អង្គភាពអាជីវកម្មទេសចរណ៍សម្របខ្លួនទៅនឹងនិន្នាការនៃការធ្វើដំណើរដោយខ្លួនឯង

(VOVWORLD) - ការផ្ទុះឡើងនៃកម្មវិធីបច្ចេកវិទ្យានិងសាខាទេសចរណ៍អន ឡាញ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មាន ធ្វើការប្រៀបធៀប ជ្រើសរើស និងកក់សេវាកម្មស្នាក់នៅ ក៏ដូចជាធ្វើដំណើរយ៉ាងងាយស្រួល។ និន្នាការនេះមានការអភិវឌ្ឍកាន់តែខ្លាំងបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លើកទី៤។ ប្រការនេះក៏តម្រូវឱ្យក្រុមហ៊ុនទេសចរណ៍ត្រូវផ្លាស់ប្តូរដើម្បីសម្របខ្លួនផងដែរ។

អង្គភាពអាជីវកម្មទេសចរណ៍សម្របខ្លួនទៅនឹងនិន្នាការនៃការធ្វើដំណើរដោយខ្លួនឯង - ảnh 1ភាពងាយស្រួលក្នុងការកក់សេវ៉ាកម្មតាមទម្រង់អនឡាញកំពុងជំរុញនិន្នាការនៃការធ្វើដំណើរដោយខ្លួនឯង (រូបភាព៖ VOV)

ការអភិវឌ្ឍរបស់បច្ចេកវិទ្យា របស់ OTAs (Online Travel Agents) ពោលគឺសេវាធ្វើដំណើរទេសចរណ៍តាមអ៊ីនធឺរណែតដូចជា booking, traveloka, agoda,... និងកម្មវិធីកក់តាមអ៊ីនធឺរណែតរបស់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ។ល។ បានលេចឡើងកាន់តែច្រើនឡើង ដូច្នេះអ្នកទស្សនាអាចប្រៀបធៀបតម្លៃ ប្រៀបធៀបសេវាកម្ម ដើម្បីជ្រើសរើស និងបញ្ជាទិញ។ ភ្ញៀវទេសចរក៏អាចយោងទៅលើអត្ថបទ និងវីដេអូដែលចែករំលែកបទពិសោធន៍ការធ្វើដំណើរនៅលើបណ្តាញសង្គម ដើម្បីរៀបចំគម្រោងធ្វើដំណើរទេសចរណ៍ផ្ទាល់ខ្លួន។

ដើម្បីសម្របខ្លួនទៅនឹងនិន្នាការនៃការធ្វើដំណើរទេសចរណ៍ថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទេសចរណ៍នានាបានបង្កើនផលិតផលទួរទេសចរណ៍ “ឥតគិតថ្លៃនិងងាយស្រួល “Free & Easy” ពោលគឺ combo ជាមួយនឹងសេវាកម្មចាំបាច់បំផុតសម្រាប់ការធ្វើដំណើរដូចជា៖ យន្តហោះ រថយន្ត សណ្ឋាគារ ប៉ុន្តែ មិនភ្ជាប់ជាមួយកាលវិភាគឬស្ថិតក្រោមការគ្រប់គ្រងនិងការសម្របសម្រួលរបស់មគ្គុទ្ទេសក៍ទេសចរណ៍ឡើយ។ លោក Thi Quoc Duy នាយកមជ្ឈមណ្ឌលទេសចរណ៍រាយរង របស់ BenThanh Tourist បានឲ្យដឹងថា អាជីវកម្មកំពុងជំរុញការអភិវឌ្ឍដំណើរទេសចរណ៍ឥតគិតថ្លៃ និងងាយស្រួល។

“ជាមួយនឹងស៊េរីដំណើរកម្សាន្ត Free & Easy យើងកាន់តែបើកទូលាយសម្រាប់ភ្ញៀវទេសចរ ដូចជាអ្នកទស្សនាអាចកក់សំបុត្រយន្តហោះ កក់បន្ទប់សណ្ឋាគារ ហើយបន្ទាប់មក យើងនឹងណែនាំភ្ញៀវបន្ថែមទៀតអំពីតំបន់ទេសចរណ៍ដែលភ្ញៀវអាចទៅទស្សនាដោយខ្លួនឯង។ ប្រការនេះមានអត្ថប្រយោជន៍ជាងការដែលអតិថិជនកក់សណ្ឋាគារដោយខ្លួនឯង កក់សំបុត្រយន្តហោះដោយខ្លួនឯង មានន័យថា ភ្ញៀវគ្រាន់តែទាក់ទង BenThanh Tourist - តម្រុយតែមួយគត់គឺយើងនឹងដោះស្រាយជូនភ្ញៀវទាំងអស់”។

ក៏ដូចគ្នានេះដែរ នៅក្រុមហ៊ុនទេសចរណ៍ Saigontourist ដំណើរកម្សាន្តឥតគិតថ្លៃនិងងាយស្រួល និងកញ្ចប់លក់រាយក៏ត្រូវបានបង្កើនផងដែរ។ លោកស្រី Hoang Thuy Linh នាយិការរងផ្នែកទីផ្សារនិងទំនាក់ទំនងនៃអង្គភាពនេះ បាននិយាយថា ដើម្បីបង្កើតការប្រកួតប្រជែង ក្រុមហ៊ុនបានធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ កន្លែងស្នាក់នៅនិងដៃគូភោជនីយដ្ឋាន ដើម្បីផ្តល់នូវកញ្ចប់សេវាកម្មក្នុងតម្លៃសមរម្យបំផុត៖

“គ្រួសារ ឬក្រុមមិត្តភ័ក្តិជាច្រើននឹងដាក់ចេញតម្រូវការអំពីគោលដៅទៅដល់ ពេលវេលាចេញដំណើរ និងសេវាកម្ម ដើម្បីភ្នាក់ងារទេសចរណ៍ត្រៀមរៀបចំជួយភ្ញៀវ។ ជាមួយនឹងប្រៀបខ្លាំងរបស់ខ្លួនជាភ្នាក់ងារទេសចរណ៍ឈានមុខគេ ដូច្នេះ តម្លៃនៃកញ្ចប់ទេសចរណ៍បុគ្គលបែបនេះដែល Saigontourist ផ្តល់ជូនក៏គួរសមជាងប្រសិនបើភ្ញៀវកក់សេវាកម្មដោយខ្លួនឯង”។

អង្គភាពអាជីវកម្មទេសចរណ៍សម្របខ្លួនទៅនឹងនិន្នាការនៃការធ្វើដំណើរដោយខ្លួនឯង - ảnh 2ជំនួសឱ្យការលក់តែដំណើរទេសចរណ៍តាមកាលវិភាគដែលបានរចនាជាមុន ក្រុមហ៊ុនទេសចរណ៍ក៏ផ្តល់ជូននូវកញ្ចប់សេវាកម្មលក់រាយ រួមទាំងកន្លែងស្នាក់នៅ និងការដឹកជញ្ជូនសម្រាប់បម្រើភ្ញៀវផងដែរ (រូបថត៖ VOV)

មិនត្រឹមតែបង្កើតអត្ថប្រយោជន៍តម្លៃប៉ុណ្ណោះទេ អង្គភាពអាជីវកម្មទេសចរណ៍ដូចជា BenThanh Tourist និង Saigontourist ក៏បង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថម្ភភ្ញៀវក្នុងការពន្យារពេលធ្វើដំណើរ ផ្លាស់ប្តូរ ឬសងថ្លៃសំបុត្រនៅពេលមានឧបទ្ទវហេតុកើតឡើង ជាពិសេសទាក់ទងនឹងជំងឺរាតត្បាត។

ទន្ទឹមនឹងការបើកដំណើរការកញ្ចប់សេវាកម្មដែលអាចបត់បែនបាន សម្រាប់ភ្ញៀវក្នុងការជ្រើសរើសមក ការកែលម្អគុណភាពសេវាកម្មទេសចរណ៍ក៏ត្រូវបានផ្តោតសំខាន់ផងដែរ។ ការរចនាផលិតផលទេសចរណ៍ថ្មី ប្លែកនិងផ្តាច់មុខ ឬបង្កើតក្រុមមគ្គុទ្ទេសក៍ដែលមានជំនាញវិជ្ជាជីវៈ ស្វាហាប់ និងមានចំណេះដឹង ដើម្បីផ្តល់ព័ត៌មាន បទពិសោធន៍វប្បធម៌និងប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវក្នុងដំណើរកម្សាន្តក៏ត្រូវបានចាត់ទុកថាជាដំណោះស្រាយ ដើម្បីបង្កើនភាពទាក់ទាញនៃដំណើរទេសចរណ៍ប្រពៃណីផងដែរ។ លោក Nguyen Tran Hoang Phuong ប្រធានក្រុមហ៊ុន Golden Smile Travel បានឲ្យដឹងថា៖

“នៅពេលដែលយើងដើរតាមនិន្នាការត្រឹមត្រូវ វិស័យទេសចរណ៍នឹងកាន់តែរីកចម្រើន។ ប្រសិនបើក្រុមហ៊ុនទេសចរណ៍អាចចាប់យកបាននោះ ឱកាសនៃការអភិវឌ្ឍមានខ្ពស់ណាស់។ តាមគំនិតរបស់ខ្ញុំ ក្រុមហ៊ុនត្រូវរៀបចំធនធានមនុស្ស សម្ភារៈបរិក្ខារ ទំនាក់ទំនង និងកេរ្តិ៍ឈ្មោះ ព្រមទាំងវិធីសាស្រ្តទីផ្សារដើម្បីធ្វើឱ្យអតិថិជនជឿជាក់ និងជ្រើសរើស”។

យ៉ាងណាមិញ ទេសចរណ៍គឺជាវិស័យសេវាកម្មដែលមានការផ្លាស់ប្តូរជាច្រើន ជាពិសេសបន្ទាប់ពីផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ការដែលអង្គភាពអាជីវកម្មទេសចរណ៍ធ្វើការផ្លាស់ប្តូរថ្មី នឹងជួយអាជីវកម្មរក្សាអតិថិជនក្នុងបរិបទនៃទេសចរណ៍ដែលផ្គត់ផ្គង់ខ្លួនឯងមាននិន្នាការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ