៈឆ្ពោះទៅសមុទ្រខាងកើតក៏បានប្រព្រឹត្តនៅដំបន់ជាច្រើន។ ជាពិសេសនាថ្ងៃទី១៥មិថុនានៅវិមានមិត្តភាពហាណូយបានប្រព្រឹត្តទៅព្រឹត្តិការណ៍
តូរតន្ត្រីដ៏ធំមួយស្ដីពីសមុទ្រកោះមានឈ្មោះថា ជាកុលបុត្រវៀតណាម។ សិល្បករ
ឆ្នើម Tan Minh បានសំណេះសំណាលថា៖
“ចាប់ប្រភពពីទឹកចិត្តរបស់មជ្ឈដ្ឋានសិល្បករ យើងខ្ញុំសង្ឃឹមមានកម្មវិធីសិល្បៈមួយដើម្បីរួមចំណែក។ សិល្បករសិល្បការិនីទាំងអស់សូទ្រតែស្ម័គ្រចិត្តចង់រួមដៃធ្វើប្រការតូចតាចមួយរបស់ខ្លួនឆ្ពោះទៅសមុទ្រកោះ។”
បណ្ដាចលនានិពន្ធតូរតន្ត្រីស្ដីពីសមុទ្រកោះរួមជាមួយរាត្រីសិល្បៈបង្កើតមូលនិធិគាំទ្រកំឡាំងដេលកំពុងបំពេញភារកិច្ចនៅដំបន់សមុទ្រ Hoang Sa, Truong
Sa ជាតំលៃខាងស្មារតីជួយអ្នកនេសាទនិងកំលាំងត្រួតពិនិត្យនេសាទប្តេជ្ញាច្បាម
ជាប់សមុទ្រ រួមចំណែកការបារដ៏រឹងមាំអធិបតេយ្យភាពព្រំដែនកោះសមុទ្រនៃ
មាតុប្រទេសវៀតណាម៕
NGOC NGA