សាលាពិសេសនៅទីក្រុងហូជីមិញ

សាលាពិសេសនៅទីក្រុងហូជីមិញ - ảnh 1
យើងខ្ញុំបានមកទស្សនាសាលាពិសេស Tuong Lai ក្នុងប៉ុន្មានថ្ងៃដើមខែមេសា។ (quan3.hochiminhcity.gov.vn)



        Vovworld-យើងខ្ញុំបានមកទស្សនាសាលាពិសេស Tuong Lai ក្នុងប៉ុន្មាន​ថ្ងៃ
​ដើមខែមេសា។ ស្ថិតក្នុងច្រកតូចមួយលើវិថី Nam Ky Khoi Nghia ខ័ណ្ឌទី៣។ សាលានាបច្ចុប្បន្នកំពុងបង្រៀនឲ្យសិក្សានុស្សិសចំនួន៤០នាក់មានជំងឺទុយប៉ុយ
down បញ្ញាអភិវឌ្ឍន៍យឺតជាដើម តាមរបៀបអន្តេវាសិកដ្ឋាន។ អ្នកគ្រូ Do Thi
Phuong Nga នាយិការសាលាពិសេស Tuong Lai បានឲ្យដឹងថា៖

        “សាលាខ្ញុំភាគច្រើនជាកុមារពិការធ្ងន់ដោយហេតុនេះប្អូនៗជួបការលំបាក
អំពីភាសា​ពិបាកអំពីបច្ចេកទេសរស់នៅ។ ដោយហេតុនេះយើងខ្ញុំហ៊ានវិនិយោគ​បង្រៀនអំពីបច្ចេកទេសរស់នៅនិងអភិវឌ្ឍន៍អំពីភាសាជិតស្និទ្ធនឹងស្ថានភាព​ជាក់
ស្ដែង។”

        នៅសាលាពិសេស Tuong Lai ការបង្រៀនបច្ចេកទេសរស់នៅ របៀបដោះ​ស្រាយករណីនានាត្រូវបានបណ្ដាលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ជាពិសេស។
អ្នកគ្រូ Phan Thi Thu Huong ជាអ្នកដែលធ្វើការយូរបំផុតនៅសាលាបានចែក​រំលែក​
ថា៖

        “បណ្ដាកុមារនេះអភ័ព្វណាស់។ យើងទាក់ទងនិងបង្រៀនប្អូនៗដោយទឹក​ចិត្ត
​​ក៏ដូច​ជានាំចេញកម្មវិធីសមស្របនឹងលទ្ធភាពប្អូនៗ។ បង្រៀនឲ្យប្អូនៗ​ពិបាក​ណាស់ ត្រូវកិច្ចសហការរវាងសាលានិងគ្រួសារ។”

សាលាពិសេសនៅទីក្រុងហូជីមិញ - ảnh 2
គ្រូបង្រៀនបានបណ្ដុះបណ្ដាលបច្ចេកទេសទាក់ទងនឹងជនពិការសោតវិញ្ញាណ។ (huflit.edu.vn)


        នៅសាលាពិការសោតវិញ្ញាណ Hy Vong 1 នៅខ័ណ្ឌទី១ ទោះបីជាហេដ្ឋាន​
រចនា​សម្ព័ន្ធរបស់សាលានៅខ្វះខាតក្តីប៉ុន្តែដោយការខំប្រឹងប្រែងរបស់ខ្លួន សមូហភាពគ្រូបង្រៀនរបស់សាលាជានិច្ចកាលស្វែងរកវិធានការបង្កើត​បរិយាកាស
អប់រំល្អបំផុតសំរាប់ប្អូនៗសិក្សានុស្សិស។​ ទន្ទឹមនឹងការបង្រៀនអក្សរ​នោះ សាលា
នៅតែបើកថ្នាក់រៀនបច្ចេកទេសទេបកោលសលដូចជាគូរគំនូរ កំព្យុទ័រ បាក់ សប្បកម្ម
វិចិត្រសិល្បៈជាដើម ក្នុងបំណងប្អូនៗមានវិជ្ជាជីវៈដើម្បីចិញ្ចឹមខ្លួនឯងនា​ពេលអនាគត។ ជាមូលដ្ឋានអប់រំពិសេស ដោយហេតុនេះសាលាពិការ​សោតវិញ្ញាណ Hy Vong 1 បាន
ដាក់ចេញ​សំណូមពរ​ដ៏តឹងរឹងក្នុងការ​ជ្រើសរើស​គ្រូ​បង្រៀន។ អ្នកគ្រូ Tran Thi Ngoi
នាយិការ​សាលា Hy Vong 1 បាន​ចាត់​ទុក​ថា៖

        “បន្ទាប់ពីទទួលគ្រូបង្រៀន យើងខ្ញុំបានបណ្ដុះបណ្ដាលដោយរបៀបឲ្យគេ​រៀន​បច្ចេកទេសទាក់ទងនឹងជនពិការសោតវិញ្ញាណ។​ បន្ទាប់នោះឲ្យធ្វើ​ការងារ​ជាក់ស្ដែង
ដើម្បីជួយគ្រូបង្រៀននៅថ្នាក់ឲ្យបានល្អ។”

        ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃទិវាពិភពលោកការពារនិងថែទាំជនពិការ ទី១៨
មេសា សង្ឃឹមថានឹងមានសាលាដូច្នេះជាច្រើនថែមទៀតដើម្បីប្អូនៗកុមារ​ពិការរកឲ្យ
ខ្លួននូវសាលាពិសេសមួយ ជាទីបង្អែកខាងស្មារតី។​ ជាមួយចំណេះ​ដឹង​ក៏ដូចជា
បច្ចេកទេសដែលសាលាបានបង្រៀនឲ្យ ប្អូនៗនឹងបានសម្របខ្លួនក្នុង​សហគមន៍និង
បន្ថែមជំនឿជាក់ដើម្បីសំរេចចិត្តអនាគតរបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ