ហាងកាហ្វេ” Art”នៅរដ្ឋធានីហាណូយ។
TO TUAN -  
(VOVWORLD) /  
|
Image: Internet |
VOVWORLD- ហាងកាហ្វេនេះមើលតូចដូចជាបន្ទប់ទទួលភ្ញៀវ១កន្លែង។លើផ្ទៃដីប្រមាណ២០មែត្រក្រឡាបន្ទប់នេះតាំងបង្ហាញវត្ថុបុរាណដ៍ថ្លៃថ្លា
ជាច្រើន។ចំពោះអាជីវករជាច្រើននាក់គេជានិច្ចកាលយកចិត្តទុកដាក់ដល់
ផលចំណេញប៉ុន្តែចំពោះលោកTruongកាបើកហាងគឺសំដៅមានឪកាសជួប
ប្រាស្រ័យជាមួយមិត្តភ័ក្តនិងចែករំលែកការជក់ចិត្តចំពោះមជ្ឈដ្ឋានអ្នកស្រឡាញ់
វត្ថុបុរាណតែបុណ្ណោះ។ក្នុងរឿងនិទានរបស់ខ្លួនលោកTruongចែករំលែកថា:”ខ្ញុំមាន
ភ័ពសំណាងត្រូវបានរស់ក្នុងគ្រួសារស្នេហាសិល្បះ១ឪពុកខ្ញុំសឹក្សានៅសាលាជាន់
ខ្ពស់វិចិត្រសិល្បះឥណ្ឌូចិន។ដោយហេតុនេះផ្ទះខ្ញុំមុននេះជាកន្លែងជួបណាត់របស់
វិចិត្រករល្បីឈ្មោះជាច្រើននាក់នៅទូទាំងប្រទេស“។
លោកTruongមានការជក់ចិត្តលេងវត្ថុបុរាណតាំងពីពេលបានមើលក្បូក្បាច់នានា
លើគ្រឿងភាជន៍បុរាណ។លោកមកសដល់គ្រប់ទិសទីនៅទូទាំងប្ររទេសរាប់ទាំង
កោះដាច់ស្រយាលផងដើម្បីប្រមូលវត្ថុបុរាណតាមរយះពេលវេលាបរិមាណវត្ថុ
បុរាណរបស់លោកគឺសម្បូបែបពី១ថ្ងៃទៅ១ថ្ងៃ។បងស្រីLe Thi MinhTamជាជនលេង
វត្ថុបុរាណ១រូបនៅវិថី Xa Dan ឲ្យដឹងថា: “ នៅហាងរបស់អ៊ុំមានវត្ថុបុរាណថ្លៃថ្លាជា
ច្រើន។នោះជាវត្ថុបុរាណនៃរាជកាលKangxi និង Qianglong(ចិន)ដល់វត្ថុបុរាណរបស់
រាជស្តេច Ly-Tran –Le(វៀតណាម)ខ្ញុំមកដល់ទីនេះក្នុងបំណងរៀនបន្ថែមចំណេះដឹង
បទពិសោធន៍របស់អ្នកលេងវត្ថុបុរាណជាច្រើអ្នកទៀត “។
|
Image: Internet |
មកដល់ហាងភ្ញៀវមិនត្រឹមតែពិសាកាហ្វេកំសាន្តប៉ុណ្ណោះទេថែមទាំងមានឪកាស
គយគន់និងបណ្តែតអារម្មណ៍ចូលក្នុងស្លាកស្នាមពេលវេលាដែលបានលៃទុកលើ
វត្ថុបុរាណទៀតផង។ប្រការសំខាន់គឺនៅទីនេះគេរកបានការចែករំលែកការយោគយល់
រវាងបណ្តាជនលេងវត្ថុបុរាណ។ជនជាច្រើននាក់ចែករំលែកជាមួយគ្នាអំពីប្រភពក្បូក្បាច់
វត្ថុបុរាណដែលម្ចាស់ហាងទិញបាន។នោះជាចានផលិតនៅរាជកាលស្តេច Tran –Leឬ រូបសំណាក់សំរឹទ្ឋ១ត្រូវបានទិញនៅ Xiphuchat(ថៃ)និងសុគន្ឋភាជន៍ផលិតនៅរាជកាល
Mac។ល។លោកTruongរៀបរាប់ថា:”ខ្ញុំទិញវត្ថុបុរាណនេះពីលោកតា១រូបនៅវិថីបុរាណ
ក្រោយរយោះពេល៥ឆ្នាំមកលេងស្វែងយល់។និង ខ្ញុំរក្សាវត្ថុបុរាណនេះពីពេលនោះមក “។
ដោយការគិតគូថាវត្ថុបុរាណក៍មានមនោស្ចេតនាមនុស្សបានជាលោកជានិច្ចកាលតាំង
បង្ហាញវត្ថុបុរាណនៅហាងដើម្បីជនគ្រប់រូបរួមគយគន់ចំពោះលោកTruongនិងបណ្តា
សមាជិកគ្លិបវត្ថុបុរាណរបស់លោកគឺវត្ថុបុរាណនិមួយៗជាស្ពានរវាងជីដូនជិតាជាមួយ
ជំនាន់នាសព្វថ្ងៃ៕
TO TUAN
-VOVWORLD