អ្នកការទូតវៀតណាមជាមួយនឹងបេសកកម្មការទូតនៅឯបរទេស
(VOVworld)-ដោយមានស្ថាប័នតំណាងជាង១០០នៅឯបរទេស ក្រុមឯកអគ្គរដ្ឋទូត
អគ្គ កុងស៊ុលវៀតណាមនៅឯបរទេសកំពុងពង្រីកបានល្អនូវទួនាទីជា “ស្អានតភ្ជាប់”
វិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌រវាងវៀតណាមជាមួយប្រទេស
សាមី។ ទោះបីបំពេញបេសកកម្មនៅឯណាក៏ដោយ ប៉ុន្តែពួកគេនៅមានបំណងប្រា
ថ្នារួម គឺនាំរូបភាពទឹកដីមនុស្សវៀតណាមខិតមកជិតជាមួយពិភពលោកនិងនាំមក
នូវផលប្រយោជន៍ជាក់ស្តែងច្រើនថែមទៀតជូនប្រទេសជាតិ។
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh |
ទទួលបេសកកម្មការទូតនៅកន្លែងដែលត្រូវបានចាត់ទុកមានសារៈសំខាន់បំ
ផុត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានឲ្យដឹង
ថា លោកមិនចាំថាខ្លួនបានធ្វើដំណើរទៅវិញទៅមកប៉ុន្មានដង ដើម្បីត្រៀមរៀបចំឲ្យ
ព្រឹត្តិ ការណ៍រំលឹកខួបលើកទី២០នៃទិវាប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាមនិង
អាមេរិក ព្រមទាំងត្រៀមរៀបចំសម្រាប់ការចរចារលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
សេដ្ឋកិច្ច ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ទេ ប៉ុន្តែ សញ្ញាសំខាន់ក្នុងទំនាក់ទំនង
រវាងវៀត ណាមជាមួយអាមេរិករួមជាមួយព្រឹត្តិការណ៍ជាច្រើនកុះករនោះ បានធ្វើឲ្យ
លោកក្លាយ ទៅជាឯកអគ្គរដ្ឋទូតជាប់មមាញឹកបំផុតក្នុងចំណោមអ្នកការទូតវៀត
ណាមនៅក្នុងឆ្នាំ ២០១៥មុននេះ។លោក Pham Quang Vinh បានចែករំលែកថា៖ “ខ្ញុំ
បានទទួលបេសកកម្មចំនឹងពេលត្រៀមរៀបចំឲ្យពិធីរំលឹកខួបលើកទី២០នៃទិវាប្រ
ក្រតីភាពទំនាក់ទំនង វៀតណាម-អាមេរិក”។ ក្រឡែកមើលឡើងវិញ រយៈពេល២០
ឆ្នាំនោះ សរឲ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានមូលដ្ឋានសម្រាប់
ការអភិវឌ្ឍន៍ស្ថិរភាពយូរ អង្វែងដោយឈរលើក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយ។
ជាពិសេស គឺដំណើរទស្សន កិច្ចប្រវត្តិសាស្ត្រទៅកាន់អាមេរិករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ ខ្ញុំចាត់ទុកថា នេះជាការគូស
សញ្ញាសំខាន់ក្នុងអាណត្តិបំពេញ បេសកកម្មការទូតរបស់ខ្ញុំ”។
រីឯឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនោអាល្លឺម៉ង់ លោក Doan Xuan Hung វិញ
ពាក្យស្លោករបស់លោកគឺនិយាយត្រូវដើរទន្ទឹមជាមួយនឹងការអនុវត្ត។រយៈពេល
ជាង១ ឆ្នាំទទួលបានបេសកកម្មនោះ លោកមិនក្រែងរអែងចិត្តទេដែលបានទៅ
រដ្ឋនីមួយៗ ក្រុងនីមួយៗនិងជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ អង្គភាពអាជីវកម្មអា
ល្លឺម៉ង់និងអាណិ កជនវៀតណាម ដោយឆ្លៀតយកឱកាសដ៏មានតម្លៃដើម្បីផ្សព្វ
ផ្សាយអំពីទឹកដីនិង មនុស្សវៀតណាម។លោក Doan Xuan Hung ឲ្យដឹងថា៖ “គប្បី
ធ្វើសកម្មភាពជាក់ស្តែង ជាពិសេសគឺសន្យាហើយត្រូវបំពេញល្អការសន្យានោះ។
នាពេលខាងមុខ ខ្ញុំនឹង អញ្ជើញអង្គភាពអាជីវកម្មមួយចំនួនរួមទាំងអ្នកកាសែត
អាល្លឺម៉ង់ទៅដល់វៀតណាម ដើម្បីឃើញផ្ទាល់នូវសក្កានុភាពនិងប្រៀបខ្លាំងរបស់
វៀតណាម។នៅឆ្នាំក្រោយ យើងខ្ញុំនឹងពិភាគ្សាជាមួយក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៍ឲ្យរៀបចំព្រឹត្តិការណ៍ ធំមួយសំដៅផ្សព្វផ្សាយរូបភាពទឹកដីនិងវិស័យ
ទេសចរណ៍របស់វៀតណាម”។
តែងតែមានការព្រួយបារម្ភជាមួយនឹងសំណួរថា តើហេតុអីអង្កររបស់វៀត
ណាម មិនទាន់មានជ្រៀតចូលទីផ្សាររបស់អ៊ីរ៉ង់ ទោះបីជាភាគីទាំងពីរមានឧត្តម
ភាពដូចគ្នា នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់និងទទទួលបន្ទុកទាំង
ស៊ីរីនិងអ៊ីរ៉ាក់ លោក Nguyen Hong Thach បានអះអាងថា ស្ថានទូតកំពុងប្តេជ្ញាអនុ
វត្តរាល់វិធានការដើម្បីនាំអង្ករវៀតណាមឲ្យមានវត្តមាននៅលើទីផ្សាររបស់អ៊ីរ៉ង់។
លោកឲ្យដឹងថា៖ “ប្រការមួយ យ៉ាងចម្លែកណាស់គឺ វៀតណាមជាប្រទេសនាំចេញ
អង្ករឈរលំដាប់ទី២លើពិភព លោក ខណៈដែលអ៊ីរ៉ង់ជាប្រទេសនាំចូលអង្ករឈរ
លំដាប់ទី៣លើពិភពលោក ប៉ុន្តែ ដូចជាប្រទេសទាំងពីរគ្មានទំនាក់ទំនងជួញដូទំ
និញលើវិស័យអង្ករនេះទេ។អង្កររបស់ វៀតណាមមិនដូចគ្នានឹងអង្ករដែលជនអ៊ីរ៉ង់
ធ្លាប់ប្រើ ដូច្នេះ ពួកគេនាំចូលអង្ករពីប៉ាគី ស្ថាននិងឥណ្ឌា។ដោយបានឃើញដូច្នេះ
នាពេលកន្លងទៅ យើងខ្ញុំបានជួយឲ្យក្រុង Can Tho របស់វៀតណាមចងសម្ព័ន្ធ
ភាពជាមួយក្រុងមួយរបស់អ៊ីរ៉ង់និងបានចុះហត្ថ លេខាលើកិច្ចសន្យាសហប្រតិបត្តិ
ការត្រីភាគីជាមួយជប៉ុន ដើម្បីស្រាវជ្រាវអនុវត្តការដាំ ដុះពួជស្រូវមួយទៀតដែល
សមស្របជាមួយជនអ៊ីរ៉ង់”។
ទន្ទឹមនឹងមុខទំនិញអង្ករឬទំនិញកសិផលនោះ ការប្រមូលផ្តុំអភិវឌ្ឍន៍វិស័យ
ទេស ចរណ៍ក៏ជាអាទិភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Hong Thach អ្នុងអាណត្តិបំ
ពេញ បេសកកម្មការទូតរបស់ខ្លួន។ នាពេលកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅ
អ៊ីរ៉ង់ក៏ បានរៀបចំសិក្ខាសាលាជាច្រើនដោយបានអញ្ជើញអង្គភាពអាជីវកម្មវៀត
ណាមមក ឧទ្ទេសនាមអំពីទេសចរណ៍របស់វៀតណាម រួមទាំងរៀបចំការតាំងពិព័រ
ណ៍រូបថតនិង សម្តែងសិល្បៈប្រពៃណីទៀតផង។
មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាមទៅកាន់ពិភព
លោកប៉ុណ្ណោះទេ ឯកអគ្គរដ្ឋទូតវៀតណាមថែមទាំងជាស្ពានផ្សាភ្ជាប់ រួមចំណែកនាំ
ទំនិញកសិផលរបស់វៀតណាមទៅបរទេសនិងនាំវិនិយោគិនបរទេសមកជាមួយ
វៀត ណាម ព្រមទាំងជាស្ពានតភ្ជាប់អាណិកជនជាមួយមាតុប្រទេស៕