(VOVworld)-របាំតុក្តតាទឹកជាសិល្បៈពិសេសមួយដែលមានដើមកំណើតពីខឿន
វប្បធម៌ស្រូវទឹក។ ពីសិល្បៈ១មានចរឹតលក្ខណៈប្រជាប្រិយ របាំតុក្តតាទឹកបាន
ក្លាយទៅជាសិល្បៈប្រពៃណី។ រួមជាមួយសិល្បៈ “Tuong, cheo” របាំតុកតាទឹក
ត្រូវបានចាត់ទុកជាសិល្បៈ១មានតួនាទីខ្ពស់ក្នុងសិល្បៈល្ខោនជាតិដែល ត្រូវបាន
រក្សានិងពង្រីក។ សិល្បៈកររបាំតុក្តតាទឹក Phan Thanh Liem បានក្លាយ ទៅជា
អ្នកនាំមុខ និង ក្លាហានក្នុងការបើកចេញផ្លូវទំនាក់ទំនងផ្ទាល់ថ្មី១ ជាមួយទស្សនិក
ជនសម្រាប់ប្រភេទសិល្បៈរបាំតុក្តតាទឹកប្រពៃណី។ លោកបានវិនិយោគនិងសាង
សង់ឆាកល្ខោនទឹកក្នុងផ្ទះរបស់ខ្លួនដើម្បីសម្តែងរបាំនេះ។
|
វគ្គសម្តែងតុក្កតាទឹម១ (រូបថតៈ Internet) |
ស្ថិតក្នុងច្រកតូច១នៅវិថី Kham Thien (ហាណូយ)ក្នុងរយៈពេលប៉ុន្មានឆ្នាំជិត
ៗនេះ ឆាក ល្ខោនតុក្តតាទឹករបស់សិល្បៈករ Nguyen Thanh Liem បានទាក់ទាញ
ទស្សនិក ជនជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងផ្ទះ១មាន៤ជាន់របស់បងជាន់
នីមួយៗមានទំហំ ៣០ម២និងភាគច្រើនផ្ទៃដីគឺលៃទុកសម្រាប់សិល្បៈតុក្តតាទឹក។
ជាន់ទី៤ ត្រូវបានបងជ្រើសរើសធ្វើជាឆាកល្ខោនទឹកសម្រាប់សម្តែង។ ទស្សនិក
ជនបានឃើញឆាកល្ខោនទឹក១ដ៏ស្អាត និងមានកុម្ភប្ញស្ស៊ី កំពង់ទឹក និង ស្រៈរបស់
ភូមិទៀតផង។ ក្នុងបរិយាកាសតូចចង្អៀត១ ដែលបំរើសម្រាប់តែ មនុស្សចំនួន១៥
នាក់។វគ្គនិមួយៗអូសបន្លាយរយៈពេល៣០នាទី ក្នុងនោះបានសម្តែង របាំនាគ ជល់
ក្របី ទៅស្ទង់ស្រូវ ប្រណាំងទូកជាដើម។មកដល់ទីនេះ ទស្សនិកជនមិនត្រឹម តែបាន
ទស្សនាប៉ុណ្ណោះ ថែមទាំងបានសម្តែងរបាំតុកតាទឹកដោយខ្លួនឯង ទៀតផង។
បង Liem ឲ្យដឹងថា៖
"ជនគ្រប់រូបទាំងជាតិនិងអន្តរជាតិចង់ស្វែងយល់យ៉ាងជ្រៅអំពីសិល្បៈ
តុក្តតាទឹកប្រពៃណី។ដោយហេតុនេះ ខ្ញុំចង់រក្សានិងអភិវឌ្ឍន៌យ៉ាងទូលាយ
ជាងឲ្យទស្សនិកជនយល់ច្បាស់ជាងពីសិល្បៈរបាំតុក្តតាទឹកនេះ និងខ្ញុំធ្លាប់
នាំមកផ្ទះ ដើម្បីសម្តែងជាប្រចាំ។ គោលដៅដែលខ្ញុំចង់ឆ្ពោះទៅគឺជួយទស្ស
និកជនស្រាវជា្រវអំពីសិល្បៈប្រពៃណីនេះ និងមានការជក់ចិត្តទៀតផង"។
|
សិល្បៈករ Phan Thanh Liem នៅក្បែរោងល្ខោនតុក្តតាទឹក
(រូបថតៈ Internet) |
មុនពេល ការសម្តែងចាប់ផ្តើម បងLiem បិទភ្លើងទាំងអស់។ក្នុងភាពងងឹត
សូសម្លេងកង្កែប និងសត្វល្អិតស្រែករយំក្បែរត្រចៀក ប៉ុន្មាននាទីក្រោយៗមក
ពន្លឺភ្លើងបានភ្លឺបន្តិចម្តងៗ ខណៈនោះ ក្នុងស្រៈទឹកតូច១មានតុក្តតាទឹក និងសិល្បៈ
ករចាប់ ផ្តើមការងាររបស់ខ្លួន ដោយមានសម្លេងស្គូចម្រៀង និងពន្លឺភ្លើងចិញ្ចាច
ចិញ្ចែង ។ រូបសណ្ឋានរោងល្ខោនទឹកតូច១របស់សិល្បៈករ Thanh Liem ទទួល
បានការយកចិត្តទុកដាក់ និងស្រឡាញ់ពេញនិយមរបស់ទស្សនិកជន។ មិន
ត្រឹមតែ បន្សល់ទុកនូវ ចំណាប់អារម្មណ៌ចំពោះទស្សនិកជនក្នុងប្រទេសប៉ុណ្នោះ
ទេទស្សនិកជន បរទេសក៏មានការទាក់ទាញអារម្មណ៌ចំពោះសិល្បៈនេះដែរ។ បង
Valerie Gardelle ចែករំលែកថា៖
"ខ្ញុំមានការភ្ញាក់ផ្អើលពេលមកដល់ទីនេះ ។ ខ្ញុំបានទស្សនាកម្មវិធី
សម្តែងរបាំតុក្តតាទឹកនៅទីក្រុងហាណូយក៏ដូចជានៅតំបន់នានា ប៉ុន្តែមិន
ដែលឃើញថា មានរោងល្ខោននិងតុក្តតាទឹកតូច១គួឲ្យស្រឡាញ់ដូច្នេះ
ឡើយ"។
|
លោក Phan Thanh Liem កំពុងធ្វើតុក្តទឹក
(រូបថតៈ Internet) |
កើតឡើងក្នុងគ្រួសារ១ប្រកបមុខរបររបាំតុកតាទឹកនៅខេត្ត Nam Dinh បង
Phan Thanh Liem ត្រូវបានទាក់ទងផ្ទាល់ជាមួយតុក្តតាទឹកតាំងពីកុមារភាព។ ឪពុក
បង គឺលិល្បៈករ Phan Văn Ngải ជាអ្នកនិពន្ធរៀបចំឆាកល្ខោនតុក្តតាទឹក ដែល កំពុងបានប្រើប្រាស់នៅគ្រប់រោងមហោស្រពរបាំតុកតាទឹក។ បងLiem ចែករំលែក
ថា ៖
"តាំងពីតូច ខ្ញុំត្រូវទទួលឥទ្ធិពលពីសិល្បៈរបាំទឹក ខ្ញុំមានអារម្មណ៌ជក់
ចិត្តចំពោះវិស័យសិល្បៈនេះ។ ពេលធំឡើង ខ្ញុំបានស្រាវជ្រាវពីរោងល្ខោន
ទឹកតូច នេះដើម្បីឧទ្ទេសនាមជាមួយទស្សនិកជន ពិសេសប្អូនៗកុមា សា
លារៀន និងតំ បន់ឆ្ងាយដាចស្រយាល ទីកន្លែងដែលរោងល្ខោនធំៗមិន
អាចទៅដល"។
មិនត្រឹមតែសម្តែងវគ្គតុក្តតាទឹកប្រពៃណីប៉ុណ្ណោះ សិល្បៈករ Thanh Liem ថែមទាំងនិពន្ធរឿងតុក្តតាទឹកស្តីអំពីចរាចរ ដើម្បីសម្តែងនៅតាមសាលារៀន កូនសិស្សចូលចិត្តណាស់ និងដោយរបៀបនេះ ប្អូនៗទទួលបានចំណេះដឹងអំពីច្បាប់ចរចារយ៉ាងឆាប់រហ័ស។ តាមបងLiem ថា ឥទ្ធិពលពីរូបភាពជារបៀបមាន
ប្រសិទ្ធភាពបំផុត ដើម្បីប្អូនៗកុមាយល់ដឹងពីសារៈសំខាន់របស់បរិយាកាសរស់
នៅ និងយល់ច្បាស់ជាងអំពីប្រភេទសិល្បៈប្រពៃណីនេះ។
ជីវភាពរស់នៅទំនើបកំពុងបាត់បង់បន្តិចទៅៗ ប្រភេទសិល្បៈរបាំតុកតា
ទឹកដែលពោពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ ចំពោះអ្នកដែល
ស្រឡាញ់ផ្សារភ្ជាប់ជាមួយតុក្តតាទឹកកំពុងប្រឈមមុខនិងការសាកល្បងជាច្រើន។ ការបង្កើតឡើងរោងល្ខោនរបាំទឹក តូចនៅផ្ទះរបស់ខ្លួន របស់សិក្បៈករ Phan Thanh
Liem បានរួមចំណែករក្សា កេរិ៍ដំណែលជាតិ។ មិនត្រឹមតែប៉ុណ្ណោះ របៀបធ្វើរបស់
បងក៏រួមចំណែកផ្សព្វផ្សាយ ឧទ្ទេសនាមអំពីសិល្បៈប្រពៃណីរបាំតុក្តតាទឹករបស់
វៀតណាមមកដល់ ជាមួយមិត្តភក្តិអន្តរជាតិទៀតផង៕