អនុស្សាវរីយ៍របស់ជំនាញការសេដ្ឋកិច្ចវៀតណាម ជួយប្រទេសឡាវ

(VOVWORLD) - កាលពី ៥០ ឆ្នាំ មុន ជំនាញការសេដ្ឋកិច្ចវៀតណាមជាច្រើនរូប បានធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីជួយប្រទេសមិត្តក្នុងគ្រាដ៏លំបាកបំផុត។ នាគ្រានោះ ពួកគេសុទ្ធតែជាយុវជនវ័យក្មេង ដែលប្រកៀកស្មាជាមួយប្រជាជនឡាវ ក្នុងការកសាងសមរភូមិក្រោយដ៏រឹងមាំ បានបដិវត្តឡាវទទួលបានជោគជ័យ ក៏ដូចជាកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកិច្ចរហូតមកដល់ពេលនេះ។
អនុស្សាវរីយ៍របស់ជំនាញការសេដ្ឋកិច្ចវៀតណាម ជួយប្រទេសឡាវ - ảnh 1ជំនាញការសេដ្ឋកិច្ចវៀតណាម ជួយប្រទេសឡាវ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)() 

នៅក្នុងជំនួបជាមួយគណប្រតិភូអតីតជំនាញការសេដ្ឋកិច្ចវៀតណាម ដែលធ្លាប់ជួយប្រទេសឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចនៅខេត្ត Xiengkhouang  ដែលជាកន្លែងធ្វើការចាស់របស់ពួកគេនោះ លេខា និងជាប្រធានខេត្ត Xiengkhouang  លោក Bouton Chanthaphon បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Nghe An ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង ចក្រពត្តអាមេរិក សង្គ្រោះប្រទេសជាតិនោះ ភាគីវៀតណាមបានបញ្ជូនគណប្រតិភូជំនាញការសេដ្ឋកិច្ចទៅកាន់ឡាវ ដើម្បីជួយរៀបចំដីធ្លី កសាងសំណង់ធារាសាស្ត្រ វារីអគ្គិសនី។ អ្នករចនា និងដឹកនាំការសាងសង់សំណង់នេះ ដែលត្រូវបានភាគីមិត្តឡាវកត់ត្រាឈ្មោះ គឺជាលោក Nguyen Van Son នៅសង្កាត់ Hoa Binh ទីក្រុង Vinh  ខេត្ត Nghe An។ លោកបានទៅជួយប្រទេសឡាវចំនួន ២ ដំណាក់កាល ពោលគឺ ដំណាក់កាលទី ១ គឺចុងឆ្នាំ ១៩៧០ ហើយដំណាក់កាលទី ២ គឺចុងឆ្នាំ ១៩៨០។ សំណង់ធារាសាស្ត្រនេះមានឈ្មោះថា Na – pang ដែលជាសំណង់ជាតិសំខាន់មួយរបស់ឡាវ ហើយបានសាងសង់នៅលើភ្នំខ្ពស់ ដោយឆ្លងកាត់ផ្លូវជាតិលេខ ៧  បម្រើការស្រោចដំណាំស្រូវជាង ១០០០ ហិកតានៅស្រុក Muong Khun ខេត្ត Xiengkhouang។ លោក Nguyen Van Son បានរៀបរាប់ថា៖

“នាគ្រានោះ ខ្ញុំធ្វើជានាយកផង និងជាអ្នករចនាផង ហើយ ថែមទាំង ទៅដឹកនាំ ក្នុងការសាងសង់សំណងទៀតផង។ សំណង់នេះអាចស្រោចឲ្យដំណាំស្រូវជាង ១០០០ ហិកតាផងដែរ។ នេះគឺជាសំណង់ប្រកបដោយប្រសិទ្ធភាពបំផុតរហូតមកដល់ពេលនេះ ពេលគឺតាមរយៈសំណង់នេះ អង្កដំណើបរបស់ឡាវទទួលបានបទដ្ឋានអន្តរជាតិផងដែរ”។

ចំណែកឯក លោក Ho Ngoc Ke ដែលមានអាយុ ៧៣ ឆ្នាំ រស់នៅទីក្រុង Vinh បានឲ្យដឹងថា៖ លោកបានចូលរួមសកម្មភាពជួយប្រទេសមិត្តឡាវនៅខេត្ត Luong Prabang ចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥ ពោលគឺនៅពេលដែល ប្រទេស ទាំងពីរត្រូវបានរំដោះ ក្រុមជំនាញការរបស់លោកទើបធ្វើមាតុភូមិនិវត្ត។ នៅគ្រានោះ ពិតជាលំបាកណាស់ ដោយសារប្រជាជនឡាវមិនទាន់មានទម្លាប់ធ្វើស្រែលើទឹកឡើយ។ ក្រុមជំនាញការវៀតណាមបានជួយភាគីឡាវកសាងសំណង់ធារាសាស្ត្រ ដើម្បីធ្វើស្រែលើទឹក ហើយថែមទាំងជួយណែនាំបច្ចេកទេសដាំស្រូវលើទឹក និងផលិតល្បៀងអាហារជូនសមូហភូមិមុខ។ លោកបានសំណេះសំណាលថា៖

“នាគ្រាសនោះ យើងខ្ញុំបានធ្វើការសាងសង់សំណង់ចំនួន ២ នៅឡាវ។ សំណង់ របស់ខ្ញុំគឺទំនប់ ដើម្បីស្រោចស្រែចំរាប់សិបហិកតានៅភូមិ។ ក្រោយមក យើងខ្ញុំ បន្តធ្វើការសិក្សាស្រាវជ្រាវដើម្បីកសាងសំណង់ធានាសាស្ត្រនៅលើទន្លេ Nam Ou រហូតដល់ពេលរំដោះប្រទេស”។

ចំណែកឯលោក វរះសេនីឯក Vi To Dinh អនុប្រធានអចិន្ត្រៃយ៍នៃសមាគមន៍មិត្តភាព វៀតណាម ឡាវ ខេត្ត Nghe An បានឲ្យដឹងថា៖ ចលនាជំនាញការសេដ្ឋកិច្ចវៀតណាមជួយបដិវត្តឡាវត្រូវបានបំផុសឡើងកាលពីឆ្នាំ ១៩៧១។ មនុស្សជាច្រើនក្នុងចំណោមជំនាញការទាំងនេះបានត្រៀមខ្លួនជាស្រេចលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីបុព្វហេតុអន្តរជាតិដ៏ខ្ពង់ខ្ពស់។ នាគ្រានោះ ខេត្ត Nghe An គឺជាខេត្តមួយ ដែលបានបញ្ជូនកម្មាភិបាលវៀតណាមទៅជួយប្រទេសមិត្តឡាវ។ ជួបគ្នាក្រោយរយៈពេល ៥០ ឆ្នាំ មក មានអ្នកខ្លះបានស្លាប់ទៅហើយ អ្នកខ្លះមានអាយុច្រើន និងកម្លាំងខ្សោយ ប៉ុន្តែនៅតែពួកគេនៅតែមានសេចក្ដីសប្បាយរីករាយ ខណៈដែលបានរំលឹកអំពីគ្រាដំលំបាក និងពោរពេញទៅដោយមនោសញ្ចេតនានៅប្រទេសមិត្តឡាវ។  លោក វរះសេនីឯក Vi To Dinh បានសំណេះសំណាលថា៖

“យើងពិតជាកោតសរសើរចំពោះរាល់ការលះបង់ និងរួមវិភាគទានរបស់ជំនាញការចំពោះបដិវត្តប្រទេសឡាវ។ អ្នកជំនាញវៀតណាមត្រូវបានបញ្ជូនទៅកាន់គ្រប់ខេត្តនោឡាវដូចជា៖ Luong Prabang  Xiengkhouang  Borikhamxay  និងទីក្រុងវៀងច័ន្ទ”។

អស់រយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅហើយ ខេត្ត ក្រុងនានានៅវៀតណាម និងឡាវបានផ្លាស់ប្ដូរមុខមាត់ថ្មី ប៉ុន្តែ គុណបំណាច់របស់ជំនាញការសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានចារឹកទុកជានិច្ច។ រាល់ការលះបង់របស់ជំនាញការវៀតណាមបានរួមវិភាគទានជួយប្រជាជនឡាវកសាងសមូរភូមិក្រោយយ៉ាងខ្លាំងមាំមួន ក៏ដូចជាជួយបដិវត្តឡាវដណ្ដើនបានជោគជ័ហ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ