សិល្បះម្ហូបអាហាររាជវាំងHue-ភាពវិសេសវិសាលនៃរាជធានី។

Vovworld- សិល្បះម្ហូបអាហាររាជវាំងHueត្រូវបានចាត់ទុកជាកំពូលនៃសិល្បះម្ហូប
អាហារវៀតណាមដោយសារវាបង្ហាញពីចរិតល្អិតល្អន់សុភាពរាបសារនិងអភិ​ជនភាពនិងការទាក់ទាញទៀតផង។ម្ហូប នៃរាជវាំងខ្លះបានប្រើប្រាស់គ្រឿងទេស
ដែលមានតំលៃថោក​ទាប។ចំណុចទីទៃនោះគឺជាបច្ចេកទេកែច្នៃនិងការចាត់ចែង
ម្ហូបអាហារ។សប្បការីនីTon NuThi Ha ជាជន១នាក់ក្នុងចំណោម​ជនយ៉ាងតិចៗ
ដែល​កែច្នៃម្ហូបអាហាររាជវាំងHue ក្រោមរាជកាលស្តេ​ចNguyen អោយដឹង​ថា៖
“  ម្ហូបអាហារ Hue មានរសជាតិមែនទែននិងប្រើប្រាស់គ្រឿងទេសជាច្រើនណាស់។ឧទាហរណ៍ចំពោះម្ហូបមួយចំនួនអ្នកផងត្រូវរោយម្រេចដល់៥លើក​ក្នុងដំណើរ
ប្រលាក់ចំអិននិងពិសារ។ធ្វើដូច្នេះបាន ម្ហូបអាហារទើបរក្សាបានរសជាតិ។  “

​​​​​​​​​​​                     

សិល្បះម្ហូបអាហាររាជវាំងHue-ភាពវិសេសវិសាលនៃរាជធានី។ - ảnh 1
រូបថត អិនធឺណែត

ក្នុង សិល្បះម្ហូបអាហាររាជវាំងHue​ម្ហូប​និមួយៗប្រមូលផ្តុំដោយកត្តា៣យ៉ាងពិរោះអំពី
សុខដុមនិងពណ៌រសជាតិក្តៅនិងត្រជាក់។លោក Phan Thanh Hai នាយកមជ្ឈមណ្ឌល
អភិរក្សកេរ្តិ៍តំណែលរាជធានី Hue ចែករំលែកថា៖“សិល្បះម្ហូបអាហាររាជវាំងHueមាន
ភាពល្អិតល្អន់និងអភិជនភាព។ម្ហូបទាំងឡាយត្រូវបានធធ្វើដោយគ្រឿងទេសនៅ
ក្នុងប្រទេសដែលបានជ្រើសរើសយ៉ងម៉ត់ចត់។នេះជាបណ្តាម្ហូបអាហារមានរសជាតិ
ផងនិងមានផលប្រ​យោជន៍សំរាប់សុខភាព​ផង។     “
ក្នុងFestival​នៅទីក្រុងHueឆ្នាំ២០១៤​កន្លងទៅនេះគណះចាត់តាំងបានស្រាវជ្រាវ​និង ម្ហូបពិសេសនៃរាជវាំង​ឡើងវិញ។នោះគឺជាសាឡាត់ជាមួយបង្កងរអិល  ឈ្លើងសមុទ្រ
ជាមួយបង្កង់មើមបន្លែ  នំដំឡូងមាន់ទាជាមួយបាយដំណើបនិងនំខ្ចប់ដោយក្រដាស់
៥ពណ៌។នោះគឺជាសិប្បការីនីម្ហូបអាហារHoThi Hoang Anh ជាជនដែលទទួលបន្ទុក
ការជ្រើសរើសគ្រឿងទេសកែច្នៃនិងរៀបចំម្ហូ​អាហារបំរើអ្នករើសចំណីអាហារចំនួន
៦០០នាក់។ត្រូវបានប្រសិទ្ឋិនាមជា”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកអគ្គរដ្ឋទូតនៃសិល្បះម្ហូបអាហារHue “គាត់នៅ
ជាចៅរបស់លោក Ho Van Ta ជាជនដែលតែតែងកាន់ដំណែងជាប្រធានក្រុមទទួល
បន្ទុកពេលអាហាររបស់ស្តេច Khai Dinh។

​​​​​​​​​​​​​​​​​​                       

សិល្បះម្ហូបអាហាររាជវាំងHue-ភាពវិសេសវិសាលនៃរាជធានី។ - ảnh 2
រូបថត អិនធឺណែត

តាម សិប្បការីនីHoThi Hoang Anhថា៖​ចានចង្កឹះដែលបានប្រើប្រាស់ក្នុងពិធីជប់លៀង
រាជវាំង ត្រូវបានធ្វើពីភាជន៍ភ័ណ្ឌ។ឯចង្កឹះនោះវាអាចធ្វើដោយភ្លុកថ្មថ្លៃចរណេមាស
ឬដោយ kim giao-ជាប្រភេទឈើដ៍ថ្លៃថ្លាដែលអាចកំចាត់ជាតិពុលលើមុខម្ហូប។សិប្ប
ការីនីHoThi Hoang Anhអោយដឹងថា៖“ដើម្បីកែច្នៃម្ហូបនេះឡើងវិញយើងខ្ញុំជ្រើសរើស
គ្រឿងទេសល្អជាទីបំផុតដែលអតីតងកាលត្រូវបាន​ថ្វាយជូនរាជវាំងតែប៉ុណ្ណោះ។
ឧទាហរណ៍យើ​ងខ្ញុំទិញត្រសក់Phu Quoc -នេះជាឈ្លើងសមុទ្រ ឆ្ងាញ់បំផុតនៅវៀត
ណាមឬទិញដង្គូវសមុទ្រនៅខែត្រQuang Ninhភាគខា​ងជើងវៀតណាមខ្ទឹមLy Son
ម្រេចPhu Quocគ្រាប់ឈូកHue ជាដើម ។    “

​​​​​​                        

សិល្បះម្ហូបអាហាររាជវាំងHue-ភាពវិសេសវិសាលនៃរាជធានី។ - ảnh 3
រូបថត អិនធឺណែត

ទទួលម្ហូបអាហារសំរាប់គ្រួសារស្តចផងនិងស្តាប់កំសាន្តតន្ត្រីបរមរាជវាំងផង​នោះនឹង
ជាប្រការអស្ចារ្សដែលពិបាកបំភ្លេចបានសំរាប់ភ្ញៀចវទេសចរដែលមក​​ទស្សនាទីនេះ
ជាលើកដំបូង។សព្វថ្ងសមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលរាជ​ធានីHue កំពុងដំណើរ
ការស្រាវជ្រាវនិងកែច្នៃបន្ថែមមុខម្ហូបរាជវាំងឡើងវិញសំដៅបំរើអ្នកហូបវៀតណាម
និងបរទេសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ