សិស្សនិស្សិតវៀតណាមរីករាយជាមួយទិវាអន្តរជាតិនិយាយភាសាបារាំង

(VOVWORLD) -  ជាលើកដំបូង ព្រឹត្តិការណ៍និយាយភាសា បារាំងដ៏ធំមួយដោយមានឈ្មោះថា “ពណ៌ភាសាបារាំង” ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៥ និងទី ១៦ ខែមីនាឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នា ដោយក្រសួងការបរទេសវៀត ណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ស្ថានទូតបារាំង និងអង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំងនៅទីក្រុងហាណូយបារព្វធ្វើឡើង ក្នុងឱកាសអបអរសាទរទិវា Francophonie (ថ្ងៃទី២០ខែមីនា)។ នេះជាឱកាសមួយសម្រាប់សាធារណជនឃើញច្បាស់អំពីភាពរឹងមាំរបស់សហ គមន៍និយាយភាសាបារាំងនៅវៀតណាម ជាពិសេសស្រទាប់សិស្សនិស្សិតតែម្តង។

សិស្សនិស្សិតវៀតណាមរីករាយជាមួយទិវាអន្តរជាតិនិយាយភាសាបារាំង - ảnh 1គណៈចាត់តាំងបើកសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ទិវាបុណ្យបារាំងនៅវៀតណាមឆ្នាំ ២០១៩ (រូបថតៈ VOV) 

ទិវាអន្តរជាតិនិយាយភាសាបារាំងគឺជាឱកាសមួយសម្រាប់អ្នកប្រើភាសាបារាំងនៅទូទាំងទ្វីបទាំងប្រាំ អបអរសាទរភាពស្រស់ស្អាតនៃភាសាបារាំងនិងភាពសម្បូរបែបនៃវប្បធម៌នៅក្នុងសហគមន៍និយាយភាសាបារាំង តាមរយៈសកម្មភាពជាច្រើន។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ Francophonie ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី ១៥ ខែមីនា ជាមួយកម្មវិធីសម្តែងសិល្បៈគួរឲ្យចាប់អារម្មណ៍ ដែលមានការចូលរួមពីសិល្បករនិងនិស្សិតវៀតណាមចេះនិយាយភាសាបារាំង។ ក្នុងឱកាសនោះ ពានរង្វាន់កិត្តិយសនិងពានរង្វាន់យុវជនដោយក្រុមស្ថានទូតគណប្រតិភូ ក្រុមបេសកកម្មនិងអង្គការអន្តរជាតិនិយាយភាសាបារាំងបានប្រគល់ជូនបុគ្គលពីរនាក់ដើម្បីលើកតំកើងដល់ការរួមចំណែករបស់គេចំពោះភាសាបារាំង និងគុណតម្លៃនៃសហគមន៍និយាយភាសាបារាំង។ លោកស្រី Lucile Bruand អនុព័ន្ធផ្នែកអប់រំនៃស្ថានទូតបារាំងប្រចាំនៅប្រទេសវៀតណាមបានឲ្យដឹងថា៖ “ក្រុមស្ថានទូតនិយាយភាសាបារាំងនៅ វៀតណាមមានពានរង្វាន់សម្រាប់ប្រគល់ជូនបុគ្គលមានស្នាដៃល្អក្នុងឱកាសទិវាអន្តរ ជាតិនិយាយភាសាបារាំង។ ពោលគឺ មានបុគ្គលពីរនាក់ទទួលបានរង្វាន់នេះ។ នោះគឺជានិស្សិតដែលសិក្សាវេជ្ជសាស្ត្រនៅឯទីក្រុង Hue និងជាគ្រូបង្រៀនភាសា បារាំងមួយរូបដែលបានចំណាយពេលអស់មួយជីវិតសម្រាប់ការលើកកម្ពស់ភាសា បារាំងហើយនៅតែបន្តធ្វើការយ៉ាងសកម្មផងដែរ”។

សិស្សនិស្សិតវៀតណាមរីករាយជាមួយទិវាអន្តរជាតិនិយាយភាសាបារាំង - ảnh 2

នៅថ្ងៃទី ១៦ ខែមីនា មានស្តង់ទំនិញចំនួន ៦០ ស្តង់មកពីស្ថានទូតបារាំង អង្គការនិយាយភាសាបារាំង វិទ្យាល័យនិងសាកលវិទ្យាល័យដែលមានការបង្រៀនភាសា បារាំងនិងដៃគូពាណិជ្ជកម្មបារាំងជាច្រើន ដែលបាននាំមកនូវព័ត៌មានមានអត្ថប្រយោជន៍ អាហារនិងសកម្មភាពកម្សាន្តសម្បូរបែប។ រួមជាមួយនោះ គឺជាសកម្មភាពកំសាន្ដផ្សេងៗទៀត ដូចជាការសម្តែងសិល្បៈ សម្តែងរឿងល្ខោន ការច្រៀង សម្តែងដោយសិស្សានុសិស្ស និស្សិតនិយាយភាសាបារាំងផងដែរ។ ចូលរួមក្នុងព្រឹត្តិការ ណ៍នេះមិត្ត Minh Anh និស្សិតរៀនភាសាបារាំងនៃបណ្ឌិតសភាការទូតបានចែក រំលែកថា៖ “យើងខ្ញុំរីករាយក្នុងការចូលរួមពិធីបុណ្យនេះ ក៏ដូចជាចូលរួមសម្តែងសិល្បៈជាដើមដើម្បីរំលឹកទិវាអន្តរជាតិបារាំង។ ឆ្នាំនេះ បណ្តាអង្គការនិយាយភាសាបារាំង មានសកម្មភាពជាច្រើនសម្រាប់សិស្សនិស្សិតដើម្បីជួបប្រាស្រ័យគ្នាទៅវិញទៅមក។ ខ្ញុំវាយតម្លៃថា នេះជាសកម្មភាពថ្មីនិងគួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំនេះ”។

ក៏នៅថ្ងៃទី ១៦ ខែមីនា សកម្មភាព “តភ្ជាប់រង្វាន់ដៃធំនៃភាសាបារាំង” លើកដំបូង ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសិស្សនិងនិស្សិតចំនួន ១.០០០ នាក់ដែលកំពុងសិក្សាភាសាបារាំង។ លោកស្រី Lucile Bruand បានបន្ថែមថា៖ "យើងបានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍នេះនៅតាមវិទ្យាល័យទាំងអស់ក៏ដូចជាសាកលវិទ្យាល័យដែលភាសាបារាំងត្រូវបានបង្រៀន។ គោលដៅរបស់យើងគឺធ្វើយ៉ាងម៉េចដើម្បីធ្វើឲ្យលេចធ្លោ រាល់ការងារប្រចាំថ្ងៃនៃការបង្រៀនភាសាបារាំងនៅទីក្រុងហាណូយនិងប្រទេសវៀតណាម មិនថានៅក្នុងមណ្ឌលវប្បធម៌បារាំង នៅតាមមជ្ឈមណ្ឌលភាសាឬនៅក្នុងសាលារៀននោះឡើយ។ ក្នុងកម្មវិធីមានការចូលរួមដោយសិស្សដែលមានអាយុពីបឋមសិក្សារហូតដល់និស្សិតសាកលវិទ្យាល័យផងដែរ”។

សិស្សនិស្សិតវៀតណាមរីករាយជាមួយទិវាអន្តរជាតិនិយាយភាសាបារាំង - ảnh 3សិស្សនិស្សិតដែលរៀនភាសាបារាំងកំពុងផ្សព្វផ្សាយវប្បធម៌បារាំង

ជាពិសេស នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំនេះ អង្គការសាកលវិទ្យាល័យនិយាយភាសា បារាំង បានប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតការិយាល័យនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនោះគឺជាសកម្មភាពផ្តល់រង្វាន់ដល់និស្សិតហាណូយដែលឈ្នះលើការប្រកួតប្រជែងថ្នាក់ជាតិនិយាយភាសាបារាំងនិងសម្រាប់បេក្ខជនប្រឡងប្រជែងខ្ពស់ក្នុងការប្រឡង DELF របស់ក្រសួងអប់រំបារាំង។ មិត្ត Hoang Thanh Tam និស្សិតដេប៉ា ឌឺម៉ងនិយាយភាសាបារាំង នៃមហាវិទ្យាល័យភាសាបរទេស សាកលវិទ្យាល័យជាតិហាណូយបានចែករំលែកនូវអារម្មណ៍របស់ខ្លួននៅពេលចូលរួមក្នុងកម្មវិធីប្រារព្ធទិវាអន្តរជាតិបារាំងឆ្នាំ ២០១៩៖

“ខ្ញុំឃើញសកម្មភាពប្រារព្ធទិវាអន្តរជាតិនិយាយភាសាបារាំងឆ្នាំនេះ មានភាពល្អប្រ សើរជាងឆ្នាំដទៃទៀត។ នៅក្នុងពិធីនេះ និស្សិតដែលចេះនិយាយភាសាបារាំងទាំងអស់ បានចូលរួមសកម្មភាពក្នុងការផ្លាស់ប្តូរនិងនាំយករូបភាពនៃប្រទេសបារាំងនិងបណ្តាប្រទេសនិយាយភាសាបារាំងទៅកាន់សិស្សវៀតណាម និស្សិតនិងប្រជាជន វៀតណាម”។

ក្នុងខែមីនាឆ្នាំ ២០១៩ ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិនិយាយភាសាបារាំងនៅ វៀតណាម កម្មវិធីសកម្មភាពនិងពិធីបុណ្យវប្បធម៌ អប់រំជាច្រើនត្រូវបានរៀបចំឡើង នៅតាមវិទ្យាល័យ សាកលវិទ្យាល័យនិងក្លឹបនិយាយភាសាបារាំង។ នេះជាឱកាសមួយដើម្បីលើកតំកើងដល់ភាសាបារាំងនិងគុណតម្លៃនៃវប្បធម៌របស់ប្រទេសជាសមាជិកក្នុងសហគមន៍និយាយភាសាបារាំងក៏ដូចជាលើកកម្ពស់រូបភាពនិងឋានៈរបស់វៀតណាមក្នុងសហគមន៍ភាសាបារាំងនិងនៅលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ