អ្នករចនាម៉ូដវៀតណាមជាមួយការផ្សព្វផ្សាយសំលៀកបំពាក់វៀតណាមទៅកាន់បរទេស
(VOVWORLD) - អាវផាយវៀតណាម បានក្លាយទៅជាសំលៀកបំពាក់បែបប្រពៃណី តាំងពីយូរលុងណាស់មកហើយ ដោយសារវាមានសោភណ្ឌភាពដោយឡែក គឺមានតែនៅប្រទេស វៀតណាមប៉ុណ្ណោះ ដែលមានប្រភេទអាវផាយនេះ។ សម្លៀកបំពាក់ប្រពៃណីនេះ មិនត្រឹមតែទាក់ទាញជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានភាពទាក់ទាញ យ៉ាងខ្លាំង ចំពោះជនបរទេសទៀតផង។
អាវផាយវៀតណាមបានបង្ហាញនៅក្នុង Festival Hue ២០១៨ (រូបថតៈ Lan Anh/VOV5) |
អ្នករចនាម៉ូដសំលៀកបំពាក់វៀតណាម តែងតែមានបំណងប្រាថ្នា នាំសំលៀកបំពាក់ប្រពៃណីនេះបង្ហាញ នៅគ្រប់ទីកន្លែងទូទាំងពិភពលោក។ រូបភាពនារីវៀតណាមក្នុងសម្លៀកបំពាក់ប្រពៃណីធ្វើឲ្យជនបរទេសម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដួននិងកន្សែងពូលធ្វើឲ្យសម្រស់នារីវៀតណាមកាន់តែ ស្រស់ឆើតឆាយគួរឲ្យចាប់អារម្មណ៍ណាស់។ អាវផាយ រឹបរាងនោះត្រូវចៀកបានឆែកតាមត្រគាកទាំងពីរ បានបង្ហាញពីភាពទាក់ទាញរបស់នារី។ ក្នុងនាមជាអ្នករចនា ម៉ូដនៃ ក្រុមហ៊ុនរចនាម៉ូក Bella Moda លោកស្រី Minh Ngan បានឲ្យដឹងថា៖ “ខ្ញុំក៏ជានារីវៀតណាម ដូច្នេះរាល់ពេលដែលខ្ញុំទៅធ្វើការទៅក្រៅប្រទេសឬ បង្ហាញ ម៉ូដនៅក្រៅប្រទេស នាងខ្ញុំតែងតែមានមោទនភាពយ៉ាងក្រៃលែងដែលបានស្លៀក សម្លៀកបំពាក់ប្រពៃណីវៀតណាម។ ដើម្បីទទួលបាននូវមោទនៈភាពនោះ គឺខ្ញុំ ត្រូវ ស្រឡាញ់ប្រជាជន ខ្ញុំស្រឡាញ់អ្វីដែលជាប្រពៃណី។ ប៉ុន្តែពុំគួធ្វើអ្វីតឹងរឹងពេកទេ គួរតែបច្ចុប្បន្នកម្មនិន្នាការថ្មីដើម្បីរំលេចលក្ខណៈពិសេសទំនើបទៅក្នុងអាវផាយ វៀតណាម។ បើនិយាយអំពីអារម្មណ៍ខ្ញុំវិញគឺខ្ញុំពិតជាមានមោទនភាព ចំពោះ សម្លៀកបំពាក់វៀតណាម និងមានមោទនភាពដែលស្ត្រីវៀតណាម មានអាវផាយ នេះ”។
(រូបថតៈ Lan Anh/VOV5) |
ជាមួយនឹងបំណងប្រាថ្នាដូច្នេះ លោកស្រី Minh Ngan បានសាកល្បងរចនា ឈុត អាវផាយមាន “លក្ខណៈបុរាណ” ដោយយកគំនិតពីលក្ខណៈវប្បធម៌ ដ៏វិសេស វិសាលរបស់តំបន់នីមួយៗ។ “លក្ខណៈបុរាណ” ត្រូវបានសម្តែងនៅ Festival Hue ២០១៨ ដែលធ្វើឲ្យជនបរទេសចាប់អារម្មណ៍យ៉ាងខ្លាំង
ក្នុងពេលជាមួយគ្នានោះ អស់រយៈពេល២០ឆ្នាំ អ្នករចនាម៉ូដ Ngo Nhat Huy តែង តែរចនានិងពង្រីកនូវពាណិជ្ជសញ្ញាអាវផាយវៀតណាម។ ជាពិសេស ក្នុង រយៈ ពេល១០ឆ្នាំកន្លងទៅ Ngo Nhat Huy បានជួយឲ្យបេក្ខជនវៀតណាមជាច្រើនរូប ទទួលបានរង្វាន់ខ្ពស់នៅក្នុងការប្រឡងសម្រស់នារីទាំងក្នុងនិងក្រៅប្រទេស ដោយ ឈុតសម្លៀកបំពាក់ប្រពៃណី រចនាឡើងដោយលោកតែម្តង។ នាពេលថ្មីៗនេះ ឈុតសម្លៀកបំពាក់អាវផាយ “នាគ្រារុងរឿង” ដែលបានយកគំនិតពីក្បូក្បាច់ លើ បរមរាជវាំង Hue រួមបញ្ចូលទាំងការលំអទំនើប លោក Huy បានធ្វើឲ្យអាវផាយ វៀតណាមកាន់តែស្រស់ស្អាត។ លោក Ngo Nhat Huy បានសំណេះសំណាលថា៖ “ខ្ញុំបានទៅបង្ហាញម៉ូដនៅកន្លែងជាច្រើន ទូទាំងពិភពលោក ហើយក៏ធ្លាប់រចនា ម៉ូដអាវផាយសម្រាប់បេក្ខជនចូលរួមការប្រឡងកម្រិតពិភពលោក តាមនោះ ខ្ញុំ ទទួលបទពិសោធន៍គឺ អាវផាវវៀតណាមគួរឲ្យទាក់ទាញណាស់។ ព្រោះ ថា វាមានលក្ខណៈជិត ឈឹងផង លក្ខណៈដោយឡែកផង ដែលមិនអាចច្រឡូកលាយ គ្នាបានទេ។ ហើយនៅពេលយើងសម្តែងស្លៀកពាក់ឬថតរូបបរកញ្ញា នៅតាមដង ផ្លូវនៃទីក្រុងប៉ារីសឬទីក្រុងបុរាណនៅបែលហ្ស៊ិក ជនជាតិអឺរ៉ុបទាំងអស់ បានសម្លឹង មើលពេលពួកគេឆ្លងកាត់ផងដែរ។ ហើយរូបខ្ញុំផ្ទាល់ ក៏ចង់រួម ចំណែកបន្តិចបន្តួច ដើម្បីណែនាំឲ្យមិត្តភក្តិអន្តរជាតិស្គាល់និងយល់ដឹងអំពីតំលៃនៃអាវផាយរួមទាំង តម្លៃអរូបីនៃសំលៀកបំពាក់អាវផាយ ដែលរួមដំណើរជាមួយប្រវត្តិសាស្ត្ររបស់ប្រ ជាជាតិវៀតណាម។ ហើយនៅពេលដែលមិត្តភក្តិអន្តរជាតិសម្លឹង មើលសំលៀក បំពាក់ពួកគេដឹងថាវាជាសំលៀកបំពាក់ប្រពៃណីវៀតណាម”។
(រូបថតៈ Lan Anh/VOV5) |
ចំពោះអ្នករចនាម៉ូដ Thieu Vi លោកបានចូលរួម Show បង្ហាញម៉ូដអាវផាយ វៀត ណាមច្រើនលើកច្រើនសារនៅអាមេរិក។ លោកបានឲ្យដឹងថា៖“ពេលចូលរួមមហោ ស្រពអាវផាយវៀតណាមលើពិភពលោកគឺមានអារម្មណ៍ចំលែកណាស់ ពោលគឺ នៅ Washington DC មានអ្នកបង្ហាញម៉ូដដើមកំណើតវៀតណាម ទោះបីជាមិនចេះនិយាយភាសាវៀតណាមក៏ដោយ ប៉ុន្តែពេលបាន ស្លៀកពាក់អាវផាយលើខ្លួន គឺពួកគេមានទឹកមុខរីករាយណាស់។ ឃើញដូច្នេះ ខ្ញុំក៏មាន អារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែ ហើយនោះក៏ជម្រុញឲ្យខ្ញុំតាំងចិត្តកាន់តែរឹងមាំថានឹងនាំយកឈុត អាវផាយទៅបង្ហាញនៅអាមេរិកនិងបន្តចូលរួមមហោស្រពអាវផាយនៅអាមេរិក ផងដែរ។ រដ្ឋទាំងអស់របស់អាមេរិកពេលបានរៀបចំមហោស្របអាវផាយគឺខ្ញុំ តែងតែបានចូលរួមជានិច្ច”។
ផែនការធំបំផុតរបស់ Thieu Vi ក្នុងឆ្នាំ២០១៨គឺរចនាឈុតអាវផាយមួយ ដើម្បី ចូលរួមមហោស្រពអាវផាយវៀតណាមដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន។ សម្រាប់លោក ក្តីសប្បាយរីករាយរបស់អ្នករចនាមួយគឺមានឱកាសនាំអាវផាយ វៀតណាម ទៅផ្សព្វផ្សាយនៅគ្រប់ទិសទី។ លោកបានអះអាងថា អ្នករចនាម៉ូដអាវ ផាយវៀតណាមអ្នកណាគេក៏ប្រាថ្នា និងសប្បាយរីករាយដែលបានផ្សព្វផ្សាយអាវ ផាយវៀតណាមទៅកាន់ពិភពលោកដូចទៅនឹងលោកដែរ៕