អភិវឌ្ឍន៍ជានិរន្តចលនាបរិច្ឆាគឈាមមនុស្សធម៌

(VOVWORLD) - មានអ្នកជំងឺខ្លះគិតតាំងពីពេលប្រសូត្រមកពឹងអាស្រ័យដោយឈាមរបស់ អ្នកដទៃ។ មានអ្នកជំងឺជាច្រើនផ្សេងៗទៀតដែលត្រូវបានជួយសង្គ្រោះ ដោយប្រភពឈាមដែលត្រូវបានបរិច្ឆាគ។ នេះគ៏ជាអត្ថន័យដ៏ថ្លៃថ្លានៃចលនាបរិច្ឆាគឈាមស័គ្រចិត្តដែលត្រូវបានអនុវត្តជានិរន្តនៅវៀតណាមអស់រយៈពេល ១០ ឆ្នាំមកហើយ។ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ ដោយសារ នៅខាងក្រោយខ្នងជីវភាពរស់នៅរបស់អ្នកជំងឺជាច្រើននាក់គឺជាការពលីកម្មដ៏ស្ងៀមស្ងាត់របស់អ្នកបរិច្ឆាគឈាមស័្មគ្រចិត្ត។

អភិវឌ្ឍន៍ជានិរន្តចលនាបរិច្ឆាគឈាមមនុស្សធម៌ - ảnh 1 «ដំណើរក្រហម» នៅទីក្រុង Ca Mau (zing.vn)

នៅវៀតណាម គិតតាំងពីឆ្នាំ ២០០៨ បណ្ដាសកម្មភាពរំលឹកខួបទិវាអ្នកប រិច្ឆាកឈាមអន្តរជាតិត្រូវបានគណៈកម្មាធិការជាតិបំផុសចលនាបរិច្ឆាគឈាមស្ម័គ្រចិត្តរៀបចំជាប្រចាំឆ្នាំនៅគ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេស។ អស់រយៈពេល ១០ ឆ្នាំកន្លងទៅក្លឹបបរិច្ឆាគឈាមជាង ៣ ពាន់អង្គភាពត្រូវបានបង្កើត ឡើងក្នុងទូទាំងប្រទេសដោយមានសមាជិកចំនួន ១៣៥ ពាន់នាក់។ ក្រៅពីនោះ ការងារកសាងកំលាំងបរិច្ឆាគឈាមបំរុងនៅតំបន់ព្រៃភ្នំតំបន់ព្រំដែននិងកោះ សមុទ្រឆ្ងាយដាច់ស្រយាលក៏ត្រូវបានយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពដែរ។ ឆ្នាំ ២០១៦ បានកូសសម្គាល់ការរីកធំក្តីនៃចលនាបរិច្ឆាគឈាមស្ម័គ្រចិត្តដោយមានបរិមាណឈាមទទួលបានជាង ១ លាន ២០០  ឯកតា ក្នុងទូទាំងប្រទេស។ កំរិតចំនួនប្រជាជនបរិច្ឆាគឈាមទទួល ១,៥៣%។ ចំនួនឈាមនេះឆ្លើយតបបានជាង ៦០% នៃតម្រូវការឈាមសំរាប់ការជួយសង្រ្គោះព្យាបាលនិងផ្ទុកបំរុងនៅតំបន់នានា។ នេះគឺជាលើកដំបូងដែលមន្ទីរពេទ្យទាំងឡាយនៅវៀតណាមមិនធ្លាក់ចូលក្នុងស្ថានភាពខ្វះខាតឈាមឡើយ។ ជ្រួយជ្រោមជ្រែងទិវាអ្នកបរិច្ឆាគឈាមស្ម័គ្រចិត្តអន្តរជាតិ ២០១៨ ពិធីលើកដម្កើងអ្នកបរិច្ឆាគឈាមគំរូចំនួន ១០០ នាក់ក្នុងទូទាំងប្រទេសបានប្រារព្ធឡើងនារសៀលថ្ងៃទី ៩ មិថុនា នៅទីក្រុងហាណូយ។ ប្រធានការិយាល័យបំផុសចលនានិងរៀបចំការចាក់បញ្ជូលឈាមនៃវិទ្យាស្ថានឈាមវិទ្យានិងបរិច្ឆាគឈាមមជ្ឈឹមវៀតណាម បណ្ឌិត Ngo Manh Quan បានឲ្យដឹងថា៖

        «ឆ្នាំនេះ គណៈកម្មាធិការជាតិបានកែសម្រួលកម្មវិធី «ដំណើរក្រហម» ឲ្យសមស្របប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពថែមទៀត។ ទីមួយគឺ លើកពេលវេលាកម្មវិធីបរិច្ឆាគឈាមមកថ្ងៃទី ១៤ មិថុនា ដោយចាប់ផ្តើម កម្មវិធីនៅខេត្ត Can Tho និងទីក្រុង Hai Phong ដើម្បីគួបផ្សំនឹងការលើកដម្កើងអ្នកបរិច្ឆាគឈាម។ ទោះជាកម្មវិធីតែមួយប៉ុន្តែរួមមានខ្លឹមសារជាច្រើនដើម្បីមនុស្សម្នាអាចឃើញនូវអត្ថន័យនិងភាពទាក់ទាញរបស់កម្មវិធីដំណើរក្រហមច្បាស់លាស់ថែមទៀត។ ទីពីរគឺកម្មវិធីនេះនឹងជួយបណ្ដាខេត្តជំនះពុះពារលើស្ថានភាពខ្វះខាតឈាមនាខែមិថុនា។»

អភិវឌ្ឍន៍ជានិរន្តចលនាបរិច្ឆាគឈាមមនុស្សធម៌ - ảnh 2 «ដំណើរក្រហម»នៅទីក្រុង Hai Phong (zing.vn)

 រួមជាមួយសកម្មភាពលើកដម្កើងអ្នកបរិច្ឆាគឈាមនៅខេត្តក្រុងចំនួន ២៦ នៅប្រព្រឹត្តទៅកម្មវិធីបំផុសចលនាបិច្ឆាកឈាមឆ្លងកា់វៀតណាមដោយយក ឈ្មោះ «ដំណើរក្រហម» លើកទី ៦។ ដោយមានសារ «តភ្ជាប់ចរន្តឈាមវៀតណាម» ចាប់ពីថ្ងៃទី ១៤ មិថុនា ដល់ទី ១៥ កក្កដា «ដំណើរក្រហម ២០១៨» គ្រោងនឹងទទួលយ៉ាងហោចណាស់ឈាមចំនួន ៣ ម៉ឺនឯកតា។ នៅសន្និសីទរបូកសរុប ១០ ឆ្នាំនៃការ អនុវត្តការងារបំផុសចលនាបរិច្ឆាគឈាមស្ម័គ្រចិត្តដំណាក់ដាល ២០០៨-២០១៧ និងការអនុវត្តទិសដៅភារកិច្ចដំណាក់កាលឆ្នាំ ២០១៨-២០២២ ប្រធានគណៈកម្មាធិការឃោសនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានចាត់ទុកថា៖

        «គប្បីពង្រីកនូវតួនាទីជាស្នូលនៃគណៈកម្មាធិការបំផុសចលនា បរិច្ឆាគឈាមស្ម័គ្រចិត្តគ្រប់ជាន់ថ្នាក់ អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតកំលាំង អ្នកបរិច្ឆាគឈាម កសាងរូបសណ្ឋានបរិច្ឆាគឈាមប្រកបដោយប្រសិទ្ធភាព ព្រមទាំង លើកដម្កើងឧទ្ទេសនាមក្នុងសង្គមបណ្ដាគំរូបរិច្ឆាគឈាមផងដែរ។ អនុវត្តល្អកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសកម្មភាពបរិច្ឆាគឈាម ទន្ទឹមនឹង នោះ ស្រាវជ្រាវពិគ្រោះយោបល់សុក្រិតយន្តការគោលនយោបាយដើម្បីការងារ បំផុសចលនាបរិច្ឆាគខឈាមស្ម័គ្រចិត្តកាន់តែអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត»តាមលោកស្រី Truong Thi Mai ដែរថា គណៈកម្មាធិការបញ្ជាណែនាំបំផុសចលនាបរិច្ឆាគឈាមស្ម័គ្រចិត្តគប្បីខិតខំប្រឹងប្រែង ផ្លាស់ប្តូរថ្មីឲ្យបានខ្លាំងក្លាថែម ទៀតការងារឃោសនាផ្សព្វផ្សាយព័ត៌មានលើកកំពស់ចំណេះដឹងអំពីគោលដៅ អត្ថន័យមនុស្សសាស្ត្រនៃការបរិច្ឆាគឈាមក្នុងប្រជាជនគ្រប់ស្រទាប់។ ក្រៅពីនោះ បន្តលើកកំពស់សមត្ថភាពធ្វើសកម្មភាពនៃមូលដ្ឋានវិទ្យាស្ថានឈាមវិទ្យានិងបរិច្ឆាគឈាមក្នុងទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ