ហាណូយ-បណ្ដាសម្លេងពពាយនាយ

ហាណូយ-បណ្ដាសម្លេងពពាយនាយ - ảnh 1
ហាណូយ-បណ្ដាសម្លេងពពាយនាយ (xahoi.com.vn)



        VOV-ពន្លឺអរុណរះបានចាប់ផ្ដើមដោយសម្លេងអំបោសឬស្សីបោសសំអាតវិថី​
របស់​បណ្ដាពលការិនីតាមដងវិថី។ ទីក្រុងហាណូយចាប់ផ្ដើមថ្ងៃថ្មីដោយ​ខ្យល់​ព្រឹកព្រលឹមជាមួយការចាប់អារម្មណ៍ជាច្រើន។ និងនោះក៏ជាពេលដែលសម្លេង​ពពាយនាយរបស់អ្នកលក់ទំនិញតាមបណ្ដោយផ្លូវលាន់លឺនៅបណ្ដាវិថី គ្រប់ច្រក
ល្នក បង្កើត​ឡើងនូវគំនូរបរិយាកាសដោយឡែកនាពេលព្រលឹមនៃទីក្រុងហាណូយ។
​ក្នុងពេលនោះ ទីក្រុងហាណូយជាមួយផ្លូវវិថីបុរាណចំនួន៣៦ហាក់ដូចជាស្អាត​ជាងដោយបណ្ដាសូរសម្លេងពពាយនាយដ៏ផ្អែមល្ហែមរបស់អ្នកលក់នំណែកនៅ
ដំបន់ដីនេះ។

        នោះជាសម្លេងពពាយនាយរបស់បងស្រី Thuy នៅពេលព្រលឹមប្រចាំថ្ងៃ។ នារដូវក្តៅតាំងពីម៉ោង៥កន្លះព្រឹក នារដូវរងារគឺម៉ោង៦ព្រឹក។ ជាមួយកង់ចាស់មួយ
និង​កញ្ជើរទំនិញបានចងនៅពីខាងក្រោយ បងស្រីបានជិះកង់តាមវិថីគ្រប់ច្រកល្ហក
នៅខ័ណ្ឌ Hai Ba Trung ដើម្បីលក់អាហារពេលព្រឹកឲ្យជនគ្រប់រូប។ បងស្រីត្រូវភ្ញាក់
ពី​ដំណេក​តាំងពីម៉ោង៣ព្រឹកដើម្បីស្ងោនំដឹកទៅលក់ពេលព្រលឹម។ បងស្រីបាន​សំណេះសំណាលថា៖

        “ខ្ញុំបានទៅលក់តាំងពី៦ដល់៧ឆ្នាំកន្លងមកហើយ។​ ចំណូលមិនបានប៉ុន្មានទេ បានត្រឹមតែបានជិត២លានដុងក្នុងមួយខែតែប៉ុណ្ណោះ។ របរនេះនឿយហត់ណាស់​លំបាកបំផុតគឺរដូវត្រជាក់។ ពេលព្រលឹមគឺស្ងោនំនិងយកនំទៅលក់ ពេលថ្ងៃគឺ
ត្រៀមវត្ថុ​ធាតុ​ដើមដើម្បីធ្វើនំ។ ប៉ុន្តែនិយាយរួមគឺធ្វើច្រើនក៏ធ្លាប់ហើយ ខ្ញុំមិន
សម្រាក់ពេល​ណាទេលើកលែងតែពេលឈឺតែប៉ុណ្ណោះទេ។”

        របរលក់ទំនិញតាមផ្លូវបានមានវត្តមាននោទីក្រុងហាណូយរាប់រយឆ្នាំមក។ មុននេះគេបានវ៉ែកកញ្ជើរទំនិញដូចជានំបញ្ចុក បាយដំណើប​នំបុ័ងជាដើម។ នាបច្ចុប្បន្នគេបានប្រើកង់ដើម្បីទៅលក់ទំនិញតាមផ្លូវ។ នាបច្ចុប្បន្ននៅទីក្រុង​
ហាណូយ​បាន​មានមនុស្សរាប់ពាន់នាក់ទៅលក់ទំនិញតាមផ្លូវ។ គេបានលក់ម្ហូប
អាហារ ខាវអាវរឺទៅប្រមូលទិញវត្ថុលហះធាតុបោះចោលនិងវត្ថុអគ្គិសនីចាស់
ជា​ដើម។ សម្លេងពពាយនាយមិនត្រឹមតែរបស់អ្នកលក់តែប៉ុណ្ណោះទេ ថែមទាំង
បាន​ឧបត្ថម្ភដោយធុងអគ្គិសនីរឺធុងថ្មទៀតផង។

        បង Ta Van Hien មានស្រុកកំណើតនៅខេត្ត Hai Duong ជាប្រចាំថ្ងៃបានទៅ​
គ្រប់​ទិសទីវិថីនៅទិក្រុងហាណូយដើម្បីទិញវត្ថុលហះធាតុបោះចោល បានចែក
​រំលែក​ថា៖

        “មុននេះខ្ញុំបានពពាយនាយដោយមាត់ ពេញថ្ងៃពេលត្រឡប់មកវិញឈឺក​រ​
ណាស់។ ឥឡូវនេះមានវិទ្យុធុងទិញត្រឹមតែប៉ុន្មានពាន់ដុងដែលប្រើបានយូរ។​
បើ​ខុសគឺទិញថ្មី មិនត្រូវពពាយនាយដោយមាត់ទៀតឡើយ។”

        បណ្ដាសម្លេងបពាយនាយតាមបណ្ដោយវិថីបុរាណទីក្រុងហាណូយច្រើន
ណាស់។​ មានអ្នកត្រឹមតែកាន់កន្ត្រីបង្កើតសម្លេងគឺគេបានដឹងថាជាអ្នកលក់ញាំ
ជា​មួយ​សាច់គោ​ងៀត។​ ក៏មានសម្លេងពពាយនាយអូអរពេញវិថីដោយធុងដ៏ធំ។​
ទោះបីជាសម្លេង​ពពាយនាយ​ដោយមាត់ ដោយធុង​ឬឺដោយវត្ថុផ្សេងៗក៏ដោយ
ទាំងអស់នោះបាន​បង្កើត​ឡើង​នូវផ្នែកវិសេសវិសាលដោយឡែករបស់តីក្រុង​ហាណូយដែលគ្មានកន្លែងណាមាន​ផង។ រីឯចំពោះភ្ញៀវទេសចរណ៍ជាលើកដំបូង​មកទីក្រុងហាណូយនោះ បណ្ដាសម្លេង​ពពាយនាយនោះក៏ជាមេម័រដ៏ស្អាត​ពិបាក​បំភ្លេចបានអំពីរដ្ឋធានីមានកម្រាស់រាប់ពាន់ឆ្នាំ​វប្បធម៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ