សៀវភៅសម្រាប់កុមារនារដូវវិស្សមកាលជំរុញឱ្យមានសេចក្តីស្រឡាញ់ធម្មជាតិ
(VOVWORLD) - ប្រសិនបើកុមារនៅតាមជនបទមានរដូវវិស្សមកាលពិសេសជាមួយល្បែងបង្ហោះខ្លែងនៅកណ្តាលវាល ប៉ុន្តែកុមារនៅទីក្រុងមានរដូវវិស្សមកាលផ្សេងៗពីគ្នា។ ដើម្បីឱ្យកុមារមានបទពិសោធដែលមានប្រយោជន៍ ឪពុកម្តាយជាច្រើនបានជ្រើសរើសថ្នាក់បង្រៀនបំណិនសម្រាប់កូនៗ របស់ខ្លួនចូលរួម។ ជាមួយគ្នានេះ ឪពុកម្តាយជាច្រើនក៏បានបញ្ជាទិញសៀវភៅរដូវក្តៅ ដោយនិយាយអំពីសត្វនិងធម្មជាតិដ៏ស្រស់ស្អាតសម្រាប់កូនៗ របស់ខ្លួនផងដែរ។
អ្នកស្រី Dang To Nga ទីក្រុងហាណូយបាននិយាយថា កូនស្រីរបស់ខ្លួនចូលចិត្តអានសៀវភៅអំពីប្រភេទសត្វនៅក្នុងឈុតសៀវភៅមានឈ្មោះថា “Kep hạt dẻ”។ កូនរបស់លោកស្រីជក់ចិត្តប្រភេទឈុតសៀវភៅនេះ ហើយជាទូទៅបានចាក់សោរទុកពេលនាងចេញទៅក្រៅ។ ឪពុកម្នាក់ទៀតបាននិយាយថា កូនៗ របស់គាត់កាលពីមុនគឺខ្លាចឆ្កែនិងឆ្មាខ្លាំងណាស់ បន្ទាប់ពីបានអានកូនសៀវភៅពីរបី នៅក្នុងឈុតសៀវភៅ “Kep hat de” គឺកូនគាត់ទំនងជាចូលចិត្តសត្វជាង។ មិនត្រឹមតែប៉ុណ្ណោះ កូនគាត់ថែមទាំងបានស្នើឱ្យឪពុកម្តាយចិញ្ចឹមសត្វ កំប្រុកសត្វ កញ្ជ្រោង ជាដើម ដោយមានបំណងចង់បង្វែរផ្ទះរបស់ខ្លួនទៅជាសួនសត្វតូចមួយនៅក្នុងទីក្រុងអញ្ជឹង។
អ្នកស្រី Dang Viet Van Ha អ្នកបកប្រែមួយនៃឈុតសៀវភៅ Kep hat de បានឲ្យដឹងថា ដោយចំណង់ចំណូលចិត្តចង់អាន ចង់ដឹង ចង់ស្វែងយល់អំពីសត្វរបស់កូន បានជាជម្រុញឱ្យអ្នកស្រីបន្ដបកប្រែស្នាដៃល្អៗ សម្រាប់កុមារ៖
“កូនប្រុសរបស់ខ្ញុំត្រូវបានឪពុកម្តាយលើកទឹកចិត្តឱ្យអានសៀវភៅតាំងពីតូច។ នៅពេលដែលគាត់បានអានសៀវភៅ Kep hat de គឺគាត់ចូលចិត្តវាណាស់ ព្រោះវានិយាយអំពីសត្វ។ នៅពេលអានអក្សរសាស្ត្រដែលមាននិយមន័យគឺគាត់សួរសំណួរជាច្រើន។ តាមរយៈនេះ ខ្ញុំដឹងថាកូនរបស់ខ្ញុំចូលចិត្តស្នាដៃស្តីអំពីសត្វណាស់”។
សារដែលរោងពុម្ភសៀវភៅ Kep hat de គឺតែងតែគងវង្សនូវចំណងមិត្តភាពសុទ្ធក្នុងលោក នោះគឺចំណងមិត្តភាពរវាងសត្វនិងកុមារ។ រឿងរ៉ាវអំពីសត្វនៃឈុតសៀវភៅ Kep hat de គឺសាមញ្ញនិងស្និទ្ធស្នាលហាក់ដូចជានិយាយអំពីសមាជិកក្នុងគ្រួសារ។ អ្នកបកប្រែ លោក Vu Danh Tuan បាននិយាយថា៖ កាលនៅកុមារភាព លោកចូលចិត្តរឿងពីរប្រភេទ៖ មួយគឺដំណើរផ្សងព្រេង ហើយរឿងពីរនិយាយអំពីសត្វ។ ប៉ុន្តែមុននេះ រឿងនិយាយអំពីសត្វគឺតិចតូចណាស់ ហេតុដូច្នេះគាត់សម្រេចចិត្តបកប្រែរឿងរ៉ាវអំពីសត្វ ដើម្បីចិញ្ចឹមបីបាច់ការស្រឡាញ់អានសៀវភៅ ស្រឡាញ់សត្វសម្រាប់កុមារ។ សៀវភៅស្តីពីសត្វដែលលោក Vu Danh Tuan បានបកប្រែ បានទាក់ទាញអារម្មណ៍ប្អូនៗកុមារជាច្រើន។ លោក Vu Danh Tuan បានចែករំលែកថា៖ “ខ្ញុំចូលចិត្តអានសៀវភៅតាំងពីកុមារភាព។ តាមពិតទៅ សៀវភៅនិយាយអំពីសត្វភាគច្រើនត្រូវបានកុមារចូលចិត្តខ្លាំង។ តាមរយៈការអានរឿងរ៉ាវក្នុងសៀវភៅ ប្អូនកុមារអាចស្វែងយល់បន្ថែមអំពីការគោរពចំពោះមនុស្សចាស់ ... មេរៀនទាំងនោះមកពីជីវភាពធម្មជាតិប្រចាំថ្ងៃដែរ”។
សព្វថ្ងៃជាមួយនឹងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍គួរឱ្យទាក់ទាញ ការជ្រើសរើសសៀវភៅធ្វើជាអំណោយមិនសូវធ្វើឲ្យកុមារពេញចិត្តនៅឡើយ។ ទោះយ៉ាងណាក៏ដោយ ជាមួយកុមារអ្វីដែលពិបាកនឹង នឹងក្លាយជាអនុស្សាវរីយ៍ដិតជាប់ក្នុងអារម្មពួគគេជានិច្ច នៅពេលពួកគេធំដឹងក្តី។ អំណោយជាសៀវភៅល្អៗ តែងតែជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបំផុត។
សម្រាប់កុមារដែលចូលចិត្តឪពុកម្តាយអានឲ្យស្តាប់ នឹងមានស៊េរីរឿង “ដង្ហើមវាលស្រែបៃតង” ដែលមានរូបភាពពណ៌រស់រវើកនឹងក្លាយជាអំណោយដែលសមស្របបំផុត។ ទន្ទឹមជាមួយគ្នានោះ រឿងរ៉ាវក្នុងស៊េរីរឿងផ្សងព្រេង "The Melendy Foursome” ក៏ជាអំណោយគួរឲ្យទាក់ទាញសម្រាប់កុមារដែរ។ លើសពីនេះទៀតរឿង “ចង្រិត Chester និងមិត្តភ័ក្ត្រ” ដែលទើបនឹងចេញថ្មី រួមបញ្ចូលនូវធាតុដែលមិននឹកស្មានដល់ ក៏ដូចជាការចូលរួមកំប្លែងគួរឱ្យអស់សំណើច ដែលពិតជានឹងនាំមកនូវបទពិសោធន៍គួរឱ្យរំភើប សម្រាប់កុមារ។ ឪពុកម្តាយរាប់ពាន់នាក់មកពីទូទាំងប្រទេសបានបញ្ជាទិញសៀវភៅទាំងនេះ ពីព្រោះពួកគេចង់ឱ្យកូនៗ មានរដូវវិស្សមកាលដើម្បីអានហើយទុកឱ្យការស្រមើលស្រមៃរបស់ពួកគេហោះហើរខ្ពស់៕